បោះពុម្ព

តួនាទី និងភារកិច្ចរដ្ឋបាលខេត្ត

ក្រុមប្រឹក្សាខេត្ត និងគណៈអភិបាលខេត្តត្រូវមាននាយករដ្ឋបាលមួយរូប ហៅថានាយករដ្ឋបាលសាលាខេត្ត។ នាយករដ្ឋបាលសាលាខេត្តត្រូវមាននាយក​រងរដ្ឋបាលពីររូបជាជំនួយការ។   

១. ភារកិច្ច និងតួនាទីរបស់នាយករដ្ឋបាលសាលាខេត្ត

  • ជាជំនួយការដល់ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត និងអភិបាល​ខេត្តក្នុងការចាត់ចែងកិច្ចការរដ្ឋបាល និងធានានិរន្ដរភាពកិច្ចការ​រដ្ឋបាលប្រចាំថ្ងៃក្នុងសាលាខេត្ត។ ក្នុងការអនុវត្ដតួនាទីនេះ នាយក​រដ្ឋបាលសាលាខេត្តត្រូវ ៖

-  ធ្វើរបាយការណ៍ និងត្រូវមានគណនេយ្យភាពចំពោះគណៈអភិបាល​ខេត្ត អភិបាលខេត្ត និងក្រុមប្រឹក្សាខេត្តរបស់ខ្លួន