បោះពុម្ព

គណៈកម្មការពិគ្រោះស្រ្តី និងកុមារក្រុង-ស្រុក

         ក្រុមប្រឹក្សាស្រុក ក្រុងត្រូវរៀបចំឱ្យមានគណៈកម្មាធិការពិគ្រោះយោបល់​កិច្ច​ការស្ដ្រី និងកុមារ (គ.ក.ស.ក) ដែលមានសិទ្ធិ និងមានភារកិច្ចផ្ដល់យោបល់ និងលើកអនុសាសន៍ជូនក្រុមប្រឹក្សាស្រុក ក្រុង គណៈអភិបាលស្រុក ក្រុង អភិបាលស្រុក ក្រុង និង​គណៈកម្មាធិការដទៃទៀតរបស់ក្រុមប្រឹក្សាស្រុក ក្រុង លើបញ្ហាពាក់ព័ន្ធ​នឹងសម​ភាព​យេនឌ័រ បញ្ហាស្ដ្រី យុវវ័យ និងកុមារ ដែលស្ថិតនៅក្នុងអំណាច មុខងារ និង​ភារកិច្ចរបស់ក្រុមប្រឹក្សាស្រុក ក្រុង។  

 ក).   សមាសភាពនៃ គ.ក.ស.ក  

គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ដ្រី និងកុមារ ត្រូវមានសមាស​ភាពដូចខាងក្រោម ៖

 • សមាជិកក្រុមប្រឹក្សាជាស្ដ្រីជ្រើសរើសដោយក្រុមប្រឹក្សា    

ប្រធាន

 • សមាជិកក្រុមប្រឹក្សាជ្រើសរើសដោយក្រុមប្រឹក្សា           

អនុប្រធាន

 • អភិបាលរងជាស្ដ្រី០១រូប                                      

អនុប្រធាន

 • ប្រធាន ឬអនុប្រធានការិយាល័យសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា(បើមាន)   

 អនុប្រធាន

 • ប្រធាន ឬអនុប្រធានការិយាល័យកិច្ចការនារី                

អនុប្រធានអចិន្ដ្រៃយ៍

 • នាយករងរដ្ឋបាល០១រូប                                      

សមាជិក

 • ប្រធាន ឬអនុប្រធានការិយាល័យផែនការ                   

សមាជិក

 • ប្រធាន ឬអនុប្រធានការិយាល័យសុខាភិបាល               

សមាជិក

 • ប្រធាន ឬអនុប្រធានការិយាល័យអភិវឌ្ឍន៍ជនបទ(បើមាន)   

សមាជិក

 • ប្រធាន ឬអនុប្រធានការិយាល័យអប់រំ យុវជន និងកីឡា   

សមាជិក

 • ប្រធាន ឬ អនុប្រធានការិយាល័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ (បើមាន)

សមាជិក

 • ប្រធាន ឬអនុការិយាល័យកសិកម្ម                            

សមាជិក

 • អធិការ ឬតំណាងអធិការដ្ឋាននគរបាល                     

សមាជិក

 • ប្រធាន ឬអនុប្រធានការិយាល័យពាក់ព័ន្ធនៃសាលាក្រុង   

សមាជិក

 • អ្នកទទួលបន្ទុកិច្ចការនារី និងកុមារសង្កាត់ចំណុះ             

សមាជិក

 • តំណាងពីស្ថាប័ន ឬអង្គភាពផ្សេងៗទៀតតាមការចាំបាច់   

សមាជិក

បញ្ជាក់ ៖  

  + ក្នុងករណីក្រុមប្រឹក្សាស្រុក ក្រុងមិនមានសមាជិកជាស្ដ្រី ត្រូវជ្រើសរើសយក​អភិបាលរងស្រុក ក្រុងជាស្ដ្រី ដើម្បីធ្វើជាប្រធាន គ.ក.ស.ក។

  + ដើម្បីលើកកម្ពស់ការចូលរួមរបស់ស្ដ្រី ក្រុមប្រឹក្សាស្រុក ក្រុងត្រូវខិតខំធានាឱ្យ​មានសមាជិកជាស្ដ្រីសមស្របនៅក្នុងគណៈកម្មាធិការនេះ។

  + ក្រុមប្រឹក្សាស្រុក ក្រុង ត្រូវចេញសេចក្ដីសម្រេចទទួលស្គាល់សមាសភាពប្រធាន អនុប្រធាន និងសមាជិកទាំងអស់នៃ គ.ក.ស.ក របស់ខ្លួន។ សេចក្ដី​សម្រេច​នេះត្រូវចុះហត្ថលេខាដោយប្រធានក្រុមប្រឹក្សាស្រុក ក្រុង។