បោះពុម្ព

លោកជំទាវសាស្ត្រចារ្យ វេជ្ជបណ្ឌិត តាន់ វួចឆេង អញ្ជើញកាត់ខ្សែបូរមន្ទីរព្យាបាលត្រពាំងក្រឡឹង ក្វាងជូ

និពន្ធ​ដោយ Malivan. Posted in ព័ត៌មានពីមុនៗ

ថ្ងៃទី ២០ ខែមិថុនា ឆ្នាំ២០១៤ស្ថិតនៅ​បរិវេណ​មណ្ឌល​សុខភាព​ត្រពាំង​ក្រឡឹង ស្រុក​ភ្នំស្រួច នៃ​ស្រុក​ប្រតិបត្តិ​កំពង់ស្ពឺ​បាន​សម្ភោ​ធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ នូវ​អគារ​មន្ទីរ​ព្យាបាល ត្រពាំង​ក្រឡឹង ក្វាង​ជូ។ ក្រោម​អធិបតីភាព លោកជំទាវ​សាស្ត្រ​ចា​រ្យ វេជ្ជបណ្ឌិត តាន់ វួ​ច​ឆេង រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល និង​អញ្ជើញ​ជា​អធិបតី ឯកឧត្តម ចាន់ តា​រ៉ា អភិបាលរង​ខេត្ត អភិបាល​នៃ​គណៈ​អភិបាលស្រុក​ភ្នំស្រួច លោក​វេជ្ជបណ្ឌិត ស ចុង​សុង សមាជិក​ក្រុមប្រឹក្សា​ក្រុង​ក្វាង​ជូ និង​ប្រធាន​អង្គការ​HOPE TREE ប្រធាន អនុប្រធាន​មន្ទីរ អង្គភាព កា​រិ​ល័យ​ជុំវិញ​ស្រុក កងកំលាំង​ទាំងបី និង​ភ្ញៀវ​ជាតិ អន្តរជាតិ​ព្រមទាំង​មានការ​ចូលរួម​ពី​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​ត្រពាំង​ក្រឡឹង​ផងដែរ។

       លោក អោ វណ្ណ​ថេ​ន ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត បានធ្វើ​របាយ​ការ​ណ៏​សង្ខេប និង​បាន​លើកឡើងថា៖ នេះ​ជាស​មិ​ត្ថ​ផល​ថ្មី​មួយទៀត ដែល​ប្រជាពលរដ្ឋ​ក្នុង​ខេត្តកំពង់ស្ពឺ ទទួលបាន​ការយកចិត្ត​ទុកដាក់​ពី​រាជរដ្ឋាភិបាល និង​អង្គការ​ដៃគូ​អភិវឌ្ឍ​ន៏​នានា ដែលមាន អគារ​មន្ទីរ​ព្យាបាល​ត្រពាំង​ក្រឡឹង ក្វាង​ជូ ជា​ភស្តុតាង​ស្រាប់ កំពុង​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវ ការ​នៅពេលនេះ។ អគារ​មន្ទីរ​ព្យាបាល​បាន​សាសង់​ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៣ ដល់​ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៤ សាងសង់​មួយ​ជាន់​ផ្ទាល់​ដី ប្រក់​ក្បឿង មាន​ទំហំ បណ្តោយ ២១.៦ម ទទឹង១២ម ចែកចេញ១២បន្ទប់(បន្ទប់​រង់ចាំ១, បន្ទប់​ពិនិត្យ​ជំង្ងឺ២,

បន្ទប់វះកាត់​ភ្នែក១, បន្ទប់​ថត​ឆ្លុះ១, បន្ទប់​ថែទាំ​អ្នកជំងឺ១, បន្ទប់​ឱសថ១, បន្ទប់​សំរាប់​រំងាប់​មេរោគ១, បន្ទប់ សំរាប់​ដាក់​សំភារៈ១, និង​បង្គន់​អនាម័យ​សំរាប់​បរុស នារី ដែល​ចំណាយ​ទឹកប្រាក់​អស់ ១៥០ ០០០ដុល្លា​អាមេរិក ជា​ជំនួយ​ប្រជាជន​កូ​រេ​ជើង តាមរយៈ​អង្គការ (ខយ​កា) Koica។

        លោកជំទាវ​សាស្ត្រ​ចា​រ្យ វេជ្ជបណ្ឌិត តាន់ វួ​ច​ឆេង រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល មាន​ប្រសា​ស​ន៏​ថា៖ ក្នុងនាម​អាជ្ញាធរ និង​នាម​តំណាង​ប្រជាពលរដ្ឋ និង​ក្នុងនាម​ជំទាវ 

ផ្ទាល់ សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ចំពោះ​ក្រុមប្រឹក្សា​ក្រុង​ក្វាង​ជូ អង្គការ​The Hope Tree ដែល​ខិតខំ​កៀងគរ​រក​ធនធាន​ដើម្បី​សាងសង់​គ្លីនិក ត្រពាំង​ក្រឡឹង ក្វា​ងេ​ជូ នេះ ដើម្បី​បំពេញ​នូវ​សេចក្តីត្រូវការ​របស់​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន និង​សូម​កោត​ស​សើរ​យ៉ាង​ស្មោះស្ម័គ្រ​ចំពោះ​អាជ្ញាធរខេត្ត និង​លោក លោកស្រី​ថ្នាក់ដឹកនាំ នៃ​មន្ទីរ​សុខាភិបាល​ខេត្ត​ដែល​ខិតខំ​អស់កំលាំង​កាយ​ចិត្ត​ដើម្បី​ទទួលបាន​ការគាំទ្រ​ជំនួយ​ពី​អន្តរជាតិ​បាន​សាងសង់​មន្ទីរ​ព្យាបាល ព្រមទាំង​បំពាក់​បរិក្ខា​ផង។ សូម​ស​សើរ​ចំពោះ​ក្រុមគ្រូពេទ្យ​ស្ម​គ្រ័​ចិត្ត នៃ​ទីក្រុង​ក្វាង​ជូ និង​អង្គការ​Hope Tree ក្នុង​ការផ្តល់សេវា​សុខភាព​ដល់​ប្រជាពលរដ្ឋ​ដោយ ឥត​បង់ប្រាក់​នាពេល​កន្លងមក។ ហើយ​សូម​ឲ្យ​លោក​ប្រធាន អនុប្រធាន និង​បុគ្គលិក​ទាំង​អស់នៃ​មន្ទីរ​ព្យាបាល​ត្រពាំង​ក្រឡឹង ក្វាង​ជូ សូមជួយ​ថែរក្សា​នូវ​ស​មិ​ត្ថ​ផល​ដ៏​ថ្លៃថ្លា​នេះ​ឲ្យ​បាន​គង់វង្ស​ជា​រៀងរហូត។

        បញ្ចប់​កម្មវិធី​គណៈអធិបតី​បាន​អញ្ជើញ​កាត់​ខ្សែបូរ​ជា​និមិត្តរូប​ដាក់​ប្រើប្រាស់​ចាប់ពី ពេលនេះ​តទៅ៕

អានព័ត៌មានបន្ថែមស្តីពី៖ កិច្ចប្រជុំស្តីពីបង្កើតក្រុមការងារចុះតាមឃុំ និង ឯកឧត្តម អ៊ូ សំអួន ចុះទស្សនៈកិច្ចតាមរោចក្រ កសិឧស្សាហកម្ម

Share on Facebook