បោះពុម្ព

លោកជំទាវ មាន សំអាន សមាជិកព្រឹទ្ធសភា អញ្ញើញជាអធិបតីភាព សំណេះសំណាល ជាមួយនិវត្តជនក្នុងពិធីបុណសាមគ្គី

បច្ចុប្បន្ន​ក្រោម​ការដឹកនាំ​ដ៏​ឆ្លាសវៃ​របស់ រដ្ឋាភិបាល​ដែល​សម្តេច​តេ​ជោ ជា​ប្រមុខ ទើប​ធ្វើ​ឲ្យ​ប្រទេសជាតិ មាន ឯកភាព​ជាតិ បង្រួបបង្រួម​ជាតិ សហប្រតិបត្តិការ និង​អភិវឌ្ឍ​ន៏​ប្រទេសជាតិ​ប្រកបដោយ​គតិបណ្ឌិត។ ដោយឡែក សាខាសមាគម​ន៏​នារី​កម្ពុជា​ដើម្បី សន្តិភាព និង​អភិវឌ្ឍ​ន៏​ខេត្តកំពង់ស្ពឺ​ទទួលបាន​ស​មិ​ត្ថ​ផល អាគា​ធ្វើការ​ថ្មី​មួយទៀត ដែលមាន​ទំហំ៩ម៉ គុណ២០ម៉ កំពស់២ជន់ ដំបូល​ប្រក់​ក្បឿង មាន​បន្ទប់ធ្វើការ​ចំនួន១ បន្ទប់ទឹក​ចំនួន៣ និង​សាលប្រជុំ ចំណាយ​ទឹកប្រាក់​អស់​ចំនួន៥៨ ០០០$។ ក្នុងចំណោម សម​ទ្ធិ​ផលធំៗជាច្រើន​ដែល​រដ្ឋបាលខេត្ត​សំរេចបាន​រយៈ​កន្លងមក។

        ទើប​នៅ​ថ្ងៃទី១៧ ទី១៨ ខែសីហា ឆ្នាំ២០១៤បាន​ប្រារព្វ​ពិធី​បុ​ណ​សាម​គ្កី​ប្រមូល​បច្ច័យ​កសាង​បង្ហើយ និង​បាន​សំណេះសំណាល ជាមួយ​ក្រុម​និវត្តជន តាជី យាយជី និង​ទុរគតជន​ចំនួន ២០០នាក់។ ក្រោម​អធិបតីភាព លោកជំទាវ មាន សំអាន សមាជិក​ព្រឹទ្ធសភា និង​ជា​អនុប្រធាន​គណៈកម្មាធិកា​កណ្តាល សមាគម​ន៏​នារី​កម្ពុជា ដើម្បី​សន្តិភាព និង​អភិវឌ្ឍ​ន៏ និង​លោកជំទាវ​ជាច្រើនរូប​ទៀត​បាន​អ​ញ្ញើញ​ជា​កិ​តិ​យស​ក្នុង​ពិធី​នេះ។

        លោកជំទាវ ទឹម សាវ៉ាត អភិបាលរង​ខេត្ត និង​ជា​ប្រធាន សាខាសមាគម​ន៏​នារី​កម្ពុជា ដើម្បី​សន្តិភាព និង​អភិវឌ្ឍ​ន៏​ខេត្តកំពង់ស្ពឺ មានមតិ​ស្វា​គម​ន៏ និង​ធ្វើ​របាយ​ការ​ណ៏​ពី​ភាព​រីកចំរើន​ក្នុង​ខេត្ត និង​មាន​ទំនប់​បម្រុង​ទាំង​ស្មារតី និង​សម្ភារៈ ពី​ឯកឧត្តម សាយ ឈុំ អនុប្រធាន​ទី១ព្រឹទ្ធសភា និង​លោក ជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​ភា ព្រឹទ្ធសភា និង​អធិការកិច្ច។

         លោកជំទាវ មាន សំអាន សមាជិក​ព្រឹទ្ធសភា និង​ជា​អនុប្រធាន​គណៈកម្មាធិកា​កណ្តាល នៃ សមាគម​ន៏​នារី​កម្ពុជា ដើម្បី​សន្តិភាព និង​អភិវឌ្ឍ​ន៏ បាន​កោតសរសើ ចំពោះ​កិច្ចខិតខំ​គៀងគរ​រក​មូលនិធិ កសាង​អាគា​សាខាសមាគម​ន៏​នារី​កម្ពុជា ដើម្បី​សន្តិភាព និង​អភិវឌ្ឍ​ន៏​ខេត្តកំពង់ស្ពឺ។

         នៅ​ពិធី​ដ៏​អ​ធិ​អធម្ម​នោះ​ផងដែរ លោកជំទាវ បាន​នាំ​ការសាកសួរ​សុខ​ទុក​ពី​សំណាក​សម្តេច តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា តាមរយៈ​លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​ភា ព្រឹទ្ធសភា និង​អធិការកិច្ច។ លោកជំទាវ​បានលើកឡើង​ពី ប្រវត្តិ​តស៊ូ​របស់​សមាគម​ន៏​នារី​កម្ពុជា និង​ព្រម​មានការ​ផ្លាស់ប្តូរ​ឈ្មោះ​ទៅតាម​ស្ថានភាព​នយោបាយ​របស់​ស​ង្គ​ម​ជាតិ​ផងដែរ។ ដែលមាន​លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​ភា ព្រឹទ្ធសភា និង​អធិការកិច្ច ជា​ប្រធាន។

 

        លោកជំទាវ​បាន​លើក​ពី​តួនាទីសំខាន់ៗរបស់​សមាគម​ន៏​នារី​កម្ពុជា ដើម្បី​សន្តិភាព និង​អភិវឌ្ឍ​ន៏​ថា

        សមាគម​ន៏​នារី​កម្ពុជា​គឺមាន​តួនាទី​ពង្រឹងកំលាំង​រប​ស់​ស្ត្រី ដើម្បី​ចូលរួម​នូវ​កម្មវិធី​គោលនយោបាយ​របស់​គណៈ​បក្ស​ប្រជាជន​កម្ពុជា។

        សមាគម​ន៏​នារី​កម្ពុជា​គឺ​ដើរតួនាទី​ជា​អង្គការក្រៅរដ្ឋាភិបាល មាន​កិច្ចសហប្រតិបត្តិការ​ជាមួយ​អង្គការ​ជាតិ និង​អន្តរជាតិ។ ហើយ​លើក​កំពស់​សុខភាព​ស្ត្រី និង​លើក​កំពស់​សេដ្ឋកិច្ច ព្រមទាំង​ជីវភាព​រស់នៅ លើក​កំពស់​សមត្ថភាព​ការងារ​វិស័យ​នយោបាយ ជាពិសេស បាន​បណ្តុះបណ្តាល​ធនធាន​របស់​ស្ត្រី​ដើម្បី អាចមាន​លទ្ធិភាព​ដឹកនាំ​ស្ថាប័ន​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ​ផងដែរ។

        កម្មវិធី​បន្ទាប់​លោកជំទាវ គណៈអធិបតី​បាន​ចែក​វត្ថុ​កំដរដៃ​ទាំង២០០នាក់ ក្នុងម្នាក់ៗទទួលបាន អង្ករ​ចំនួន២៥គ.ក មុង១ អាវ​យឿ​ត ក្រមា ថវិកា​ចំនួន១០ ០០០៛ និង​សុ​ម្ភា​រៈផ្សេងៗមួយចំនួនទៀ។

អានព័ត៌មានបន្ថែមស្តីពី៖ សាខាកាកបាទក្រហម បើកវគ្គបណ្តុះបណ្តាលស្តីពីហានិភ័យ នៃការបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង និងមិនពាក់មួកសុវត្ថិភាព និង កម្រងអនុស្សាវរីយ៏ ដំណើទស្សនកិច្ចជាផ្លូវការនៅខេត្តវិញឡុង ប្រទេសវៀតណាម

Share on Facebook