កំពង់ស្ពឺ ជាខេត្តមួយក្នុងចំណោម២៤រាជធានី ខេត្ត នៃព្រះរាជាណាចក្រកម្ពុជាហើយមានចម្ងាយ៤៨គីឡូម៉ែត្រ ខាងលិចរាជធានីភ្នំពេញ មានព្រំប្រទល់ ខាងកើតជាប់នឹងខេត្តកណ្តាល និងតាកែវ ខាងត្បូងជាប់នឹងខេត្តតាកែវ និងខេត្តកំពត ខាងលិចជាប់នឹងខេត្តព្រះសីហនុ ខាងជើងជាប់នឹងខេត្តកំពង់ឆ្នាំង និងខេត្តពោធិសាត់។ ខេត្តកំពង់ស្ពឺចែកជា៧ស្រុក ក្រុង១ និងមាន៨២ឃុំ និង៥សង្កាត់។ ភូមិមានចំនួន១,៣៨០ ក្នុងនោះភូមិមានក្របខ័ណ្ឌចំនួន១,៣០៨ភូមិ និងភូមិអត់ក្របខណ្ឌចំនួន៧២ភូមិ មានផ្ទៃដីសរុប៦,៩៦៩.៧១៩គីឡូម៉ែត្រការ៉េ។
មានប្រជាពលរដ្ឋសរុបចំនួន៧៦៥,៣០២នាក់ ក្នុងនោះមានស្រីចំនួន ៣៩២,៨៨៦នាក់ និងមានគ្រួសារចំនួន១៥១,៣៩១គ្រួសារ ទំហំគ្រួសារជាមធ្យម៥នាក់ ក្នុងនោះគ្រួសារប្រកបរបរកសិកម្មមានចំនួន៩២.០៦% និងមានដង់ស៊ីតេប្រជាពលរដ្ឋ១០៩នាក់/១គម២ មានកំណើន ជាមធ្យម២% ក្នុងឆ្នាំ២០១០។ ជាងនេះទៀតខេត្តមានផ្ទៃដីស្រែចំនួន១១០,០០០ហត ដីចំការចំនួន១០,២០២ហត វិស័យកសិកម្មជាវិស័យស្នូល និងវិស័យចម្បងផ្សេងៗទៀតដូចជា វិស័យធនធានទឹក វិស័យអប់រំ វិស័យសុខាភិបាល ការងារប្រើប្រាស់ដីធ្លីនិងធនធានធម្មជាតិ...។ល។
-ផ្ទៃដីរបស់ខេត្តប៉ែកខាងលិច គ្របដណ្តប់ដោយជួរភ្នំក្រវ៉ាញ ជាហេតុធ្វើខ្សត់ទឹកភ្លៀង ប៉ុន្តែខេត្តអាចជៀសផុតបានយ៉ាងងាយពីការប៉ះទង្គិចដោយសារខ្យល់ព្យុះ ។
-ប៉ែកខាងជើងគ្របដណ្តប់ដោយតំបន់ទំនាប សម្បូរទៅដោយដីមានជីជាតិដែលបង្កលក្ខណៈ ងាយស្រួសក្នុងការបង្កបង្កើនផលកសិកម្ម។ (សូមចុចត្រង់នេះដើម្បីទទួលបានស្ថានភាពទូទៅពិស្តារ របស់ខេត្តកំពង់ស្ពឺ)




























ភ្នំពេញ៖ បន្ទាប់ពីជួបឧប្បត្តិគ្រោះថ្នាក់បាក់ប្លង់សេ ឡៅតឿ អាគារដាក់សម្ភារៈនៅរោងចក្រ វីងស្តាស៊ូ ដែលមានទី តាំងស្ថិតនៅតាមផ្លូវជាតិលេខ៣ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ កាលពីម្សិលមិញនោះ នៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៣ តំណាងរោងចក្រ បានធ្វើសន្និសីទកាសែត នៅសណ្ឋាគារភ្នំពេញ ដោយចង់បង្ហាញ និងរៀបរាប់ពីគ្រោះ ថ្នាក់ខាងលើ ដែលបណ្តាលឲ្យស្លាប់កម្មករ-កម្មាការិនី ចំនួន ២នាក់ និងរងរបួសធ្ងន់ស្រាលមួយចំនួនទៀត។
កាលពីព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៣ នៅមន្ទីរព័ត៌មានខេត្តកំពង់ស្ពឺបានរៀបចំទទួល ឯកឧត្តម ខៀវ កាញារិទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងគណប្រតិភូក្រសួងព័ត៌មាន លោក កង វណ្ណារ៉ូ នាយករដ្ឋបាលសាលាខេត្តកំពង់ស្ពឺ លោកស្រី ម៉ែន ស៊ីនួន ប្រធានមន្ទីរ និងអនុប្រធាន និងបុគ្គលិកប្រមាណជាង៥០នាក់។
កំពង់ស្ពឺ ៖ មនុស្សចំនួន២នាក់បានស្លាប់បាត់បង់ជីវិតភ្លាមៗ នៅកន្លែង ក្រោមគំនរសម្ភារៈ ម្នាក់ទៀតស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ និងរងរបួសធ្ងន់ចំនួន៦នាក់ បន្ទាប់ពីបាក់ធ្នឹមដែកក្នុងអាគារឃ្លាំងរោងចក្រស្បែកវីនស្តារ ស្ថិតជាប់ផ្លូវជាតិលេខ៣ ក្នុងភូមិអង្គសុគន្ធា ឃុំមហាឫស្សី ស្រុកគងពិសី ខេត្តពង់ស្ពឺ កាលពីវេលាម៉ោង៧ និង៣០នាទីព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៣ម្សិលមិញនេះ ។
ខែឧសភា ឆ្នាំ២០១៣ នៅក្រុងច្បារមនខេត្តកំពង់ស្ពឺតាមដងផ្លូវលេខ៤៤ ដែលមានប្រវែង១៤០គីឡូម៉ែត្រ ដែលកាត់ស្រុកឪរ៉ាល,ស្រុកថ្ពង,ស្រុកឧដុង្គ និងមានប្រជាពលរដ្ឋជាង៨០០០នាក់ក្រោមអធិបតីភាពខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឧបកនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី គណប្រតិភូអមដំណើរនាយករដ្ឋមន្ត្រី អង្គទូត ឯកឧត្តម អភិបាលខេត្ត អភិបាលរង និងប្រធាន អនុប្រធានតាមមន្ទីរជុំវិញខេត្ត និងមានប្រជាពលរដ្ឋជាង៨០០០នាក់ចូលរួម។
កាលពីវេលាម៉ោង ១.៣០ នាទី រសៀល នៅទីស្នាក់ការបក្សឃុំព្រះស្រែ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ មានរៀបចំបញ្ចូលសមាជិកសមាជិការថ្មីចំនួន ៣៨០ នាក់ ស្រី ២២១ នាក់ ក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈកម្មាធិការកណ្តាល ជាបេក្ខជនតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ ឯកឧត្តម លី សន អ្នក តំណាង រាស្ត្រមណ្ឌលកំពង់ស្ពឺ និជាប្រធានក្រុមការងារចុះជួយស្រុកឧដុង្គ លោកជំទាវ ទឹម សាវ៉ាត អនុប្រធានក្រមការងារថ្នាក់ខេត្តចុះជួយស្រុកឧដុង្គ និង អស់លោក លោកស្រី ក្រុមការងារផ្សេង ។








