បោះពុម្ព

ស្រុកភ្នំស្រួច

ស្រុកភ្នំស្រួច ជាស្រុកមួយក្នុងចំណោមស្រុកទាំង ០៨ របស់ខេត្តកំពង់ស្ពឺ ស្ថិតនៅភាគខាងលិច ស្រុកមាន ឃុំចំនួន ១២ ឃុំ (ឃុំចំបក់,ជាំសង្កែ,ដំបូករូង,គីរីវ័ន្ត,ក្រាំងដឺវ៉ាយ,មហាសាំង,អូរ,ព្រៃរំដួល,ព្រៃក្មេង,តាំងសំរោង,តាំងស្យា និង ត្រែងត្រយឹង)​ក្នុងនោះភូមិក្របខ័ណ្ឌមានចំនួន ១២៦ ភូមិ និងភូមិថ្មីកំពុងស្នើបញ្ចូលទៅ ក្រសួងមហាផ្ទៃ ចំនួន ២៧ភូមិ ស្រុកភ្នំស្រួចមានផ្ធៃដីសរុបប្រមាន ១៧១៨៧៣ហត ក្នុងនោះដីព្រៃមាន ប្រមាណ ១០០៨៣៩, ដីបង្កបង្កើនផល ៦៦០១២ហត និងដីសម្រាប់សាងសង់មានប្រមាណ ៥១៧៩ហត ។

ស្រុកភ្នំស្រួចជាស្រុកមួយ ដែលសំបូរព្រៃឈើធម្មជាតិ ភ្នំ ជ្រលងដងអូរ ដែលជាហេតុមួយធ្វើស្រុកនេះ សំបូរទៅដោយរមណីយធម្មជាតិ និង រមណីយដ្ឋានកែឆ្នៃ រម្មណីយដ្ឋានបែបធម្មជាតិជាច្រើន ដូចជារម្មណីយដ្ឋានឧទ្យានជាតិគីរីរម្យខាងលើ (ទឹកធ្លាក់ទី១,២,និងទី៣),រមណីយដ្ឋានកែឆ្នៃគីរីរម្យ ក្រោម រមណីយដ្ឋានទឹកធ្លាក់ចំបក់ ,ប្រាសាទបូរាណក្អែកពង (ឃុំតាំងស្យា)....

សាលាស្រុកភ្នំស្រួច ស្ថិតនៅក្នុងភូមិផ្សារត្រពាំងក្រឡឹង ឃុំគីរីវ័ន្ត ជាប់ផ្ឡូវជាតិលេខ៤ និងមានចម្ងាយប្រមាណ ១៨គម ពីទីរួមខេត្តកំពង់ស្ពឺ  ។ 

ព្រំប្រទល់

- ខាងជើងទល់នឹងស្រុកសំរោងទង និងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ

- ខាងត្បូងជាប់ជាមួយនឹងស្រុកបរសេដ្ឋ និង ស្រុកជុំគីរី ខេត្តកំពត

- ខាងកើតជាប់នឹងស្រុកសំរោងទង

- ខាងលិចមានព្រំប្រទល់ជាប់នឹងស្រុកកំពង់សីលា ខេត្តព្រះសីហនុ និង ស្រុកស្រែអំបិល ខេត្តកោះកុង

រដ្ឋបាល

ស្រុកភ្នំស្រួចចែកជា ១២ឃុំ ស្មើនឹង ១២៦ភូមិ មានប្រជាជនសរុប១៩៥៤២គ្រួសារ ស្មើនឹង ៩៥០៦៣នាក់ ក្នុងនោះមាន ៤៨៣៧១នាក់ជាស្រ្តី ដង់ស៊ីតេប្រជាជន ៦០នាក់/គម2.

ល.រ ស្រុក/ឃុំ ភូមិ   ល.រ ស្រុក/ឃុំ ភូមិ
  ភ្នំស្រួច          
  01 ចំបក់ ថ្មី 08     អូរល្វា
01    

ចំបក់ដង្គុំ

09     ស្វាយជ្រុំ
02     បេង 10     ព្រៃក្រេស
03     ក្រាំងចេក 11     តាឡាត់ចាស់
  02 ជាំសង្កែ ក្បាលទឹកលើ 12     ចេក
01     ដួង 13     ផ្សារតាឡាត់
02     តានៃ 14     ក្រាំងសំរ៉ែ
03     ព្រៃឬស្សី 15     តាឡាត់ថ្មី
04     ក្បាលទឹកក្រោម 16     តាវ៉ា
05     ថ្មី 17     ព្រៃស្រោង
06     សាលា 18     ក្រាំងពោធិ៍
  03 ដំបូករូង ពាមខ្វាវ   08 ព្រៃរំដួល ជន្លង់ម្លូរ
01     សំបួរ 01     គីរីរស្មី
02     ដំណាក់ត្រាច 02     ព្រំត្រោស
03     មានជ័័យ 03     រំដួលថ្មី
04     ដំបូករូង 04     កាប់ទូក
05     ត្រពាំងខ្លុង 05     អូរមុខទឹក
  04 គិរីវ័ន្ដ ត្រពាំងក្រឡឹង 06     ព្រៃរមៀត
01     ត្រពាំងអត់ទឹក   09 ព្រៃក្មេង ប្រិ៍យ
02     ក្រាំងច្រេស 01     ស្រែត្រពាំង
03     ក្រាំងប្រស្រុក 02     គ្រៀលបួស
04     ក្រាំងពន្លៃ 03     ដីក្រហម
05     ក្រាំងសេរី 04     ព្រៃឈើទាល
06     ក្រាំងខ្វាវ 05     ព្រៃក្បុង
07     ផ្សារត្រពាំងក្រឡឹង 06     ជ័យថ្មី
08     ក្រាំងស្យា 07     កណ្ដាល
  05 ក្រាំងដីវ៉ាយ ត្រពាំងរកា   10 តាំងសំរោង ក្រាំងធំ
01     ក្រសាំងខ្ពស់ 01     ក្រាំងបឹង
02     ក្រាំងក្រូច 02     ស្រែជ្រៅ
03     ត្រពាំងប្រិ៍យ 03     តាំងសំរោង
04     ព្រៃកាហៀច 04     ខ្នងក្រាំង
05     ដូង 05     ថ្មី
06     ព្រៃទទឹង 06     ស្កុកជ្រៃ
07     ក្រាំងគរ 07     កណ្ដាល
08     ដក់ពរ   11 តាំងស្យា ឈើនាងខ្ពស់
  06 មហាសាំង ភក់ 01     ច្រកខ្លា
01     បន្ទាប់ 02     កណ្ដោលកោង
02     ត្រពាំងឱប 03     តាំងស្យា
03     ក្រាំងថ្នល់ 04     គីរីរស្មី
04     អន្លង់ថ្លឹង 05     តាំងស្រឡៅ
05     ក្រាំងចចាត 06     ជ្រែ
06     ក្រឡាញ់ 07     ក្រាំងតាកន
07     ក្រាំងក្ដី 08     ក្រាំងខ្ជាយ
08     ក្រាំងជ្រែ 09     ព្រំរលក
09     តាព្រះ 10     ពង្រ
10     ច្រកត្រាច 11     សំបួរ
11     តាមេញ 12     ដីដុះ
12     ត្រពាំងក្រឡាញ់ 13     មាត់សាយ
13     ព្រៃស្ដុក 14     ត្នោតព្រែក
14     ស្លែង 15     ក្អែកពង
15     កណ្ដាល 16     ក្រាំងស្លែង
16     សំបួរ   13 ត្រែងត្រយឹង ទី ១
17     ទួលសេរី 01     ទី ២
18     តាំងរងៀង 02     ទី ៣
19     ទួលថ្មី 03     ទី ៤
20     ប្រាសាទ 04     ទី ៥
21     ក្រាំងដូង 05     ទី ៦
22     ទួល                                                 
23     ក្បាលថ្នល់
24     សេរីវ័ន្ដ
25     ក្រាំងល្ហុង
  07 អូរ ក្រាំងតាកន
01     អំពៅ
02     កូនត្រុំ
03     ក្រាំងភ្នៅ
04     ក្រាំងចោទ
05     ព្រៃទទឹង
06     រលួស
07     រំដួល ៨៨ 

 

 

Share on Facebook