បោះពុម្ព

រមណីយដ្ឋានធម្មជាតិតេទឹកពុះ

និពន្ធ​ដោយ Malivan. Posted in រមណីយដ្ឋានធម្មជាតិ

តេទឹកពុះជារម្យណីយដ្ឋានធម្មជាតិ ដែលមានទីតាំងស្ថិតក្នុងស្រុកឱរ៉ាល់ មានចម្ងាយប្រហែល៦៥គ.ម ពីទីរួមខេត្តកំពង់ស្ពឺ ។

បោះពុម្ព

រមណីយដ្ឋានធម្មជាតិភ្នំចាស់

និពន្ធ​ដោយ Malivan. Posted in រមណីយដ្ឋានធម្មជាតិ

  • រមណីយដ្ឋានល្អាងភ្នំចាស់ ៖ រមណីយដ្ឋាន​ល្អាង​ភ្នំចាស់ ស្ថិត​នៅ​ក្នុង ស្រុកឱរ៉ាល់​ ។ ​ជា​រមណីយដ្ឋាន​ប្រវត្តិ​សាស្ត្រ​ដែល​គេ​ទើប​នឹង​រក​ឃើញ​ថ្មីៗ​ នេះ។ នៅ​ទី​នោះ​សំបូរ​ទៅ​ដោយ​ល្អាង​ភ្នំធំៗ ជា​ពិសេស​អ្នក​ទៅ​កំសាន្ត​នៅទី​នោះនឹង​បាន​ទស្សនា​របាំ និង​ស្គាល់​ពី​ទំនៀម​ទំលាប់​របស់​ជនជាតិ​ភាគ​តិច​មួយ​ដែល​នៅ​ទីនោះ​​​​​​​​​ ​គឺ ជនជាតិសួយ
  • រមណីយដ្ឋានវប្បធ៌មធម្មជាតិ​ភ្នំព្រះ ៖ ភ្នំព្រះ​ជា​កន្លែង​ប្រមូល​ផ្តុំ​ប្រជាពលរដ្ឋ​ពីទីជិត ទីឆ្ងាយ​ឧ្យ​មកគោរពបូជាបន់ស្រន់តាម​ជុំ​នឿ​របស់​ពួក​គាត់​ព្រោះ​ទី​នោះ​មាន​ភាព​អច្ឆរិយះ​ ខ្លាំង​ណាស់​ខាង​ជុំនឿ។ អោយ​តែ​រដូវ​បន់​ស្រន់​ចូល​មក​ដល់​ពួក​គាត់​នាំ​គ្នា​សំរុក​មក​ទី​រាប់​ពាន់​នាក់ ដើម្បី​ធ្វើ​បុណ្យ​ទាន តាម​ចំណង់​ចំណង់​
បោះពុម្ព

រមណីយដ្ឋានគីរីរម្យ

និពន្ធ​ដោយ Malivan. Posted in រមណីយដ្ឋានធម្មជាតិ

  • ឧទ្យានជាតិព្រះសុរាម្រិតកុសមះ ៖ គីរីរម្យ​ជា​រមណីយដ្ឋាន​ធម្មជាតិ តំបន់​នេះ​មាន​លក្ខណះ​ពិសេស​សម្រាប់​ភ្ញៀវទេចរ ដូច​ជា​ព្រៃដើម​ស្រល់​យ៉ាង​ក្រាស់​មាន​ម្លប់​ជា​ទីមនោរម្យ ព្រម​ទាំង​មាន​ខ្យល់​អាកាស​ដ៏​បរិសុទ្ឋ​ដែល​ធ្វើ​ឧ្យ​អារម្មណ៏របស់​ ស្រស់ស្រាយ​ក្រៃលែង ឧទ្យាន​ជាតិ​នេះ​ស្ថិត​នៅ​ក្នុង ភូមិដំរីផុង ឃុំគីរីរម្យ ស្រុកភ្នំស្រួច​មានចម្ងាយ​១១៧គ ម​ពី​ភ្នំពេញ​តាម​ផ្លូវជាតិលេខ៤ លើ​កំពូលភ្នំ កំពស់៧០០ម។
  • រមណីយដ្ឋានគីរីរម្យ(ក្រោម) ៖ រមណីយដ្ឋាន​នេះ​ស្ថិត​នៅ​ក្បែរ​ជើង​ភ្នំគីរីរម្យ ទី​នេះ​ភាគ​ច្រើន​ត្រូវ​បាន​គេ​កែ​ច្នៃ​ឧ្យ​មាន​ភាព​រស់​រវើក​ល្អ​ស្អាត​ ដើម្បី​ទាក់​ទាញ​ភ្ញៀវទេសចរ។ ទី​នោះ​មាន​សណ្ឋាគារ កន្លែង​ក្មេង​លេង សួន​នៃ​រូបចម្លាក់​ដាយ​ណូស័រ ទីលាន​លេង​កីឡា និង​កន្លែង​ងូត​ទឹក​ជាដើម។
បោះពុម្ព

រមណីយដ្ឋានចំបក់

និពន្ធ​ដោយ Malivan. Posted in រមណីយដ្ឋានធម្មជាតិ

ចំបក់​ជា​រមណីយដ្ឋាន​ទេសចរណ៍ធម្មជាតិ​ដ៏​ស្រស់ស្អាត​មួយ ដែលមាន​ទឹកធ្លាក់​ពី​កំពូលភ្នំ ជា៤ដំណាក់ផ្សេងៗគ្នា ស្ថិតនៅក្នុង​ទឹកដី​ខេត្តកំពង់ស្ពឺ។ ជារម្មណីយដ្ឋាន​ធម្មជាតិ​​ដ៏​ស្រស់​បំព្រង​​ហើយ​កំពង់​ពេញ​និយម​ ពី​សំណាក់​ភ្ញៀវទេសចរ​ជាតិ​និង​បរទេស ទី​នោះ​មាន​ទឹក​ធ្លាក់​ដ៏​ស្រស់​ត្រកាល មាន​មាន​ដង​អូរ​ដ៏​វែង​អន្លាយ ​ទឹក​ហូរ​បត់​បែន​កាត់​ផ្ទាំង​ថ្ម​ ដោយ​មាន​ម្លប់​ឈើ​ពិសេស​​ប្លប់​ឬស្សី​នៅ​អម​សង​ខាង​ផ្លូវ​ធ្វើ​ដំណើរ​គួរ​ ឧ្យ​​ត្រជាក់ចិត្ត​ ចាប់​អារម្មណ៏​ក្រៃលែង។​​​​​​​​​​​​​​​ ចំបក់​មាន​ចម្ងាយ​ជាង​១គ ម ខាង​ជើង​គីរីរម្យ ស្ថិត​នៅ​ក្នុង​ឃុំចំបក់ ស្រុកភ្នំស្រូច ។ អ្នកធ្វើ​ដំណើរ​ចេញពី​ស្នាក់​ការទេសចរ​សហគ្គមន៏​ប្រមាណ​១គ ម ដោយ​ជិះ​រទេះគោ ​កង់​ឬ​ក៏​ដោយ​ថ្មើ​ជើង​ក៏​បាន​​តាម​ចំណង់​ចំណូល​ចិត្ត​រៀងៗ​ខ្លួន ហើយ​អ្វីដែល​ពិសេស មិនអាច​ធ្វើ​ឲ្យ​ភ្ញៀវទេសចរ​បំភ្លេចបាន គឺ​ភ្ញៀវទេសចរ​ទាំងឡាយ​ត្រូវធ្វើ​ដំណើរ​ដោយ​ថ្មើរជើង​ក្នុង​រយៈ​ចម្ងាយ​ ផ្លូវ​ប្រែ​ហែល៤ គីឡូម៉ែត្រ ដើម្បី​ទៅដល់​កំពូលភ្នំ។ ក្នុង​ចន្លោះពេល​ធ្វើដំណើរ​ឡើង​ទៅលើ​ភ្នំ ភ្ញៀវទេសចរ​នឹកគិត​ថា ​ខ្លួនឯង​ពិតជា​អស្ចារ្យ​ដូចជា​អ្នក​ផ្សងព្រេង ដែល​កំពុងតែ​ដើរ​នៅក្នុង​ព្រៃភ្នំ​មួយ​ដ៏​ធំធេង​ល្វឹងល្វើយ ដែលមាន​រុក្ខជាតិប្លែកៗ ស្អាតៗ និង​អម​ទៅដោយ​សម្លេង​សត្វ​យំ​ឆ្លើយឆ្លង​គ្នា​យ៉ាង​រំពង​អើ​ង​កង។ ពេលនោះ ទោះបី​ជាមាន​អារម្មណ៍​ថា​ហត់​ក៏ពិតមែន តែ​ភ្ញៀវទេសចរ​នៅតែ​បន្តដំណើរ​ដោយ​ទឹកមុខ​ញញឹមញញែម និង​សប្បាយរីករាយ​ជាមួយ​ការថតរូប​លេង​កម្សាន្ត។

បោះពុម្ព

រមណីយដ្ឋានអំពែភ្នំ

និពន្ធ​ដោយ Malivan. Posted in រមណីយដ្ឋានធម្មជាតិ

           អំពែភ្នំ​ជា​រមណីយដ្ឋាន​វប្បធ៌ម និង ធម្មជាតិ មាន​ទីតាំង​ស្ថិត​នៅ​ភូមិតាំងទនេ្ល និង​ភូមិអំពែភ្នំ សង្កាត់សុពណ៏ទេព និង សង្កាត់ស្វាយក្រវាន់ ក្រុងច្បារមន មានចំងាយ៤៨គម ពីភ្នំពេញ រួច​បត់​ឆ្វេង ២គម និង​ដល់​រម្មណីយដ្ឋាន​នេះ។ តំបន់​នេះ​មាន​ទេសភាព​នៃ​ទឹក​ស្ទឹង​ឆ្លងកាត់ រួម​ផ្សំ​ដើម​ឈើ​តូច​ធំ​ដុះ​ប្រជ្រៀត​គ្នា​តាម​ដង​ស្ទឹង​បង្កើត​បាន​ជា​ ទេសភាព​គួរ​ឧ្យ​ចង់​គយកន្ឋ​ក្រៃលែង។​ នៅ​ជើង​ភ្នំ​អំពែភ្នំ​មាន​​ស្ពាន​យោល​មួយ​ឆ្លង​កាត់​ពី​ត្រើយ​ម្ខាង​ទៅ​ ត្រើយ​ម្ខាង​ទៀត​ដើម្បី​តភ្ជាប់ ភូមិតាំងទន្លេ របស់​ឃុំសុព៏ទេព​ទៅ​ភូមិអំពែភ្នំ ឃុំអំពែភ្នំ។ នៅ​រដូវប្រាំង​បើ​យើង​ឈរ​ពី​លើ​ស្ពាន​យោល​សំឡឹង​ចុះ​ទៅ​ក្នុង​បាត​ស្ទឹង​នោះ ​យើង​នឹង​បាន​ឃើញ​ទឹក​