បោះពុម្ព

ផែនការអភិវឌ្ឍន៏៥ឆ្នាំរបស់ខេត្ត

និពន្ធ​ដោយ Malivan. Posted in ផែនការអភិវឌ្ឍន៏៥ឆ្នាំរបស់ខេត្ត

ព្រះរាជាណាចក្រ​កម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

 

ផែនការ​អភិវឌ្ឍ​ន៍រយៈពេលប្រាំឆ្នាំ

(២០១១-២០១៥)

                                   

 

សេចក្តី​ផ្តើម

      បន្ទាប់ពី​ការអនុវត្ត​គោលនយោបាយ​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី១ និង​ទី២ របស់ រាជរដ្ឋាភិបាល​ កំណែទម្រង់​ជាច្រើន​ត្រូវ​ដាក់ចេញ​ដោយ​រាជរដ្ឋាភិបាល ក្នុងនោះ​អភិបាលកិច្ច​ល្អ គឺ ជា​ស្នួល​នៃ​​យុទ្ធសាស្ដ្រ​ដែលមាន​ចំណុច​សំខាន់៤ គឺ​ការប្រយុទ្ធប្រឆាំងនឹង​អំពើពុករលួយ​ កំណែ ទម្រង់​ច្បាប់ និងប្រព័ន្ធ​យុត្ដិធម៌ កំណែទម្រង់រដ្ឋបាលសាធារណៈ និង​កំណែទម្រង់​កងកម្លាំង​ប្រដាប់អាវុធ។ អាស្រ័យ​ដោយមានការ​ផ្លាស់ប្ដូរ​គោលនយោបាយ​នេះ យើង​ឃើញថា កំណែ ទម្រង់រដ្ឋបាល​សាធារណៈ​នេះ បានធ្វើឲ្យ​ការគ្រប់គ្រងរដ្ឋបាល​ដែនដីនៃ​ព្រះរាជាណាចក្រ​កម្ពុជា មានការ​ប្រែប្រួល​ទាំងស្រុង ពិសេស​ច្បាប់​គ្រប់គ្រង​រដ្ឋបាល​ឃុំ-សង្កាត់ និង​ច្បាប់​ស្តីពី​ការគ្រប់គ្រង​រដ្ឋបាល​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដែល​បង្កើត​ឲ្យមាន​អង្គ​ក្រុមប្រឹក្សា​ថ្នាក់មូលដ្ឋាន ដែល​កើតឡើង​ដោយ​ការបោះឆ្នោត​ជាស​កលពី​សំណាក់​ប្រជាពលរដ្ឋនៅ​ថ្នាក់មូលដ្ឋាន និង​អសកល​តាមរយៈ​ឃុំ­សង្កាត់។ នៅ​ថ្នាក់ឃុំ­សង្កាត់ ក្រោយ​ដំណើរការបោះឆ្នោត​ យើង​ឃើញថា ឃុំ-សង្កាត់​ បាន​ដើរតួនាទី​យ៉ាងសំខាន់ ក្នុងការ​អភិវឌ្ឍ​ប្រកបដោយចីរ​ភាព ជាពិសេសការឆ្លើយតប​នូវ​តម្រូវការ​របស់​ប្រជាពលរដ្ឋ​នូវ​ថ្នាក់មូលដ្ឋាន ការពង្រឹង​នូវ​ការផ្ដល់​សេវាសាធារណៈ ការផ្ដល់​នូវ​ភាពជា​ម្ចាស់​ពេញលេញ​ជូន​ប្រជាពលរដ្ឋ​ជា​ម្ចាស់ឆ្នោត។ កំណែទម្រង់រដ្ឋបាល​សាធារណៈ និង​ការអនុវត្ត​គោលនយោបាយ​ជា​យុ​ទ្ឋ​សាស្ត្រ​នានា​របស់​រាជរដ្ឋាភិបាលកម្ពុជា វិស័យ​ការងារ​ជាច្រើន​នៅក្នុង​ថ្នាក់​រដ្ឋបាលខេត្ត មានការ​វិវត្ត​រីកចម្រើន​គួរ​ឲ្យ​មាន​មោទនភាព​ ដូចជាវិស័យ​កសិកម្ម វិស័យ​អប់រំ វិស័យ​សុខាភិបាល វិស័យ​សាធារណៈការ និងដឹកជញ្ជូន វិស័យ​អភិវឌ្ឍន៍ជនបទ វិស័យ​ធនធានទឹក..។ល។ វិស័យទាំងនេះបានរួម​ចំណែក​ឆ្លើយតប​ទៅនឹង​តម្រូវការ​របស់ប្រជាពលរដ្ឋធ្វើ​ ឲ្យ​ជីវភាព​រស់នៅ​របស់គាត់​កាន់តែ​ល្អប្រសើរ។ តែ​ទោះបីជាយ៉ាងណា​ក៏​ដោយ ក៏នៅមានបញ្ហា​ប្រឈម និងតម្រូវការ​មួយចំនួន​ដែលទាមទារ​ឲ្យ​មានការ​ឆ្លើយតបបាន​ត្រឹមត្រូវ​ទាន់ពេល និង​មាន ប្រ​សិ​ទ្ឋ​ភាពពីអាជ្ញាធរគ្រប់ជាន់ថ្នាក់ និងអ្នកពាក់ព័ន្ធនៅមូលដ្ឋាន ​ទើប​គោលនយោបាយ​ជា​យុ​ទ្ឋ​សាស្ត្រ​ទាំងឡាយ​របស់រាជរដ្ឋាភិបាល អាចប្រព្រឹត្តទៅបានដោយប្រសិទ្ធភាព។

          រដ្ឋបាលខេត្ត​ដែល​បាន​ប្រសូត្រ​ចេញពី​ច្បាប់ ស្តីពី​ការគ្រប់គ្រង​រដ្ឋបាល​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ មាន​តួនាទី​ភារកិច្ច​មុខងារ និង​កាតព្វកិច្ច​ជាច្រើន​ដែល​ត្រូវបំពេញ ឲ្យ​ខានតែបាន​ក្នុង កាត​ព្វកិច្ច​ជា​ចំបង​មុនគេ គឺ​ការកសាង​ផែនកា​អភិវឌ្ឍន៍៥ឆ្នាំ និង​កម្មវិធី​វិនិយោគ៣ឆ្នាំ​រំកិល​នៅ​ដើម អាណត្តិ​ទី១ របស់ខ្លួន​ឲ្យ​​ស្របតាម​អនុក្រឹត្យ​លេខ២១៩ អនក្រ.បក ចុះ​ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០០៩ ស្ដីពី​ការកសាង​ផែនការអភិវឌ្ឍន៍ និង​កម្មវិធី​វិនិយោគ​បី​ឆ្នាំ​រំកិល​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និង អនុក្រឹត្យ​លេខ១៥២ អនក្រ.បក ចុះ​ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០០៩ ស្តីពី​ការកែសម្រួល​មាត្រា១២ នៃ​អនុក្រឹត្យ លេខ២១៩ អនក្រ.បក និង​ប្រកាស​អន្តរក្រសួង​មហា​ផៃ្ទ និង​ក្រសួងផែនការ សី្ត​ពី​ការកសាង​ផែន ការអភិវឌ្ឍ និង​កម្មវិធី​វិនិយោគ​បី​ឆ្នាំ​រំកិល​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ​លេខ២៤១៧ប្រក ចុះ​ថ្ងៃ ទី២៧ ខែធ្នូ ឆ្នាំ២០១១។

          គោលបំណង​សំខាន់​នៃ​ផែនការអភិវឌ្ឍន៍​រយៈ​ពេល៥ឆ្នាំ និង​កម្មវិធីវិនិយោគ៣ឆ្នាំ​រំកិលនេះ សម្រាប់​ធ្វើជា​មូលដ្ឋាន ក្នុងការ​ចាត់ចែង​អនុវត្ត​ស្របតាម​ចក្ខុវិស័យ​រួម ​ដែលមាន​ក្របខ័ណ្ឌ​យុ​ទ្ឋ​សាស្ត្រ ​គោលដៅ និង​គោលបំណង​របស់​ក្រសួងមហាផ្ទៃ និង​ក្រសួងផែនការដែលមានយុ​ទ្ឋ​សាស្ត្រ​ច្បាស់លាស់ ដើម្បី​លើកកម្ពស់​ការអភិវឌ្ឍ​ប្រកបដោយ​ប្រ​សិ​ទ្ធភាព ក្នុង​បរិបទ​នៃ​ការពង្រឹង​លិ​ទ្ធិ​ប្រជាធិបតេយ្យ​នៅ​ថ្នាក់មូលដ្ឋាន និង​ការកាត់បន្ថយ​ភាពក្រីក្រ។

           ក្នុង​រយៈពេល​ដ៏​ខ្លី​មួយ ដើម្បី​រួមចំណែក​បំពេញ​កាតព្វកិច្ច ដែល​ច្បាប់​បានកំណត់​ផែនការ​នេះ បាន​ដំណើរការ​យ៉ាង​មមាញឹក​ ក្រោយពី​កិច្ចប្រជុំ​ណែនាំ​ស្តីពី ដំណើរ​ការកសាង​ផែនការអភិវឌ្ឍន៍​ខេត្ត នា​ថ្ងៃទី១-៤ ខែ​មីនា ឆ្នាំ២០១១។ វគ្គ​បណ្តុះបណ្តាល​ជូន​អង្គភាព មន្ត្រីរាជការ​សង្គម​ស៊ីវិល និង​ផ្នែក​ឯកជន​ពាក់​ព័​ន្ធ បានប្រព្រឹត្តិ​ទៅជា​បន្ទាន់​ដែរ។ បន្ទាប់ពីនោះ ដំណើរការ​ត្រូវបាន​អនុវត្ត​យ៉ាង​ខ្ជាប់ខ្ជួន ទៅតាម​ប្រតិទិន មួយ​ដ៏​ជាក់លាក់​តាម​ជំហានដូចខាងក្រោម៖

          .  ការត្រួតពិនិត្យ និង​បំពេញ​តារាង​ពាក់​ព័​ន្ធនានា

          .  ការផ្សព្វផ្សាយ​ព័ត៌មាន​អំពី​ការកសាង​ផែនការអភិវឌ្ឍន៍

          .  ការរៀបចំ​សេចក្តីព្រាង​ផែនការអភិវឌ្ឍន៍

          .  ការប្រជុំ​វិភាគ​ស្ថានភាព​ខេត្ត​លើ​គ្រប់​វិស័យ

          . ការផ្ញើ​សេចក្តីព្រាង​ផែនការ​ជូន​អ្នក​ពាក់​ព័​ន្ធនានា​ ដូចជាតំណាង​ប្រជាពលរដ្ឋ​ សង្គម​ស៊ីវិល

ផ្នែក​ឯកជន គណៈ​អភិបាលខេត្ត គណៈកម្មាធិការ​សម្របសម្រួល​បច្ចេកទេស​ខេត្ត ដើម្បី​សុំ​ការ ពិគ្រោះ​យោបល់​បំពេញបន្ថែម។ ចុងក្រោយ​នៃ​ផែនការ​អភិវឌ្ឍ​ន៍ខេត្ត ត្រូវបាន​ពិនិត្យ​ និងអនុម័ត​ដោយក្រុមប្រឹក្សា​ខេត្ត នាសម័យ​ប្រជុំលើកទី២៤​ នាថ្ងៃទី៥  ខែឧសភា  ឆ្នាំ២០១១។

          ទោះបី​ផែនការអភិវឌ្ឍន៍​នេះ បាន​កសាងឡើង​ក្នុង​រយៈពេល​ខ្លី និងពុំទាន់​បាន​ប្រមូល​ព័ត៌មាន ទិន្នន័យ​គ្រប់​ជ្រុងជ្រោយ​ក៏ដោយ និងស្រប​ពេលដែល​មន្ត្រីរាជកា​រ​ ព្រមទាំង​អ្នក​ពាក់​ព័​ន្ធទាំងអស់ របស់​រដ្ឋបាលខេត្ត មាន​សមត្ថភាព​នៅមាន​កម្រិត និង​មាន​ពេលវេលា​មិន​គ្រប់គ្រាន់​ក៏ដោយ ​តែ​យើង ខ្ញុំ​សង្ឃឹមថា ផែនការអភិវឌ្ឍន៍​នេះ នឹង​ក្លាយជា​ត្រីវិស័យ​សម្រាប់​ចង្អុល​បង្ហាញផ្លូវ​ឲ្យ​រដ្ឋបាលខេត្ត ចាត់តាំង​អនុវត្តតាម​ជំហាននីមួយៗសំដៅ​ដោះស្រាយ​បញ្ហា​ប្រឈម​ តម្រូវការ និង​សំណូមពរ​នានា សំដៅ​លើកកម្ពស់​សេវាកម្ម​សាធារណៈ​នានា រួម​ចំ​ណែ​កាត់បន្ថយ​ភាពក្រីក្រ របស់​ប្រជាពលរដ្ឋ ស្របតាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល។

          ផែនការអភិវឌ្ឍន៍៥ឆ្នាំ (២០១១-២០១៥) របស់​ខេត្ត​មាន​បី​ជំពូក ជំពូក​ទី១ បរិយាយ​ពី​ស្ថាន ភាព​សេដ្ឋកិច្ច-សង្គមកិច្ច ជំពូក​ទី២ បរិយាយ​អំពី​ក្រប​ខ័​ណ្ខ​អភិវឌ្ឍន៍ និង​ជំពូក​ទី៣ បរិយាយ​អំពី ការតាមដាន ត្រួតពិនិត្យ និង​វាយតម្លៃ​អនុវត្ត​ផែនការអភិវឌ្ឍន៍​សម្រាប់​រយៈពេល៥ឆ្នាំ​ខាងមុខ៕ 

តារាងក្របខ័ណ្ឌតាមដាន ត្រួតពិនិត្យ និងវាយតម្លៃ (ឆ្នាំ ២០១១-២០១៥)

ចក្ខុវិស័យ៖  លើកកម្ពស់កម្រិតជីវភាពប្រជាពលរដ្ឋឲ្យធូរធារប្រកបដោយសមធម៌ និងសោភ័ណភាពស្រស់បំព្រង ដើម្បីជំរុញឲ្យមានសន្តិសុខស្បៀង សុខុមាលភាព សមភាពយេនឌ័រ ចំណេះដឹង និងសន្តិសុខសណ្តាប់សាធារណៈ តាមរយៈកំណែទម្រង់លើគ្រប់វិស័យ​ដោយប្រកាន់ខ្ជាប់ នូវគោល ការណ៍ប្រជាធិបតេយ្យ ការគោរពសិទ្ធិ និងសេចក្តីថ្លៃថ្នូររបស់មនុស្ស ឆ្ពោះទៅ កាត់បន្ថយភាពក្រីក្រប្រកបដោយប្រសិទ្ធភាពខ្ពស់ និងតម្លាភាព។

គោលដៅ និង គោលបំណង សូចនាករ ប្រភព ទិន្ននយ មន្ទីរជំនាញ ទទួល ខុសត្រូវ
ឯកតា ២០១០ ២០១១ ២០១២ ២០១៣ ២០១៤ ២០១៥
១- ផ្នែកសេដ្ឋកិច្ច
គោលដៅៈ ១.១ នៅឆ្នាំ២០១៥ ប្រជាពលរដ្ឋក្នុងខេត្តកំពង់ស្ពឺ នឹងមានជីវភាពល្អប្រសើរ មានចំណូលប្រចាំឆ្នាំកើនឡើង តាមរយៈលើកកម្ពស់ផលិតភាពកសិកម្ម និងការធ្វើពិពិធកម្មកសិកម្ម
១.១.១- គោលបំណងទី១៖ បង្កើនទិន្នផលស្រូវដើម្បីធានា​សន្តិសុស្បៀងនិងអាហារូបត្ថម្ភ ឲ្យបានពី ២.៦០ត/ហ.ត នៅឆ្នាំ២០១០ទៅ៣.១​ត/ហ.ត នៅឆ្នាំ២០១៥ ត/ហ.ត ២.៦០ ២.៧០ ២.៨០ ២.៩០ ៣.០០ ៣.១០ ម. កសិកម្ម ម. កសិកម្ម

១.១.២- គោលបំណងទី២៖បង្កើនការផលិតស្រូវ និងការនាំអង្ករចេញឱ្យបានពី ២០០០តោននៅឆ្នាំ២០១០ ទៅ២០០០០តោន នៅឆ្នាំ២០១៥

តោន ២០០០ ៤០០០ ៨០០០ ១២០០០ ១៦០០០ ២០០០០ ម. កសិកម្ម ម. កសិកម្ម
១.១.៣-គោលបំណងទី៣៖ បង្កើនផលិតកម្ម សត្វដើម្បីធានាការអូសទាញនិង បម្រើម្ហូបអាហារឱ្យបាន១៩.៧១%បន្ថែមទៀតនៅឆ្នាំ២០១៥ ភាគរយ ០.២៩ ១០ ១៥ ១៨ ២០ ម. កសិកម្ម ម. កសិកម្ម
១.១.៤-គោលបំណងទី៤៖ បង្កើនការប្រើ ប្រាស់ឡជីវឧស្ម័ន រួមចំណែកលើកកម្ពស់ សុខភាព និងកាត់បន្ថយការប្រើប្រាស់​ធនធានធម្មជាតិឱ្យបាន ពី១,១២២គ្រឿង នៅឆ្នាំ២០១០ ទៅ៣,៥២០គ្រឿងនៅឆ្នាំ២០១៥ គ្រឿង  ១១២២ ១៥០០ ២៥០០ ៣០០០ ៣២០០ ៣៥២០ ម. កសិកម្ម ម. កសិកម្ម
១.១.៥-គោលបំណងទី៥៖ បង្កើនផលិតកម្ម ដំណាំបន្លែឱ្យបានពី២៤.៦៨% បន្ថែមទៀតនៅឆ្នាំ២០១៥ ភាគរយ ០.៣២ ១០ ១៥ ២០ ២៣ ២៥ ម. កសិកម្ម ម. កសិកម្ម

១.១.៦-គោលបំណងទី៦៖ បង្កើនការវិនិយោគកសិ­ឧស្សាហកម្មឱ្យបាន ពី៨០០០​ហ.តនៅឆ្នាំ២០១០ទៅ​   ៣៦០០០ហ.ត នៅឆ្នាំ២០១៥

ហ.ត ៨០០០ ១៥០០០ ២២០០០ ២៧០០០ ៣២០០០ ៣៦០០០ ម. កសិកម្ម ម. កសិកម្ម
១.១.៧-គោលបំណងទី៤៖ បង្កើនការចិញ្ចឹមត្រីឱ្យបានពី៣៨.៥%បន្ថែម ទៀតនៅឆ្នាំ២០១៥  ភាគរយ ១.៥ ១០ ២០ ៣០ ៣៥ ៤០ ខណ្ឌ័រដ្ឋ.​​​ជនផល ខណ្ឌ័រដ្ឋ.​ជនផល
គោលដៅៈ ១.២  នៅឆ្នាំ២០១៥ ប្រជាពលរដ្ឋក្នុងខេត្តកំពង់ស្ពឺ នឹងទទួលបានការសាងសង់ និងជួសជុលទំនប់ទឹក ការស្ដារប្រឡាយស្រោចស្រពប្រព័ន្ធដោះទឹក និងប្រព័ន្ធស្រោពស្រពខ្នាតតូច ដើម្បីប្រើប្រាស់ប្រចាំថ្ងៃ និងពង្រីកផ្ទៃដីស្រោចស្រពដាំដុះ
១.២.១- គោលបំណងទី១៖ រប្រព័ន្ធស្រោចស្រពឲ្យបាន១៧%បន្ថែមទៀត ភាគរយ ១៥ ២០ ២៥ ២៨ ៣០ ៣២ ម. ធនធាន​​​ទឹក ម. ធនធាន​ទឹក
១.២.២- គោលបំណងទី២៖ ពង្រីកផ្ទៃដី ស្រោចស្រពដាំដុះ​ ឲ្យបាន ១២% បន្ថែមទៀតនៅឆ្នាំ២០១៥ ភាគរយ ៤៣ ៤៥ ៤៨ ៥១ ៥៣ ៥៥ ម. ធនធាន​​​ទឹក ម. ធនធាន​ទឹក
គោលដៅៈ ១.៣  នៅឆ្នាំ២០១៥ ប្រជាពលរដ្ឋក្នុងខេត្តកំពង់ស្ពឺ នឹងមានផ្លូវល្អប្រើប្រាស់កាន់តែប្រសើរ និង ងាយស្រួលធ្វើដំណើរទៅមក ទាំងនៅជនបទ និងទីប្រជុំជន
១.៣.១-គោលបំណងទី១៖ ថែទាំ និងជួសជុលផ្លូវ​លំជនបទ​ទាំងអស់​ឱ្យបាន ២០% បន្ថែមទៀតនៅឆ្នាំ២០១៥ ភាគរយ ៤០ ៤៥ ៥០ ៥៥ ៥៨ ៦០ ម. អភិវឌ្ឍន៍ ជនបទ ម. អភិវឌ្ឍន៍ ជនបទ
គោលដៅៈ ១.៤ នៅឆ្នាំ២០១៥ វិស័យឧស្សហកម្មនឹងទទួលបានការលើកកម្ពស់តាមរយៈការពង្រឹងលើអាជីវកម្មខ្សាច់ដោយអនុវត្ដតាម បទដ្ឋានបច្ចេកទេស និងការតបណ្តាញអគ្គីសនីសម្រាប់ប្រើប្រាស់គ្រប់ៗផ្ទះ
១.៤.១- គោលបំណងទី១៖ពង្រឹងការធ្វើអាជីវកម្មខ្សាច់​ទាំងអស់​អនុវត្ដ ត្រឹម ត្រូវតាមបច្ចេកទេស និងមិនប៉ះពាល់ បរិស្ថានឱ្យបាន ១៥% បន្ថែមទៀត នៅឆ្នាំ២០១៥ ភាគរយ  ៤០ ៤៨ ៥០ ៥២ ៥៤ ៥៥ ម.ឧស្សាហ​​កម្ម ម.ឧស្សាហ​កម្ម
១.៤.២- គោលបំណងទី២៖ តបណ្ដាញអគ្គីសនីតាមលំនៅដ្ឋាន​ឱ្យបាន៥០%​បន្ថែមទៀតនៅឆ្នាំ២០១៥ ភាគរយ ៣០ ៤០ ៥០ ៦០ ៧០ ៨០ ម.ឧស្សាហ​​​កម្ម ម.ឧស្សាហ​កម្ម
គោលដៅៈ ១.៥  នៅឆ្នាំ២០១៥ ប្រជាពលរដ្ឋក្នុងខេត្តកំពង់ស្ពឺ នឹងមានទឹកស្អាតប្រើប្រាស់ និងរស់នៅប្រកបដោយសុខមាលភាព
១.៥.១- គោលបំណងទី១៖ ជំរុញឱ្យមានទឹកស្អាត បង្គន់អនាម័យ ប្រើប្រាស់ គ្រប់គ្រួសារឱ្យបាន២៥%  បន្ថែមទៀតនៅឆ្នាំ២០១៥ ភាគរយ ១៥ ២០ ៣០ ៤០ ៤៥ ៥០ ម. អភិវឌ្ឍន៍ ​ជនបទ ម. អភិវឌ្ឍន៍ ជនបទ
គោលដៅៈ​ ១.៦ នៅឆ្នាំ២០១៥ អាជីវកម្មគ្រប់ប្រភេទ នឹងមានច្បាប់អនុញ្ញាតទាំងអស់ទូទាំងខេត្ត
១.៦.១-គោលបំណងទី១៖ជំរុញការអនុវត្ត  ច្បាប់អនុញ្ញាតគ្រប់គ្រង​អាជីវ កម្មទូទាំងខេត្ត និងជំរុញការត្រួតពិនិត្យសុវត្ថិភាព​ចំណីអាហារឱ្យបាន៤០% បន្ថែមទៀតនៅឆ្នាំ២០១៥ ភាគរយ ២០ ៣០ ៤០ ៥០ ៥៥ ៦០ ម.ពាណិជ្ជ​កម្ម ម.ពាណិជ្ជ​កម្ម
គោលដៅៈ ១.៧  នៅឆ្នាំ២០១៥ ការប្រមូលពន្ធគ្រប់ប្រភេទ នឹងមានការកើនឡើងតាមរយៈការអនុវត្ដបានត្រឹមត្រូវគ្រប់ប្រភពពន្ធត្រូវប្រមូល
១.៧.១- គោលបំណងទី១៖ បង្កើនការប្រមូលពន្ធដាឱ្យ​បាន៣៨,៩៣% បន្ថែមទៀតនៅឆ្នាំ២០១៥ ភាគរយ ៦១,០៧ ៧០ ៨០ ៩០ ៩៥ ១០០ ពន្ធដារ ពន្ធដារ
គោលដៅៈ ១.៨  នៅឆ្នាំ២០១៥ ការវិនិយោគផ្នែកវិស័យឯកជន ទៅលើរោងចក្រសហគ្រាសនឹងបង្កើតឲ្យបាន១៥កន្លែង និងពង្រីកមុខរបរអាជីវកម្ម និងជំរុញសហគ្រាសធន់តូច និងមធ្យមឲ្យកាន់តែប្រសើរ
១.៨.១- គោលបំណងទី១៖ ជំរុញការ វិនិយោគផ្នែកវិស័យឯកជន ទៅលើ រោងចក្រវាយនភ័ណ្ឌ និងសហគ្រាសធំៗ​កើនឡើង​១៥កន្លែង និងសហគ្រាសធន់តូច និងមធ្យមចំនួន២២% បន្ថែមទៀតនៅឆ្នាំ២០១៥ ភាគរយ ៣០ ៣៥ ៤០ ៤៥ ៤៧ ៥២ ម.ពាណិជ្ជ​កម្ម ម.ពាណិជ្ជ​កម្ម
១.៨.២- គោលបំណងទី២៖ ជំរុញការរៀបចំស្ថាបនា  និងកែ​សម្រួល ទីផ្សារ ធំៗនៅក្នុងតំបន់ទីប្រជុំជន​​មួយចំនួន​ឲ្យមាន អានាម័យ សណ្តាប់ធ្នាប់ និងរបៀបរៀបរយ​ឱ្យបាន២៥ %​ បន្ថែមទៀតទូទាំងខេត្ត នៅឆ្នាំ២០១៥ ភាគរយ ៣៥ ៤៥ ៥០ ៥៥ ៥៨ ៦០ រដ្ឋបាល​ខេត្ត រដ្ឋបាល​ខេត្ត
គោលដៅៈ ១.៩  នៅឆ្នាំ២០១៥ ទេសចរណ៍សហគមន៍ នឹងត្រូវបានពង្រឹង ពង្រីក និងអភិរក្សនៅតាមតំបន់សក្តានុពល
១.៩.១- គោលបំណងទី១៖ ពង្រឹងពង្រីក និងអភិរក្សតំបន់ ទេចរណ៍វប្បធម៌  ធម្មជាតិ និងប្រវត្តិសាស្រ្តព្រមទាំងជំរុញ ឲ្យមានការកើនឡើងនូវរមណីដ្ឋាន ឱ្យបាន១០%​ បន្ថែមទៀតទូ​ទាំងខេត្តនៅឆ្នាំ២០១៥ ភាគយ ៥០ ៥២ ៥៥ ៥៨ ៥៩ ៦០ ម.ទេស​ចរណ៍ ម.ទេស​ចរណ៍
គោលដៅៈ ១.១០ នៅឆ្នាំ២០១៥ ប្រជាពលរដ្ឋខេត្តកំពង់ស្ពឺ នឹងមានសេវាប្រៃសណីយ៍ និងទូរគមនាគមន៍តាមបណ្តាស្រុកទូទាំងខេត្ត
១.១០.១- គោលបំណងទី១៖ពង្រីកការតភ្ជាប់ប្រព័ន្ធ​ទំនាក់ទំនង​ទូរគមនាគមន៍ និងសេវាប្រៃសណីយ៍​ទៅតាមបណ្តា ស្រុកទូទាំង ខេត្តឱ្យ បាន៥%​ បន្ថែមទៀតនៅឆ្នាំ២០១៥ ភាគរយ ៤៥ ៤៦ ៤៧ ៤៨ ៤៩ ៥០ ម.ប្រៃស​​ណីយ៍ ម.ប្រៃស​ណីយ៍
១.១០.២- គោលបំណងទី២៖ ស្តារហេដ្ឋារចនា​សម្ព័ន្ធនានាឲ្យ​ទៅ​ដល់បណ្តា ស្រុក និងឃុំ សង្កាត់ទាំង៨២​ឱ្យបាន​១០%​​នៅ ឆ្នាំ២០១៥ ភាគរយ ១០ ម.ប្រៃស​​ណីយ៍ ម.ប្រៃស​ណីយ៍
២- ផ្នែកសង្គមកិច្ច
គោលដៅៈ ២.១ នៅឆ្នាំ ២០១៥ សិស្សានុសិស្សទាំងពីរភេទ នឹងទទួលបានសេវាអប់រំប្រកបដោយគុណភាព និងប្រសិទ្ធភាពនៅគ្រប់កម្រិតសិក្សា រួមទាំងប្រជាពលរដ្ឋដែលមិនចេះអក្សរ នឹងទទួលបានការអប់រំក្រៅប្រព័ន្ធដ៏មានប្រសិទ្ធភាពខ្ពស់
២.១.១- គោលបំណងទី១៖បង្កើនកុមារចូលរៀន​គ្រប់កម្រិតសិក្សា៖-    មត្តេយ្យសិក្សា កើនចំនួន២៤.០៩% ទៀតនៅឆ្នាំ២០១៥-    បឋមសិក្សា កើនចំនួន៤.៨% ទៀត នៅឆ្នាំ២០១៥-    មធ្យមសិក្សាបឋមភូមិ កើនចំនួន២៣.៨% ទៀត នៅឆ្នាំ២០១៥-    មធ្យមសិក្សាទុតិយភូមិ កើនចំនួន១០.៩% ទៀត នៅឆ្នាំ២០១៥  ភាគរយ  ២៤.០៩៩៥​.២០២៨​.២០១៣.១០  ៣០៩៦៣០១៥  ៣៥៩៧៣៥១៨  ៤០៩៨៤០២០  ៤៥៩៩៤៥២២  ៥០១០០៥២២៤ ម. អប់រំ ម. អប់រំ
២.១.២- គោលបំណងទី២៖ ពង្រឹ គុណ ភាព អប់រំបានល្អប្រសើរ ដោយបង្កើនអត្រាឡើងថ្នាក់ តាម ផែនការគ្រប់កម្រិតសិក្សា ៖     - បឋមសិក្សា កើនចំនួន៤.៦៨% ទៀតនៅឆ្នាំ២០១៥     - មធ្យមសិក្សាបឋមភូមិ កើនចំនួន១៤.៣៨% ទៀតនៅឆ្នាំ២០១៥   - មធ្យមសិក្សាទុតិយភូមិ កើនចំនួន៨.២៩% ទៀតនៅឆ្នាំ២០១៥   ភាគរយ   ៨៥.៣២៧២​.៦២៨១.៧១   ៨៦៧៥៨៣   ៨៧៧៨៨៥   ៨៨៨២៨៧   ៨៩៨៥៨៩   ៩០៨៧៩០ ម. អប់រំ ម. អប់រំ
២.១.៣- គោលបំណងទី៣៖ លើកកម្ពស់ពលរដ្ឋអាយុពី១៥ទៅ៤៥ឆ្នាំដែល មិនចេះអក្សរឲ្យឆ្លងផុតអនក្ខរភាពចំនួន២%​បន្ថែមទៀត នៅឆ្នាំ២០១៥ ភាគរយ ៩៤ ៩៤.៥ ៩៥ ៩៥.៥ ៩៦ ៩៦ ម. អប់រំ ម. អប់រំ
គោលដៅៈ ២.២ នៅឆ្នាំ ២០១៥ សុខុមាលភាពរបស់ប្រជាពលរដ្ឋ នឹងត្រូវបានលើកកម្ពស់
២.២.១- គោលបំណងទី១៖ កាត់បន្ថយ អត្រាមរណៈភាពមាតានិងទារក ឲ្យបាន៦% ទៀតនៅឆ្នាំ២០១៥ ភាគរយ ១៥ ១៤ ១៣ ១២ ១១ ម. សុខាភិ​បាល ម. សុខាភិ​បាល
២.២.២- គោលបំណងទី២៖ ទប់ស្កាត់ជម្ងឺ ឆ្លង និងបញ្ហាសុខភាពដ៏ទៃទៀត មានការបង្ការមេរោគអេសដ៍ការ បង្ការជម្ងឺគ្រុនចាញ់ ជម្ងឺគ្រុនឈាម និង ជម្ងឺផ្សេងៗដល់ប្រជាពលរដ្ឋទូទៅឱ្យបាន ១០%បន្ថែមទៀតនៅ ឆ្នាំ២០១៥ ភាគរយ ៨៥ ៨៧ ៩០ ៩២ ៩៤ ៩៥ ម. សុខាភិ​បាល ម. សុខាភិ​បាល
គោលដៅៈ ២.៣ នៅឆ្នាំ២០១៥ សមភាពយេនឌ័រ ការផ្ដល់សិទ្ធិអំណាចដល់ស្ដ្រីក្នុងការធ្វើសេចក្ដីសម្រេចចិត្ត​នឹងត្រូវបានការលើកកម្ពស់
២.៣.១- គោលបំណងទី១៖ ពង្រឹង​សមត្ថភាព​ដល់ស្ត្រី ឱ្យទទួលបាននូវ សមភាព​យេនឌ័រឱ្យ​បាន៤០%​បន្ថែមទៀត​នៅឆ្នាំ២០១៥ ភាគរយ ៤៥ ៥៥ ៦៥ ៧៥ ៨០ ៨៥ ម. កិច្ចការនារី ម. កិច្ចការនារី
២.៣.២-គោលបំណងទី ២ ៖ បង្កើនចំនួនស្ត្រីទៅក្នុងតួនាទីធ្វើសេចក្តី​សម្រេច ចិត្តគ្រប់កម្រិតឱ្យបាន១០%បន្ថែម ទៀត​នៅឆ្នាំ​២០១៥ ភាគរយ ១៧ ១៩ ២១ ២៣ ២៥ ២៧ ម. កិច្ចការនារី ម. កិច្ចការនារី
២.៣.៣-គោលបំណងទី ២ ៖ ពង្រឹងការលើកកម្ពស់សមត្ថភាពសេដ្ឋកិច្ច សង្គមរបស់ស្ត្រីឱ្យបាន៣៣%បន្ថែមទៀត​នៅឆ្នាំ២០១៥ ភាគរយ ៥២ ៦០ ៧០ ៧៥ ៨០ ៨៥ ម. កិច្ចការនារី ម. កិច្ចការនារី
២.៣.៤-គោលបំណងទី៣៖ពង្រឹងសមត្ថភាពយល់ដឹងជាមូលដ្ឋាន ដល់ស្ត្រី អំពីសុខភាព អនាម័យនិង ជម្ងឺឆ្លងទូទៅ ឱ្យបាន២០%​បន្ថែមនៅ២០១៥ ភាគរយ ៤៥ ៥០ ៥៥ ៦០ ៦៣ ៦៥ ម. កិច្ចការនារី ម. កិច្ចការនារី
គោលដៅៈ ២.៤  នៅឆ្នាំ២០១៥ ស្ថានភាពក្រីក្រ នឹងត្រូវបានកាត់បន្ថយចំនួន៦%បន្ថែមទៀត
២.៤.១- គោលបំណងទី១៖ ជំរុញរាល់ សកម្មភាពនានាពិសេស ផលិតភាព កសិកម្មដើម្បីកំណើនសេដ្ឋកិច្ចដើម្បីកាត់​បន្ថយ​​ភាព​ក្រីក្រជូនប្រជាពលរដ្ឋ ចំនួន២០% បន្ថែមទៀត​នៅ២០១៥ ភាគរយ ៤៥ ៥០ ៥៥ ៦០ ៦៣ ៦៥ ម. ផែនការ ម. ផែនការ
គោលដៅៈ ២.៥ នៅឆ្នាំ២០១៥ វិស័យព្រះពុទ្ធសាសនា និងកិច្ចការធម្មការ នឹងត្រូវបានពង្រឹង និងកែលម្អ
២.៥.១- គោលបំណងទី១៖ បង្កើតឱ្យមាន​ពុទ្ធិកបឋម និងអនុវិទ្យាល័យ និងពង្រឹងសមត្ថភាពអាចារ្យ​ឱ្យបាន​៤០%​បន្ថែមទៀតនៅឆ្នាំ២០១៥ ភាគរយ ៤៥ ៥៥ ៦៥ ៧៥ ៨០ ៨៥ ម. ធម្មការ ម. ធម្មការ
គោលដៅៈ ២.៦ នៅឆ្នាំ២០១៥ ចលនាចំណាកស្រុក នឹងត្រូវបានកាត់បន្ថយ
២.៦.១- គោលបំណងទី១៖ ទប់ស្កាត់ការ  ធ្វើចំណាកស្រុករបស់ ប្រជាពលរដ្ឋ​ឱ្យបាន០,៤៣%បន្ថែមទៀតនៅ ឆ្នាំ២០១៥ ភាគរយ ០.៦៣ ០.៥០ ០.៤០ ០.៣០ ០.២៥ ០.២ រដ្ឋបាលខេត្ត រដ្ឋបាលខេត្ត
២.៦.២- គោលបំណងទី២៖ ជំរុញការចូល រួមពីសង្គមស៊ីវិល និង​អង្គការ អភិវឌ្ឍន៏ជាដៃគូរក្នុងដែនសមត្ថកិច្ច ដើម្បីរួម​ចំណែក​លើក​កម្ពស់​​កម្រិតជីវភាព ប្រជាពលរដ្ឋតាមទីជនបទឱ្យបាន២០%​បន្ថែម​ទៀតនៅ ឆ្នាំ២០១៥ ភាគរយ ៣០ ៣៥ ៤០ ៤៥ ៤៨ ៥០ រដ្ឋបាលខេត្ត រដ្ឋបាលខេត្ត
៣- ផ្នែកគ្រប់គ្រងដីធ្លី ធនធានធម្មជាតិ បរិស្ថាន ការប្រែប្រួលអាកាសធាតុ និងគ្រប់គ្រងគ្រោះមហន្តរាយ
គោលដៅៈ ៣.១ នៅឆ្នាំ២០១៥ ការចុះបញ្ចីដីធី្លនឹងត្រូវបានបង្កើន រួមនឹងវិវាទដីធ្លី នឹងត្រូវបានកាត់បន្ថយ
៣.១.១. គោលបំណងទី១៖ បង្កើនការ ចុះបញ្ចីដីធ្លី ជាលក្ខណៈ ប្រព័ន្ធ និង ដាច់ដោយដុំឲ្យបាន​៤០%​បន្ថែម ទៀតនៅ ឆ្នាំ២០១៥ ភាគរយ ១០ ១៥ ២០ ៣០ ៤០ ៥០ ម. រៀបចំ​ដែន​ដី ម. រៀបចំ​ដែនដី
៣.១.២. គោលបំណងទី២៖ កាត់បន្ថយ  វិវាទដីធ្លីឲ្យបាន៣០% បន្ថែមទៀត នៅឆ្នាំ​២០១៥ ភាគរយ ៤៥ ៤០ ៣៥ ៣០ ២០ ១៥ ម. រៀបចំ​ដែន​ដី ម. រៀបចំ​ដែនដី
គោលដៅៈ ៣.២ នៅឆ្នាំ២០១៥ ប្រជាពលរដ្ឋក្នុងខេត្តកំពង់ស្ពឺ នឹងយល់ដឹងបន្ថែមពីការថែរក្សាគ្រប់គ្រងធនធានធម្មជាតិ និងបរិស្ថាន
៣.២.១- គោលបំណងទី១៖.លើកកម្ពស់ការ គ្របគ្រង​ធនធាន​ធម្មជាតិ ​ដោយមានប្រជាពលរដ្ឋចូលរួម ថែរក្សា និងអភិរក្ស​ឱ្យបាន៥០% បន្ថែមនៅឆ្នាំ២០១៥ ភាគរយ ២០ ៣០ ៤០ ៥០ ៦០ ៧០ ម. បរិសាន និង រដ្ឋ.ឈើ ម. បរិសាន និង រដ្ឋ.ឈើ
៣.២.២- គោលបំណងទី២៖ ជំរុញការគ្រប់ គ្រង កាកសំណល់ ឱ្យបាន៤០% បន្ថែមទៀតនៅ​ឆ្នាំ​២០១៥ ភាគរយ ១០ ២០ ៣០ ៤០ ៤៥ ៥០ ម. បរិសាន ម. បរិសាន
គោលដៅៈ ៣.៣ នៅឆ្នាំ២០១៥ ប្រជាពលរដ្ឋក្នុងខេត្តកំពង់ស្ពឺ នឹងយល់ដឹងបន្ថែមពីការការបន្សាំខ្លួន ទៅនឹងការប្រែប្រួលអាកាសធាតុ និងកាត់បន្ថយបាននូវគ្រោះថ្នាក់នានាដែលបង្កឡើងដោយការប្រែប្រួលអាកាសធាតុ និងគ្រប់គ្រងគ្រោះមហន្តរាយ
៣.៣.១- គោលបំណងទី៣៖ជំរុញការចូលរួមថែរក្សា និងគ្រប់គ្រង បរិស្ថាន របស់ប្រជាពលរដ្ឋ និងការបន្សាំនឹង ការប្រែប្រួល​អាកាស​ធាតុ និងគ្រប់គ្រងគ្រោះ​មហន្តរាយ​ឱ្យបាន៤០%បន្ថែម ទៀតនៅ​ឆ្នាំ២០១៥ ភាគរយ ១០ ២០ ៣០ ៤០ ៤៥ ៥០ គណ. គ្រោះ​​មហន្ត​រាយ គណ. គ្រោះ មហន្តរាយ
៤- ផ្នែករដ្ឋបាលសន្តិសុខ និងសណ្តាប់ធ្នាប់
គោលដៅៈ ៤.១- នៅឆ្នាំ២០១៥ ប្រជាពលរដ្ឋក្នុងខេត្តកំពង់ស្ពឺ នឹងទទួលបានសេវាសាធារណៈកាន់តែល្អប្រសើរ
៤.១.១- គោលបំណងទី១៖ បង្កើនការងារ រដ្ឋបាល​សាលាខេត្ត ក្រុង ស្រុកទាំង ៨និងជំរុញការ​ផ្តល់សេវា​សាធារណៈ     ជូន​ប្រជាពល​​រដ្ឋឱ្យ បាន៤០%​បន្ថែមទៀតនៅ​ឆ្នាំ២០១៥។ ភាគរយ ៤៥ ៥៥ ៦៥ ៧៥ ៨០ ៨៥ រដ្ឋបាល​​ខេត្ត រដ្ឋបាលខេត្ត
គោលដៅ ៤.២  នៅឆ្នាំ២០១៥ ការងារគ្រប់គ្រងស្ថិតិលើការរៀបចំកិច្ចការចុះអត្រានុកូលដ្ឋាន និងការធ្វើអត្ដសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋ នឹងមានភាពប្រសើរឡើង
៤.២.១- គោលបំណងទី៣៖ រៀបចំកិច្ចការ  ចុះ​អត្រានុកូលដ្ឋាន និងជំរុញ ការធ្វើអត្ដសញ្ញាណ​ប័ណ្ណ​ជូនប្រជាពលរដ្ឋដែលហួស សុពលភាព​ឱ្យបាន ១៥% បន្ថែមទៀតនៅឆ្នាំ២០១៥ ភាគរយ ៨០ ៨៣ ៨៦ ៨៩ ៩២ ៩៥ រដ្ឋបាល​​ខេត្ត រដ្ឋបាលខេត្ត
គោលដៅៈ ៤.៣  នៅឆ្នាំ២០១៥ បញ្ហាសុវត្ថិភាព ស្ថេរភាព សន្តិសុខ សណ្តាប់ធ្នាប់ និងកង្វះខាតលើការ គ្រប់គ្រងស្ថិតិ នឹងត្រូវបានកាត់ បន្ថយជាអតិប្បរមា
៤.៣.១- គោលបំណងទី២៖ កាត់បន្ថយ បញ្ហាសន្តិសុខសណ្តាប់ធ្នាប់​សាធារណៈ ឱ្យបាន១០%បន្ថែម ឬជាអតិប្បរិមានៅឆ្នាំ២០១៥ ភាគរយ ៨៥ ៨៧ ៨៩ ៩១ ៩៣ ៩៥ រដ្ឋបាល​​ខេត្ត រដ្ឋបាលខេត្ត

ចុច​ត្រង់នេះ ដើម្បីទាញឯកសារទាំងមូល

Share on Facebook