បោះពុម្ព

ឯកឧត្តម អ៊ូ សំអួន ចុះពិនិត្យការងារតាមមូលដ្ឋាន

រដូវវស្សា​ឈាន​ជិត​ដល់​ចុងរដូវ ប៉ុន្តែ​ខេត្តកំពង់ស្ពឺ​មួយ​នេះ​នៅ​ពុំទាន់​មានទឹក​ភ្ញៀវ​គ្រប់គ្រាន់ សំរាប់​ប្រជាកសិករ​ដក់​ស្ទួ​ង​នៅឡើយ។ ដោយ​ឃុំ​មួយចំនួន​តូច​នៅក្នុង​ខេត្ត​មាន​ទឹកភ្លៀង អាច​ឲ្យ​ប្រជាកសិករ​ដក​ស្ទួ​ង ហើយ​មួយចំនួនធំ​ទៀត​ទើប​មានទឹក​តិច​តូច ក្នុង​ស្រែ។ ដូចនេះហើយ ឯកឧត្តម​ក៏បាន​ចុះ​ពិនិត្យមើល​ការបង្កបង្កើន​របស់​ប្រជាពលរដ្ឋ​ជាប្រចាំ នៅតាម​បណ្តា ឃុំ ស្រុក​មួយចំនួន​ក្នុង​ខេត្ត។ ហើយ​នៅ​ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៤ ឯកឧត្តម អ៊ូ សំ​អួន អភិបាលខេត្ត​បាន​ដឹកនាំ​ក្រុមការងារ​ចុះ​ពិនិត្យមើល ការបូមទឹក​ដាក់​ប្រឡាយ​មេ នៅ​ឃុំ​ព្រះ​និ​ពា​ន្ត ត្រង់ចំណុច​ស្ថានីយ បូមទឹក​ពី​ស្ទឹង​ព្រែក​ត្នោត​តា​ហោ។

ឯកឧត្តម​បាន​ដឹកនាំ​មន្ត្រី​ក្រោម​ឱ​វ៉ាត​បន្តដំណើរ​ទៅពិនិត្យ​មើល និង​ចាត់វិធានការ​ដល់​មន្ត្រី​ជំនាញ សិក្សា វាយតំ​លៃ​ក្នុងនោះ​រួមមាន៖

        ១.ពិនិត្យមើល​ទឹកភ្លៀង​ជន់​លិច​ដាច់​ផ្លូវ​នៅ​ភូមិ​ទួល​ស្តៅ ឃុំ​ក្រាំ​ចេក និង​ភូមិ​សំបួរ ឃុំ​ជើង​រាស់ ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ។ ដោយសា​ពីរ​ថ្ងៃ​ចុង​ក្រោយនេះ​មេឃ​បាន​បង្អុ​ល​ទឹកភ្លៀង​ជា​បន្តបន្ទាប់ ទើប​ធ្វើ ឲ្យ​មានទឹក​ហូរ​កាត់​ផ្លូវ​ត្រង់ចំណុច ដែល​គ្រឿងចក្រ​មន្ទីរ​គម​នា​គម​ន៏​ខេត្ត​កំពុង​រៀបចំ​ដាក់លូ​បង្ហូរ។

បោះពុម្ព

ប្រជាពលរដ្ឋ ស្រុកសំរោងទង ចំនួន២៤៣គ្រួសារទទួល អំណោយមនុស្សធម៌កាកបាទក្រហមកម្ពុជា

ថ្ងៃទី២៥ ខែសីហា ​ឆ្នាំ២០១៤ នៅ​សាលាស្រុក​សំរោង​ទង មាន​ពិធី​ចែក​អំណោយ​មនុស្សធម៌​សាខា​កាកបាទក្រហម​ខេត្ត ដល់​ចាស់ជរា ជន​ឥត​ទីពឹង ជន​ងាយ​រងគ្រោះ ស្ត្រី​មេម៉ាយ និង​អ្នក​ផ្ទុកមេរោគ​អេ​ដ​ស៏ ចំនួន២៤៣ គ្រួសារ មកពី១៤៤ភូមិ ទាំង១៥ឃុំ នៃ​ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ។ ក្រោម​អធិបតីភាព ឯកឧត្តម តុង សេង អភិបាលរង​ខេត្ត និង​ជា​ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហម​ខេត្ត និង​មាន​ចូលរួម​ជា​កិ​តិ​យស​ពី ឯកឧត្តម លោកជំទាវ ក្នុង​ជួរ​គណៈ​កិ​តិ​យស​សាខា​កាកបាទក្រហម​ខេត្ត និង​សមាជិក​អនុសាខា និង​មាន​ចូលរួម​ពី លោក លោកស្រី ប្រធាន​ក្រុមប្រឹក្សា​ស្រុក  អភិបាល អភិបាលរង​ស្រុក ព្រមទាំង​យុវជន​ស្ម័គ្រចិត្ត​កាកបាទក្រហម ជាច្រើនរូប​ទៀត។

        បន្ទាប់ពី លោក ហង្ស គីម​ញ៉េ​ន អភិបាលស្រុក សំរោង​ទង មានមតិ​ស្វា​គម​ន៏ និង​ធ្វើ​របាយ​ការ​ណ៏​សង្ខេប​ជួន គណៈអធិបតី​រួចមក។

        ឯកឧត្តម តុង សេង អភិបាលរង​ខេត្ត និង​ជា​ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហម​ខេត្ត បាន​នាំ​ការសាកសួរ​សុខទុក្ខ​ពី​សំណាក់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត     ប៊ុន រ៉ានី​ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា​លើ​ផ្នែក​សុខភាព និង​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ទូទៅ ពិសេស​ខេត្តកំពង់ស្ពឺ

បោះពុម្ព

ប្រជាពលរដ្ឋស្រុកឱរ៉ាល់ចំនួន៩២៥គ្រួសារទទួល អំណោយមនុស្សធម៌កាកបាទក្រហមកម្ពុជា

ថ្ងៃទី២០ ខែសីហា ​ឆ្នាំ២០១៤ នៅ​សាលាស្រុក​ឱ​រ៉ា​ល់ មាន​ពិធី​ចែក​អំណោយ​មនុស្សធម៌​កាកបាទក្រហមកម្ពុជា ដល់​ចាស់ជរា ជន​ឥត​ទីពឹង ជន​ងាយ​រងគ្រោះ ស្ត្រី​មេម៉ាយ និង​អ្នក​ផ្ទុកមេរោគ​អេ​ដ​ស៏ ចំនួន៩២៥ គ្រួសារ មកពី៧២ភូមិ ៥ឃុំ នៃ​ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ។ ក្រោម​អធិបតីភាព ឯកឧត្តម ជុំ កុសល សមាជិក​គណៈកម្មាធិកា​រ​កាកបាទក្រហមកម្ពុជា និង​ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត     ប៊ុន រ៉ានី​ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា និង​ប្រតិភូ​អមដំណើរ ព្រមទាំង​មាន​ចូលរួម​ជា​កិ​តិ​យស​ពី​ឯកឧត្តម​ប្រធាន​គណៈកម្មាធិការ​កាកបាទ​ក្រហម​ខេត្តកំពង់ស្ពឺ ព្រមទាំង​សមាជិក  និង​សមាជិក​អនុសាខា​ជាច្រើនរូប​ទៀត។

        បន្ទាប់ពី លោក មួង ធី អភិបាលស្រុក​ឱ​រ៉ា​ល់ និង​ឯកឧត្តម តុង សេង អភិបាលរង​ខេត្ត ប្រធាន​គណៈកម្មាធិការ​កាកបាទក្រហម​ខេត្តកំពង់ស្ពឺ មានមតិ​ស្វា​គម​ន៏ និង​ធ្វើ​របាយ​ការ​ណ៏​សង្ខេប​ជួន គណៈអធិបតី​រួចមក។

បោះពុម្ព

ឯកឧត្តម អ៊ូ សំអួន ចុះសំណេះសំណាល់ប្រជាកសិករ និងចែកពួជស្រូវ

ប្រជាកសិករ ចំនួន៤៣៩គ្រួសារ​ក្នុង​ឃុំ​ភក្តី និង​ឃុំ​និទាន ស្រុក​បរសេដ្ឋ ខេត្តកំពង់ស្ពឺ​ទទួលបាន​គ្រាប់​ពូជស្រូវ២ប្រភេទ​សម្រាប់​យកទៅ​សាប ព្រួស​ដើម្បី​ធ្វើ​ការដក​ស្ទូង ពី​អាជ្ញាធរ​ខេត្តកំពង់ស្ពឺ។ មិនតែប៉ុណ្ណោះ​អាជ្ញាធរ​បាន​ចុះ​បូមទឹក​ពី​ប្រឡាយ​រលាំង​ជ្រៃ​ទាំង២ នៅ​ស្រុក​សំរោង​ទង និង​នៅ​ទំនប់​តា​ស៊ុយ ស្រុក​បរសេដ្ឋ ដាក់​តាម​ប្រឡាយ​រង​សម្រាប់​ដាក់​ឲ្យ​កសិករ​ធ្វើ​ការដក​ស្ទូង​តាម​លទ្ធភាព​ជាក់ស្តែង។

ឯក​ឧ​ត្ត អ៊ូ សំ​អួន អភិបាលខេត្ត​កំពង់ស្ពឺ​បាន​ថ្លែង​ទៅកាន់​ប្រជាកសិករ ក្នុងស្រុក​សំរោង​ទង និង​ស្រុក​បរសេដ្ឋ កាលពី​ព្រឹក​ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៤  ថា៖ ទោះបីជា​ឆ្នាំនេះ​ទូទាំង​ខេត្ត​ជួបប្រទះ​រាំងស្ងួត​អស់​រយៈពេល​ជាច្រើន​ខែ។ ក៏ប៉ុន្តែ​យើង​មិនត្រូវ​អស់សង្ឃឹម​ទេ គឺ​ត្រូវតែ​ខិតខំ​បង្កបង្កើត​ផល ឲ្យ​អស់​លទ្ធភាព។ ឯកឧត្តម​បាន​បន្តថា៖ ក្រៅពី​ការងារ​បង្កបង្កើនផល​ស្រូវ​រដូវវស្សា​យើង​អាចធ្វើ​ការដាំដុះ ដំណាំ​រួមផ្សំផ្សេងៗ និង​ចិញ្ចឹមសត្វ​ដើម្បី​ផ្គត់ផ្គង់​ជីវភាព​ប្រចាំថ្ងៃ។

ឯកឧត្តម បន្តថា៖ អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់ ត្រូវ​ចុះ​ជាប់​ជាមួយ​ប្រជាពលរដ្ឋ​គ្រប់ពេលវេលា​ដើម្បី​ធ្វើការ​តាមដាន និង​ឆ្លើយតប​តម្រូវការ​ចាំបាច់​របស់​ពួកគាត់។ ពូជស្រូវ​ដែល​បាន​ចែក​ជួន​នាពេលនេះ​មាន២ប្រភេទ​គឺ ពូជស្រូវ​ជលសារ និង​ARដែលជា​ពូជស្រូវ​រយៈពេល​ខ្លី​ត្រឹមតែ​ជាង៩០ថ្ងៃ​អាច​ទទួលបាន​ផល។

បោះពុម្ព

សម្តេចគិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីមានប្រសាសន៏ថាគ្រោះថ្នាក់ចរាចណ៍ ជម្ងឺអេដស៍ និង គ្រឿងញៀនជាក្តីបារម្មណ៍​របស់រាជរដ្ឋាភិបាលកម្ពុជា

កំពង់ស្ពឺ ៖ ករណីគ្រោះថ្នាក់ចរាចណ៍ ដែលបណ្តាលឱ្យប្រជាពលរដ្ឋ ស្លាប់​បាត់​​​បង់ជីវិត ជារៀងរាល់ថ្ងៃជាច្រើននាក់ បណ្តាលឱ្យមានខាតបង់ថវិការជាតិ រាប់​លាន​ដុល្លា​​ក្នុង​មួយឆ្នាំៗ បន្ទាប់ពីការឆ្លងរីករាលដាលនៃជម្ងឺអេដស៍ និង ការប្រើ​ប្រាស់​គ្រឿង​​ញៀន នេះជាការព្រួយបារម្មណ៍មួយរបស់ រាជរដ្ឋាភិបាលកម្ពុជា ។

ការព្រួយបាររម្មណ៍អំពីបញ្ហា គ្រោះថ្នាក់ចរាចណ៍ ការឆ្លងមេរោគអេដស៍ និង ការ​ប្រើ​ប្រាស់​គ្រឿង នៅក្នុងសង្គមខ្មែរនេះ ជាការលើកឡើងរបស់ សម្តេចគិត្តិព្រឹទ្ធ ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា កាលពីព្រឹកថ្ងៃទី២៥ ខែ​ឧ​សភា ឆ្នាំ២០១៣ ស្ថិតក្នុងឱកាសចុះជួបសាកសួរទុក្ខ និង ចែកអំណោយ​ កាក​បាទ​ប្រ​ហម​ដល់ ប្រជា​ពល​រដ្ឋ​ដល់អ្នកផ្ទុក​មេរោគ​អេដស៏ កុមារ​កំព្រា ចាស់ជរា ចំ​នួន៩៩១គ្រួសារ ក្នុងឃុំអូរ ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ ។