បោះពុម្ព

បរិភោគផ្លែឈើ ​ការពារ​រោគ​ដាច់​សរសៃឈាម​ក្នុង​ខួរក្បាល​

រោគ​បែក​សរសៃឈាម​ក្នុង​ខួរក្បាល (Hermirhagic Stroke) ជា​មូលហេតុ​នាំ​ឲ្យ​កើត​អា​ការៈពិការ​ខ្លួនប្រាណ ឬ​ដៃជើង​។ យើង​អាច​ការពារ​រោគ​ទាំងនេះ បាន​ដោយ​គ្រាន់តែ​បរិភោគ​ផ្លែឈើ​ជាប់​ជាប្រចាំ​។​
​តាម​ការស្រាវជ្រាវ​ ដែល​បានធ្វើ​ការបោះ​ពុ​ម្ភ​ផ្សាយ​ក្នុង​ទិ​នា​នុ​វប្ប​ត្តិ នៃ​សមាគម​ពេទ្យ​រោគ​បេះដូង​សហរដ្ឋអាមេរិក បាន​រកឃើញថា ការបរិភោគ​ផ្លែឈើ និង​អាហារ​ដែលមាន​សារជាតិ​ប៉ូ​តា​ស្យូ​ម​ជាប្រចាំ អាចជួយ​កាត់បន្ថយ​អាកា​រៈ​ប្រឈម​ជាមួយ​ការកើត​អាការៈរោគ​សរសៃឈាម​បែក ក្នុង​ខួរក្បាល​ដល់​ទៅ ៣៨ ភាគរយ​។ ក្រៅពីនេះ សារជាតិ​ផ្លែឈើ នៅ​ជួយ​ឲ្យ​សុខភាព​រឹងមាំ​ប្រកបទៅដោយ​ថាមពល​រឹងមាំ​ទៀតផង​។​
​ ទោះបីយ៉ាងណា​ក៏ដោយ ក្រុមគ្រូពេទ្យ​បានធ្វើការ​ដាស់តឿន​ថា អ្នក​កើតរោគ​ក្រលៀន និង​រោគ​បេះដូង គប្បី​ប្រយ័ត្ន​ការបរិភោគ​ប៉ូ​តា​ស្យូ​ម​ខ្ពស់ ព្រោះថា​អាហារ​ទាំងនេះ អាចធ្វើ​ឲ្យ​បេះដូង​លោត​លឿន​ខុសពី​ប្រក្រតី ដែល​ងាយ​ប្រឈម​នឹង​រោគ​កើត​អាកា​រៈបេះ​ដូង​៕

បោះពុម្ព

ការផ្តល់កំណើតកូន របស់ត្រីដូហ្វាំង

បើតាមការអោយដឹងពីគេហទំព័រសារព័ត៌មានបរទេស ដែលបានចេញផ្សាយនាពេលថ្មីៗនេះ បានបញ្ជាក់អោយដឹងថា ត្រី​ដូ​ហ្វាំង​​មួយក្បាល ត្រូវ​គេ​ថត​​បាន​ខណៈ​កំពុង​បង្កើត​កូន នៅ​​មជ្ឈ​មណ្ឌល​ចិញ្ចឹម​ត្រី​ដូ​ហ្វាំង ក្នុងទីក្រុង​ហាវ៉ៃ  ។  រូបភាព​ដំបូង​ដែល​ថត​បាន​គឺ​កន្ទុយ​កូន​ត្រីផុស​ចេញ​​ និង​បន្ទាប់​មក​​កើត​ពេញ​ទាំង​ដង​ខ្លួន  ​រួច​ហែល​តាម​មេ​យ៉ាង​លឿន ស្របពេលដែលវាត្រូវបានរកអោយឃើញថា ​​ជា​កូន​ត្រី​ដូ​ហ្វាំង​ញី ។

បោះពុម្ព

​ទទួលទាន​ទឹកក្រូច​ច្របាច់​រាល់ថ្ងៃ​ប្រឈម​នឹង​រោគ​រលាក​សន្លាក់​

ទោះបីជា​នៅក្នុង​ទឹកក្រូច​ច្របាច់​សំបូរ​ទៅដោយ​វីតាមីន​ក្តី តែ​ក៏​សម្បូរ​ទៅដោយ​ជាតិ​ស្ករ​ហ្វ្រុ​ក​តូ​ស​ដែរ​។ ក្រោយពេល​ស្ករ​ប្រភេទ​នេះ ចូលទៅ​សន្សំទុក​ក្នុង​រាងកាយ វា​នឹង​បំប្លែង​ទៅជា​អាស៊ីដ​អ៊ុយ​រីក ទៅ​បំផ្លាញ​ឈាម​ដែលរ​ត់ទៅ​ចិញ្ចឹម​សន្លាក់ឆ្អឹង​បណ្តាល​ឲ្យ​ហើម​និង​រលាក​។ ​តាម​លទ្ធផល​ពិសោធន៍ ត្រូវបាន​គេ​រកឃើញថា អ្នក​ផឹកទឹក​ក្រូច​ច្របាច់​មួយថ្ងៃ​មួយ​កែវ មាន​អត្រា​ប្រឈម​និង​រោគ​រលាក​សន្លាក់​ដល់​ទៅ ៤១ ភាគរយ​។ ​ចំណែក​ភេសជ្ជៈ​ដែល​ងាយ​ប្រឈម​នឹង​រោគ​ខាងលើនេះ​ឆាប់​បំផុត គឺ​ទឹកក្រូច​កំប៉ុង ឬ​ដប ព្រោះ​ក្នុងនោះ​មាន​ជាតិ​ស្ករ​ខ្ពស់ ជាពិសេស​មាន​អាស៊ីដ​កាត់​ក្រពះ​ទៀតផង​។ អ្នក​ផឹកទឹក​ក្រូច​កំប៉ុង​រាល់ថ្ងៃ​មាន​អត្រា​ប្រឈម នឹង​រោគ​រលាក​សន្លាក់​រហូតដល់ ៧០ ភាគរយ​ឯណោះ​៕​

បោះពុម្ព

ស្វែងយល់​ពី​កែវភ្នែក​បាត់បង់​ពណ៌ ឬ​ខ្វាក់​ពណ៌

មនុស្ស​គ្រប់រូប​តែង​ចាត់ទុកថា គ្រាប់ភ្នែក​មាន​តំលៃ​ស្មើ​នឹង​អាយុជីវិត ដូច្នេះ​សូម​ថែទាំ​សុខភាព​កែវភ្នែក​យើង​ងាក​មក​ស្វែងយល់​ពី​កែវភ្នែក​ខ្វាក់​ពណ៌ (Colour Blindness) ដែល​ជា​អាការៈ​មួយ​ខុស​ពី​អ្នក​ដែល​មាន​កែវភ្នែក​ធម្មតា ។ សភាវៈ​ភ្នែក​ខ្វាក់​ពណ៌​នេះ​ជា​បញ្ហា​បង្ក​ផលប៉ះពាល់​ទៅដល់​ជីវិត​ប្រចាំថ្ងៃ​ផងដែរ ។ ការណែនាំ​ប្រការ​ខ្លះៗ​សំរាប់​អ្នក​កើតរោគ​នេះ​៖

​ ​១- សំរាប់​អ្នក​កើត​ភ្នែក​ខ្វាក់​ពណ៌​ពី​កំណើត គួរ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ ដើម្បី​ទទួលយក​ការណែនាំ​ពី​ឱកាស​ដែល​នឹង​ចម្លង​ទៅតាម​ពូជ ​និង​ឱកាស​ចៀសវាង​ដែល​នឹង​ធ្វើឲ្យកើត​សភាវៈ​ភ្នែក​ខ្វាក់​ពណ៌នៅ​ក្នុងក្រុម​សាច់ញាតិ ។​

​ ​២- អ្នក​ដែល​មាន​សភាវៈ​ភ្នែក​ខ្វាក់​ពណ៌​ពេល​ក្រោយ ​គួរ​ទទួល​ការពិនិត្យ​ពី​មូលហេតុ​ ដើម្បី​គ្រូពេទ្យ​បាន​រៀបចំ​ផែនការ​ព្យាបាល​បាន​ត្រឹមត្រូវ ។​

​ ​៣- ប្រការ​ដែល​មនុស្ស​ម្នាក់​កើតរោគ​ខ្វាក់​ពណ៌​ឡើង មនុស្ស​នោះ​អាច​ដំណើរ​ខ្សែជីវិត​បាន​ធម្មតា​ដូច​មនុស្ស​ទូទៅ​ដោយ​គ្រាន់តែ​មាន​លក្ខណៈ​ខុសគ្នា​ពី​ភាព​ពិត​បន្ដិច​ប៉ុណ្ណោះ ។ ប្រសិនបើ​ភ្នែក​ខ្វាក់​ពណ៌​មិន​ធ្ងន់ធ្ងរ​ទេ​នោះ អាច​ដោះស្រាយបាន​ដោយ​ការប្រើ​វ៉ែនតា ។ អ្នក​គួរ​ពិគ្រោះ​ជាមួយ​ចក្ខុពេទ្យ​ដែល​អាច​ពិនិត្យ​កែវភ្នែក ​និង​ផ្ដល់​ការណែនាំ​រហូត​ដល់​មធ្យោបាយ​ក្នុង​ការព្យាបាល​បន្ត ។​

​ ​៤- ពេលខ្លះ​មនុស្ស​កើតរោគ​នេះ​អាច​ត្រូវ​បាន​រារាំង​ដោយ​វិទ្យា​សា្ថន ឬ​អាជីព​ប្រភេទ​ខ្លះៗ ដែល​ជា​ការពិត​នោះ មនុស្ស​កើតរោគ​នេះ ​គឺ​ត្រឹមតែ​មើលឃើញ​ពណ៌​ខុស​ពី​ការពិត​មិនមែន​សំឡឹង​មិនឃើញ​សុទ្ធ​នោះទេ ។​

​ ​៥- មនុស្ស​ភ្នែក​ខ្វាក់ភ្នែក​ពណ៌​នេះ​ភាគច្រើន​ឆ្លើយ​ត្រូវ​ពណ៌​ប្រាប់​ភាព​ខុសប្លែកគ្នា​នៃ​ភ្លើង​ចរាចរ​បាន ហើយ​ក៏​ធ្វើ​ការងារ​ភាគច្រើន​បាន​ដូច​មនុស្ស​ធម្មតា​ដោយ​លើកលែងតែ​មាន​ពណ៌​ចំរុះ​គ្នា​ច្រើន​ដែល​អាច​ធ្វើឲ្យ​គេ​ច្របូកច្របល់ ។​

​ ​៦- មុខ​អាជីព​ដែល​មនុស្ស​មាន​ភ្នែក​ខ្វាក់​ពណ៌​មិនគួរ​ធ្វើ​នោះ​គឺ អ្នក​គីមី​ដែល​ត្រូវ​ធ្វើ​ការងារ​ជាមួយនឹង​ពណ៌​អាជីព​ដែល​ត្រូវ​ការប្រើ​ពណ៌ ​ជា​អ្នក​សម្ដែង​ឲ្យឃើញ​ពីភាព​សំខាន់ៗ​ដូចជា​ក្នុង​ឧបករណ៍​អេឡិចត្រូនិច បន្ទប់​អ្នក​ហោះហើរ​ជាដើម ៕​

(From CEN)

បោះពុម្ព

ទឹកដោះគោ​ជួយ​កាត់បន្ថយ​ការ​ប្រឈម​នឹង​រោគ​ទឹកនោមផ្អែម​ ​ ​

យោងទៅតាម​ការសិក្សា​ទៅលើ​បុរស ២.៤០០ នាក់ ដែល​ទទួលទាន​ផ​លិ​ផល​ទឹកដោះគោ ឬ ប៊័រ​រាល់ថ្ងៃ ក្នុង​រយៈពេល​ជាង​២០​ឆ្នាំ គេ​រកឃើញថា ក្រុម​បុរស​ទាំងនោះ មាន​អត្រា​ប្រឈម​នឹង​រោគ​ទឹកនោមផ្អែម ថយចុះ​អស់​ដល់​ទៅ ៦០ ភាគរយ ព្រោះ​ការទទួល​ទាន​ទឹកដោះគោ យ៉ាងហោចណាស់​ក្នុង​មួយថ្ងៃ​កន្លះ​លីត្រ ជួយ​កាត់បន្ថយ​កម្រិត​ជាតិ​ស្ករ និង​កម្រិត​ជាតិ​ខ្លាញ់​នៅក្នុង​ឈាម ក្នុងនោះ​រួមមាន​ទាំង​កាត់បន្ថយ​សម្ពាធ​ឈាម​ទៀតផង​។​
​តែ​ទោះ​យ៉ាងនេះ​ ក្ដី គេ​ណែនាំ​ឲ្យ​ទទួលទាន​ប្រភេទ​មាន​ជាតិ​ខ្លាញ់​តិច ទើប​ទទួលបាន​ប្រយោជន៍​ដោយ​មិនបាច់​បារម្ភ​នឹង​ការឡើង​ទម្ងន់​ខ្លួន​នោះទេ​៕​

ចំណេះដឹង និងសុខភាពផ្សេងៗ...