បោះពុម្ព

សេចក្តីប្រកាសតែងតាំងមន្រ្តីរាជការផ.អ៣

និពន្ធ​ដោយ Malivan. Posted in មន្រ្តី POC

          កម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ត្រូវបានអនុម័តដោយរាជរដ្ឋាភិបាលក្នុងកិច្ចប្រជុំ ពេញអង្គគណៈរដ្ឋមន្ដ្រី ដែលបានរៀបចំឡើងកាលពីថ្លៃទី២៨ ខែឧសភា ឆ្នាំ២០១០។ ចក្ខុវិស័យនៃ កម្មវិធីជាតិ គឺការបង្កើត ប្រព័ន្ធគ្រប់គ្រងនៅថ្នាក់រដ្ឋបាលខេត្ដ ក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់ ដោយឈរលើគោលការណ៍នៃការ ចូលរួមតាមលក្ខណៈប្រជាធិបតេយ្យ ហើយត្រូវដំណើរការប្រកបដោយតម្លាភាព និងគណនេយ្យភាព ដើម្បីជំរុញកិច្ចអភិវឌ្ឍមូលដ្ឋាន និងការផ្ដល់សេវាសាធារណៈដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ ព្រម ទាំងចូលរួមកាត់បន្ថយ ភាពក្រីក្រនៅក្នុងដែនដីរបស់ខ្លួននីមួយៗ។ កម្មវិធីជាតិត្រូវបានបែងចែកជាបីដំណាក់កាលគឺ ៖

ដំណាក់កាលទី១ បង្កើតរចនាសម្ព័ន្ធ និងប្រព័ន្ធអភិបាលកិច្ចទាំងនៅថ្នាក់ក្រោមជាតិ និងថ្នាក់ជាតិ ដើម្បីធានា ដល់ការអនុវត្ដគោលនយោបាយ និងប្រសិទ្ធភាព និងភាពស័ក្ដិសិទ្ធិនៃសេវាសាធារណៈដែលផ្ដល់ដោយរដ្ឋបាល ថ្នាក់ក្រោមជាតិ។

ដំណាក់កាលទី២ ពង្រឹង និងពង្រីករចនាសម្ព័ន្ធ និងប្រព័ន្ធដើម្បីធានាឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិមានលទ្ធភាព ដាក់ចេញ និងអនុវត្ដនូវគោលនយោបាយ សម្រាប់មូលដ្ឋានខ្លួនសំដៅលើកកម្ពស់ការផ្ដល់សេវាសាធារណៈ និងបង្កើន លទ្ធភាពទទួលយក សេវាសាធារណៈរបស់ស្ដ្រី និងអ្នកដែលបានទទួលសេវាសាធារណៈជាមូលដ្ឋានតិចតួច ។

ដំណាក់កាលទី៣ កែតម្រូវកម្មវិធីនានា និងធ្វើឱ្យមានឥទ្ធិពលកាន់តែស៊ីជម្រៅតាមរយៈការអនុវត្ដមេរៀន និងបទពិសោធន៍ដែលទទួលបាន និងធានាថា កម្មវិធីិនានាស្ដីពីការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ឆ្លើយតប និងឆ្លុះបញ្ចាំងពីគោលនយោបាយ និងយុទ្ធសាស្ដ្រថ្មីៗរបស់រាជរដ្ឋាភិបាល។

ផែនការអនុវត្ដរយៈពេលបីឆ្នាំ២០១១-២០១៣ (ផអ៣) គឺជាផែនការអនុវត្ដដំណាក់កាលទី១នៃកម្មវិធីជាតិ។ ផអ៣ ផ្ដោតទៅលើការបង្កើត ការបំពេញមុខងារ អភិបាលកិច្ច និងការត្រួតពិនិត្យរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ដោយ ចាប់ផ្ដើមជាបឋម គឺនៅថ្នាក់ក្រុង ស្រុក ដើម្បីធានាឱ្យមានកិច្ចសហប្រតិបត្ដិការ និងការគាំទ្រប្រកបដោយ ប្រសិទ្ធភាព និងភាពស័ក្ដិសិទ្ធិរវាងក្រុង ស្រុកជាមួយឃុំ សង្កាត់ក្នុងន័យពង្រឹងថែមទៀតនូវសមត្ថភាព និងភាពជាម្ចាស់របស់ឃុំ សង្កាត់ ព្រមទាំងយកចិត្ដទុកដាក់ ដល់ការពង្រឹងសមត្ថភាពរដ្ឋបាលរាជធានី ខេត្ដ។ ជាមួយគ្នានេះដែរ ផអ៣ ក៏ផ្ដោត ទៅលើការ រៀបចំតាក់តែងបន្ថែមនូវក្របខ័ណ្ឌគោលនយោបាយនានាផងដែរ។

ផអ៣ បែងចែកជាអនុកម្មវិធីចំនួន៦ ដែលអនុវត្ដដោយក្រសួង ស្ថាប័នពាក់ព័ន្ធចំនួន៦ ៖

 • អនុកម្មវិធីទី១ ពាក់ព័ន្ធនឹងការរៀបចំគោលនយោបាយ និងសម្របសម្រួលកម្មវិធី អនុវត្ដដោយលេខា ធិការដ្ឋាន គ.ជ.អ.ប និងការអភិវឌ្ឍសមត្ថភាពរបស់ក្រុមប្រឹក្សាថ្នាក់ក្រោមជាតិ
 • អនុកម្មវិធីទី២ពាក់ព័ន្ធនឹងការរៀបចំ និងការអភិវឌ្ឍសមត្ថភាពស្ថាប័ន និងបុគ្គលិករបស់រដ្ឋបាលថ្នាក់ ក្រាមជាតិ អនុវត្ដដោយក្រសួងមហាផ្ទៃ
 • អនុកម្មវិធីទី៣ស្ដីពីការគ្រប់គ្រងធនធានមនុស្សរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ អនុវត្ដដោយរដ្ឋលេខាធិការ ដ្ឋានមុខងារសាធារណៈ
 • អនុកម្មវិធីទី៤ស្ដីពីធនធានហិរញ្ញវត្ថុរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ អនុវត្ដដោយក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ
 • អនុកម្មវិធីទី៥ពាក់ព័ន្ធនឹងប្រព័ន្ធកសាងផែនការ និងកម្មវិធីវិនិយោគរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ អនុវត្ដ ដោយក្រសួងផែនការ និង
 • អនុកម្មវិធីទី៦ស្ដីពីការអភិវឌ្ឍសមត្ថភាពរបស់សមាគក្រុមប្រឹក្សារដ្ឋបាលថ្នាក់ក្រោមជាតិ អនុវត្ដដោយ សម្ព័ន្ធភាពជាតិក្រុមប្រឹក្សាឃុំ សង្កាត់។

គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) ទទួលខុស ត្រូវក្នុងការដឹកនាំ និងសម្របសម្រួលការអនុវត្ដកម្មវិធីជាតិ និងផអ៣។ លេខាធិការដ្ឋាន គ.ជ.អ.ប បំពេញតួនាទីជា សេនាធិការរបស់ គ.ជ.អ.ប ក្នុងការគ្រប់គ្រង និងសម្របសម្រួលលការអនុវត្ដកម្មវិធីជាតិ និងផអ៣ តាមរយៈ ការរៀបចំ និងអនុវត្ដផែនការសកម្មភាព និងថវិកាប្រចាំឆ្នាំរបស់ គ.ជ.អ.ប ដោយសហការយ៉ាងជិតស្និទ្ធជាមួយ ក្រសួង ស្ថាប័នរបស់រាជរដ្ឋាភិបាល និងអ្នកពាក់ព័ន្ធនានានៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។ លេខាធិការដ្ឋាន គ.ជ.អ.ប បែងចែងជា២អង្គភាព គឺអង្គភាពគោលនយោបាយ និងអង្គភាពគាំទ្រកម្មវិធី។

គណៈកម្មាធិការគ្រប់គ្រងផអ៣ថ្នាក់ក្រោមជាតិ ទទួលខុសត្រូវក្នុងការរៀបចំ គ្រប់គ្រង និងអនុវត្ដផែនការ សកម្មភាព និងថវិកាប្រចាំឆ្នាំរបស់រាជធានី ខេត្ដ ដើម្បីគាំទ្ររដ្ឋបាលរាជធានី ខេត្ដ ក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់ ក្នុងការលើកកម្ពស់អភិបាលកិច្ចមូលដ្ឋាន និងកិច្ចអភិវឌ្ឍមូលដ្ឋាន។

កម្មវិធីចំណាយប្រតិបត្ដិការអាទិភាពនៃផអ៣ ត្រូវបានរៀបចំឡើងដើម្បីគាំទ្រការអនុវត្ដផអ៣នៅថ្នាក់ជាតិ ដែលរួមមានក្រុមការងារគ្រប់គ្រង អនុកម្មវិធីនានានៃក្រសួង ស្ថាប័នពាក់ព័ន្ធ និងថ្នាក់ក្រោមជាតិនៅថ្នាក់រាជធានី ខេត្ដ ក្រុង ស្រុក ខណ្ឌ។ កម្មវិធីនេះស្ថិតក្រោមការដឹកនាំរួមរបស់ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជា ប្រធាន គ.ជ.អ.ប។ នាយកកម្មវិធីទទួលខុសត្រូវគ្រប់គ្រង និងអនុវត្ដចំណាយប្រតិបត្ដិការអាទិភាពនៃផអ៣ ដោយ មាននាយករងកម្មវិធី ទទួលបន្ទុកអនុកម្មវិធីនីមួយៗជាជំនួយការ។ ជាមួយគ្នានេះដែរ ការអនុវត្ដចំណាយប្រតិបត្ដិការ អាទិភាពនៅតាមអនុកម្មវិធីនីមួយៗ ស្ថិតក្រោមការទទួលខុសត្រូវប្រចាំរបស់ប្រធានគម្រោង។

នៅថ្នាក់រាជធានី ខេត្ដ ការគ្រប់គ្រង និងអនុវត្ដចំណាយប្រតិបត្ដិការអាទិភាពនៃផអ៣ ស្ថិតក្រោមការគ្រប់ គ្រងដោយផ្ទាល់របស់ប្រធានគម្រោង ដើម្បីជួយគាំទ្រដល់រដ្ឋបាលរាជធានី ខេត្ដ ក្រុង ស្រុក ខណ្ឌ ក្នុងអនុវត្ដផែនការ សកម្មភាព និងថវិកាប្រចាំឆ្នាំរបស់ខ្លួន។

បោះពុម្ព

របាយការណ៍ប្រចាំខែរបស់មន្រ្តីPOC

និពន្ធ​ដោយ Malivan. Posted in មន្រ្តី POC

របាយការណ៍ប្រចាំខែរបស់មន្រ្តីPOC

បោះពុម្ព

រចនាសម្ព័ន្ធមន្រ្តីPOC

និពន្ធ​ដោយ Malivan. Posted in មន្រ្តី POC

ទីប្រឹក្សាខេត្ត (Provincial Advisor)

ល.រ ឈ្មោះ មុខតំណែង លេខទូរស័ព្ទ អាសយដ្ឋានអ៊ីម៉ែល
លោក ប៊ុន ថុល ទីប្រឹក្សាគ្រប់គ្រងកម្មវិធីជាតិ ០១២ ៥៥០ ២៧៥ This e-mail address is being protected from spambots. You need JavaScript enabled to view it.
លោក ជិនសុសម្ផស្ស ទីប្រឹក្សាត្រួតពិនិត្យ និងតាមដាន ០១២ ៥២៩ ៥៩២
០៩៧ ៩៩៩៩ ៦០១
This e-mail address is being protected from spambots. You need JavaScript enabled to view it.
លោកស្រី សុខ រ័ត្នពិសី ទីប្រឹក្សារដ្ឋបាល/ហិរញ្ញវត្ថុ ០១២ ២៣០ ៨៩៦ This e-mail address is being protected from spambots. You need JavaScript enabled to view it.
លោក យក់ វណ្ណ: ទីប្រឹក្សាអភិវឌ្ឍន៍សមត្ថភាព ០១២ ៩៥៣ ១២២
០១០ ៧៣១ ៧៩៧
This e-mail address is being protected from spambots. You need JavaScript enabled to view it. This e-mail address is being protected from spambots. You need JavaScript enabled to view it.
លោក ណាត ចាន់តុលា ទីប្រឹក្សាអភិវឌ្ឍន៍សមត្ថភាព ០១២ ៤០២ ៩០៩
០១៦ ៤៦៩ ០៤៣
This e-mail address is being protected from spambots. You need JavaScript enabled to view it.
លោក គង់ ចាន់ទី ទីប្រឹក្សាហេត្ថារចនាសម្ព័ន្ធ ០១២ ៦៧៦ ៦១៨
០៨៨ ៨៩៦៦ ៦៨០
This e-mail address is being protected from spambots. You need JavaScript enabled to view it.
លោក តេ រិទ្ធី ទីប្រឹក្សាបរិស្ថាន និងសុវត្ថិភាពដីធ្លី ០១២ ៧៥៨ ០០៣ This e-mail address is being protected from spambots. You need JavaScript enabled to view it.

 មន្រ្តីសម្របសម្រួលក្រុមប្រឹក្សាខេត្ត ក្រុងស្រុក (Council Facilitator)

 លោក ហ៊ុន ប៊ុនរា  មន្រ្តីសម្របសម្រួលក្រុមប្រឹក្សាខេត្ត  ០៩៧​៧៦ ​១០១ ​៨១  hunbunra@ksp.ncdd.gov.kh
 លោក ពេជ្យ សុជាតិ  មន្រ្តីសម្របសម្រួលក្រុមប្រឹក្សាក្រុងស្រុក    pichsocheat@ksp.ncdd.gov.kh
 លោក ផាត សុផល  មន្រ្តីសម្របសម្រួលក្រុមប្រឹក្សាក្រុងស្រុក     This e-mail address is being protected from spambots. You need JavaScript enabled to view it.

ទីប្រឹក្សាក្រុង ស្រុក ខ័ណ្ឌ (District Advisor)

ល.រ ឈ្មោះ មុខតំណែង លេខទូរស័ព្ទ អាសយដ្ឋានអ៊ីម៉ែល
លោក ម៉ៅ ឈិន ទីប្រឹក្សាក្រុងច្បារមន ០១៦ ៩០៦ ៨៦៦ This e-mail address is being protected from spambots. You need JavaScript enabled to view it.
លោក រស់ សាលី ទីប្រឹក្សាស្រុកសំរោងទង ០១៦ ៨៧៦ ៧៦៤
០៩៧ ៧៨ ៧៦ ៧៦៤
This e-mail address is being protected from spambots. You need JavaScript enabled to view it.
លោក ពៅ ប៊ុនធឿន ទីប្រឹក្សាស្រុកគងពិសី ០៩៧ ៨៦ ២១ ៨៥៥ /០៨១ ៨១២ ០៨៥ This e-mail address is being protected from spambots. You need JavaScript enabled to view it.
លោក ខាត់ ភាព ទីប្រឹក្សាស្រុកបរសេដ្ឋ ០១២ ៥២៤ ០៩១ This e-mail address is being protected from spambots. You need JavaScript enabled to view it.
លោក ណុប ព្រីន ទីប្រឹក្សាស្រុកថ្ពង ០១៦ ៨៧៥ ៩៤១
០៨៨ ៨៨ ៧៥ ៩៤១
This e-mail address is being protected from spambots. You need JavaScript enabled to view it.
លោក តុល ម៉ែន ទីប្រឹក្សាស្រុកឧដុង្គ ០៧៧ ៣៧៩ ៧៥១ This e-mail address is being protected from spambots. You need JavaScript enabled to view it.
លោក យួត ម៉ូលីណា ទីប្រឹក្សាស្រុកឱរ៉ាល់ ០៩២ ៤៣០ ៤០៩ This e-mail address is being protected from spambots. You need JavaScript enabled to view it.
លោក សេង កុសល្យ ទីប្រឹក្សាស្រុកភ្នំស្រួច ០៩៧ ៨០ ៨២ ០០០
០១៥ ៦០៣ ២០២
This e-mail address is being protected from spambots. You need JavaScript enabled to view it.

មន្រ្តីកិច្ចសន្យា (Contract Staff)

ល.រ ឈ្មោះ មុខតំណែង លេខទូរស័ព្ទ អាសយដ្ឋានអ៊ីម៉ែល
កញ្ញា ទូច ណារី ជំនួយការការិយាល័យ ០១២ ២០០ ៩៦១
០១៦ ៧៤៤ ៧៤៣
This e-mail address is being protected from spambots. You need JavaScript enabled to view it.
លោក វ៉ា ប៊ុនថន អ្នកបើកបរ ០១៦ ៧៥៧ ១០៤
០៩៧ ៩៩៩០ ១៧៩
N/A
លោក ឃិន វុទ្ធី អ្នកបើកបរ ០១៦ ៦៧៧ ៩១៧ N/A
លោក យន ម៉ាលីវ៉ាន់ មន្ត្រីព័ត៌មានវិទ្យាថ្នាក់ខេត្ត ០១២ ៦៥០ ៧៣៥
០៩៧ ៧៧៧៨ ៦៦៧
This e-mail address is being protected from spambots. You need JavaScript enabled to view it.
This e-mail address is being protected from spambots. You need JavaScript enabled to view it.
លោក សន ចន្ឋី ជំនួយការព័ត៌មានវិទ្យាក្រុង ០៩៧ ៧៤៦៨ ៩៦៣ This e-mail address is being protected from spambots. You need JavaScript enabled to view it.
លោក ស៊ូន និមល ជំនួយការព័ត៌មានវិទ្យាស្រុកភ្នំស្រួច ០៩៧ ៩៤០០ ១៣៣ This e-mail address is being protected from spambots. You need JavaScript enabled to view it.
លោក សាង ស៊ួន ជំនួយការព័ត៌មានវិទ្យាស្រុកឧដុង្គ ០៩០ ៤៥៤ ៣៥៣ This e-mail address is being protected from spambots. You need JavaScript enabled to view it.
លោក សន រិទ្ឋី ជំនួយការព័ត៌មានវិទ្យាស្រុកសំរោងទង ០១៧ ៤៥២ ៥៤៤ This e-mail address is being protected from spambots. You need JavaScript enabled to view it.
លោក ប្រាក់ សុខនៅ ជំនួយការព័ត៌មានវិទ្យាស្រុកគងពិសី ០៨៩ ៤១៩ ៧៩៨ This e-mail address is being protected from spambots. You need JavaScript enabled to view it.
១០ លោក ងួន សុផាត ជំនួយការព័ត៌មានវិទ្យាស្រុកបរសេដ្ឋ ០១១ ២១៨ ៨២១ This e-mail address is being protected from spambots. You need JavaScript enabled to view it.
១១ លោកស្រី ហម ផល្លា ជំនួយការព័ត៌មានវិទ្យាស្រុកថ្ពង ០៦៧ ៨០៧ ៧២៤ This e-mail address is being protected from spambots. You need JavaScript enabled to view it.
១២ លោក ញ៉ឹប សុខដុម ជំនួយការព័ត៌មានវិទ្យាស្រុកឱរ៉ាល់ ០៩២ ២២១ ៨២២ This e-mail address is being protected from spambots. You need JavaScript enabled to view it.

មន្រ្តីទទួលចំណាយប្រតិបត្តិការអាទិភាព (POC)

ល.រ ឈ្មោះ មុខតំណែង លេខទូរស័ព្ទ អាសយដ្ឋានអ៊ីម៉ែល
លោក កង វណ្ណារ៉ូ ប្រធានគម្រោង ០១៧ ៥៥៦ ៥៥៨ This e-mail address is being protected from spambots. You need JavaScript enabled to view it.
លោក អេង ស្រ៊ុន មន្ត្រីបច្ចេកទេសផ្នែករដ្ឋបាល ០១៦ ៨៥៨ ៨៣៤
០១៧ ៧០៧ ៥២១
This e-mail address is being protected from spambots. You need JavaScript enabled to view it.
លោក ស្រី វ៉េត មន្រ្តីបច្ចេកទេសផ្នែកជំនួយការក្រុមប្រឹក្សា ០១៦ ៧៤៣ ០៧២ This e-mail address is being protected from spambots. You need JavaScript enabled to view it.

លោកស្រី អ៊ុក សាមុត មន្ដ្រីបច្ចេកទេសហិរញ្ញវត្ថុខេត្ត ០១៦ ៦២៤ ៥១៨ This e-mail address is being protected from spambots. You need JavaScript enabled to view it.
លោកស្រី ម៉ិញ សុភាព មន្ដ្រីបច្ចេកទេសផ្នែកគណនេយ្យ ០១៦ ៦៥៦ ៥១៨ This e-mail address is being protected from spambots. You need JavaScript enabled to view it.
លោកស្រី ប្រាក់ លក្ខណា មន្ដ្រីបច្ចេកទេសផ្នែកគ្រប់គ្រងទ្រព្យសម្បត្តិ ០១២ ៥១៥ ៥២៣ This e-mail address is being protected from spambots. You need JavaScript enabled to view it.
លោក គង់ ប៊ុនហ៊ុន មន្ដ្រីបច្ចេកទេសផ្នែកលទ្ធកម្ម ០១៦ ៥៤២ ១៤៥
០៩២ ៤៣៤ ៤២០
This e-mail address is being protected from spambots. You need JavaScript enabled to view it.
លោក ឈឺម សំអាត មន្ដ្រីបច្ចេកទេសផ្នែកផែនការខេត្ត ០៩២ ៦៧៩ ៧៩៦
០១៥ ៦៧៩ ៧៩៦
០៨៨ ៨៦៧៩ ៧៩៦
N/A
លោក ចិន សាម៉េត មន្ដ្រីបច្ចេកទេសផែនការ តាមដាន និងវាយតម្លៃ ០១៦ ៦៦១ ៥៤៧
០៩៧ ៥៨១៤ ៥៤៧
This e-mail address is being protected from spambots. You need JavaScript enabled to view it.
១០ លោក ស្រេង ហៃ
មន្ដ្រីបច្ចេកទេសផែនការ តាមដាន និងវាយតម្លៃ
This e-mail address is being protected from spambots. You need JavaScript enabled to view it.
១១ លោក ម៉ែន ឃុន មន្ដ្រីបច្ចេកទេសផែនការ តាមដាន និងវាយតម្លៃ ០១៦ ៩៨៧ ៧៦៣ N/A
១២ លោកស្រី សែន ស៊ីណា មន្ដ្រីបច្ចេកទេសហេដ្ឋារចនាសម្ព័ន្ធ ០១៦ ៥១៤ ៨៦២ This e-mail address is being protected from spambots. You need JavaScript enabled to view it.
១៣ លោក  ហួត  វុទ្ធី មន្ដ្រីបច្ចេកទេសហេដ្ឋារចនាសម្ព័ន្ធ ០១៦ ២៥២ ០២៧
០៩៧ ៧២៥ ២០២៧
This e-mail address is being protected from spambots. You need JavaScript enabled to view it.
១៤ លោក ឆឹង  គឹមសាត មន្ដ្រីបច្ចេកទេសហេដ្ឋារចនាសម្ព័ន្ធ ០១២ ៣០៦ ០២២
០៩៧ ៩៦៤ ០៦៤២
This e-mail address is being protected from spambots. You need JavaScript enabled to view it.
១៥ លោក  មៀន  សាវឿន មន្ដ្រីបច្ចេកទេសហេដ្ឋារចនាសម្ព័ន្ធ ០១៦ ៣៦៩ ៥៤៥
០១២ ៩៤៩ ៧២២
This e-mail address is being protected from spambots. You need JavaScript enabled to view it.
១៦ លោក  សុខ ថៃ មន្ដ្រីបច្ចេកទេសហេដ្ឋារចនាសម្ព័ន្ធ ០៩៧ ៩៩៣៨ ៤៨៩ This e-mail address is being protected from spambots. You need JavaScript enabled to view it.
១៧ លោក   ហាំ  ស៊ុម មន្ដ្រីបច្ចេកទេសហេដ្ឋារចនាសម្ព័ន្ធ ០១៥ ៧១៦ ៤៣៧
០៩៧ ៧១៤ ២២២៦
This e-mail address is being protected from spambots. You need JavaScript enabled to view it.
១៨ លោក  ជួប  ប៊ុនធឿន មន្ដ្រីបច្ចេកទេសហេដ្ឋារចនាសម្ព័ន្ធ ០១៧ ៥៤០ ៧៣៥ This e-mail address is being protected from spambots. You need JavaScript enabled to view it.
១៩ លោក  ឈឹម  សាម៉ន មន្ដ្រីបច្ចេកទេសហេដ្ឋារចនាសម្ព័ន្ធ ០៩៧ ៧៥ ៥០ ៨៣៨
០៩២ ៧៤៩ ៩២៧
This e-mail address is being protected from spambots. You need JavaScript enabled to view it.
២០ លោកស្រី ម៉ិច ស៊ីយឿន មន្ដ្រីបច្ចេកទេសគាំទ្រឃុំ សង្កាត់ ០១៦ ២០១ ០១៤ N/A
២១ លោក ឈាន់ រី មន្ដ្រីបច្ចេកទេសគាំទ្រឃុំ សង្កាត់ ០១៦ ៥៤៧ ៤៩០ N/A
២២ លោក ឈិន មុនី មន្ដ្រីបច្ចេកទេសគាំទ្រឃុំ សង្កាត់ ០១៧ ៥២៨ ៨៤៨ N/A
២៣ លោក សម្បត្តិ វឌ្ឍន: មន្ដ្រីបច្ចេកទេសគាំទ្រឃុំ សង្កាត់ ០៩៧ ៦៦៥២ ២៨៧ N/A
២៤ លោក លន់ ចន្តា មន្ដ្រីបច្ចេកទេសគាំទ្រឃុំ សង្កាត់ ០១២ ៥២០ ៨៣០
០៩៧ ៥៧៦៥ ៦២៥
N/A
២៥ លោក តាន់ កន្តុល មន្ដ្រីបច្ចេកទេសគាំទ្រឃុំ សង្កាត់ ០៩៧ ៥៧៧០ ៥៣៨ N/A
២៦ លោក ហន ពិសិដ្ឋ មន្ដ្រីបច្ចេកទេសគាំទ្រឃុំ សង្កាត់ ០១៦ ៩៨៩ ៦៩៩
០១២ ៩២២ ២៦៩
This e-mail address is being protected from spambots. You need JavaScript enabled to view it.
២៧ លោក គឺម វន មន្ដ្រីបច្ចេកទេសគាំទ្រឃុំ សង្កាត់ ០១៦ ៣៤៣ ៣៧០ N/A
២៨ លោក កែវ ធីលឿង មន្ដ្រីបច្ចេកទេសគាំទ្រឃុំ សង្កាត់ ០៩៧ ៧៥៥ ៩៨ ៥៦ N/A
២៩ លោក កែម សារិទ្ធ មន្ដ្រីបច្ចេកទេសគាំទ្រឃុំ សង្កាត់ ០១៦ ២២០ ៨១៨
០១៧ ៤០៧ ៤៤៥
N/A
៣០ លោក លឺម ប៊ុនឡឺប មន្ដ្រីបច្ចេកទេសគាំទ្រឃុំ សង្កាត់ ០១២ ៦៨៨ ១៤៥ N/A
៣១ លោក វង់ សុណាត មន្ដ្រីបច្ចេកទេសគាំទ្រឃុំ សង្កាត់ ០១២ ២២៥ ៨៥១
០១៦ ៦១១ ៧៦៦
N/A
៣២ លោក កែវ បូរី មន្ដ្រីបច្ចេកទេសគាំទ្រឃុំ សង្កាត់ ០១២ ៣១៨ ១០៥
០១៥ ៣១៨ ១០៥
N/A
៣៣ លោក ផាន់ ភារ៉ា មន្ដ្រីបច្ចេកទេសគាំទ្រឃុំ សង្កាត់ ០៩៧ ៣២២៧ ០៨៦ / ០១៦ ៥២៦ ៧៨៦ N/A
៣៤ លោក ណាត់ ថាច មន្ដ្រីបច្ចេកទេសគាំទ្រឃុំ សង្កាត់ ០១២ ៨៦៨ ៩២៧ N/A
៣៥ លោក អ៊ិន សាវុន មន្ដ្រីបច្ចេកទេសគាំទ្រឃុំ សង្កាត់ ០១៦ ៥៣៩ ៩១០ N/A
៣៦ លោកស្រី ទឺម យ៉េន មន្ដ្រីបច្ចេកទេសគាំទ្រឃុំ សង្កាត់ ០១៦ ៣៣៣ ១១៨ N/A
៣៧ លោក ជា សុវណ្ណ មន្ដ្រីបច្ចេកទេសគាំទ្រឃុំ សង្កាត់ ០១៦ ៨៤៦ ៤៩៦ N/A
៣៨ លោក ជិន​ ភិន មន្ដ្រីបច្ចេកទេសគាំទ្រឃុំ សង្កាត់ ០៩៧ ៩៧៩៧ ០៧៦ N/A
៣៩ លោក ម៉ាន់ ទើង មន្ដ្រីបច្ចេកទេសគាំទ្រឃុំ សង្កាត់ ០១៥ ៦៤៦ ៨៦៥ N/A
៤០ លោក សំ ចាន់ថែន មន្ដ្រីបច្ចេកទេសគាំទ្រឃុំ សង្កាត់ ០១២ ៣៥៤ ៨៣០
០៨១ ៨០៩ ២៨១
N/A
៤១ លោក ស៊ិន សារុន មន្ដ្រីបច្ចេកទេសគាំទ្រឃុំ សង្កាត់ ០១២ ៤០០ ៤២៧
០៩៧ ៧៤០០ ៤២៧
N/A
៤២ លោក ស៊ុម សុខុម មន្ដ្រីបច្ចេកទេសគាំទ្រឃុំ សង្កាត់ ០៩៧ ៨៩៨៣ ៤០០
០១៦ ២១៧ ៥៩២
N/A
៤៣ លោក សុខ សុខា មន្ដ្រីបច្ចេកទេសគាំទ្រឃុំ សង្កាត់ ០១២ ៤៨៥ ២៦៧ N/A
៤៤
លោក ជា ខ្នា មន្ដ្រីបច្ចេកទេសគាំទ្រឃុំ សង្កាត់ ០៩៧ ៩៧៨៩ ៨៧២
 ០៩២ ៣៤៧ ៦៣៦
N/A
៤៥ លោក ម៉ែន ពុំ មន្ដ្រីបច្ចេកទេសគាំទ្រឃុំ សង្កាត់ ០១២ ៤៥៤ ៧៥១
០១៥ ៤៥៤ ៧៥១
N/A
៤៦ លោក មុំ សំនិត មន្ដ្រីបច្ចេកទេសគាំទ្រឃុំ សង្កាត់ ០៩២ ៤១២ ៩៨៨
០៩៧ ៩៩៣៣ ៨៨៧
N/A
៤៧ លោក ឡេង យុទ្ធ មន្ដ្រីបច្ចេកទេសគាំទ្រឃុំ សង្កាត់ ០៩២ ៦៦៨ ៣៩៦
០៩៧ ៦៦៧៤ ២៦៧
N/A
៤៨ លោកស្រី យិន សុវុទ្ធី មន្ដ្រីបច្ចេកទេសគាំទ្រឃុំ សង្កាត់ ០៩៧ ៧២៨២ ៥៧៣ N/A
៤៩ លោក ជា សុខុន
មន្ដ្រីបច្ចេកទេសគ្រប់គ្រងបុគ្គលិក
N/A
៥០ លោក ហន ភក្តី មន្ដ្រីបច្ចេកទេសអភិវឌ្ឍន៍សមត្ថភាព ០១៦ ៨៥៤ ៤១៣
០៩៧ ៧៣៣០ ២៣៣
This e-mail address is being protected from spambots. You need JavaScript enabled to view it.
៥១ លោកស្រី សត្យាវុធ សិរីវឌ្ឍនា មន្ដ្រីបច្ចេកទេសអភិវឌ្ឍន៍សមត្ថភាព ០១៧ ៧០៧ ៦១៧
០១៦ ៤២៤ ៣៤១
This e-mail address is being protected from spambots. You need JavaScript enabled to view it.
៥២ លោក គង់ ថា
មន្រ្តីសវនករផ្ទៃក្នុង
N/A
៥៣ លោក មឿង សែន មន្ដ្រីបច្ចេកទេសគណនេយ្យភាព ០១២ ៨២៨ ០៣៤
០៩៧ ៨៥៨៨ ២៨
N/A
៥៤ កញ្ញា ជឿង វណ្ណា មន្ដ្រីបច្ចេកទេសគណនេយ្យភាព ០៩៧ ៤៧៣២ ៩២៩ This e-mail address is being protected from spambots. You need JavaScript enabled to view it.
៥៥ លោក ទូច រត័្នមុនី គណនេយ្យករឃុំ សង្កាត់ ០១២ ៨២៣ ៥៣៥ N/A
៥៦ លោកស្រី ញ៉ាញ វិធានី គណនេយ្យករឃុំ សង្កាត់ ០១២ ៨៣០ ៦០៨ N/A
៥៧ លោក សឿង ប្រុស គណនេយ្យករឃុំ សង្កាត់ ០១៦ ៣១២ ០១៨ N/A
៥៨ លោក ណយ បូផល គណនេយ្យករឃុំ សង្កាត់ ០១២ ៦៥២ ១៩៦ N/A
៥៩ លោក គឹម គួង គណនេយ្យករឃុំ សង្កាត់ ០១៦ ៧៥៦ ១៥៦ N/A
៦០ លោកស្រី សៀក សំណាង គណនេយ្យករឃុំ សង្កាត់ ០១៦ ៦៧៦ ៩៥២ N/A
៦១ លោក ទេស យឿន គណនេយ្យករឃុំ សង្កាត់ ០១៦ ៤៦៦ ០០៨ N/A
៦២ លោក តាន់ សុធារិទ្ធ គណនេយ្យករឃុំ សង្កាត់ ០១២ ៤៣៩ ៨៤៧ N/A
បោះពុម្ព

តួនាទី និងភារកិច្ចមន្រ្តីPOC

និពន្ធ​ដោយ Malivan. Posted in មន្រ្តី POC

ក. ប្រធានគម្រោង

១.   ការគ្រប់គ្រងមុខតំណែង

        ប្រធានគម្រោងថ្នាក់រាជធានី ខេត្ដ ស្ថិតក្រោមការណែនាំ និងតម្រង់ទិសរបស់នាយកកម្មវិធី និងស្ថិតក្រោម ការគ្រប់គ្រង និងដឹកនាំដោយផ្ទាល់របស់អភិបាលរាជធានី ខេត្ដ និងជាប្រធានគណៈកម្មាធិការផអ៣ថ្នាក់រាជធានី ខេត្ដ។ ប្រធានគម្រោងថ្នាក់រាជធានី ខេត្ដ ទទួលខុសត្រូវជាប្រចាំលើការគ្រប់គ្រង ការសម្របសម្រួល និងការអនុវត្ដ ផែនការសកម្មភាព និងថវិកាប្រចាំឆ្នាំ និងគម្រោងចំណាយប្រតិបត្ដិការអាទិភាពរបស់រាជធានី ខេត្ដនីមួយៗ។

២.   ភារកិច្ចជាក់លាក់

 • ដឹកនាំការរៀបចំ និងអនុវត្ដផែនការសកម្មភាព និងថវិកាប្រចាំឆ្នាំរបស់រាជធានី ខេត្ដ ដោយសហការ ជិតស្និទ្ធជាមួយអ្នកពាក់ព័ន្ធនានា
 • ជួយគណៈកម្មាធិការផអ៣ថ្នាក់រាជធានី ខេត្ដក្នុងការរៀបចំ គ្រប់គ្រង និងអនុវត្ដកិច្ចព្រមព្រៀងរវាង គ.ជ.អ.ប ជាមួយរដ្ឋបាលរាជធានី ខេត្ដ
 • ដឹកនាំ និងគ្រប់គ្រងការអនុវត្ដការងារប្រចាំថ្ងៃរបស់គណៈកម្មាធិការផអ៣ ដោយសហការជិតស្និទ្ធជា មួយអ្នកពាក់ព័ន្ធនានា
 • រៀបចំកិច្ចប្រជុំ និងវេទិកានានារបស់គណៈកម្មាធិការផអ៣ថ្នាក់រាជធានី ខេត្ដ
 • ជួយគណៈកម្មាធិការផអ៣ក្នុងការសហការ និងសម្របសម្រួលជាមួយក្រុមការងារគណនេយ្យភាព រាជធានី ខេត្ដ
 • រៀបចំ គ្រប់គ្រង និងអនុវត្ដកម្មវិធីចំណាយប្រតិបត្ដិការអាទិភាពរបស់រាជធានី ខេត្ដ ផ្អែកតាមផែនការ សកម្មភាព និងថវិកាប្រចាំឆ្នាំរបស់រាជធានី ខេត្ដ
 • គ្រប់គ្រង តាមដាន និងវាយតម្លៃការអនុវត្ដការងាររបស់បុគ្គលិកនៃផអ៣ដែលបំពេញការងារនៅតាម អង្គភាពនានាក្នុងការជួយគាំទ្រដល់រដ្ឋបាលរាជធានី ខេត្ដ និងដោយសហការយ៉ាងជិតស្និទ្ធជាមួយរតនាគារ រាជធានី ខេត្ដ
 • គ្រប់គ្រង តាមដាន និងវាយតម្លៃការការអនុវត្ដផែនការសកម្មភាព និងថវិកាប្រចាំឆ្នាំរបស់រាជធានី ខេត្ដ និងកម្មវិធីចំណាយប្រតិបត្ដិការអាទិភាព ស្របតាមនីតិវិធី និងល័ក្ខខ័ណ្ឌដែលបានកំណត់ និង រៀបចំរបាយការណ៍ជូនអភិបាលរាជធានី ខេត្ដ នាយកកម្មវិធី និងអ្នកពាក់ព័ន្ធនានាជាប្រចាំ
 • បំពេញភារកិច្ចផ្សេងទៀតតាមការណែនាំរបស់នាយកកម្មវិធី និងអភិបាលរាជធានី ខេត្ដ។

ខ. មន្រ្តីបច្ចេកទេសផ្នែករដ្ឋបាល

១.   ការគ្រប់គ្រងមុខតំណែង

        មន្ដ្រីបច្ចេកទេសផ្នែករដ្ឋបាល ស្ថិតក្រោមការគ្រប់គ្រង និងដឹកនាំដោយផ្ទាល់របស់ប្រធានគម្រោងថ្នាក់រាជធានី ខេត្ដ និងមានការទទួលខុសត្រូវជាសំខាន់ក្នុងអនុវត្ដដំណើរការរដ្ឋបាលនានានៃផអ៣។

២.   ភារកិច្ចជាក់លាក់

 • ចរាចរលិខិតស្នាមដែលទទួលបាន និងដែលរៀបចំនៅរាជធានី ខេត្ដ ពាក់ព័ន្ធនឹងការអនុវត្ដ ផអ៣ ឱ្យ ទៅដល់គោលដៅអ្នកទទួល ឬអ្នកមានភារកិច្ច
 • រៀបចំកិច្ចប្រជុំ និងព្រឹត្ដិការណ៍នានាពាក់ព័ន្ធនឹងការអនុវត្ដ ផអ៣ រួមមានលិខិតអញ្ជើញ របៀបវារៈ ទីកន្លែងប្រជុំ។ល។
 • រៀបចំលិខិតបេសកកម្ម និងសំណើសុំទូទាត់បេសកកម្មសម្រាប់មន្ដ្រី និងទីប្រឹក្សារបស់ ផអ៣ នៅថ្នាក់ រាជធានី ខេត្ដ
 • គ្រប់គ្រងសម្ភារៈការិយាល័យនានារបស់ ផអ៣ នៅរាជធានី ខេត្ដ 
 • រៀបចំទុកដាក់ និងគ្រប់គ្រងលិខិតបទដ្ឋាន និងឯកសារនានាពាក់ព័ន្ធនឹង ផអ៣ នៅថ្នាក់រាជធានី ខេត្ដ
 • បំពេញភារកិច្ចផ្សេងទៀតតាមការណែនាំរបស់ប្រធានគម្រោង។

គ. មន្រ្តីបច្ចេកទេសផ្នែកជំនួយការក្រុមប្រឹក្សា

១.   ការគ្រប់គ្រងមុខតំណែង

        មន្ដ្រីបច្ចេកទេសផ្នែកជំនួយការក្រុមប្រឹក្សា ស្ថិតក្រោមការគ្រប់គ្រង និងដឹកនាំដោយផ្ទាល់របស់ប្រធានគម្រោង ថ្នាក់រាជធានី ខេត្ដ។ មន្ដ្រីបច្ចេកទេសផ្នែកជំនួយការក្រុមប្រឹក្សា ទទួលខុសត្រូវជាសំខាន់ក្នុងការរួមចំណែកអភិវឌ្ឍន៍ សមត្ថភាពដល់ក្រុមប្រឹក្សានៃរដ្ឋបាលថ្នាក់ក្រោមជាតិ ជាពិសេសក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ។

២.   ភារកិច្ចជាក់លាក់

 • ជួយក្រុមផ្ដល់ប្រឹក្សាយោបល់ និងហ្វឹកហ្វឺនក្រុមប្រឹក្សាក្នុងការសិក្សាវាយតម្លៃអំពីតម្រូវការ និងរៀបចំ ផែនការអភិវឌ្ឍន៍សមត្ថភាពរបស់ក្រុមប្រឹក្សាថ្នាក់ក្រោមជាតិ
 • ចូលរួមជាមួយក្រុមផ្ដល់ប្រឹក្សាយោបល់ និងហ្វឹកហ្វឺនក្រុមប្រឹក្សាក្នុងការរៀបចំមេរៀន ឯកសារ និង អនុវត្ដការអភិវឌ្ឍសមត្ថភាពរបស់ក្រុមប្រឹក្សា ដោយសហការជិតស្និទ្ធជាមួយអ្នកពាក់ព័ន្ធនានា
 • ចុះមូលដ្ឋានជាប្រចាំដើម្បីជួយគាំទ្រការអភិវឌ្ឍសមត្ថភាពរបស់ក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ និងក្រុម ប្រឹក្សាឃុំ សង្កាត់
 • រៀបចំ និងសម្របសម្រួលកម្មវិធីនានាពាក់ព័ន្ធនឹងការអភិវឌ្ឍសមត្ថភាពរបស់ក្រុមប្រឹក្សា
 • សហការ និងសម្របសម្រួលជាមួយអ្នកពាក់ព័ន្ធនានាក្នុងការកៀរគរធនធាន និងអនុវត្ដសកម្មភាព សម្រាប់ការអភិវឌ្ឍសមត្ថភាពដល់ក្រុមប្រឹក្សា
 • រៀបចំរបាយការណ៍ជាប្រចាំស្ដីពីការអភិវឌ្ឍសមត្ថភាពដល់ក្រុមប្រឹក្សា ជូនគណៈកម្មាធិការគ្រប់គ្រង ផអ៣ ថ្នាក់រាជធានី ខេត្ដ
 • រៀបចំ និងផ្ញើរបាយការណ៍ជាប្រចាំអំពីការអនុវត្ដការងាររបស់ខ្លួនជូនប្រធានគម្រោង
 • បំពេញភារកិច្ចផ្សេងទៀតតាមការណែនាំរបស់ប្រធានគម្រោង។

ឃ. មន្ដ្រីបច្ចេកទេសផ្នែកគ្រប់គ្រងទ្រព្យសម្បត្ដិ លទ្ធកម្ម និងគណនេយ្យ

១.   ការគ្រប់គ្រងមុខតំណែង

        មន្ដ្រីបច្ចេកទេសផ្នែកគ្រប់គ្រងទ្រព្យសម្បត្ដិ លទ្ធកម្ម និងគណនេយ្យ ស្ថិតក្រោមការគ្រប់គ្រង និងដឹកនាំដោយ ផ្ទាល់របស់ប្រធានគម្រោងថ្នាក់រាជធានី ខេត្ដ និងមានការទទួលខុសត្រូវជាសំខាន់ក្នុងការគ្រប់គ្រងទ្រព្យ សម្បត្ដិ ការងារលទ្ធកម្ម និងការគ្រប់គ្រងនិងចុះបញ្ជីកាគណនេយ្យរបស់ផអ៣ ស្របតាមប្រព័ន្ធ និងនីតិវិធីគ្រប់គ្រងហិរញ្ញវត្ថុ របស់ គ.ជ.អ.ប។

២.   ភារកិច្ចជាក់លាក់

   ២.១.   ការគ្រប់គ្រងទ្រព្យសម្បត្ដិ និងការងារលទ្ធកម្ម

 • ជួយគណៈកម្មាធិការផអ៣ក្នុងការរៀបចំ និងអនុវត្ដសកម្មភាពនានាពាក់ព័ន្ធនឹងការដេញថ្លៃ និងកិច្ច លទ្ធកម្មឧបករណ៍ និងសម្ភារៈនានា
 • រៀបចំ និងសម្របសម្រួលការងារលទ្ធកម្មនានានៃផអ៣ ដោយសហការជិតស្និទ្ធជាមួយអ្នកពាក់ព័ន្ធនានា និងធ្វើរបាយការណ៍អំពីការងារនេះ
 • ជួយគណៈកម្មាធិការផអ៣ ក្នុងការគ្រប់គ្រងរថយន្ដ ទោចក្រយាយន្ដ និងឧបករណ៍ សម្ភារៈនានា ហើយ ធានាឱ្យមានការប្រើប្រាស់ គ្រប់គ្រង និងថែរក្សារថយន្ដ ទោចក្រយានយន្ដ និងឧបករណ៍សម្ភារៈទាំង នោះប្រកបដោយប្រសិទ្ធភាព
 • ធានាការថែរក្សា និងតាមដានលើការផ្ដល់ប្រេងឥន្ធនៈសម្រាប់រថយន្ដ និងទោចក្រយានយន្ដ ឱ្យបានសម ស្រប ផ្អែកតាមការកិច្ចព្រមព្រៀង និងការណែនាំ
 • ជួយគណៈកម្មាធិការផអ៣ ក្នុងការរៀបចំ ថែរក្សា និងធ្វើបច្ចុប្បន្នភាពជាប្រចាំនូវបញ្ជីសារពើភ័ណ្ឌនៃ ឧបករណ៍ និងសំភារៈបរិក្ខាទាំងអស់របស់គណៈកម្មាធិការផអ៣ ក្នុងគោលបំណងគ្រប់គ្រង និងរាយ ការណ៍ជូនគណៈកម្មាធិការផអ៣ និង គ.ជ.អ.ប តាមការចាំបាច់

   ២.២.   ការងារគណនេយ្យ

 • ពិនិត្យឡើងវិញរាល់ឯកសារពាក់ព័ន្ធនានា ចុះបញ្ជីប្រតិបត្ដិការហិរញ្ញវត្ថុផ្សេងៗទៅក្នុងគណនី និងបញ្ជី សមស្របសម្រាប់ធ្វើរបាយការណ៍ហិរញ្ញវត្ថុ និងសេចក្ដីបញា្ជក់ហិរញ្ញវត្ថុផ្សេងៗរបស់គណៈកម្មាធិការ ផអ៣ ព្រមទាំងធានាថា កិច្ចបញ្ជីការទាំងឡាយត្រូវបានរក្សាទុកជាឯកសារប្រកបដោយសុវត្ថិភាព
 • ពិនិត្យឡើងវិញនូវសំណើទូទាត់ និងរៀបចំធ្វើសក្ខីប័ត្រទូទាត់សាច់ប្រាក់ និងមូលប្បទានបត្របើកសាច់ ប្រាក់សម្រាប់ដាក់សុំហត្ថលេខាពីមន្ដ្រីពិនិត្យបញា្ជក់ និងមន្ដ្រីអនុម័ត ។
 • រៀបចំសំណើសុំបំពេញថវិកាចំណាយនៃគណនីពិសេសរបស់ ផអ៣ថ្នាក់រាជធានី ខេត្ដ រួមជាមួយនឹង ឯកសារយោងផ្សេងៗ
 • រៀបចំកែសម្រួលតារាងគណនីផ្សេងៗ និងនីតិវិធីគណនេយ្យទាំងឡាយជាថ្មីឱ្យទាន់ការវិវត្ដន៍
 • ត្រួតពិនិត្យ និងពិនិត្យមើលឡើងវិញនូវប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង តាមសំណើរបស់គណៈកម្មាធិការ ផអ៣ ថ្នាក់រាជធានី ខេត្ដ។
 • ផ្ដល់កិច្ចសហការក្នុងការធ្វើសវនកម្មហិរញ្ញវត្ថុផ្ទៃក្នុង និងផ្ទៃក្រៅ
 • ធ្វើបច្ចុប្បន្នភាពជាប្រចាំនូវព័ត៌មានស្ដីពីការអនុវត្ដផែនការសកម្មភាព និងថវិកាប្រចាំឆ្នាំរបស់រាជធានី ខេត្ដ។
 • បូកសរុបផ្ទៀងផ្ទាត់បញ្ជីគណនីធនាគារប្រចាំខែរបស់គណៈកម្មាធិការផអ៣
 • គ្រប់គ្រង និងអនុវត្ដការប្រើប្រាស់ថវិកាក្នុងបេឡាសាច់ប្រាក់ឱ្យបានសមស្រប
 • អនុវត្ដការទូទាត់តាមរយៈមូលប្បទានបត្រ ឬតាមរយៈមូលនិធិដល់អ្នកទទួលផលទាន់ពេលវេលា និង ប្រកបដោយតម្លាភាព
 • រៀបចំរបាយការណ៍រីកចម្រើនហិរញ្ញវត្ថុ ទៅតាមទម្រង់បែបបទ និងពេលវេលាដែលកំណត់
 • រួមចំណែកក្នុងការបណ្ដុះបណ្ដាលមន្ដ្រីហិរញ្ញវត្ថុថ្នាក់ក្រុង ស្រុក ខណ្ឌ
 • សហការ និងទំនាក់ទំនងជិតស្និទ្ធជាមួយសាខាធនាគារជាតិ និងរតនាគារខេត្ដ
 • បំពេញភារកិច្ចផ្សេងទៀតតាមការណែនាំរបស់ប្រធានគម្រោង។

ង. មន្រ្តីបច្ចេកទេសហិរញ្ញវត្ថុ

១.   ការគ្រប់គ្រងមុខតំណែង

        មន្ដ្រីហិរញ្ញវត្ថុថ្នាក់រាជធានី ខេត្ដ ស្ថិតក្រោមការគ្រប់គ្រង និងដឹកនាំដោយផ្ទាល់របស់ប្រធានគម្រោងថ្នាក់ រាជធានី ខេត្ដ។  មន្ដ្រីហិរញ្ញវត្ថុថ្នាក់រាជធានី ខេត្ដ ទទួលខុសត្រូវជាសំខាន់ក្នុងការរួមចំណែកអភិវឌ្ឍសមត្ថភាពដល់ រដ្ឋបាលថ្នាក់ក្រោមជាតិក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

២.   ភារកិច្ចជាក់លាក់

 • អនុវត្ដកិច្ចការត្រួតពិនិត្យលើការអនុវត្ដតាមគោលការណ៍ហិរញ្ញវត្ថុរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ
 • រួមចំណែកក្នុងការពង្រឹងសមត្ថភាព និងគាំទ្រដល់រដ្ឋបាលរាជធានី ខេត្ដ ក្រុង ស្រុក ខណ្ឌក្នុងការគ្រប់ គ្រងហិរញ្ញវត្ថុ និងការងារគណនេយ្យ
 • ជួយមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុរាជធានី ខេត្ដក្នុងការអនុវត្ដការងាររបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្នាក់ក្រោមជាតិ
 • បំពេញភារកិច្ចផ្សេងទៀតតាមការណែនាំរបស់ប្រធានគម្រោង និងប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។

ច. មន្ដ្រីបច្ចេកទេសផែនការ តាមដាន និងវាយតម្លៃ

១.   ការគ្រប់គ្រងមុខតំណែង

        មន្ដ្រីបច្ចេកទេសផែនការ តាមដាន និងវាយតម្លៃ ស្ថិតក្រោមការគ្រប់គ្រង និងដឹកនាំដោយផ្ទាល់របស់ ប្រធានគម្រោងថ្នាក់រាជធានី ខេត្ដ និងមានការទទួលខុសត្រូវជាសំខាន់ក្នុងការជួយរដ្ឋបាលរាជធានី ខេត្ដលើការងារ កសាងផែនការ ការតាមដាន និងវាយតម្លៃផែនការអភិវឌ្ឍន៍ កម្មវិធីវិនិយោគបីឆ្នាំរំកិល និងផែនការសកម្មភាព និង ថវិកាប្រចាំឆ្នាំ។

២.   ភារកិច្ចជាក់លាក់

 • ជួយរដ្ឋបាលរាជធានី ខេត្ដក្នុងការរៀបចំផែនការអភិវឌ្ឍន៍ កម្មវិធីវិនិយោគបីឆ្នាំរំកិលរាជធានី ខេត្ដ ដោយមានការចូលរួម និងប្រឹក្សាយោបល់ពីអ្នកពាក់ព័ន្ធនានា និងប្រកបដោយតម្លាភាព
 • ជួយរដ្ឋបាលរាជធានី ខេត្ដក្នុងការរៀបចំ ការអនុវត្ដ និងការគ្រប់គ្រងផែនការសកម្មភាពនិងថវិកា និង កិច្ចព្រមព្រៀងប្រចាំឆ្នាំរវាងរដ្ឋបាលរាជធានី ខេត្ដ ជាមួយ គ.ជ.អ.ប
 • ផ្ដល់ការគាំទ្រដល់មន្ដ្រីគាំទ្រឃុំ សង្កាត់ក្នុងការរៀបចំផែនការសកម្មភាពនិងថវិកា និងកិច្ចព្រមព្រៀង ប្រចាំឆ្នាំក្នុងក្របខ័ណ្ឌផអ៣រវាងក្រុង ស្រុក ខណ្ឌ ជាមួយរដ្ឋបាលរាជធានី ខេត្ដ
 • ជួយរដ្ឋបាលរាជធានី ខេត្ដក្នុងការផ្ដល់អនុលោមភាពលើផែនការអភិវឌ្ឍន៍ក្រុង ស្រុក ខណ្ឌ និងផែនការ អភិវឌ្ឍន៍ឃុំ សង្កាត់
 • ជួយរដ្ឋបាលរាជធានី ខេត្ដក្នុងការរៀបចំសិក្ខាសាលាសមាហរណកម្មនៃកម្មវិធីវិនិយោគបីឆ្នាំរំកិលរាជធានី ខេត្ដ ដោយសហការជិតស្និទ្ធជាមួយមន្ទីរផែនការរាជធានី ខេត្ដ
 • ជួយរដ្ឋបាលរាជធានី ខេត្ដក្នុងការរៀបចំ និងអនុវត្ដគម្រោងមូលនិធិរាជធានី ខេត្ដ
 • រៀបចំ គ្រប់គ្រង និងថែរក្សាឯកសារ និងប្រព័ន្ធទិន្នន័យនានាពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងរវាងរដ្ឋបាល រាជធានី ខេត្ដជាមួយ គ.ជ.អ.ប និងទីភ្នាក់ងារអនុវត្ដន៍នានា និងទិន្នន័យពាក់ព័ន្ធផ្សេងទៀត
 • រៀបចំ និងអនុវត្ដផែនការសកម្មភាព និងកាលវិភាគសម្រាប់ធ្វើការតាមដាន និងវាយតម្លៃការអនុវត្ដ ផែនការសកម្មភាព និងថវិកាប្រចាំឆ្នាំ និងសកម្មភាពពាក់ព័ន្ធនានា
 • រៀបចំរបាយការណ៍រីកចម្រើនស្ដីពីការអនុវត្ដផែនការសកម្មភាព និងថវិកាប្រចាំឆ្នាំរបស់រាជធានី ខេត្ដ បានទៀងទាត់ និងទាន់ពេលវេលា
 • ផ្ដល់ការគាំទ្រ និងការបណ្ដុះបណ្ដាលដល់អ្នកពាក់ព័ន្ធអំពីដំណើរការកសាងផែនការអភិវឌ្ឍន៍ ការតាមដាន និងវាយតម្លៃគម្រោង សកម្មភាព ដោយសហការជិតស្និទ្ធជាមួយមន្ដ្រីបច្ចេកទេសពាក់ព័ន្ធនានា
 • សម្របសម្រួល និងធានាថាគ្រប់ភ្នាក់ងារអនុវត្ដន៍ទាំងអស់បានផ្ដល់របាយការណ៍ជាទៀងទាត់ដល់រដ្ឋបាល រាជធានី ខេត្ដ
 • ពិនិត្យ និងបូកសរុបរបាយការណ៍រីកចំរើនស្ដីពីការអនុវត្ដផែនការសកម្មភាព និងថវិកាប្រចាំឆ្នាំរបស់ រាជធានី ខេត្ដ ជារបាយការណ៍ប្រចាំត្រីមាស និងប្រចាំឆ្នាំ ដើម្បីដាក់ជូននាយកទីចាត់ការផែនការ និង វិនិយោគបានទៀងទាត់ និងទាន់ពេលវេលា
 • ប្រមូល រៀបចំ និងផ្សព្វផ្សាយឯកសារព័ត៌មានស្ដីពីបទពិសោធន៍ល្អៗដែលទទួលបានពីការអនុវត្ដ ផអ៣ រួមទាំងករណីសិក្សា និងការស្រាវជ្រាវនានា និងគោលការណ៍សំខាន់ៗនៃការអភិវឌ្ឍតាមបែបប្រជាធិប តេយ្យនៅថ្នាក់ក្រោមជាតិ
 • រួមចំណែក និងសម្របសម្រួលក្នុងការការផលិត និងផ្សព្វផ្សាយព័ត៌មានស្ដីពីការអភិវឌ្ឍតាមបែបប្រជា ធិបតេយ្យនៅថ្នាកេ់ក្រាមជាតិ
 • បំពេញភារកិច្ចផ្សេងទៀតតាមការណែនាំរបស់ប្រធានគម្រោង។

ឆ. មន្ដ្រីបច្ចេកទេសផែនការរាជធានី ខេត្ត

១.   ការគ្រប់គ្រងមុខតំណែង

        មន្ដ្រីបច្ចេកទេសផែនការរាជធានី ខេត្ដ ស្ថិតក្រោមការគ្រប់គ្រង និងដឹកនាំដោយផ្ទាល់របស់ប្រធានគម្រោង ថ្នាក់រាជធានី ខេត្ដ។  មន្ដ្រីផែនការរាជធានី ខេត្ដ ទទួលខុសត្រូវជាសំខាន់ក្នុងការរួមចំណែកអភិវឌ្ឍសមត្ថភាពដល់ រដ្ឋបាលថ្នាក់ក្រោមជាតិអំពីការកសាងផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគរដ្ឋបាលថ្នាក់ក្រោមជាតិ។

២.   ភារកិច្ចជាក់លាក់

 • ផ្ដល់យោបល់ និងការគាំទ្រផ្នែកបច្ចេកទេសដល់រដ្ឋបាលរាជធានី ខេត្ដ ក្រុង ស្រុក ខណ្ឌក្នុងការកសាង ផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគ
 • រួមចំណែកក្នុងការពង្រឹងសមត្ថភាពដល់រដ្ឋបាលរាជធានី ខេត្ដ ក្រុង ស្រុក ខណ្ឌក្នុងការកសាងផែនការ អភិវឌ្ឍន៍ និងកម្មវិធីវិនិយោគបីឆ្នាំរំកិល
 • ជួយរដ្ឋបាលថ្នាក់ក្រោមជាតិក្នុងការរៀបចំ និងផលិតទិន្នន័យនានា សម្រាប់ដំណើរការកសាងផែនការ អភិវឌ្ឍន៍ និងកម្មវិធីវិនយោគរាជធានី ខេត្ដ ក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់
 • ជួយគាំទ្រផ្នែកបច្ចេកទេសដល់រដ្ឋបាលរាជធានី ខេត្ដ ក្រុង ស្រុក ខណ្ឌក្នុងការរៀបចំសិក្ខាសាលាសមា ហរណកម្មនៃកម្មវិធីវិនិយោគបីឆ្នាំរំកិលនៅថ្នាក់រាជធានី ខេត្ដ ក្រុង ស្រុក ខណ្ឌ
 • បំពេញភារកិច្ចផ្សេងទៀតតាមការណែនាំរបស់ប្រធានគម្រោង និងប្រធានមន្ទីរផែនការ។

ជ. មន្ដ្រីបច្ចេកទេសផ្នែកហេដ្ឋានរចនាសម្ព័ន្ធ

១.   ការគ្រប់គ្រងមុខតំណែង

        មន្ដ្រីបច្ចេកទេសផ្នែកហេដ្ឋានរចនាសម្ព័ន្ធ ស្ថិតក្រោមការគ្រប់គ្រង និងដឹកនាំដោយផ្ទាល់របស់ប្រធានគម្រោង ថ្នាក់រាជធានី ខេត្ដ និងមានការទទួលខុសត្រូវជាសំខាន់ក្នុងការផ្ដល់ការបណ្ដុះបណ្ដាលខាងបច្ចេកទេស ជួយគាំទ្រ និង ផ្ដល់យោបល់ដល់ក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ និងក្រុមប្រឹក្សាឃុំ សង្កាត់ លើការរៀបចំ ការអនុវត្ដ ការតាមដាន និង វាយតម្លៃគម្រោងហេដ្ឋារចនាសម្ព័ន្ធរបស់ក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ និងក្រុមប្រឹក្សាឃុំ សង្កាត់។

២.   ភារកិច្ចជាក់លាក់

 • ផ្ដល់ការអភិវឌ្ឍសមត្ថភាពដល់រដ្ឋបាលរាជធានី ខេត្ដ ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និងគណៈកម្មការ គ្រប់គ្រងគម្រោងពាក់ព័ន្ធនឹងការរៀបចំ និងអនុវត្ដគម្រោងហេដ្ឋារចនាសម្ព័ន្ធ និងគម្រោងពាក់ព័ន្ធ ផ្សេងទៀត
 • ជួយរដ្ឋបាលរាជធានី ខេត្ដក្នុងការរៀបចំ និងធ្វើបច្ចុប្បន្នភាពបញ្ជីឈ្មោះអ្នកទទួលការ និងបញ្ជីតម្លៃ សម្ភារៈស្ដង់ដារ
 • ជួយរដ្ឋបាលរាជធានី ខេត្ដ ក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់ក្នុងការរៀបចំ និងអនុវត្ដគម្រោងរបស់ខ្លួន ដូចជាការសិក្សាលទ្ធភាពគម្រោង ការរៀចំប្លង់បច្ចេកទេស ការប៉ាន់ស្មានតម្លៃគម្រោង ដំណើរការលទ្ធកម្ម និងការត្រួតពិនិត្យបច្ចេកទេសជាដើម
 • តាមដានកិច្ចដំណើរការលទ្ធកម្មដែលបានអនុវត្ដដោយគណៈកម្មាធិការលទ្ធកម្មរបស់ក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់ ដើម្បីធានាថា ដំណើរការនេះត្រូវបានអនុវត្ដយ៉ាងត្រឹមត្រូវ ស្របទៅតាមគោលការណ៍ ណែនាំ និងនីតិវិធីដែលបានកំណត់
 • ផ្ដល់ការគាំទ្រផ្នែកបច្ចេកទេសដល់រដ្ឋបាលរាជធានី ខេត្ដ ក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់ ពាក់ព័ន្ធនឹង សិក្សាផលប៉ះពាល់បរិស្ថាន ដីធ្លី និងជនជាតិដើមភាគតិច្ចនៃគម្រោងហេដ្ឋារចនាសម្ព័ន្ធ និងគម្រោងនានា របស់រដ្ឋបាលថ្នាក់ក្រោមជាតិ
 • ផ្ដល់ការអភិវឌ្ឍសមត្ថភាពដល់អ្នកទទួលការ ដែលមានឈ្មោះក្នុងបញ្ជីឈ្មោះអ្នកទទួលការអំពីគោល ការណ៍ណែនាំនានាពាក់ព័ន្ធនឹងការអនុវត្ដគម្រោងហេដ្ឋារចនាសម្ព័ន្ធរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ
 • ជួយប្រមូល និងបញ្ចូលទិន្នន័យគម្រោងអភិវឌ្ឍន៍របស់រដ្ឋបាលរាជធានី ខេត្ដ ក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់
 • រៀបចំរបាយការណ៍រីកចម្រើនជាប្រចាំ និងដាក់ជូនប្រធានការិយាល័យ និងនាយកទីចាត់ការ
 • ផ្ដល់សេវាគាំទ្រផ្នែកបច្ចេកទេសចំពោះគម្រោងហេដ្ឋារចនាសម្ព័ន្ធជនបទផ្សេងទៀត តាមការណែនាំរបស់ គណៈកម្មាធិការផអ៣
 • បំពេញភារកិច្ចផ្សេងទៀតតាមការណែនាំរបស់ប្រធានគម្រោង។

ឈ. មន្ដ្រីបច្ចេកទេសគាំទ្រឃុំ សង្កាត់

១.   ការគ្រប់គ្រងមុខតំណែង

        មន្ដ្រីបច្ចេកទេសគាំទ្រឃុំ សង្កាត់ ស្ថិតក្រោមការគ្រប់គ្រង និងដឹកនាំដោយផ្ទាល់របស់ប្រធានគម្រោងថ្នាក់ រាជធានី ខេត្ដ និងមានការទទួលខុសត្រូវក្នុងការអភិវឌ្ឍសមត្ថភាព ការផ្ដល់យោបល់ និងការសម្របសម្រួលដល់រដ្ឋបាល ក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់ក្នុងការកសាងផែនការនិងថវិកា ការអនុវត្ដ និងការតាមដាននិងវាយតម្លៃលើសកម្ម ភាពអភិវឌ្ឍន៍របស់ក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់។

២.   ភារកិច្ចជាក់លាក់

 • ផ្ដល់ការបណ្ដុះបណ្ដាល និងការសម្របសម្រួលដល់រដ្ឋបាលក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់ និងអ្នកពាក់ ព័ន្ធនានាអំពីការកសាងផែនការតាមបែបវិមជ្ឈការ នីតិវិធីអនុវត្ដន៍ និងការតាមដាននិងការវាយតម្លៃលើ សកម្មភាពអភិវឌ្ឍន៍របស់ក្រុង ស្រុក ខណ្ឌ និងឃុំ់ សង្កាត់
 • ជួយរដ្ឋបាលក្រុង ស្រុក ខណ្ឌក្នុងការរៀបចំ ការអនុវត្ដ និងការគ្រប់គ្រងផែនការសកម្មភាព និងថវិកា ប្រចាំឆ្នាំ និងកិច្ចព្រមព្រៀងក្នុងក្របខ័ណ្ឌផអ៣រវាងរដ្ឋបាលក្រុង ស្រុក ខណ្ឌ ជាមួយរដ្ឋបាលរាជធានី ខេត្ដ
 • ជួយរដ្ឋបាលក្រុង ស្រុក ខណ្ឌក្នុងការរៀបចំសិក្ខាសាលាសមាហរណកម្មនៃកម្មវិធីវិនិយោគបីឆ្នាំរំកិលក្រុង ស្រុក ខណ្ឌ ដោយសហការជិតស្និទ្ធជាមួយការិយាល័យផែនការក្រុង ស្រុក ខណ្ឌ
 • គាំទ្ររដ្ឋបាលក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់ក្នុងការរៀបចំ និងអនុវត្ដគម្រោងមូលនិធិក្រុង ស្រុក ខណ្ឌ និងគម្រោងមូលនិធិឃុំ សង្កាត់
 • ផ្ដល់ការគាំទ្រ និងការអភិវឌ្ឍសមត្ថភាពដល់រដ្ឋបាលក្រុង ស្រុក ខណ្ឌអំពីការអនុវត្ដគម្រោងមូលនិធិក្រុង ស្រុក ខណ្ឌ និងគម្រោងមូលនិធិឃុំ សង្កាត់ ដោយសហការជិតស្និទ្ធជាមួយមន្ដ្រីបច្ចេកទេសពាក់ព័ន្ធនានា
 • ជួយទីចាត់ការហិរញ្ញវត្ថុនៃសាលារាជធានី ខេត្ដ និងគណនេយ្យករក្រុង ស្រុក និងគណនេយ្យករឃុំ សង្កាត់នៃរតនាគាររាជធានី ខេត្ដ ក្នុងការបណ្ដុះបណ្ដាលលើប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុនៃមូលនិធិក្រុង ស្រុក ខណ្ឌ និងមូលនិធិឃុំ សង្កាត់ ដល់រដ្ឋបាលក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និងអ្នកពាក់ព័ន្ធនានា
 • ជួយផ្ដល់យោបល់ និងការគាំទ្រដល់រដ្ឋបាលក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់អំពីការបញ្ជ្រាបយេនឌ័រ និងការគ្រប់គ្រងធនធានធម្មជាតិ និងបរិស្ថានទៅក្នុងផែនការអភិវឌ្ឍន៍ក្រុង ស្រុក ខណ្ឌ និងផែនការ អភិវឌ្ឍន៍ឃុំ សង្កាត់ ដោយផ្អែកលើទស្សនៈយេនឌ័រ ការកាត់បន្ថយភាពក្រីក្រ និងការគ្រប់គ្រងធនធាន ធម្មជាតិ និងបរិស្ថាន។
 • ផ្ដល់ការបណ្ដុះបណ្ដាលអំពីការគ្រប់គ្រងរដ្ឋបាលដល់រដ្ឋបាលក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និងអ្នកពាក់ ព័ន្ធនានា។
 • គាំទ្រ និងផ្ដល់យោបល់ដល់រដ្ឋបាលក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់ ដើម្បីជំរុញកិច្ចសហការ និងភាពជា ដៃគូឱ្យមានប្រសិទ្ធភាពជាមួយមន្ទីរជំនាញ ស្ថាប័នជាតិ និងអន្ដរជាតិ សមាគមមូលដ្ឋាន និងវិស័យឯកជន
 • ជួយការិយាល័យផែនការ និងគាំទ្រឃុំ សង្កាត់ និងគណៈកម្មាធិការផអ៣រាជធានី ខេត្ដ ក្នុងការផ្សព្វ ផ្សាយដល់រដ្ឋបាលក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់អំពីការណែនាំលើផ្នែករដ្ឋបាល និងលិខិតបទដ្ឋាន គតិយុត្ដនានា
 • ជួយរដ្ឋបាលឃុំ សង្កាត់ក្នុងការអនុវត្ដការទទួលខុសត្រូវរបស់ខ្លួនប្រកបដោយប្រសិទ្ធភាព និងតម្លាភាព
 • ជួយរដ្ឋបាលក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់អំពីការរៀបចំ និងផ្សព្វផ្សាយព័ត៌មាន តាមមធ្យោបាយ ផ្សេងៗដល់ប្រជាពលរដ្ឋមូលដ្ឋាន
 • ជួយធ្វើកិច្ចការតាមដានរបស់ការិយាល័យផែនការ និងគាំទ្រឃុំ សង្កាត់ និងអភិបាលក្រុង ស្រុក ខណ្ឌ
 • សម្របសម្រួលការប្រជុំតាមដានជាទៀងទាត់ជាមួយក្រុមប្រឹក្សាឃុំ សង្កាត់ និងស្មៀនឃុំ សង្កាត់ ដើម្បី ពិនិត្យភាពរីកចម្រើន និងកំណត់ចំណុចខ្លាំងនិងចំណុចខ្សោយ ព្រមទាំងផ្ដល់ដំណោះស្រាយបញ្ហាដែល បានកើតមានឡើង
 • រៀបចំរបាយការណ៍រីកចម្រើនឱ្យបានទៀងទាត់ជូនប្រធានការិយាល័យ និងអ្នកពាក់ព័ន្ធនានា
 • ជំនួសមុខរដ្ឋបាលរាជធានី ខេត្ដ ក្រុង ស្រុក ខណ្ឌ  និងស្របតាមគោលការណ៍ណែនាំដែលបានកំណត់ មន្ដ្រីគាំទ្រឃុំ សង្កាត់ ត្រូវធ្វើការតាមដាន និងវាយតម្លៃលើការអនុវត្ដន៍ការងាររបស់ស្មៀនឃុំ សង្កាត់
 • បំពេញភារកិច្ចផ្សេងទៀតតាមការណែនាំរបស់ប្រធានគម្រោង។

ញ. មន្ដ្រីបច្ចេកទេសគ្រប់គ្រងបុគ្គលិក

១.   ការគ្រប់គ្រងមុខតំណែង

        មន្ដ្រីបច្ចេកទេសគ្រប់គ្រងបុគ្គលិក ស្ថិតក្រោមការគ្រប់គ្រង និងដឹកនាំដោយផ្ទាល់របស់ប្រធានគម្រោងថ្នាក់ រាជធានី ខេត្ដ និងមានការទទួលខុសត្រូវជាសំខាន់ក្នុងការគ្រប់គ្រងបុគ្គលិករបស់ផអ៣ដែលបំពេញការងារនៅតាម ទីចាត់ការ និងការិយាល័យនានានៃសាលារាជធានី ខេត្ដ។

២.   ភារកិច្ចជាក់លាក់

 • ជួយគណៈកម្មាធិការផអ៣ថ្នាក់រាជធានី ខេត្ដក្នុងការគ្រប់គ្រងបុគ្គលិកនៃផអ៣ ដូចជា ការរៀបចំ ល័ក្ខខ័ណ្ឌការងារ ការជ្រើសរើសបុគ្គលិកនិងទីប្រឹក្សាបច្ចេកទេសនានា ការផ្ដល់កិច្ចសន្យាការងារ ការរក្សាទុកសំណុំឯកសារ និងសម្របសម្រួលការវាយតម្លៃការបំពេញការងាររបស់បុគ្គលិកទាំងនោះ
 • រៀបចំកិច្ចសន្យាការងាររបស់មន្ដ្រី និងទីប្រឹក្សាដែលបានជ្រើសរើស
 • រៀបចំសំណើប្រាក់ឧបត្ថម្ភប្រចាំខែរបស់មន្ដ្រីរបស់ផអ៣
 • ជួយរៀបចំឯកសារដែលពាក់ព័ន្ធនឹងការជ្រើសរើសមន្ដ្រី ការវាយតម្លៃប្រចាំឆ្នាំលើការអនុវត្ដការងាររបស់ មន្ដ្រី និងដាក់របាយការណ៍ជូនគណៈកម្មាធិការផអ៣
 • សម្របសម្រួលជាមួយមន្ទីរ អង្គភាពជំនាញនានានៅថ្នាក់រាជធានី ខេត្ដ ដើម្បីធានាថា មានបុគ្គលិក គ្រប់គ្រាន់ និងមានសមត្ថភាពសមស្របដើម្បីបំពេញការងារក្នុងផអ៣ ហើយបុគ្គលិកទាំងនោះមាន ការយល់ដឹងច្បាស់លាស់ពីតួនាទី និងភារកិច្ចរបស់ខ្លួន
 • សម្របសម្រួលក្នុងការវាយតម្លៃពីតម្រូវការ និងការអអភិវឌ្ឍសមត្ថភាពរបស់បុគ្គលិកផអ៣
 • បំពេញភារកិច្ចផ្សេងទៀតតាមការណែនាំរបស់ប្រធានគម្រោង។

ដ. មន្ដ្រីបច្ចេកទេសអភិវឌ្ឍន៍សមត្ថភាព

១.   ការគ្រប់គ្រងមុខតំណែង

        មន្ដ្រីបច្ចេកទេសអភិវឌ្ឍន៍សមត្ថភាព ស្ថិតក្រោមការគ្រប់គ្រង និងដឹកនាំដោយផ្ទាល់របស់ប្រធានគម្រោង ថ្នាក់រាជធានី ខេត្ដ និងមានការទទួលខុសត្រូវជាសំខាន់ក្នុងការផ្ដល់សេវាគាំទ្រដល់រដ្ឋបាលក្រុង ស្រុក ខណ្ឌ និងសម្រប សម្រួលការទំនាក់ទំនងរវាងរដ្ឋបាលក្រុង ស្រុក ខណ្ឌ ជាមួយរដ្ឋបាលរាជធានី ខេត្ដ។

២.   ភារកិច្ចជាក់លាក់

 • ពង្រឹងសមត្ថភាពក្នុងការកសាងផែនការតាមបែបវិមជ្ឈការ នីតិវិធីក្នុងការអនុវត្ដ និងការតាមដាន និង វាយតម្លៃលើសកម្មភាពអភិវឌ្ឍន៍របស់ក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់ ដល់មន្ដ្រីគាំទ្រឃុំ សង្កាត់ នៅ ថ្នាក់ក្រុង ស្រុក ខណ្ឌ
 • ផ្ដល់ការគាំទ្រ និងការអភិវឌ្ឍសមត្ថភាពដល់មន្ដ្រីគាំទ្រឃុំ សង្កាត់ និងរដ្ឋបាលក្រុង ស្រុក ខណ្ឌអំពីការ អនុវត្ដគម្រោងរបស់ក្រុង ស្រុក ខណ្ឌ និងគម្រោងមូលនិធិឃុំ សង្កាត់ ដោយសហការជិតស្និទ្ធជាមួយ មន្ដ្រីបច្ចេកទេសពាក់ព័ន្ធនានា
 • សហការជិតស្និទ្ធជាមួយទីចាត់ការហិរញ្ញវត្ថុនៃសាលារាជធានី ខេត្ដ និងគណនេយ្យករក្រុង ស្រុក និង ឃុំ សង្កាត់ ដើម្បីធានាថា មន្ដ្រីគាំទ្រឃុំ សង្កាត់ រដ្ឋបាលក្រុង ស្រុក ខណ្ឌ និងក្រុមប្រឹក្សាឃុំ សង្កាត់ ទទួលបានការបណ្ដុះបណ្ដាលលើប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុរបស់ក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់
 • ផ្ដល់ការគាំទ្រដល់មន្ដ្រីគាំទ្រឃុំ សង្កាត់ ដើម្បីធានាថា បញ្ហាយេនឌ័រ និងការគ្រប់គ្រងធនធានធម្មជាតិ និងបរិស្ថាន ត្រូវបានបញ្ចូលទៅក្នុងផែនការអភិវឌ្ឍន៍ក្រុង ស្រុក ខណ្ឌ និងផែនការអភិវឌ្ឍន៍ឃុំ សង្កាត់
 • ផ្ដល់ការបណ្ដុះបណ្ដាលលើការគ្រប់គ្រងរដ្ឋបាលដល់មន្ដ្រីគាំទ្រឃុំ សង្កាត់ និងរដ្ឋបាលក្រុង ស្រុក ខណ្ឌ និងអ្នកពាក់ព័ន្ធផ្សេងទៀត
 • គាំទ្រមន្ដ្រីគាំទ្រឃុំ សង្កាត់ក្នុងការផ្សព្វផ្សាយដល់រដ្ឋបាលក្រុង ស្រុក ខណ្ឌនិងក្រុមប្រឹក្សាឃុំ សង្កាត់ ស្ដីពីការណែនាំលើផ្នែករដ្ឋបាល និងលិខិតបទដ្ឋានគតិយុត្ដនានា
 • ផ្ដល់ការគាំទ្របច្ចេកទេសដល់មន្ដ្រីគាំទ្រឃុំ សង្កាត់ លើគ្រប់ផ្នែកនៃការងាររបស់មន្ដ្រីទាំងនោះ ដែល បានចែងនៅក្នុងល័ក្ខខ័ណ្ឌការងារ
 • ជួយមន្ដ្រីគាំទ្រឃុំ សង្កាត់ មន្ដ្រីគាំទ្របច្ចេកទេស  រដ្ឋបាលក្រុង ស្រុក ខណ្ឌ និងក្រុមប្រឹក្សាឃុំ សង្កាត់ ដើម្បីជំរុញកិច្ចសហការ និងភាពជាដៃគូឱ្យមានប្រសិទ្ធភាព ជាមួយមន្ទីរជំនាញ ស្ថាប័នជាតិ និងអន្ដរជាតិ សមាគមមូលដ្ឋាន និងវិស័យឯកជន
 • ផ្ដល់ការណែនាំ និងការគាំទ្រដល់មន្ដ្រីគាំទ្រឃុំ សង្កាត់ ដើម្បីជួយរដ្ឋបាលក្រុង ស្រុក ខណ្ឌ និងក្រុម ប្រឹក្សាឃុំ សង្កាត់អំពីការរៀបចំ និងផ្សព្វផ្សាយព័ត៌មាន តាមមធ្យោបាយផ្សេងៗ
 • រៀបចំកិច្ចប្រជុំជាទៀងទាត់ជាមួយមន្ដ្រីគាំទ្រឃុំ សង្កាត់ ដើម្បីពិនិត្យលើភាពរីកចម្រើន  និងបញ្ហានានា ពាក់ព័ន្ធនឹងការអភិវឌ្ឍសមត្ថភាពរដ្ឋបាលក្រុង ស្រុក ខណ្ឌ និងក្រុមប្រឹក្សាឃុំ សង្កាត់
 • រៀបចំរបាយការណ៍ជាប្រចាំអំពីការអភិវឌ្ឍសមត្ថភាពរដ្ឋបាលក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់
 • រៀបចំឯកសារ និងផ្ដល់បទពិសោធន៍ក្នុងការអភិវឌ្ឍសមត្ថភាព ដើម្បីធ្វើលើកកម្ពស់គុណភាពនៃការ អភិវឌ្ឍសមត្ថភាពបានប្រសើរឡើង
 • បំពេញភារកិច្ចផ្សេងទៀតតាមការណែនាំរបស់ប្រធានគម្រោង។

ឋ.មន្រ្តីបច្ចេកទេស សវនករផ្ទៃក្នុង

១.   ការគ្រប់គ្រងមុខតំណែង

        សវនករផ្ទៃក្នុង ស្ថិតក្រោមការគ្រប់គ្រង និងដឹកនាំដោយផ្ទាល់របស់ប្រធានគម្រោងថ្នាក់រាជធានី ខេត្ដ (ក្នុង គម្រោងចំណាយប្រតិបត្ដិការអាទិភាព) និងមានការទទួលខុសត្រូវជាសំខាន់ក្នុងការលើកកម្ពស់ប្រសិទ្ធភាពនៃប្រព័ន្ធ គ្រប់គ្រង ដោយធានាថា មន្ដ្រីទាំងអស់បំពេញភារកិច្ចរបស់ខ្លួនបានត្រឹមត្រូវស្របតាមនីតិវិធីនានា ដែលបានកំណត់ និងការត្រួតពិនិត្យផ្ទៃក្នុងលើភាពត្រឹមត្រូវ និងភាពពេញលេញនៃបញ្ជី និងរបាយការណ៍គណនេយ្យ។

២.   ភារកិច្ចជាក់លាក់

 • ពិនិត្យមើលជាប្រចាំនូវរបាយការណ៍គណនេយ្យនានា ដើម្បីធានាថា របាយការណ៍ទាំងនោះអនុវត្ដតាម នីតិវិធីគណនេយ្យដែលបានកំណត់
 • កំណត់នូវភាពខ្វះចន្លោះ និងបញ្ហាផ្សេងៗពាក់ព័ន្ធនឹងប្រព័ន្ធគណនេយ្យ និងលើកឡើងនូវវិធានការសម ស្របដើម្បីដោះស្រាយ
 • ពិនិត្យមើលពីការអនុវត្ដតាមនីតិវិធីប្រតិបត្ដិនានាដូចជា ការធ្វើលទ្ធកម្ម ការគ្រប់គ្រងបុគ្គលិក ការគ្រប់ គ្រងកិច្ចសន្យា របាយការណ៍ ។ល។
 • កំណត់នូវបញ្ហា ឬចំណុចខ្សោយនានាពាក់ព័ន្ធនឹងដំណើរការប្រតិបត្ដិ និងលើកឡើងនូវវិធានការដោះ ស្រាយសមសស្របដើម្បីដោះស្រាយ
 • រួមចំណែកក្នុងការធ្វើបច្ចុុប្បន្នភាពសៀវភៅណែនាំស្ដីពីនីតិវិធីរដ្ឋបាល និងហិរញ្ញវត្ថុរបស់ គ.ជ.អ.ប ដោយយកចិត្ដទុកដាក់លើការផ្លាស់ប្ដូរនានានៅកម្រិតប្រតិបត្ដិ
 • ចូលរួមកិច្ចប្រជុំ និងសិក្ខាសាលានានាពាក់ព័ន្ធនឹងការងាររដ្ឋបាល និងហិរញ្ញវត្ថុ
 • ជួយទីភ្នាក់ងារអនុវត្ដន៍នានា គណនេយ្យករក្រុង ស្រុក និងគណនេយ្យករឃុំ សង្កាត់ក្នុងការអនុវត្ដ តាមនីតិវិធីហិរញ្ញវត្ថុ
 • សម្របសម្រួល និងជួយគាំទ្រការធ្វើសវនកម្មដោយក្រុមសវនករឯករាជ្យ
 • អនុវត្ដការត្រួតពិនិត្យមើល ឬធ្វើអធិការកិច្ចណាមួយតាមការណែនាំរបស់អភិបាលរាជធានី ខេត្ដ
 • រៀបចំ និងផ្ញើរបាយការណ៍ជាប្រចាំជូនអភិបាលរាជធានី ខេត្ដ ដូចជា ៖

-   សកម្មភាពការងារពាក់ព័ន្ធនឹងសវនកម្ម

-   បញ្ហា និងហានិភ័យនានាដែលកំណត់ក្នុងរយៈពេលធ្វើសវនកម្ម

-   អនុសាសន៍សម្រាប់ធ្វើការកែតម្រូវ និងដោះស្រាយ

-   តាមដានការអនុវត្ដអនុសាសន៍ដែលបានផ្ដល់ក្នុងពេលកន្លងមក

-   ផែនការសកម្មភាពសម្រាប់ធ្វើសវនកម្មក្នុងពេលបន្ទាប់។ល។

 • បំពេញភារកិច្ចផ្សេងទៀតតាមការណែនាំរបស់ប្រធានគម្រោង។

ឌ.   មន្ដ្រីបច្ចេកទេសផ្នែកគណនេយ្យភាព

១.   ការគ្រប់គ្រងមុខតំណែង

        មន្ដ្រីបច្ចេកទេសផ្នែកគណនេយ្យភាព ស្ថិតក្រោមការគ្រប់គ្រង និងដឹកនាំដោយផ្ទាល់របស់ប្រធានគម្រោង ថ្នាក់រាជធានី ខេត្ដ។ មន្ដ្រីបច្ចេកទេសផ្នែកគណនេយ្យភាព បំពេញតួនាទីជាលេខាធិការ និងជួយកិច្ចការប្រចាំថ្ងៃនិង គាំទ្រដល់ដំណើរអនុវត្ដតួនាទី និងភារកិច្ចរបស់ក្រុមការងារគណនេយ្យភាពថ្នាក់រាជធានី ខេត្ដ។

២.   ភារកិច្ចជាក់លាក់

 • ជួយក្នុងការរៀបចំផែនការសកម្មភាពនិងគម្រោងថវិកាប្រចាំឆ្នាំ ក្នុងការអនុវត្ដតួនាទី និងភារកិច្ចរបស់ ក្រុមការងារគណនេយ្យភាពថ្នាក់រាជធានី ខេត្ដ។
 • ជួយរៀបចំដំណើរការចុះស្រាវជ្រាវពាក្យបណ្ដឹង ដែលពាក់ព័ន្ធភាពមិនប្រក្រតីនៃការប្រើប្រាស់ថវិកា របស់រដ្ឋបាលថ្នាក់ក្រោមជាតិ ដែលអង្គប្រជុំបានសម្រេចឱ្យធ្វើស៊ើបអង្កេតលើករណីទាំងនោះ។
 • រៀបចំរបាយការណ៍ពាក្យបណ្ដឹងលើករណីនីមួយៗ ដែលក្រុមស្រាវជ្រាវបានចុះស៊ើបអង្កេត និងដាក់ជូន លេខាធិការ ពិនិត្យមុននឹងរាយការណ៍ជូនអង្គប្រជុំក្រុមការងារគណនេយ្យភាពរាជធានី ខេត្ដ។
 • រៀបចំរបាយការណ៍រីកចម្រើនជាប្រចាំ និងដាក់ជូនដល់ទៅឱ្យលេខាធិការរបស់ក្រុមការងារគណនេយ្យ ភាពដើម្បីពិនិត្យនិងកែសម្រួល និងផ្ញើរបាយការណ៍រីកចម្រើនចុងក្រោយមកក្រុមក្រុមការងារគណ នេយ្យភាពថ្នាក់ជាតិជាប្រចាំ។
 • ធ្វើការកត់ត្រាព័ត៌មាន ពាក្យបណ្ដឹងដែលបានប្រមូលសេចក្កីសម្រេចរបស់អង្គប្រជុំ និងដំណោះស្រាយ ដែលបានអនុវត្ដតាមកាលបរិច្ឆេទនីមួយៗយោងតាមទម្រង់ដែលបានណែនាំ។  
 • ជួយលេខាធិការក្នុងការរៀបចំអង្គប្រជុំរបស់ក្រុមការងារគណនេយ្យភាពថ្នាក់រាជធានី ខេត្ដ រៀបចំកំណត់ ហេតុ ការចែកចាយដល់សមាជិកអង្គប្រជុំឱ្យបានជាប្រចាំ ព្រមទាំងរៀបចំសេចក្កីព្រាងរាល់លិខិតស្នាម ដែលពាក់ព័ន្ធដល់សេចក្កីសម្រេចរបស់ក្រុមការងារគណនេយ្យភាពបានឯកភាព។
 • រៀបចំ និងសម្របសម្រួលការចែកចាយព័ត៌មានដែលពាក់ព័ន្ធក្រុមការងារគណនេយ្យភាព និងផ្សព្វផ្សាយ ព័ត៌មានដល់អ្នកពាក់ព័ន្ធ ជាពិសេសក្រុមប្រឹក្សាឃុំ សង្កាត់ និងប្រជាពលរដ្ឋ។
 • សហការជាមួយមន្ដ្រីទទួលបន្ទុក ក្នុងការតាមដានការបើកប្រអប់សំបុត្រគណនេយ្យភាព និងធ្វើរបាយ ការណ៍ករណីមានការបាត់បង់។
 • ជួយរៀបចំដំណើរការសម្របសម្រួលអង្គប្រជុំផ្សព្វផ្សាយព័ត៌មាន ឬវគ្គបណ្ដុះបណ្ដាលអំពីនីតិវិធីអនុវត្ដ ការងាររបស់ក្រុមការងារគណនេយ្យភាពថ្នាក់រាជធានី ខេត្ដ ដល់ផ្នែកដែលពាក់ព័ន្ធ និងក្រុមប្រឹក្សាឃុំ សង្កាត់ ។
 • ជួយកិច្ចការផ្សេងៗទៀតដែលតម្រូវការចាំបាច់ បើមានការប្រគល់ជូនដោយលេខាធិការរបស់ក្រុមការ ងារគណនេយ្យភាព។
 • បំពេញភារកិច្ចផ្សេងទៀតតាមការណែនាំរបស់ប្រធានគម្រោង និងក្រុមការងារគណនេយ្យភាព។

ឍ.មន្រ្តីបច្ចេកទេសគណនេយ្យក្រុង ស្រុក

១.   ការគ្រប់គ្រងមុខតំណែង

        គណនេយ្យករក្រុង ស្រុក ស្ថិតក្រោមការគ្រប់គ្រង និងដឹកនាំដោយផ្ទាល់របស់ប្រធានគម្រោងថ្នាក់រាជធានី ខេត្ដ និងមានការទទួលខុសត្រូវជាសំខាន់ក្នុងការផ្ដល់សេវាគាំទ្រដល់ក្រុង ស្រុក ដើម្បីអនុវត្ដមូលនិធិក្រុង ស្រុក និង បទបញ្ញត្ដិនិងប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុប្រកបដោយប្រសិទ្ធភាព។

២.   ភារកិច្ចជាក់លាក់

   ២.១.   ការគ្រប់គ្រងមូលនិធិ

 • ជួយប្រធានរតនាគាររាជធានី ខេត្ដ លើការគ្រប់គ្រងមូលនិធិក្រុង ស្រុក ដែលបានផ្ទេរពីរតនាគារជាតិទៅ ក្នុងគណនីបញ្ញើរបស់ក្រុង ស្រុកនៅតាមរតនាគាររាជធានី ខេត្ដ។
 • ធានាថា ធនធានមូលនិធិត្រូវបានផ្ទេរចូលទៅក្នុងគណនីរបស់ក្រុង ស្រុក ស្របតាមកាលបរិច្ឆេទ ដែល បានគ្រោងទុក
 • ប្រមូល និងទទួលស្គាល់វិក្កយបត្រចំណូលរបស់ក្រុង ស្រុក
 • មើលការខុសត្រូវ និងរក្សាមូលនិធិ និងចំណូលរបស់ក្រុង ស្រុក អោយមានសុវត្ថិភាព។

   ២.២.   ការទូទាត់ការចំណាយ

 • ពិនិត្យឡើងវិញលើលិខិតបញ្ជាចំណាយ និងឯកសារបង្អែកដែលបានដាក់ដោយអភិបាលក្រុង ស្រុក
 • អនុវត្ដលិខិតបញ្ជាចំណាយ ដែលបានចេញដោយអភិបាលក្រុសង ស្រុក ដោយផ្នែកលើការបញ្ជាក់ និង ការអនុម័តយ៉ាងត្រឹមត្រូវ
 • បើក និងបំពេញបន្ថែមបេឡាសាច់ប្រាក់វិញទៅឱ្យក្រុង ស្រុកទៅតាមសំណើពីអភិបាលក្រុង ស្រុក។

   ២.៣.  គណនេយ្យ

 • អនុវត្ដតាមច្បាប់ និងបទញ្ញាត្ដិទាំងអស់ដែលទាក់ទងនឹងមូលនិធិក្រុង ស្រុក និងការគ្រប់គ្រងហិរញ្ញវត្ថុ ក្រុង ស្រុក ដែលចេញដោយ គ.ជ.អ.ប និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
 • អនុវត្ដប្រព័ន្ធគណនេយ្យហិរញ្ញវត្ថុរបស់ក្រុង ស្រុក
 • រក្សាការតាមដាន និងធ្វើកំណត់ហេតុ និងរៀបចំឯកសារនៃប្រតិបត្ដិការហិរញ្ញវត្ថុទាំងឡាយ ដែលធ្វើ ដោយក្រុង ស្រុកនីមួយៗ
 • រៀបចំ និងថែរក្សាបញ្ជីសារពើភ័ណ្ឌរបស់ក្រុង ស្រុកដែលបានចុះបញ្ជី
 • តាមដានការអនុវត្ដថវិការរបស់ក្រុង ស្រុក
 • រៀបចំរបាយការណ៍ហិរញ្ញវត្ថុប្រចាំខែ ត្រីមាស និងឆ្នាំ ដើម្បីធ្វើការផ្ទៀងផ្ទាត់ជាមួយកំណត់ហេតុគណ នេយ្យថវិកា ដែលថែរក្សាដោយអភិបាលក្រុង ស្រុក និងបានអនុម័តដោយអភិបាលក្រុង ស្រុក
 • រៀបចំបូកសរុបរបាយការណ៍ហិរញ្ញវត្ថុប្រចាំខែ ត្រីមាស និងប្រចាំឆ្នាំសម្រាប់ក្រុង ស្រុកទាំងអស់ក្នុង រាជធានី ខេត្ដ ដើម្បីដាក់ជូនអភិបាលរាជធានី ខេត្ដ គណៈកម្មាធិការផអ៣ មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រាជធានី ខេត្ដ និងរតនាគារជាតិ
 • បំពេញ និងថែរក្សាឯកសារទាំងអស់ដែលគាំទ្រដល់ប្រតិបត្ដិការ និងកំណត់ហេតុគណនេយ្យសម្រាប់ អំឡុងពេលយ៉ាងតិច១០ឆ្នាំ

   ២.៤.   ការធ្វើសវនកម្ម

 • សម្របសម្រួលការងារសវនកម្មរបស់ស្ថាប័នជាតិ និងសវនកម្មឯករាជ្យ
 • ជួយអភិបាលរាជធានី ខេត្ដក្នុងការធ្វើសវនកម្មលើនីតិវិធី និងប្រព័ន្ធការងារ។

   ២.៥.   ការបណ្ដុះបណ្ដាល

 • ផ្ដល់ការបណ្ដុះបណ្ដាលដល់មន្ដ្រីក្រុង ស្រុក និងអ្នកពាក់ព័ន្ធផ្សេងៗទៀតអំពីការងារគ្រប់គ្រងហិរញ្ញវត្ថុ ក្រុង ស្រុក
 • ជួយទីចាត់ការនានានៃសាលារាជធានី ខេត្ដ ក្នុងការបណ្ដុះបណ្ដាលពីការងារគ្រប់គ្រងហិរញ្ញវត្ថុក្រុង ស្រុក ដល់រដ្ឋបាលក្រុង ស្រុក
 • ផ្ដល់ការបណ្ដុះបណ្ដាលលើការងារជាក់ស្ដែងអំពីនីតិវិធីចំណាយ ការរៀបចំទុកដាក់ឯកសារ
 • ផ្ដ់ល់ការបណ្ដុះបណ្ដាលលើការងារជាក់ស្ដែង និងផ្ដល់យោបល់ដល់អ្នកគ្រប់គ្រងបេឡាសាច់ប្រាក់ក្រុង ស្រុក លើីនីតិវិធីនៃការចំណាយ ការបំពេញបន្ថែមបេឡាសាច់ប្រាក់ និងការកត់ត្រា
 • ផ្ដ់ល់ការបណ្ដុះបណ្ដាលលើការងារជាក់ស្ដែង និងផ្ដល់យោបល់ដល់ភ្នាក់ងារប្រមូលចំណូលក្រុង ស្រុក លើនីតិវិធីនៃការប្រមូលចំណូល កត់ត្រា និងការដាក់សាច់ប្រាក់ក្នុងគណនីនៅរតនាគាររាជធានី ខេត្ដ។

   ២.៦.   ការតាមដាន

 • សហការជាមួយទីចាត់ការផែនការ និងវិនិយោគរាជធានី ខេត្ដ ដើម្បីជួយដល់អភិបាលរាជធានី ខេត្ដ ក្នុងការពិនិត្យឡើងវិញលើសេចក្ដីព្រាងថវិការបស់ក្រុង ស្រុក  និងការត្រួតពិនិត្យលើនីត្យានុកូលភាព
 • ធ្វើទំនាក់ទំនង និងផ្ដល់ដំណឹងដល់ភ្នាក់ងារពាក់ព័ន្ធនានា ដូចជាទីចាត់ការនានានៃសាលារាជធានី ខេត្ដ អភិបាលក្រុង ស្រុក និងអ្នកពាក់ព័ន្ធផ្សេងទៀតស្ដីពីមូលនិធិក្រុង ស្រុក ដូចជាការវិភាជន៍ថវិកា ការ វិភាជន៍ថវិកាបន្ថែម ការផ្ទេរមូលនិធិ និងស្ថានភាពសាច់ប្រាក់
 • សហការជាមួយទីចាត់ការផែនការ និងវិនិយោគនៃសាលារាជធានី ខេត្ដ ដើម្បីតាមដានការគ្រប់គ្រង ធនធានរបស់ក្រុង ស្រុក ស្របទៅតាមច្បាប់ និងបទញ្ញាត្ដិនៃប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុក្រុង ស្រុក
 • បំពេញភារកិច្ចផ្សេងទៀតតាមការណែនាំរបស់ប្រធានគម្រោង។

ណ. មន្រ្តីបច្ចេកទេសគណនេយ្យឃុំ សង្កាត់

១.   ការគ្រប់គ្រងមុខតំណែង

        គណនេយ្យករឃុំ សង្កាត់ ស្ថិតក្រោមការគ្រប់គ្រង និងដឹកនាំដោយផ្ទាល់របស់ប្រធានគម្រោងថ្នាក់រាជធានី ខេត្ដ និងមានការទទួលខុសត្រូវជាសំខាន់ក្នុងការផ្ដល់សេវាគាំទ្រដល់ក្រុមប្រឹក្សាឃុំ សង្កាត់ ដើម្បីអនុវត្ដមូលនិធិឃុំ សង្កាត់ និងបទបញ្ញត្ដិនិងប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុប្រកបដោយប្រសិទ្ធភាព។

២.   ភារកិច្ចជាក់លាក់

   ២.១.   ការគ្រប់គ្រងមូលនិធិ

 • ជួយប្រធានរតនាគាររាជធានី ខេត្ដ លើការគ្រប់គ្រងមូលនិធិឃុំ សង្កាត់ ដែលបានផ្ទេរពីរតនាគារជាតិ ទៅក្នុងគណនីបញ្ញើរបស់ឃុំ សង្កាត់នៅតាមរតនាគាររាជធានី ខេត្ដ។
 • ធានាថា ធនធានមូលនិធិត្រូវបានផ្ទេរចូលទៅក្នុងគណនីរបស់ឃុំ សង្កាត់ ស្របតាមកាលបរិច្ឆេទ ដែល បានគ្រោងទុក
 • ប្រមូល និងទទួលស្គាល់វិក្កយបត្រចំណូលរបស់ឃុំ សង្កាត់
 • មើលការខុសត្រូវ និងរក្សាមូលនិធិ និងចំណូលរបស់ឃុំ សង្កាត់ឱ្យមានសុវត្ថិភាព។

   ២.២.   ការទូទាត់ការចំណាយ

 • ពិនិត្យឡើងវិញលើលិខិតបញ្ជាចំណាយ និងឯកសារបង្អែកដែលបានដាក់ដោយមេឃុំ ចៅសង្កាត់
 • អនុវត្ដលិខិតបញ្ជាចំណាយ ដែលបានចេញដោយប្រធានឃុំ ចៅសង្កាត់ ដោយផ្នែកលើការបញ្ជាក់ និង ការអនុម័តយ៉ាងត្រឹមត្រូវ
 • បើក និងបំពេញបន្ថែមបេឡាសាច់ប្រាក់វិញទៅឱ្យឃុំ សង្កាត់ទៅតាមសំណើពីមេឃុំ ចៅសង្កាត់។

   ២.៣.  គណនេយ្យ

 • អនុវត្ដតាមច្បាប់ និងបទញ្ញាត្ដទាំងអស់ដែលទាក់ទងនឹងមូលនិធិឃុំ សង្កាត់ និងការគ្រប់គ្រងហិរញ្ញវត្ថុ ឃុំ សង្កាត់ដែលចេញដោយ គ.ជ.អ.ប និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
 • អនុវត្ដប្រព័ន្ធគណនេយ្យហិរញ្ញវត្ថុរបស់ឃុំ សង្កាត់
 • រក្សាការតាមដាន និងធ្វើកំណត់ហេតុ និងរៀបចំឯកសារនៃប្រតិបត្ដិការហិរញ្ញវត្ថុទាំងឡាយ ដែលធ្វើ ដោយឃុំ សង្កាត់នីមួយៗ
 • រៀបចំ និងថែរក្សាបញ្ជីសារពើភ័ណ្ឌរបស់ឃុំ សង្កាត់ដែលបានចុះបញ្ជី
 • តាមដានការអនុវត្ដថវិការរបស់ឃុំ សង្កាត់
 • រៀបចំរបាយការណ៍ហិរញ្ញវត្ថុប្រចាំខែ ត្រីមាស និងឆ្នាំ ដើម្បីធ្វើការផ្ទៀងផ្ទាត់ជាមួយកំណត់ហេតុគណ នេយ្យថវិកា ដែលថែរក្សាដោយឃុំ សង្កាត់ និងដែលបានអនុម័តដោយមេឃុំ ចៅសង្កាត់
 • រៀបចំបូកសរុបរបាយការណ៍ហិរញ្ញវត្ថុប្រចាំខែ ត្រីមាស និងប្រចាំឆ្នាំសម្រាប់ឃុំ សង្កាត់ទាំងអស់ ក្នុង រាជធានី ខេត្ដ ដើម្បីដាក់ជូនអភិបាលរាជធានី ខេត្ដ គណៈកម្មាធិការផអ៣ មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រាជធានី ខេត្ដ និងរតនាគារជាតិ
 • បំពេញ និងថែរក្សាឯកសារទាំងអស់ដែលគាំទ្រដល់ប្រតិបត្ដិការ និងកំណត់ហេតុគណនេយ្យសម្រាប់ អំឡុងពេលយ៉ាងតិច១០ឆ្នាំ

   ២.៤.   ការធ្វើសវនកម្ម

 • សម្របសម្រួលការងារសវនកម្មរបស់ស្ថាប័នជាតិ និងសវនកកម្មឯករាជ្យ
 • ជួយអភិបាលរាជធានី ខេត្ដក្នុងការធ្វើសវនកម្មលើនីតិវិធី និងប្រព័ន្ធការងារ។

   ២.៥.   ការបណ្ដុះបណ្ដាល

 • ផ្ដល់ការបណ្ដុះបណ្ដាលដល់មន្ដ្រីដែលមានភារកិច្ចគាំទ្រឃុំ សង្កាត់ និងអ្នកពាក់ព័ន្ធផ្សេងៗទៀតលើការ ងារគ្រប់គ្រងហិរញ្ញវត្ថុឃុំ សង្កាត់
 • ជួយទីចាត់ការនានានៃសាលារាជធានី ខេត្ដ ក្នុងការបណ្ដុះបណ្ដាលពីការងារគ្រប់គ្រងហិរញ្ញវត្ថុឃុំ សង្កាត់ ដល់ក្រុមប្រឹក្សាឃុំ សង្កាត់
 • ផ្ដល់ការបណ្ដុះបណ្ដាលលើការងារជាក់ស្ដែងអំពីនីតិវិធីចំណាយ ការរៀបចំទុកដាក់ឯកសារ
 • ផ្ដ់ល់ការបណ្ដុះបណ្ដាលលើការងារជាក់ស្ដែង និងផ្ដល់យោបល់ដល់អ្នកគ្រប់គ្រងបេឡាសាច់ប្រាក់ឃុំ សង្កាត់ លើីនីតិវិធីនៃការចំណាយ ការបំពេញបន្ថែមបេឡាសាច់ប្រាក់ និងការកត់ត្រា
 • ផ្ដល់ការបណ្ដុះបណ្ដាលលើការងារជាក់ស្ដែង និងផ្ដល់យោបល់ដល់ភ្នាក់ងារប្រមូលចំណូលឃុំ សង្កាត់ លើនីតិវិធីនៃការប្រមូលចំណូល កត់ត្រា និងការដាក់សាច់ប្រាក់ក្នុងគណនីនៅរតនាគាររាជធានី ខេត្ដ។

   ២.៦.   ការតាមដាន

 • សហការជាមួយទីចាត់ការផែនការ និងវិនិយោគរាជធានី ខេត្ដ ដើម្បីជួយដល់អភិបាលរាជធានី ខេត្ដ ក្នុងការពិនិត្យឡើងវិញលើសេចក្ដីព្រាងថវិការបស់ឃុំ សង្កាត់  និងការត្រួតពិនិត្យលើនីត្យានុកូលភាព
 • ធ្វើទំនាក់ទំនង និងផ្ដល់ដំណឹងដល់ភ្នាក់ងារពាក់ព័ន្ធនានា ដូចជាទីចាត់ការនានានៃសាលារាជធានី ខេត្ដ មេឃុំ ចៅសង្កាត់ និងអ្នកពាក់ព័ន្ធផ្សេងទៀតស្ដីពីមូលនិធិឃុំ សង្កាត់ ដូចជាការវិភាជន៍ថវិកា ការវិភាជន៍ ថវិកាបន្ថែម ការផ្ទេរមូលនិធិ និងស្ថានភាពសាច់ប្រាក់
 • សហការជាមួយទីចាត់ការផែនការ និងវិនិយោគនៃសាលារាជធានី ខេត្ដ និងការិយាល័យផែនការ និង គាំទ្រឃុំ សង្កាត់នៃសាលាក្រុង ស្រុក ខណ្ឌ ដើម្បីតាមដានការគ្រប់គ្រងធនធានរបស់ឃុំ សង្កាត់ ស្រប ទៅតាមច្បាប់ និងបទញ្ញាត្ដិនៃប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុឃុំ សង្កាត់
 • បំពេញភារកិច្ចផ្សេងទៀតតាមការណែនាំរបស់ប្រធានគម្រោង។