បោះពុម្ព

ប្រកូតកីឡាមិត្តភាព អបអរសាទររំលឹកខួបអនុស្សាវរីយ៏ លើកទី៦៣នៃការបង្កើតគណបក្សប្រជាជនកម្ពុជា

និពន្ធ​ដោយ Malivan. Posted in ព័ត៌មានពីមុនៗ

នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៤​នៅកីឡាដ្ឋាន​ខេត្ត​កំពង់ស្ពឺ​រៀបចំពិធីប្រកួតកីឡាមិត្តភាព អបអរសាទ រំលឹក​ខួបអនុ​ស្សាវរីយ៏​លើកទី៦៣​នៃការបង្កើត​គណបក្ស​ប្រជាជនកម្ពុជា។ អញ្ជើញចូលរួមពី ឯ.ឧ យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត ឯ.ឧ. អ៊ូ សំអួន អភិ​បាល​ខេត្ត ឯ.ឧ. យឿង សុខុន មេបញ្ជាការរង អគ្គបញ្ជាការជើងគោក និងមេបញ្ជាការភូមិភាគ។ ក្នុងការប្រគួតនោះមានកីឡាករ ភូមិភាគ៣ ជាមួយ កីឡាករមហាជនខេត្តកំពង់ស្ពឺ។

ក្នុង​ឪកាសបើកការប្រគូតកីឡានាពេលនោះ ឯ.ឧ.អ៊ូ សំអួន អភិបាលនៃគណអភិបាលខេត្ត មានប្រសាសន៏ថា៖ ការ​ប្រារព្វ​ឲ្យមានពិធីប្រកូតកីឡានេះឡើង ដើម្បីអបអរសាទ​ររំរឹក​ខួប​អនុស្សាវរីយ៏លើកទី៦៣​នៃការ​បង្កើត​គណបក្ស​ប្រជាជន​កម្ពុជា។ ក៏ដូចជាការបង្ហាញឲ្យឃើញ ស្នាដៃ​របស់​រដ្ឋបាល​សាលាខេត្តនូវសមិទ្ធផលថ្មីៗជាច្រើន។ ជាក់ស្តែង​យើងមាន​កីឡាដ្ឋាន​សំរាប់លេងកីឡា។ ហើយការលេងកីឡានាំមកនូវ សុខភាព មិត្តភាព សហប្រតិបត្តិការ។ ចំពោះអ្នកមានសាធាតុញ្ញាណលេងកីឡា អាចកាត់បន្ថយបានបន្តិចម្តងៗនៅពេលយើងលេងកីឡាជាប្រចាំ។ លេងកីឡាសុខភាព មាំមួន ប្រាជ្ញាឈ្លាសវៃ ហើយក្នុងនាមរំលឹក និងថែរក្សានូវប្រវត្តិល្បីល្បាញរបស់កីឡាករខេត្តកំពង់ស្ពឺ រដែលធ្លាប់មានពីមុនមក។ ម្យ៉ាងទៀតចង់បំផុសស្រទបយុវ័យឲ្យស្រឡាញ់វិស័យកីឡា ចាប់យកការសិក្សា ចាប់យកជំនាញ ចាប់យកជំនាញបទពិសោធ តម្រូវទីផ្សារការងារទាំងជាតិ និង​អន្តរជាតិដើម្បីលើកស្ទួយសេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិ

លទ្ធផលនៃការប្រគូតនាពេលនោះ ក្រុមកីឡាករភូមិភាគ៣ទទួលបានចំណាត់ថ្នាក់លេខ១ និងក្រុមកីឡាករ​មហាជន​ទទួល​ចំណាត់​ថ្នាក់លេខ២​ទាំងពី​រវិញ្ញាសា​(បាល់ទះ និងកីឡាប៉េតុង)

ផ្នែកវិញ្ញាសាបាល់ទះ
ក្រុមកីឡាភូមិភាគ៣ ក្រុមកីឡាមហាជន
២៥ ២៣
២៥ ២០
២៥ ២០
ផ្នែកវិញ្ញាសាប៉េតុង
១៣ ០១
១៣ ០៥
១៣ ១០

វិញ្ញាសាបាល់ទះ ចំពោះចំណាត់ថ្នាក់លេខ១ទទួលបាន ភេសជ្ជៈVITA ២កេះ បាល់២ វីឡេ១ ថវិកា៥០ម៉ឺនរៀល

ចំពោះចំណាត់ថ្នាក់លេខពីរទទួលបានភេសជ្ជៈVITA ១កេះ បាល់១ វីឡេ១ ថវិកា៣០ម៉ឺនរៀល។

វិញ្ញាសាប៉េតុង ចំពោះចំណាត់ថ្នាក់លេខ១ទទួលបាន ប៊ូល១កំប្លេ ថវិកា ៣០ម៉ឺនរៀល
ចំពោះចំណាត់ថ្នាក់លេខ២ទទួលបានប៊ូល១កំប្លេ ថវិកា ២០ម៉ឺនរៀល៕

អានព័ត៌មានបន្ថែមស្តីពី៖គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រារព្វមិទ្ទិញរំលឹកខួបអនុស្សវរីយ៏លើកទី៦៣

Share on Facebook