បោះពុម្ព

ឯកឧត្តម អ៊ូ សំអួន អញ្ញើញចុះពិនិត្យមើលប្រឡាយ និងបូមទឹក ជួនប្រជាកសិករ ស្រុក បរសេដ្ឋ, និងស្រុ គងពិសី

ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៤ ឯកឧត្តម អ៊ូ សំ​អួន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​អ​ញ្ញើញ​ចុះ​ត្រួត​ពិនិត្យមើល​ប្រឡាយ តា​ហោ​ខាងត្បូង ដែល​បង្ហូរ​ពី​ស្ទឹង​ព្រែក​ត្នោត​កាត់​តាម​ក្រុង​ច្បារមន ស្រុក សំរោង​ទង និង​ឃុំ​រកា​កោះ ស្រុក​គងពិសី។ ហើយ​ឯកឧត្តម បាន​បន្តដំណើរ​ទៅ​ទំនប់​តា​ស៊ុយ ស្ថិត​ឃុំ ព្រះ​ខែ ស្រុក បរសេដ្ឋ។ ដើម្បី​បូមទឹក​ជួន​ប្រជាកសិករ​ក្នុង​ឃុំ នៃ​ស្រុក​ទាំងពីរ ដែលមាន​ផល​ប៉ះ​ពល​រាំងស្ងួត​ដីស្រែ​ខ្លាំងជាងគេ ក្នុងចំណោម ឃុំ​ទាំង៨៧ របស់​ខេត្តកំពង់ស្ពឺ។ ដោយមាន​ចូលរួម និង​ហស​ការ​ពី​អាជ្ញាធរ​ភូមិ ឃុំ ស្រុក និង​ជាពិសេស​ប្រជាពលរដ្ឋ​ដែល​រស់​នៅតាម​មូលដ្ឋាន​ទាំងនោះ​ផ្ទាល់​ផងដែរ។

        បើតាម​របាយ​ការ​ណ៏​ពី​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្ត បានដឹងថា​កំពស់​ទឹកភ្លៀង គិត​ជា​មធ្យមភាគ ត្រឹម​ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៤ ទូ​ទាំ​ខេត្តកំពង់ស្ពឺ​មាន​កំពស់ ៣៦៣.៨មី​លី​ម៉ែត្រ មានកំ​រិត​ទឹក​ទាប​ជាង ២០៦.២មី​លី​ម៉ែត្រ​បើ​ធៀប​ទៅ​ឆ្នាំ២០១។

        រហូតមកដល់​ពេលនេះ​របាយ​ការ​ណ៏​របស់​មន្ទីរ​កសិកម្ម​បាន​បញ្ជាក់ថា៖ ផែនការ​ស្រូវ​រដូវវស្សា​របស់​ខេត្តកំពង់ស្ពឺ​សរុប​ចំនួន ១១៣,៦០០ហ.ត ភ្ជួរ​ដាស់​សរុប ៣១,០១២ហ.ត ។ សាប​ស្រូវស្រាល ស្រូវ​បង្កើន​រដូវ  សាប​ស្រូវកណ្តាល និង​ស្រូវធ្ងន់​សរុប ៦,០៣៦ហ.ត។

ស្ទួ​ង ព្រោះ បុក​ដាំ ទាំង​ស្រូវ​ដើមរដូវ ស្រូវស្រាល ស្រូវកណ្តាល ស្រូវធ្ងន់ សរុប ៧,២៣៦ហ.ត។ ក្នុងនោះ​ប្រជាពលរដ្ឋ​ដាំ​ដំណាំ​រួមផ្សំ​មាន សណ្តែកបាយ សណ្តែកដី ពោត អំពៅ ដំឡូង​មី ដំឡូងជ្វា ត្រាវ ល្ង ឪឡឹក និង​បន្លែ​គ្រប់មុខ សរុប​បាន ៣,៨២១ ហ.ត។        ទន្ទឹមនឹងនេះ​ផងដែរ​ឯកឧត្តម អ៊ូ សំ​អួន អភិបាល​នៃ​គណៈ​បាល​ខេត្ត​បានដាក់​បញ្ជារ​ដល់​អាជ្ញាធរ ភូមិ ឃុំ ស្រុក ត្រូវ​ចុះ​ពិនិត្យមើល​តាម​ប្រឡាយ​មេ ប្រឡាយ​រង ជាប្រចាំ​ដើម្បី​ជួយ​សម្រួល​លក្ខណៈ​ងាយស្រួល​ដល់​បងប្អូន​ប្រ    ជា​ពលរដ្ឋ​ក្នុងការ​បង្កើន​ផល និង​ជំរុញ​ប្រជាពលរដ្ឋ​ដែលមាន​ដីស្រែ និង​ភូមិដ្ឋាន​នៅជាប់​ប្រឡាយ ស្ទឹង បឹង បួ ត្រូវខិតខំ​សាប ព្រោះ ដាំ​ដុះ​បន្ថែមទៀត ដើម្បី​លើកស្ទួយ​ជីវភាព​គ្រួសារ៕

អានព័ត៌មានបន្ថែមស្តីពី៖ កម្រងអនុស្សាវរីយ៏ ដំណើទស្សនកិច្ចជាផ្លូវការនៅខេត្តវិញឡុង ប្រទេសវៀតណាម

Share on Facebook