សេចក្តីជូនដំណឹងស្តីពីការអញ្ជើញចូលរួមពិគ្រោះដេញថ្លៃ
រដ្ឋបាលខេត្តកំពង់ស្ពឺ សូមជូនដំណឹងដល់បណ្តាក្រុមហ៊ុនក្នុងស្រុក និងក្រុមហ៊ុនបរទេសទាំងអស់ ដែលបានចុះបញ្ជីត្រឹមត្រូវរបស់ព្រះរាជាណាចក្រកម្ពុជា អោយបានជ្រាបដូចខាងក្រោម៖
គណៈកម្មាធិការបណ្តុះបណ្តាលខេត្តកំពង់ស្ពឺចុះពិនិត្យ និងវាយតំលៃលើ សិក្ខាកាមបញ្ចប់វគ្គបណ្តុះបណ្តាលឆ្នាំ២០១៤
គណៈកម្មាធិការបណ្តុះបណ្តាលខេត្តកំពង់ស្ពឺចុះពិនិត្យ និងវាយតំលៃលើសិក្ខាកាម បានបញ្ចប់វគ្គបណ្តុះបណ្តាលក្នុងឆ្នាំ២០១៤ ដោយមានការចង្អុលបង្ហាញពីឯកឧត្តម អ៊ូ សំអួន អភិបាលខេត្ត ប្រធានគណៈកម្មាធិការបណ្តុះបណ្តាល ទើបនៅថ្មីៗនេះ បានចាត់តាំងឲ្យចុះបំពេញបេសកកម្មនៅតាមឃុំគោលដៅដែលអនុវត្តកម្មវិធីបណ្តុះបណ្តាលជំនាញតាមស្រុកទាំង៨របស់ខេត្តកំពង់ស្ពឺ។ លោក ស៊ីម រតនៈ ប្រធានមន្ទីរការងារបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាអនុប្រធានអចិន្រៃយ៍ គណៈកម្មាធិការបណ្តុះបណ្តាល វិជ្ជាជីវៈខេត្ត បានដឹកនាំមន្ត្រីក្រុមការងារចុះត្រួតពិនិត្យ និងវាយតម្លៃ លើសកម្មភាពបណ្តុះបណ្តាល ដែលសិក្ខាកាមទើបបានបញ្ចប់ជំនាញផ្នែក សហគ្រាស រួមមាន ជំនាញជួសជុលម៉ូតូ ជួសជុលទូរទស្សន៍ ជួសជូលទូរស័ព្ទ និងតាមសហគមន៍ មានជំនាញចិញ្ចឹមគោ ចិញ្ចឹមជ្រូក ចិញ្ចឹមមាន់ ចិញ្ចឹមត្រី ដាំបន្លែ ដាំ ផ្សិត និងជំនាញធ្វើជីកំប៉ុស។
ឯកឧត្តម អ៊ូ សំអួន អញ្ញើញជាអធិបតីក្នុងពិធី បើកការប្រកួតកីឡាមហាជន ថ្នាក់ខេត្ត
ថ្មីៗនេះនៅកីឡាដ្ឋានខេត្តកំពង់ស្ពឺ មានពិធីបើកការប្រកួតកីឡាមហាជនថ្នាក់ខេត្ត ក្រោមអធិបតីភាព ឯកឧត្តម អ៊ូ សំអួន អភិបាលនៃគណៈអភិបាលខេត្ត និងចូលរួមពីឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោក លោកស្រី អភិបាល អភិបាលរងក្រុង ស្រុក ប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត លោកគ្រូ អ្នកគ្រូ និងសិក្សានុសិស្ស ចូលរួមយ៉ាងច្រើនកុះករផងដែរ។
លោក សំ សមន្តា ប្រធានមន្ទីរអប់រំយុវជន និងកីឡា មានប្រសាសន៏ថា៖ ក្នុងនាមគណៈកម្មការ រៀបចំការប្រកួតកីឡាបាល់ទាត់មហាជន និងក្នុងនាមរូបលោកផ្ទាល់មានកិតិយស សូមស្វាគមន៍ចំពោះវត្តមានដ៏ខ្ពង់ខ្ពស់ពីសំណាក់ឯកឧត្តម លោកជំទាវ លោក លោកស្រីដែលបានចូលរួម និងធ្វើឲ្យកម្មវិធីនេះកាន់តែអធិអធម ក្នុងការប្រកួតកីឡារយៈពេល៥ថ្ងៃ ដើម្បីអបអរទិវាបុណ្យជាតិ ៧មករា ឆ្នាំ២០១៥ ដោយមានកីឡាចូលរួមប្រកួតចំនួន២០ក្រុម មកពីតាម ក្រុង ស្រុក និងតាមមន្ទីរ អង្គភាពរបស់ខេត្តកំពង់ស្ពឺ។ ទីលានប្រកួតមាន២កន្លែង គឺទីលានបាល់ទាត់កីឡាដ្ឋានខេត្ត និងទីលានបាល់ទាត់មន្ទីរអប់រំ យុវជន និងកីឡាខេត្ត។ គណៈកម្មការបច្ចេកទេសមានចំនួន២៥នាក់។ ក្រុមកីឡាករជាប់ចំណាត់ថ្នាក់ លេខ១ ទទួលបាន ពាន១ ទង១ បាល់១១ និងថវិកា២០០០$។ ចំណាត់ថ្នាក់លេខ២ ទទួលបាន ទង១ បាល់៧ និងថវិកាចំនួន៧០០$ ចំណែកចំណាត់ថ្នាក់លេខ៣ ទទួលបាន ទង១ បាល់៣ និងថវិកាចំនួន៣០០$។
វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ ស្តីពីសមិទ្ធផលសម្រេចបានរបស់រដ្ឋបាលខេត្តឆ្នាំ២០១៤ និងតួនាទីរបស់ក្រុមប្រឹក្សា និងគណៈអភិបាលខេត្ត
ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៤ នៅសាលប្រជុំសាលាខេត្ត មានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល ស្តីពីសមិទ្ធផលសម្រេចបានរបស់រដ្ឋបាលខេត្តឆ្នាំ២០១៤ និងតួនាទីរបស់ក្រុមប្រឹក្សា និងគណៈអភិបាលខេត្ត។ ក្រោមអធិបតីភាព ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ប៉ែន សំបូរ អភិបាល រងខេត្ត និងមានចូលរួមពីឯកឧត្តម លោកជំទាវសមាសជិកក្រុមប្រឹក្សា និងអភិបាលរងខេត្ត ព្រមទាំងលោក លោកស្រីមន្ត្រីរាជការ មេឃុំចៅសង្កាត់ តំណាងអង្គការសង្គមស៊ីវិល និងតំណាងវិស័យឯកជន។
វេទិកាថ្ងៃនេះ គឺមានគោលបំណង ផ្សព្វផ្សាយពីសមិទ្ធផលនានាដែលសម្រេចបានរបស់ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត និងការពិគ្រោះយោបល់ អំពីបញ្ហាផ្សេងៗ ក្តីកង្វល់ និងតម្រូវការអាទិភាព របស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ក្នុងនោះរួមមាន៖ សណ្តាប់ធ្នាប់សាធារណៈ សោភ័ណ្ឌភាព និងអាណាម័យ បរិស្ថាននៅក្នុងទីក្រុង ទីប្រជុំជន និងផ្តល់សេវាសាធារណៈ។ កម្មវិធីនៅព្រឹកនេះដែរ ក៏បានផ្តល់ឱកាសឲ្យអ្នកចូលរួម លើកជាសំនួរ ឬសំណូមពរនានាជូនអង្គវេទិកា។
កិច្ចប្រជុំស្តីពីលទ្ធផលការអនិវត្តផែណការផែនការលទ្ធកម្មឆ្នាំ២០១៤ និងធ្វើផែនការ លទ្ធកម្មឆ្នាំ២០១៥
ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៤ នៅសាលប្រជុំសាលាខេត្តខាងជើងមានកិច្ចប្រជុំស្តីពីលទ្ធផលការអនិវត្តផែនការលទ្ធកម្មឆ្នាំ២០១៤ និងធ្វើផែនការលទ្ធកម្មឆ្នាំ២០១។ ក្រោមអធិបតីភាពឯកឧត្តម អ៊ូ សំអួន អភិបាលខេត្ត ប្រធានគណៈកម្មាធិការលទ្ធកម្មរដ្ឋបាលខេត្តកំពង់ស្ពឺ និងចូលរួមពី ឯកឧត្តមអភិបាលរងខេត្ត ប្រធាន អនុប្រធានមន្ទីរជុំវិញខេត្ត។
លទ្ធផលនៃការអនុវត្តផែនការលទ្ធកម្មឆ្នាំ២០១៤ មាន៧១គម្រោង តម្លៃសរុបចំនួន១៩,៧២៦,៧០០,០០០៛(ដប់ប្រាំបួនពាន់ ប្រាំពីរយម្ភៃប្រាំមួយលាន ប្រាំពីរយពាន់ រៀលគត់។
អត្ថបទផ្សេងៗទៀត...
- ឯកឧត្តម តុង សេង ប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ស្ពឺ ចូលរួមក្នុងពិធីប្រគល់ និង ទទួលថវិកា សមាជិកភាពប្រចាំឆ្នាំ ២០១៤
- វេទិកាសាធារណៈជាមួយប្រជាពលរដ្ឋដើម្បីត្រួតពិនិត្យ គាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណ
- យកថ្នាំចាក់សាកសព ប្រើលើបន្លែ-សាច់ ខណៈពលរដ្ឋខ្មែរព្រួយបារម្ភ
- ពិធីប្រកាសទទួលស្កាល់សមាសភាពគណៈកម្មាធិការអនុសាខាកាកបាទក្រហម កម្ពុជាស្រុកថ្ពង