បោះពុម្ព

ស្រុកគងពិសី

សាលាស្រុកគងពិសីស្ថិតនៅក្នុងភូមិម្កាក់ ឃុំស្នំក្រពើ ។ ស្រុកគងពិសីមានចម្ងាយប្រមាណ ៣៧គម ពីទីរួមខេត្តកំពង់ស្ពឺ និងមានផ្ទៃដីសរុប ២៩០០៦ហត ដែលក្នុងនោះមាន ៦៧០៣ហតជាប្រភេទដីព្រៃ, ១៦៥៩៣ហត ជាប្រភេទដីបង្កបង្កើនផល, ២៨៧៥ហត ជាដីសាងសាង និង២៨៣៣ហតជាប្រភេទដីផ្សេងៗ ។

ព្រំប្រទល់ ៖

- ផ្នែកខាងជើង មានព្រំប្រទល់ជាប់នឹងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល

- ផ្នែកខាងត្បូងជាប់នឹងស្រុកបរសេដ្ឋ

- ផ្នែកខាងកើតជាប់នឹងផ្លូវជាតិលេខ៣

- ផ្នែកខាងលិចមានព្រំប្រទល់នឹងស្រុកបរសេដ្ឋ និងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ

ផែនទីស្រុកគងពិសី

រដ្ឋាបាល

ស្រុកគងពិសីមាន ១៣ឃុំ ស្មើរនឹង ២៥០ភូមិ មានប្រជាជនសរុប​ ២៤២៨៦គ្រួសារ ស្មើរនឹង ១២៣២៣៥នាក់ ក្នុងនោះមាន ៦៣៩៤០នាក់ជាស្ត្រី មានដង់ស៊ីតេប្រជាជន ៤២៥នាក់/គម2.