បោះពុម្ព

ការដោះលេខសម្ងាត់របស់ Bitlocker

កំពង់ស្ពឺបានដកស្រង់វិធីការពារUSB Flash ដោយ​ប្រើ Password តាមBitLocker នៅពេលនេះយើងសូម​លើក​យក​អំពី​គន្លឹះ​ក្នុង​ការ​ផ្ដាច់​កម្មវិធី BitLocker ពី USB Flash មក​បង្ហាញវិញម្តង

បន្ទាប់​ពី​ដោត USB Flash និង​វាយ​បញ្ចូល​លេខ​សំងាត់​រួច​ហើយ​សូម​អនុវត្តន៍​តាម​ជំហាន​ដូច​ខាង​ក្រោម៖

បោះពុម្ព

កម្មវិធីសម្រាប់លប់ឯកសារឈ្មោះដូចគ្នា

ការ​រក្សា​ទុក​ឯកសារ ពេល​ខ្លះ​មាន​ការ​ចម្លង​ឈ្មោះ​និង​ប្រភេទ​ឯកសារ​ដដែលៗ ហើយ​គិត​ថា​វា​គ្មាន​អ្វី​គួរ​ឲ្យ​ចាប់​អារម្មណ៍​ឡើយ ប៉ុន្តែ​តើ​អ្នក​ធ្លាប់​គិត​ទេ​ថា បើ​សិន​ជា​ទុក​ឯកសារ​ដដែល​ជាន់​គ្នា​ច្រើន​វា​នឹង​ប៉ះពាល់​អ្វី​ខ្លះ​ដល់​ អ្នក​ប្រើប្រាស់។ ប្រាកដ​ណាស់​វា​នឹង​ប៉ះ​ពាល់ ដល់​ល្បឿន​ដំណើរការ​ដោយ​ធ្វើ​ឲ្យ​មាន​ល្បឿន​យឺត ព្រោះ​នៅ​ពេល​បើក​ចូល​ទីតាំង​ទៅ​យក​ឯកសារ​មក​ប្រើ​នោះ កុំព្យូទ័រ​ត្រូវ​ចំណាយ​ពេល​ច្រើន​ក្នុង​ការ​ស្វែង​រក​ឯកសារ​នោះ ហើយ​ចំណុច​សំខាន់​ជាង​នេះ គឺ​ធ្វើ​ឲ្យ​ខាត​ទំហំ Space ឥត​ប្រយោជន៍។

ទំព័រ ​នេះយើងសូម​បង្ហាញ​កម្មវិធី​មួយ​ប្រភេទ​ដែល​មាន​ជំនាញ​ក្នុង​ការ​រុករក​ឯកសារ​ទាំង​ ឡាយ​ដែល​មាន​ឈ្មោះ​ស្ទួន​គ្នា​នោះ​គឺ Duplicate File Cleaner ដែល​មាន៖

- ជំនាន់: V2.6
- ទំហំ: 1,7MB
- ប្រព័ន្ធ​ប្រតិបត្តិការ: Windows 95/98/ME/NT/2000/2003/XP/Vista/7
- មុខងារ: សម្រាប់​ស្វែងរក​និង​លុប​ឯកសារ​ដែល​មាន​ឈ្មោះ​ដូច​គ្នា

សូម​តាម​ដាន​ជំហាន​ខាង​ក្រោម និង​អនុវត្ត​ទាំង​អស់​គ្នា៖
- ជា​ដំបូង​សូម​ទាញ​យក​ដោយ​ចុច​លើ​តំណ​ភ្ជាប់​នេះ​ duplicate_file_cleaner
- បន្ទាប់​ពី​ទាញ​យក​រួច សូម​ធ្វើ​ការ​ដំឡើង​ដោយ​ទៅ​រក​ឯកសារ​ដែល​បាន​ទាញ​យក​          

បោះពុម្ព

វិធីបង្ហាញឯកសារដែលបានលាក់ក្នុង Flash drive

ជា​ទូទៅ​អ្នក​ប្រើ​ប្រាស់​កុំព្យូទ័រ​តែងតែ​ជួប​ប្រទះ​ការ​វាយ​ប្រហារ​ពី​សំណាក់​ មេរោគ​ផ្សេង​ៗ ជា​ពិសេស​Flash របស់​អ្នក​គឺ​ជា​ភ្នាក់​ងារ​ចម្លង​មួយ​ដ៏​គ្រោះ​ថ្នាក់។ ក្រោយ​ពេល​ឆ្លង​មេរោគ​ រាល់​ឯកសារ​ ក៏​ដូចជាទិន្នន័យ​ផ្សេងៗ​ត្រូវ​បាន​កែប្រែ​ទៅ​ជា​ឯកសារ​ .exe ឬត្រូវបានលាក់បាត់តែម្តង។ អ្នក​ប្រើ​ប្រាស់​មួយ​ចំនួន​យល់​ថា​ មេរោគ​បាន​ស៊ី​ឯកសារ​អស់​ទៅ​ហើយ​ តែ​តាម​ពិត​ វា​គ្រាន់​តែ​បំលែង​ឯកសារ​នោះ​ ហើយ​លាក់​ឯកសារ​ដើម​តែ​ប៉ុណ្ណោះ។

តើ​ធ្វើ​យ៉ាង​ម៉េច​ទើប​អាច​បង្ហាញ​ ឯកសារ​ដើម​ក្នុង​Storage Device ផ្សេង​មក​វិញ​បាន? ជា​ការ​ពិត​មធ្យោបាយ​ក្នុង​ការបង្ហាញ​Hidden File មាន​ច្រើន ប៉ុន្តែ​យើងសូម​លើក​យក​វិធីសាស្ត្រ​មួយ​មក​បង្ហាញ​ជូន សូម​អនុវត្តតាម​​ជំហ៊ាន​ងាយៗ​ដូច​ខាង​ក្រោម៖

បោះពុម្ព

តើលោកអ្នកដែលមានគេរំខានតាមរយៈទូរស័ព្ទដែរទេ?

ប្រាកដ​ណាស់​មាន​អ្នក​ស្គាល់​​លេខ​ទូរស័ព្ទ​ច្រើន​មិន​ប្រាកដ​ថា​ល្អ​ ទាំង​អស់​នោះ​​ទេ។ ជួន​កាល​​ប្រហែល​ជា​ប្រិយមិត្ត​មាន​ការ​​រំខាន​ច្រើន​ពី​អ្នក​ដែល​មិន​ចង់​ និយាយ​ជា​មួយ​។ តើ​ប្រិយមិត្ត​​ចង់​ឲ្យ​គេ Call មិន​​ចូល​ទេ? តើ​ធ្វើ​យ៉ាង​ម៉េច​ទៅ?

ខាង ​ក្រោម​នេះ​ជា​គន្លឹះ​ខ្លះ​ៗ​ សម្រាប់​ជួយ​​ដល់​ប្រិយមិត្ត​ដើម្បី Block នរណា​ម្នាក់​ដែល​អ្នក​មិន​ពេញ​ចិត្ត​​ មិន​ឲ្យ​ Call ចូល​ទូរស័ព្ទ​របស់​អ្នក​បាន​ សូម​ចំណាយ​ពេល​ស្វែង​យល់​ជា​មួយយើងដូច​ខាង​ក្រោម៖

  • AT&T: ប្រិយមិត្តអាច​ប្រើ​សេវាកម្ម​បង់​ថ្លៃ​ជា​មុន​បាន​ដែល​មាន​ឈ្មោះ​ថា Parental Control។ សេវាកម្ម​នេះ​អាច Block មិន​ឲ្យ​​អ្នក​ដែល​ប្រិយមិត្ត​មិន​ពេញ​ចិត្ត​​អាច Call ឬ​​​ផ្ញើ​សារ​ចូល​ទូរស័ព្ទ​​របស់​អ្នក​បាន​ឡើយ។ ចំពោះ​សេវាកម្ម​នេះ​ត្រូវ​បង់ 4.99$ ក្នុង​មួយ​ខែ។
  • Verizon: អ្នក​អាច​ចូល​ទៅ​ VerizonWireless រួច log ចូល​ក្នុង​គណនេយ្យ​របស់​អ្នក​បើ​សិន​ជា​អ្នក​បាន​បង្កើត​គណនេយ្យ​រួច​ហើយ​ បន្ទាប់​មក​សូម​​ចូល My Service>SPAm control នៅ​ត្រង់ SPAm control អ្នក​អាច Block បាន 5លេខ​ហើយ​មិន​មាន​ចំណាយ​អ្វីទាំង​អស់។
  • Sprint & T-Mobile: សូម​ចូល Setting>Security>បញ្ចូល​លេខ​សំងាត់ (យ៉ាង​ហើយ​ណាស់ 4ខ្ទង់)> Call Settings ជា​ការ​ស្រេច។
បោះពុម្ព

បិទ​ friend ណា​ម្នាក់​លើ Facebook មិនអោយដឹងថាយើង Online

ប្រិយមិត្ត​អ្នក​មាន​ Account នៅ​លើ​បណ្ដាញ​ទំនាកទំនងសង្គម​ Facebook ប្រហែល​ជា​មាន​ Friend ច្រើន​ណាស់​ហើយ ហើយ​ Friend នៅ​លើ Facebook ទាំង​នោះ​ខ្លះ​ធ្លាប់​ស្គាល់ ហើយ​ខ្លះ​ទៀត​មិន​ធ្លាប់​ស្គាល់​សោះ។ អីចឹង​ប្រហែល​មាន​ពេល​ខ្លះ​ប្រិយមិត្ត​មិន​ចង់​ឲ្យ​ពួក​គេ​ទាំង​នោះ ​ដឹង​ថា​យើង​កំពុង​បើក (online) ឡើយ។ អញ្ចឹង​ថ្ងៃ​នេះ​ Sabay សូម​បង្ហាញ​អំពី​របៀប​បិទ (offline) ដែល​មាន​ដូច​ជំហាន​ខាង​ក្រោម៖

ជំហាន​ទី១៖ ចូល​ទៅ​ប្រអប់ chat friend រួច​ចុច​លើ​ត្រង់ សញ្ញា​ផ្កាយ ដូច​រូប

ព័ត៌មានបច្ចេកទេសផ្សេងៗ...

លោកអ្នកអាចចូលរួមចែករំលែកបទពិសោធន៏ ឬក៏ចំណេះដឹងថ្មីៗលើគេហទំព័រកំពង់ស្ពឺបានតាមរយៈអ៊ីមែល This e-mail address is being protected from spambots. You need JavaScript enabled to view it.

កំពង់ស្ពឺរីករាយ និងប៉ុសជូនដោយក្តីសោមនស្សបំផុត!! Smile