បោះពុម្ព

សាខាកាកបាទក្រហមខេត្តចុះចែកអំណោយ ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន១២គ្រួសារ

កាល​រសៀល​ពីថ្ងៃ​ទី១៧ ខែសីហា ឆ្នាំ២០១៤ ផ្ទះ​ប្រជាពលរដ្ឋ​ប្រមាណ១២គ្រួសារ  ខ្លះ​រលំ របើក​ដំបូល របើក​ជញ្ជាំង នៅ​ភូមិ​ព្រៃ​នួ​ក ឃុំ​ស្នំ​ក្រពើ ចំនួន៤គ្រួសារ និង​ភូមិ អង្គ​រោង ៧គ្រួសារ និង និង​ភូមិ ឈើ​លំ១គ្រួសារ ស្ថិតនៅ​ឃុំ​មហា​ឬ​ស្សី ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ។ ដោយ​មើលឃើញ​ពី​ទុក​លំបាក​របស់​ប្រជាពលរដ្ឋ​តាមរយៈ​អាជ្ញា ធរ​ភូមិ ឃុំ ស្រុក និង​ខេត្ត ទើប​នៅ​ព្រឹក​ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៤ សាខា​កាកបាទក្រហម​ខេត្ត បានរៀបចំ​អំណោយ ដោយ​លោកស្រី អោម ចាន់ណា នាយិកា និង​សមាជិក និង​សមាជិកា​សាខា​កាកបាទក្រហម​ខេត្ត​ចុះ​ចែក​អំណោយ​ដល់​ប្រជាពលរដ្ឋ​ទាំងពីរ​ឃុំ។ ក្រោម​អធិបតីភាព​លោក ស្រី អោម ចាន់ណា​នាយិកា សាខា​កាកបាទក្រហម​ខេត្ត។

លោកស្រី អោម ចាន់ណា នាយិកា​សាខា​កាកបាទក្រហម​ខេត្ត​មានមតិ​សំណេះសំណាល​ជាមួយ​គ្រួសារ​រងគ្រោះ​ដោយ​ខ្យល់​កន្ត្រាក់ និង​បាន​នាំ​ការសាកសួរ​សុខទុក្ខ​ពី​សំណាក់        សម្តេច​កិ​តិ្ត​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី​ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា។ ដោយ​ចូលរួម​សោក   ស្តាយ ចំពោះ​ការបាត់បង់​ទ្រព្យសម្បត្តិ និង​ខូចខាត​ផ្ទះសំបែង​របស់​បងប្អូន​ប្រជាពលរដ្ឋ។

សំភារៈ​យកមក​យក​ចែក​ជួន​នាពេលនេះ គ្រាន់តែ​ជាការ​រំលែក​ទុក​បាន​តែមួយ​រយៈពេល​ខ្លី​ប៉ុណ្ណោះ ហើយ​អ្វីដែល សំខាន់​នោះ​គឺ​បងប្អូន​ត្រូវខិតខំ​ប្រឹង​ប្រែ​ធ្វើ​ការងារ​ស្រែចំការ និង​ប្រកប​របបផ្សេងៗបន្ថែមទៀត​ដើម្បី​រួមផ្សំ​ក្នុងការ​លើកស្ទួយ​ជីវភាព​គ្រួសារ ក៏ដូចជា​ជួយ​សង្គម​ផងដែរ។ ដើម្បី​ជាការ​រួមចំណែក​ទុក្ខលំបាក​របស់​ប្រជា ពលរដ្ឋ សាខា​កាកបាទ​ក្រម​ហម​បាន​ចែក​អំណោយ​ដល់​ប្រជាពលរដ្ឋ​ខូចខាត​ធ្ងន់ធ្ងរ និង​ផ្ទះ​ប្រជាពលរដ្ឋ​ខូចខាត​ស្រាល ទឹកប្រាក់​សរុប៦៩ម៉ឺន​រៀល។ ព្រមទាំង អង្ករ២៥គ.ក ទឹកត្រី និង​ទឹកស៊ីអ៊ីវ​ចំនួន១យួរ មី១កេស និង​ប្រេងឆា១ដប ផងដែរ។

ដោយឡែក​នៅ​ព្រឹក​នោះដែរ យើង​ឃើញ​វត្តមាន ឯកឧត្តម កង ហ៊ាង អ្នកដំណាងរាស្ត្រ​កំពង់ស្ពឺ បាន​ចុះ​ជួប​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ ដែល​កំពុង​រង​ទុក្ខលំបាក​ដោយ​គ្រោះធម្មជាតិ ខ្យល់​កន្ត្រាក់​ទាំង១២គ្រួសារ និង​មាន​ជំងឺ២គ្រួសារ ក្នុង​មួយគ្រួសារៗ ទទួល​ការឧបត្ថម្ភ​ថវិកា ពី​ឯកឧត្តម​ផ្ទាល់​ចំនួន១២ម៉ឺន​រៀល ទឹកប្រាក់​សរុប​ចំនួន១ ៦៨០ ០០០រៀល។

បើតាម​របាយ​ការ​ណ៏​របស់​សាលាស្រុក គងពិសី​បានបង្ហាញ​ឲ្យ​ដឹងថា៖

បន្ទាប់ពី​បានទទួល​ព័ត៌មាន​ពី​ប្រជា​ពល​ថា​មាន​ខ្យល់​កន្ត្រាក់​ភ្លាម អនុសាខា​កាកបាទក្រហម​ស្រុក ចុះ សួរសុខទុក្ខ​គ្រួសារ​រងគ្រោះ​ដោយ​ខ្យល់​កន្ត្រាក់ នៅ​ថ្ងៃទី១៨ ខែសីហា ដោយ​ចំណាយ​ទឹកប្រាក់       ១ ៣៣០ ០០។

ហើយ​នៅ​ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៤ ឯកឧត្តម ជុំ វង សមាជិក​ព្រឹទ្ធសភា និង​ឯកឧត្តម ហ៊ុន ម៉ា​នី ដំណាងរាស្ត្រ​មណ្ឌល​កំពង់ស្ពឺ​បាន​ចុះ សួរសុខទុក្ខ​គ្រួសារ​រងគ្រោះ​ដោយ​ខ្យល់​កន្ត្រាក់ ហើយ​ជួយ​ក្នុង គ្រួសារនីមួយៗទទួលបាន អង្ករ២៥គ.ក មី១កេស ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ ត្រីខ១យួរ តង់១ និង​ថវិកា ៤ ៤៥៥០០០រៀល​ផងដែរ៕

អានព័ត៌មានបន្ថែមស្តីពី៖ ប្រជាពលរដ្ឋស្រុកឱរ៉ាល់ចំនួន៩២៥គ្រួសារទទួល អំណោយមនុស្សធម៌កាកបាទក្រហមកម្ពុជា និង សិក្ខាសាលាស្តីពីការរៀបចំផែនការត្រៀមបម្រុងឆ្លើយតបគ្រោះអាសន្ន

Share on Facebook