បោះពុម្ព

ប្រជាពលរដ្ឋស្រុកឱរ៉ាល់ចំនួន៩២៥គ្រួសារទទួល អំណោយមនុស្សធម៌កាកបាទក្រហមកម្ពុជា

ថ្ងៃទី២០ ខែសីហា ​ឆ្នាំ២០១៤ នៅ​សាលាស្រុក​ឱ​រ៉ា​ល់ មាន​ពិធី​ចែក​អំណោយ​មនុស្សធម៌​កាកបាទក្រហមកម្ពុជា ដល់​ចាស់ជរា ជន​ឥត​ទីពឹង ជន​ងាយ​រងគ្រោះ ស្ត្រី​មេម៉ាយ និង​អ្នក​ផ្ទុកមេរោគ​អេ​ដ​ស៏ ចំនួន៩២៥ គ្រួសារ មកពី៧២ភូមិ ៥ឃុំ នៃ​ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ។ ក្រោម​អធិបតីភាព ឯកឧត្តម ជុំ កុសល សមាជិក​គណៈកម្មាធិកា​រ​កាកបាទក្រហមកម្ពុជា និង​ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត     ប៊ុន រ៉ានី​ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា និង​ប្រតិភូ​អមដំណើរ ព្រមទាំង​មាន​ចូលរួម​ជា​កិ​តិ​យស​ពី​ឯកឧត្តម​ប្រធាន​គណៈកម្មាធិការ​កាកបាទ​ក្រហម​ខេត្តកំពង់ស្ពឺ ព្រមទាំង​សមាជិក  និង​សមាជិក​អនុសាខា​ជាច្រើនរូប​ទៀត។

        បន្ទាប់ពី លោក មួង ធី អភិបាលស្រុក​ឱ​រ៉ា​ល់ និង​ឯកឧត្តម តុង សេង អភិបាលរង​ខេត្ត ប្រធាន​គណៈកម្មាធិការ​កាកបាទក្រហម​ខេត្តកំពង់ស្ពឺ មានមតិ​ស្វា​គម​ន៏ និង​ធ្វើ​របាយ​ការ​ណ៏​សង្ខេប​ជួន គណៈអធិបតី​រួចមក។

        ឯកឧត្តម ជុំ កុសល សមាជិក​គណៈកម្មាធិកា​រ​កាកបាទក្រហមកម្ពុជា និង​ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត     ប៊ុន រ៉ានី​ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា នាំនូវ​ការសាកសួរ​សុខទុក្ខ ពី​សំណាក់​សម្តេច​ប្រធាន​កាកបាទក្រហមកម្ពុជា។ ឯ.ឧ.បាន​បន្តទៀតថា៖ សម្តេច និង​សហការី រួមជាមួយ​សប្បុរសជន បាន​នាំយក​គ្រឿងឧបភោគ បរិភោគ​មួយចំនួន ចែកជូន ដល់​បងប្អូន ប្រជាពលរដ្ឋ សម្រាប់​ដោះស្រាយ បាន​មួយរយៈ ខណៈដែល​អាកាសធាតុ​ប្រែប្រួល ការរាំងស្ងួត ដែលជា​ហេតុ​បណ្តាល​ឲ្យ​មានការ​ខ្វះខាត​ស្បឿ​ង។

ឯកឧត្តម​ក៏បាន​ធ្វើការ​ផ្ដាំផ្ញើ ឱ្យ​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវ​ចេះ​សាមគ្គី​គ្នា និង​ជួយ​គ្នា ទៅវិញទៅមក ក្នុង​គ្រា​លំបាក​នេះ។ ហើយ​បានបញ្ជាក់​ផងដែរ​ថា អំណោយ​នេះ ថ្វី​ត្បិត​មាន​តិចតួច​មែន តែ​នេះ​ជា សណ្តាន​ចិត្ត និង​ជា​វប្បធម៌​ចែករំលែក របស់​អាជ្ញាធរ​ដែនដី គ្រប់លំដាប់​ថ្នាក់ ជាពិសេស កាកបាទក្រហមកម្ពុជា តែងតែ​ចុះជួយ​ដល់​បងប្អូន ជនរងគ្រោះ​ជានិច្ច ពុំដែល​គិតពី​និន្នាការ​បក្សនយោបាយ​អ្វី​ឡើយ គឺ​ទីណា​មានការ​លំបាក ទីនោះ​មានមុខ​កាកបាទក្រហម​កម្ពុជា ចុះមក​សួរសុខទុក្ខ និង​នាំ​អំណោយ​សង្គ្រោះបន្ទាន់ ចែកជូន ដល់​បងប្អូន​ប្រជាពលរដ្ឋ។

        ការផ្តល់​អំណោយ​ជា​ស្បៀងអាហារ គ្រឿងឧបភោគ បរិភោគ និង​សំភារៈប្រើប្រាស់​ដល់​ប្រជាពលរដ្ឋ នៅ​ស្រុក​ឱ​រ៉ា​ល់​នាពេលនេះ គឺ​ការដោះស្រាយ​ទាន់ពេលវេលា ប្រកបដោយ​កាយវិការ​មនុស្សធម៌​ឥត​លំអៀង ចំ​ពេលដែល​គ្រួសារ​ទាំងនេះ​កំពុង​ជួបប្រទះ​នូវ​បញ្ហា​ខ្វះខាត​ស្បៀង​នា​រដូវវស្សា​នេះ។

        នាពេល​នេះដែរ​គណៈអធិបតី បាន​ចែក​អំណោយ​មនុស្សធម៌​ដល់​ប្រជាពលរដ្ឋ​ទាំង៩២៥គ្រួសារ ក្នុង​មួយ​គ្រួសារ​ទទួលបាន៖ អង្ករ២៥គីឡូក្រាម  មី០១កេស,  ត្រីខ១យួ  និង​ឃី​ត១កញ្ចប់។

អានព័ត៌មានបន្ថែមស្តីពី៖ លោកជំទាវ មាន សំអាន សមាជិកព្រឹទ្ធសភា អញ្ញើញជាអធិបតីភាព សំណេះសំណាល ជាមួយនិវត្តជនក្នុងពិធីបុណសាមគ្គី និង សាខាកាកបាទក្រហម បើកវគ្គបណ្តុះបណ្តាលស្តីពីហានិភ័យ នៃការបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង និងមិនពាក់មួកសុវត្ថិភាព

Share on Facebook