ពិធីប្រកាសទទួលស្គាល់សមាសភាព គណៈកិតិ្តយស និងគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា
សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺ ប្រកាសទទួលស្គាល់សមាសភាព គណៈកិតិ្តយស និងគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកភ្នំស្រួច។ កាលពីថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ២០១៤ នៅបរិវេនសាលាស្រុកភ្នំស្រួចក្រោមអធិបតីភាពឯកឧត្តម តុង សេង អភិបាលរងខេត្ត ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត និងមានការចូលរួមពី លោក ពេជ្រ ចន្ថា អភិបាលស្រុកភ្នំស្រួច លោកស្រី អោម ចន្នា នាយិកាសាខាកាកបាទ ព្រមទាំងសមាសភាពអនុសាខា ជាច្រើនរូបទៀត។
លោក ពេជ្រ ចន្ថា អភិបាលស្រុក ប្រធានកិតិ្តយសអនុសាខាកាកបាទក្រហមស្រុកភ្នំស្រួច បានធ្វើសុន្ទរកថាស្វាគមន៍។ លោកស្រី អោម ចន្នា នាយិកាសាខាកាកបាទ បានអានសេចក្តីសម្រេច ស្តីពីការទទួលស្គាល់សមាសភាពគណៈកិតិ្តយស និងគណៈកម្មាធិការអនុសាខាកាកបាទក្រហមស្រុកភ្នំស្រួច និងសមាជិកឃុំ១២ តាមសេចក្តីសម្រេចលេខ៤៣៤ កក្រក.កស្ព ចុះថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៤ សម្រេចប្រការ១៖ទទួលស្គាល់សមាសភាពក្រុមកាកបាទក្រហមកម្ពុជា ឃុំទាំង១២របស់អនុសាខា។ ប្រការ២៖ រាល់បទប្បញ្ញត្តិទាំងឡាយណា ដែលមានខ្លឹមសារផ្ទុយ នឹងសេចក្តីសម្រេចនេះ ត្រូវចាត់ជានិរាករណ៍។
លោកជំទាវ ទឹម សាវ៉ាត អញ្ជើញជាអធិបតីក្នុងពិធីបើកក្បួនដង្ហែរផ្សព្វផ្សាយយុទ្ធនាការ “ បុរសល្អ ”
ថ្ងៃទី ២៥ ខែ វិច្ឆិកា ឆ្នាំ ២០១៤ នៅមណ្ឌលកីឡាខេត្តកំពង់ស្ពឺ មានរៀបចំពិធីដង្ហែរផ្សព្វផ្សាយយុទ្ធនាការ “ បុរសល្អ ” ក្រោមអធិបតីភាពលោកជំទាវ ទឹម សាវ៉ាត អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ស្ពឺ លោកស្រី កេត ម៉ារឌី ប្រធាននាយកដ្ឋានការពារផ្លូវច្បាប់នៃក្រសួងកិច្ចការនារី លោកបណ្ឌិត ម៉ាដេ វ៉ូ អ្នកតំណាងអង្គការUNFPAប្រចាំនៅប្រទេសកម្ពុជា លោក សេវ៉ាណូ ប្រ៊ីហ្គោជី អ្នកសម្របសម្រួល អង្គការសន្តិភាព និងអភិវឌ្ឍន៍និងមានការចូលរួមពីលោក លោកស្រីប្រធានមន្ទីរ អង្គភាពជុំវិញខេត្តកងកំលាំងប្រដាប់អាវុធទាំង៣ប្រភេទមន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ចូលរួមយ៉ាងច្រើនកុះក។
លោកបណ្ឌិត ម៉ាដេ វ៉ូ អ្នកតំណាងអង្គការUNFPA មានចំណាប់អារម្មណ៍រួចមក។
លោកជំទាវ ទឹម សាវ៉ាត អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ស្ពឺមានប្រសាសន៍ក្នុងកម្មវិធី ដង្ហែរផ្សព្វផ្សាយយុទ្ធនាការ “ បុរសល្អ ” នោះថា៖រាជរដ្ឋាភិបាល បានខំប្រឹងរៀបចំនិងកសាងអភិវឌ្ឍន៍ប្រទេសជាតិដោយមានកិច្ចសហការពីអង្គការសង្គមស៊ីវិលនិងភ្នាក់អន្តរជាតិជាច្រើន ។ បច្ចុប្បន្នកម្ពុជាមានសុខសន្តិភាពនិងសុវត្ថិភាពបរិបូរណ៍ ប៉ុន្តែស្ថានភាពនៃសមភាពយេនឌ័រក្នុងសង្គមកម្ពុជា ត្រូវបានគេចាត់ទុកថានូវជាបញ្ហាប្រឈមដល់ ការអភិវឌ្ឍន៍ និង សន្តិសុខសង្គម ដែលរួមមាន អំពើហិង្សានិងការរំលោភបំពានលើស្ត្រីជាដើម។
យុវជន៤៨នាក់ចូលរៀនវគ្គបណ្តុះបណ្តាលភាពជាអ្នកដឹកនាំ
ថ្មីៗនេះ យុវជន៤៨នាក់មកពីតាមក្រុង ស្រុកទាំង៨ របស់ខេត្តកំពង់ស្ពឺ បានទទួលការបណ្តុះបណ្តាល ភាពជាអ្នកដឹកនាំ សំរាប់បន្តវេនដឹកនាំតាមភូមិ ឃុំ ស្រុក របស់ខ្លួនដើម្បីទទួលបានការគាំទ្រពីប្រជាពលរដ្ឋ ព្រមទាំងមានការអភិវឌ្ឍន៍រីកចំរើនតាមមូលដ្ឋានដែលខ្លួនកំពុងបំពេញភារកិច្ច។ ក្រោមអធិបតីភាព ឯកឧត្តម សត្យា វុធ ប្រធានប្រចាំការអចិន្ត្រៃគណៈកម្មាធិកា គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ ឯកឧត្តម សរ សុពុត្រា អនុរដ្ឋលេខាធិការក្រសួងសង្គមកិច្ច និងអតីតយុទ្ធជន ឯកឧត្តម ទុយ ស៊ីផាន់ អនុរដ្ឋលេខាធិការក្រសួងការងារបណ្តុះបណ្តាលវិជ្ជាជីវ។
- ឯកឧត្តម សត្យា វុធ ប្រធានប្រចាំការអចិន្ត្រៃគណៈកម្មាធិកា គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ បន្ទាប់ពីមានមតិ ស្វាគមន៍ រួចមក ឯកឧត្តម មានប្រសាសន៍លើកឡើង ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលនោះថា៖ ភាពជាអ្នកដឹកនាំ នៅក្នុ្ងងសង្គម គឺជាបណ្តុំក្រុមនៃមិត្តភក្តិនិងមនុស្សដែលស្គាល់គ្នា ក្នុងការកសាងបណ្តាញសង្គមប្រកបដោយប្រសិទ្ធភាព មានន័យថា អ្នកតែងតែមានទំនាក់ទំនងល្អក្នុងការជួយប្រជាពលរដ្ឋ នឹងការខិតខំប្រឹងប្រែងក្នុងការងារសម្រាប់ សង្គម ក៏ដូចជាខ្លួនឯងផ្ទាល់ផងដែរ។
វេទិកាសាធារណៈជាមួយប្រជាពលរដ្ឋដើម្បីត្រួតពិនិត្យ គាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣
ចុងសប្តាហ៍ថ្មីៗនេះ នៅវត្ត តាំងពោធិ៍ ឃុំ ប្រាំបីមុម ស្រុកថ្ពង់ ខេត្តកំពង់ស្ពឺ បានបើកវេទិការសាធារណៈជាមួយប្រជាពលរដ្ឋដើម្បីត្រួតពិនិត្យ គាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលកម្ពុជា និងដើម្បីដោះស្រាយរាល់បញ្ហាប្រឈមប្រជាពលរដ្ឋដែលកើតឡើងតាមមូលដ្ឋាន។ ក្រោមអធិបតីភាព ឯកឧត្តម ភោគ សុវណ្ណរិទ្ធ រដ្ឋលេខាធិការ ក្រសួងឧស្សាកម្ម សិប្បកម្ម និងជាប្រធានក្រុមការងារចុះស្រុកថ្ពង និងប្រតិភូក្រសួងអបដំណើរ ព្រមទាំងមានពីតំណាង មន្ទីរ អង្គភាពជុំវិញខេត្ត អង្គការសង្គមស៊ីវិល និងប្រជាពលរដ្ឋ ក្នុងឃុំ ប្រាំបីមុម សរុបចំនួន៤៧៥នាក់ ស្ត្រី២៤៣នាក់។
គ្រោះថ្នាក់ចរាចរណ៏មួយកើតបណ្តាលឱ្យបុរស៣នាក់រងធ្ងន់ធ្ងរ
គ្រោះថ្នាក់ចរាចរណ៏រវាងម៉ូតូម៉ាកវ៉េវ បានបើកទៅបុកម៉ូតូនិច បណ្តាលឱ្យអ្នកជិះម៉ូតូទាំងសង្ខាង មានបុរស៣នា់ទទួលរងរបួសធ្ងន់ធ្ងរកាលពីថ្ងៃទី១៥ ខែវិឆ្ចិកា ឆ្នាំ២០១៤ វេលាម៉ោង១១.៥០នាទី នៅតាមបណ្តោយផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ៤៦ និង៤៧ ទាល់មុខ ធានាគាជាតិកម្ពុជាស្ថិតក្នុងភូមិសំណង់ សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
អត្ថបទផ្សេងៗទៀត...
- ប្រកូតបាល់ទាត់មិត្តភាពរវាងកីឡាករនាយកដ្ឋានស៊ើបអង្កេត នៃអគ្គនាយកដ្ឋានអន្តោប្រវេស ក្រសួងមហាផ្ទៃ និងកីឡាករស្នងការរដ្ឋានខេត្តកំពង់ស្ពឺ
- ឯកឧត្តម ហាប់ អូម៉ាលី អញ្ជើញសម្ភោធអាគារ១ខ្នងជាអំណោយCaritas Australia និងARD
- កិច្ចប្រជុំផ្សព្វផ្សាយការងារអនុវត្តលទ្ធផលកម្មឆ្នាំ២០១៤ និងការកសាងផែនការលទ្ធកម្មឆ្នាំ២០១៥
- សាលាស្រុកថ្ពងរៀបចំការប្រណាំងទូកអបអរសាទព្រះរាជពិធីអុំទូក