បោះពុម្ព

ប្រជាពលរដ្ឋ ស្រុកសំរោងទង ចំនួន២៤៣គ្រួសារទទួល អំណោយមនុស្សធម៌កាកបាទក្រហមកម្ពុជា

ថ្ងៃទី២៥ ខែសីហា ​ឆ្នាំ២០១៤ នៅ​សាលាស្រុក​សំរោង​ទង មាន​ពិធី​ចែក​អំណោយ​មនុស្សធម៌​សាខា​កាកបាទក្រហម​ខេត្ត ដល់​ចាស់ជរា ជន​ឥត​ទីពឹង ជន​ងាយ​រងគ្រោះ ស្ត្រី​មេម៉ាយ និង​អ្នក​ផ្ទុកមេរោគ​អេ​ដ​ស៏ ចំនួន២៤៣ គ្រួសារ មកពី១៤៤ភូមិ ទាំង១៥ឃុំ នៃ​ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ។ ក្រោម​អធិបតីភាព ឯកឧត្តម តុង សេង អភិបាលរង​ខេត្ត និង​ជា​ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហម​ខេត្ត និង​មាន​ចូលរួម​ជា​កិ​តិ​យស​ពី ឯកឧត្តម លោកជំទាវ ក្នុង​ជួរ​គណៈ​កិ​តិ​យស​សាខា​កាកបាទក្រហម​ខេត្ត និង​សមាជិក​អនុសាខា និង​មាន​ចូលរួម​ពី លោក លោកស្រី ប្រធាន​ក្រុមប្រឹក្សា​ស្រុក  អភិបាល អភិបាលរង​ស្រុក ព្រមទាំង​យុវជន​ស្ម័គ្រចិត្ត​កាកបាទក្រហម ជាច្រើនរូប​ទៀត។

        បន្ទាប់ពី លោក ហង្ស គីម​ញ៉េ​ន អភិបាលស្រុក សំរោង​ទង មានមតិ​ស្វា​គម​ន៏ និង​ធ្វើ​របាយ​ការ​ណ៏​សង្ខេប​ជួន គណៈអធិបតី​រួចមក។

        ឯកឧត្តម តុង សេង អភិបាលរង​ខេត្ត និង​ជា​ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហម​ខេត្ត បាន​នាំ​ការសាកសួរ​សុខទុក្ខ​ពី​សំណាក់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត     ប៊ុន រ៉ានី​ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា​លើ​ផ្នែក​សុខភាព និង​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ទូទៅ ពិសេស​ខេត្តកំពង់ស្ពឺ

សម្តេច តែងតែបាន​ចុះសួរសុខទុក្ខ និង​នាំ​អំណោយ​មនុស្សធម៌​មក​ចែកជូន​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ   ខ្យល់​កន្ត្រាក់ និង​ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ​ក្នុង​ខេត្ត​ដោយ​មិន​ប្រកាន់​ជាតិ​សាស​ន៏ ពណ៌​សប្បុរ ឬ​និន្នាការ នយោបាយ​អ្វី​ឡើយ ពោលគឺ​ឲ្យ​តែ​រងគ្រោះ និង​ជួប​ការលំបាក។ មិនតែប៉ុណ្ណោះ​សម្តេច​មាន​ប្រសា​ស​ន៏​ផ្តាំផ្ញើរ​ដល់​គ្រប់​សាខា​ខេត្ត​ក្រុង​ទាំងអស់ សូម​យកចិត្តទុកដាក់​ចំពោះ​បងប្អូន​ដែលមាន​ជីវភាព ខ្វះខាត​ខ្លាំង ត្រូវ​ជួយ​មុនគេ ជាក់ស្តែង​ថ្ងៃនេះ​បន្ទាប់ពី​សាខា​បានទទួល​របាយ​ការ​ណ៏ ស្តីពី​ប្រជាពលរដ្ឋ​ដែល​ងាយ​រងគ្រោះ​ទាំង១៥ឃុំ ក្នុងស្រុក​សំរោង​ទង​រូ​ចមក  មន្ត្រី​ប្រតិបត្តិ​ការចុះពិនិត្យ និង​នាំយក​ស្បៀង សំភារៈ ដើម្បី​ចែក​ជួន​ទាន់ពេលវេលា។

        ទន្ទឹម​និង​នេះដែរ រយៈពេល​ជាង៧ខែ កន្លងទៅនេះ​សាខា​កាក​ក្រហម​កម្ពុជា​ខេត្តកំពង់ស្ពឺ ក៏បាន​ឆ្លើយតប​ទៅនឹង​ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ និង​រងគ្រោះ​ដោយ​គ្រោះមហន្តរាយផ្សេងៗសរុប​ចំនួន ៥៩៤គ្រួសារ មនុស្ស​ចំនួន២,៦៨១នាក់ និង​កាកបាទក្រហមកម្ពុជា​បាន​ជួយ​នៅ​ស្រុក​ឱ​រ៉ា​ល់ ចំនួន៩២៥គ្រួសារ។ ហើយ​ក្រៅពីនេះ​សាខា​ក៏មាន​កម្មវិធី សុវត្ថិភាព​ចរាចរ​ណ៏ អប់រំ​សុខភាព​ទៅតាម​សហគម​ន៏ និង​មាន​កម្មវិធីផ្សេងៗទៀត​ដើម្បី​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​ក្នុងការ​កាត់បន្ថយ អ​ត្ត្រា​ឈឺ

ស្លាប់​របស់​ប្រជាពលរដ្ឋ​នៅតាម​សហគម​ន៏។ ឆ្លៀត​ក្នុង​ឪ​កាស​នេះ ឯកឧត្តម​បាន​ផ្តាំផ្ញើរ​ចំពោះ​អាជ្ញាធរ​គ្រប់ លំដាប់ថ្នាក់​ធ្វើយ៉ាងណា​យក​អស់ កំលាំងកាយ​ចិត្ត​ជួយ​ដល់​ប្រជាពលរដ្ឋ​យើង​ដែល​ជួប​ការលំបាក លើ​ជីវភាព ត្រូវ​គិតគូរ​មុនគេ​មិន​អនុញ្ញាតិ ឲ្យ​ប្រជាពលរដ្ឋ​ស្លាប់​ដោយ​អត់បាយ ស្របតាម​ពាក្យស្លោក (ទីណា​មាន​ទុក​លំបាក​ទីនោះ​មាន​កាកបាទក្រហម) ជួយ​ផ្សព្វផ្សាយ​បន្ត​អំពី​ច្បាប់​ចរាចរ​ណ៏ ព្រោះ​បច្ចុប្បន្ន នេះ អត្រា​គ្រោះថ្នាក់​ចរាចរ​ណ៏​មានការ​កើនឡើង​ខ្ពស់ បើ​ប្រៀបធៀប​និង​ប្រទេសជិតខាង​យើង និង​ការងារ អប់រំ​សុខភាព​នៅតាម​សហគម​ន៏ ហើយ​សព្វថ្ងៃនេះ កាកបាទក្រហមកម្ពុជា កំពុង​ដើរតួរ​នាទី យ៉ាងសំខាន់ ផ្នែក​មនុស្សធម៌។

         នាពេល​នេះដែរ​គណៈអធិបតី បាន​ចែក​អំណោយ​មនុស្សធម៌​ដល់​ប្រជាពលរដ្ឋ​ទាំង២៤៣គ្រួសារ ក្នុង​មួយ​គ្រួសារ​ទទួលបាន៖ អង្ករ២៥គីឡូក្រាម  មី០១កេស,  ត្រីខ១យួ  ទឹកត្រី ទឹកស៊ីអ៊ីវ១យួ ប្រេងឆា១ដប​ធំ ថវិកា​ចំនួន១ម៉ឺន​រៀល ព្រមទាំង​នំ​បុ័ង​ចំនួន២៥០ដើម ពី​លោកជំទាវ ង៉ែ ផានី​កង​ហ៊ាង ផងដែរ៕

អានព័ត៌មានបន្ថែមស្តីពី៖ ឯកឧត្តម អ៊ូ សំអួន អញ្ញើញចុះពិនិត្យមើលប្រឡាយ និងបូមទឹក ជួនប្រជាកសិករ ស្រុក បរសេដ្ឋ, និងស្រុ គងពិសី និង​ឯកឧត្តម អ៊ូ សំអួន ចុះសំណេះសំណាល់ប្រជាកសិករ និងចែកពួជស្រូវ

Share on Facebook