បោះពុម្ព

សាខាកាកបាទក្រហម បើកវគ្គបណ្តុះបណ្តាលស្តីពីហានិភ័យ នៃការបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង និងមិនពាក់មួកសុវត្ថិភាព

និពន្ធ​ដោយ Malivan. Posted in ព័ត៌មានពីមុនៗ

ដោយ​មើល ឃើញ​ពី​គ្រោះថ្នាក់​ចរាចរ​ណ៏​ចេះតែ​កើត​ឡើងជា​រៀងរាល់ថ្ងៃ ដែល​បណ្តាល​ឲ្យ​មានការ​បាត់បង់​អាយុជីវិត និង​មាន​អ្នករងរបួស​ធ្ងន់ ស្រាល ពិការ​ជាច្រើន​នាក់។ ព្រមទាំង​ធ្វើ​ឲ្យ​ខាតបង់​ទ្រព្យសម្បត្តិ ក្រុមគ្រួសារ និង​ទ្រព្យសម្បត្តិ​រដ្ឋ ដែលជា​ហេតុ​ធ្វើ​ឲ្យ​មាន​បញ្ហា​ប្រឈម​ក្នុងការ​អភិវឌ្ឍ​ន៏​ប្រទេសជាតិ ដោយ​គ្រោះថ្នាក់​ចរាចរ​ណ៏ បង្ករ​ឡើង​ដោយ​កត្តា​មនុស្ស និង​ធម្មជាតិ។ ភាគច្រើន​នៃ​អ្នកបើកបរ មិន​គោរព ច្បាប់ ស្លាក​សញ្ញា ភ្លើង​សញ្ញា គំនូស​សញ្ញា​ចរាចរ​ណ៏។ ទើប​នៅ​ថ្ងៃទី១៣ ទី១៤ ខែសីហា ឆ្នាំ២០១៤នេះ នៅ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តកំពង់ស្ពឺ​បាន​បើក​វគ្គ​បណ្តុះបណ្តាល​ស្តីពី​ហានិភ័យ នៃ​ការបើកបរ ក្រោម​ឥទ្ធិពល​នៃ​គ្រឿង​ស្រវឹង និង​បើកបរ​មិន​ពាក់មួក​សុវត្ថិភាព ដល់​អ្នកស្ម័គ្រចិត្ត និង​យុវជន​កាកបាទក្រហម​កាកបាទក្រហម។ ដោយមាន​ការចូលរួម​ពី​លោកស្រី អោម ចាន់ណា នាយិកា​សាខា​កាកបាទក្រហម​ខេត្តកំពង់ស្ពឺ និង​មានការ​ចូលរួម​ពី​មន្ត្រី​នរគ​បាលច​រាចរ​ណ៏​ជើងគោក នៃ​ស្នងការ​រដ្ឋា​ននរ​គ​បាល​ខេត្ត និង​អភិបាលរងក្រុង​ច្បារមន។

        បន្ទាប់ពី​លោក មៀ​ច សុខុម នាយរង​ការិយាល័យ​ចរាចរ​ណ៏​ផ្លូវគោក​នៃ​ស្នងការ​រដ្ឋា​ននរ​គ​បាល​ខេត្ត​បានធ្វើ​របាយ​ការ​ណ៏​ស្តីពី​គ្រោះថ្នាក់​ចរាចរ​ណ៏ និង​អ្នកបើកបរ​មិន​ពាក់មួក​សុវត្ថិភាព និង​ក្រោម​ឥទ្ធិពល​នៃ​គ្រឿង​ស្រវឹង​រួចមក។

        លោកស្រី អោម ចាន់ណា នាយិកា​សាខា​កាកបាទក្រហម​ខេត្ត បាន​នាំយក​នូវ​បណ្តាំ​ការ​សាក សួរ​សុខ​ទុក​ពី​សំណាក់​សម្តេច​កិ​តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី​ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា។ សម្តេច​តែងតែ​យកចិត្តទុកដាក់​ពី​ទុក្ខលំបាក​របស់​ប្រជាពលរដ្ឋ​គ្រប់លំដាប់​ថ្នាក់ និង​បាន​ជម្រុញ​ឲ្យ សាខា​កាកបាទក្រហម​ទូទាំងប្រទេស ពិសេស​សាខា​កាកបាទក្រហម​ខេត្តកំពង់ស្ពឺ បើក​វគ្គប​ណ្តុះ​បណ្តា ស្តីពី ហានិភ័យ នៃ​ការបើកបរ​មិន​ពាក់មួក​សុវត្ថិភាព និង​ក្រោម​ឥទ្ធិពល​គ្រឿង​ស្រវឹង ដល់​អ្នកស្ម័គ្រចិត្ត និង​យុវជន​កាកបាទក្រហម បាន​បើក​ឲ្យ​សិក្សា​រយៈពេល​ពីរ​ថ្ងៃ ដោយមាន​បង្ហាត់បង្រៀន ពី​មន្ត្រី ជំនាញ​សាខា​កាកបាទ និង​មន្ត្រី​ជំនាញ​ចរាចរ​ណ៏​ជើងគោក។

        ជាមួយគ្នា​នោះដែរ​លោកស្រី​នាយិកា បាន​ផ្តាំផ្ញើរ​ដល់ក្មួយៗជា​យុវជន​ដែលមាន​វត្តមាន​ថា៖ ពេល​ត្រឡប់​ទៅវិញ​ត្រូវ​ជួយ​អប់រំ ពន្យល់​ដល់​មិត្តភក្តិ មិត្ត​រួម​ថ្នាក់ ញ្ញាតិមិត្ត និង​អ្នកភូមិផង​អោយ​យល់​កាន់តែ ច្បាស់​ពី​បញ្ហា​គ្រោះថ្នាក់​ចរាចរ​ណ៏​កើតមានឡើង​រៀងរាល់ថ្ងៃ។

        ព្រមទាំង​ចុះ​នុ​វត្ត​ន៏​ផ្ទាល់​ទៅតាម​គោល ដៅ​មួយចំនួន​នៅក្នុង​ខេត្ត​លើផ្លូវ​សាធារណៈ ដោយមាន​ការសហកា​ជាមួយ​កំលាំង​មន្ត្រី​នរគ​បាល​ចរាចរ​ណ៏​ខេត្ត​ផងដែរ៕

អានព័ត៌មានបន្ថែមស្តីពី៖ឯកឧត្តម កៅ គីមហួន រដ្ឋមន្ត្រី ប្រតិភូអម នាយករដ្ឋមន្ត្រី ចុះសួរសុខទុកប្រជាពលរដ្ឋនៅក្រុងច្បារមន និង ឯកឧត្តម អ៊ូ សំអួន អញ្ញើញចុះពិនិត្យមើលប្រឡាយ និងបូមទឹក ជួនប្រជាកសិករ ស្រុក បរសេដ្ឋ, និងស្រុ គងពិសី

Share on Facebook