បោះពុម្ព

ឯកឧត្តម កៅ គីមហួន រដ្ឋមន្ត្រី ប្រតិភូអម នាយករដ្ឋមន្ត្រី ចុះសួរសុខទុកប្រជាពលរដ្ឋនៅក្រុងច្បារមន

ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៤ នៅ​សាលា​បុណ្យ​ភូមិ សង្កាត់​សុ​ព័រ​ទេព​ក្រុង ច្បារមន​ខេត្ត កំពង់ស្ពឺ។ក្រោម​អធិបតីភាព ឯកឧត្តម កៅ គីម​ហួន រដ្ឋមន្ត្រី​ប្រតិភូ អមដំណើរ​នាយករដ្ឋមន្ត្រី ទទួលបន្ទុក​ការងារ​ការបរទេស និង​ជា​ប្រធាន​ក្រុម ការងារ ថ្នាក់ជាតិ​ចុះជួយ​ក្រុង​ច្បារមន និង មានការ​ចូលរួម​ពី ឯកឧត្តម​ប្រតិភូ​អមដំណើរ លោកស្រី ប៉ោក សេដ្ឋា អភិបាលក្រុង លោក លោកស្រី អភិបាលរងក្រុង និង​លោក លោកស្រី ប្រធាន​សមា​ជិ​ក្រុម ប្រឹក្សា  ក្រុង សង្កាត់។ សមាសភាព​ចូលរួម​ចំនួន២០០នាក់ ស្រី​ចំនួន៧២នាក់ មកពី​ភូមិ​ចំនួន៤ភូមិ គឺ​ភូមិ ថ្លុក​ឈើទាល ភូមិ​ក្រងផ្កា ភូមិ រលាំង​សង្កែ ភូមិក​ន្ទា​ច ស្ថិតនៅ​សង្កាត់ រការ​ធំ ក្រុង​ច្បារមន។

       លោក​ចៅសង្កាត់​សុ​ព័រ​ទេព បាន​ឡើង​ថា៖ ក្រៅពី​បាន អនុវត្ត​គោលនយោបាយ ភូមិ ឃុំ មាន​សុវត្ថិភាព ទាំង៩ចំណុច។ គណៈបញ្ជាការ​ឯកភាព បាន​ប្រជុំ​រៀបចំ​ផែនការ សកម្មភាព​ការងារ​ចុះ​មូលដ្ឋាន ដើម្បី​ផ្សព្វផ្សាយ​ជា​ជំហ៊ាន។ហើយ​បាន​បន្តទៀតថា៖ សមិទ្ធផល ដែល​ប្រជាពលរដ្ឋ​សង្កាត់ សុ​ព័រ​ទេព ទទួលបាន​ពី​ឯកឧត្តម កៅ គីម​ហួរ រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី​និង​ជា​ប្រធាន​ក្រុមការងារ​ចុះជួយ​ក្រុង​ច្បារមន​រួមមាន៖

១ សា្ន​ក់​ការ​គណកម្មាធិការ​បក្ស​សង្កាត់ ១ខ្នង ទំហំ១៦ ម គុណ ៦ ម

២ ក្លោងទ្វា​ចូល​វត្ត សុ​ព័រ​ទេព ១

៣ ស្ពានថ្ម​ឆ្លង​រំលិច​ព្រៃ​ក​ន្ទា​ច ទំហំ១៨ម គុណ៥ម

៤ សាងសង់​ផ្លូវលំ​មួយ​ខ្សែ​ក្រាល​គ្រួស​ក្រហម​ប្រវែង១៤៣២ម​ទទឹង៦ម នៅ​ភូមិ​ព្រៃ ក​ន្ទា​ច

៥សាងសង់​សាលាបឋមសិក្សា ប៊ុន រ៉ានី ហ៊ុនសែន អង្គ​សិរី ២ខ្នង ១០បន្ទប់

៦សាងសង់​បង្គន់​អនាម័យ ២បន្ទប់ ជួន​សា្ន​ក់​ការ​គណកម្មាធិការ​បក្ស​សង្កាត់​សុ​ព័រ​ទេព

ថវិការ​កសាង​ខាងលើ​សរុប​អស់​ទឹកប្រាក់៦០.៧៨៦ដុល្លា​អាមេរិក។

      ឯកឧត្តម  កៅ គីម​ហួន រដ្ឋមន្ត្រី​ប្រតិភូ អមដំណើរ​នាយករដ្ឋមន្ត្រី ទទួលបន្ទុក​ការងារ​ការបរទេស និង​ជា​ប្រជា​ក្រុមការងារ ការបរទេស​និង​ជា​ប្រធាន​ក្រុម ការងារ ថ្នាក់ជាតិ​ចុះជួយ​ក្រុង​ច្បារមន បាន​នាំនូវ​បណ្តាំ​សាកសួ​សុខទុក្ខ​ពី​សំណាក់ សម្តេច​អគ្គមហាសេនាបតី តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា។

       ឯកឧត្តម​បាន​បន្តទៀតថា៖ ក្រុមការងារ​នៅតែ​បន្ត​ចុះ​ជួប និង​ជួយ​បងប្អូន​គ្រប់ពេលវេលា។ ជាមួយគ្នានេះដែរ ឯកឧត្តម សូមអោយ​អាជ្ញាធរ ទាំង​ប្រជាពលរដ្ឋ​គ្រប់លំដាប់​ថ្នាក់ ត្រូវ​ចូលរួម​សហការគ្នា​ទប់​ស្កាត់​បទល្មើស​គ្រាប់​ប្រភេទ។ ត្រូវ​ពង្រីក​មុខរបរ​រួមផ្សំ ត្រូវខិតខំ​ដាំ

ដំណាំ​រួមផ្សំ ត្រូវ​ចេះ​ថែទាំ​ស្ទួ​ង សំណាប។ រស់នៅ​ត្រូវមាន​អនាម័យ​ល្អ ដោយ​ហូប​ស្អាត និង​ផឹក​ស្អាត។ ត្រូវ​រួមគ្នា​ជួយ​ថែរក្សា​សម្បត្តិ​សាធារណៈ  និង​ចេះ​ជួយ​គ្នា​ទៅវិញទៅមក​នៅ គ្រាម​មាន​អាស្សន្ន៕ 

 អានព័ត៌មានបន្ថែមស្តីពី៖ កម្រងអនុស្សាវរីយ៏ ដំណើទស្សនកិច្ចជាផ្លូវការនៅខេត្តវិញឡុង ប្រទេសវៀតណាម និង ឯកឧត្តម អ៊ូ សំអួន អញ្ញើញចុះពិនិត្យមើលប្រឡាយ និងបូមទឹក ជួនប្រជាកសិករ ស្រុក បរសេដ្ឋ, និងស្រុ គងពិសី

 

 

Share on Facebook