បោះពុម្ព

ឯកឧត្តម អ៊ូ សំអួន ចុះពិនិត្យការងារតាមមូលដ្ឋាន

រដូវវស្សា​ឈាន​ជិត​ដល់​ចុងរដូវ ប៉ុន្តែ​ខេត្តកំពង់ស្ពឺ​មួយ​នេះ​នៅ​ពុំទាន់​មានទឹក​ភ្ញៀវ​គ្រប់គ្រាន់ សំរាប់​ប្រជាកសិករ​ដក់​ស្ទួ​ង​នៅឡើយ។ ដោយ​ឃុំ​មួយចំនួន​តូច​នៅក្នុង​ខេត្ត​មាន​ទឹកភ្លៀង អាច​ឲ្យ​ប្រជាកសិករ​ដក​ស្ទួ​ង ហើយ​មួយចំនួនធំ​ទៀត​ទើប​មានទឹក​តិច​តូច ក្នុង​ស្រែ។ ដូចនេះហើយ ឯកឧត្តម​ក៏បាន​ចុះ​ពិនិត្យមើល​ការបង្កបង្កើន​របស់​ប្រជាពលរដ្ឋ​ជាប្រចាំ នៅតាម​បណ្តា ឃុំ ស្រុក​មួយចំនួន​ក្នុង​ខេត្ត។ ហើយ​នៅ​ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៤ ឯកឧត្តម អ៊ូ សំ​អួន អភិបាលខេត្ត​បាន​ដឹកនាំ​ក្រុមការងារ​ចុះ​ពិនិត្យមើល ការបូមទឹក​ដាក់​ប្រឡាយ​មេ នៅ​ឃុំ​ព្រះ​និ​ពា​ន្ត ត្រង់ចំណុច​ស្ថានីយ បូមទឹក​ពី​ស្ទឹង​ព្រែក​ត្នោត​តា​ហោ។

ឯកឧត្តម​បាន​ដឹកនាំ​មន្ត្រី​ក្រោម​ឱ​វ៉ាត​បន្តដំណើរ​ទៅពិនិត្យ​មើល និង​ចាត់វិធានការ​ដល់​មន្ត្រី​ជំនាញ សិក្សា វាយតំ​លៃ​ក្នុងនោះ​រួមមាន៖

        ១.ពិនិត្យមើល​ទឹកភ្លៀង​ជន់​លិច​ដាច់​ផ្លូវ​នៅ​ភូមិ​ទួល​ស្តៅ ឃុំ​ក្រាំ​ចេក និង​ភូមិ​សំបួរ ឃុំ​ជើង​រាស់ ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ។ ដោយសា​ពីរ​ថ្ងៃ​ចុង​ក្រោយនេះ​មេឃ​បាន​បង្អុ​ល​ទឹកភ្លៀង​ជា​បន្តបន្ទាប់ ទើប​ធ្វើ ឲ្យ​មានទឹក​ហូរ​កាត់​ផ្លូវ​ត្រង់ចំណុច ដែល​គ្រឿងចក្រ​មន្ទីរ​គម​នា​គម​ន៏​ខេត្ត​កំពុង​រៀបចំ​ដាក់លូ​បង្ហូរ។

នៅត្រង់ចំណុច​នោះ ឯកឧត្តម​បាន​បញ្ជារ​កំលាំង​ជំនាញ​ចុះ​ដោះស្រាយ​ធ្វើជា​បន្ទាន់​នៅ​ចំណុច​ដែល​ប្រជាពលរដ្ឋ​កំពុង​ជួប​ទុក​លំបាក​ជាក់ស្តែង ដោយ​ឯក​ឧ​ត្ត​យោងទៅលើ​ថា៖ ផ្លូវ​ជាដ​ង្ហើ​សេដ្ឋកិច្ច។

        ២.ពិនិត្យមើល​ការពង្រីក​ផ្លូវ​ក្នុង​ខេត្ត​ពី​ផ្លូវ​ចំណុច​ជាប់​របង​សាលាខេត្ត​ឆ្ពោះទៅ​ភ្នំ​ជៀល ដែល​មន្ទីរ​សាធារណៈការ​កំពុង​ស្ថាបនា​ដើម្បី​ឲ្យ​មាន​គុណភាព​ខ្ពស់។

        ៣.ពិនិត្យមើល​ការ​ប្រក់​ដំបូល​អាគារ​វាយ សី និង​ប៉េង​ប៉ុង​នៅ​កី​ឡាន​ដ្ឋា​ន​ខេត្ត ដើម្បី​ឲ្យ​សំណង់​មួយ​នេះ​រឹងមាំ គត់​មុត និង​អាច​ឲ្យ ទាំង​មន្ត្រី​រាជា​ការ និង​ប្រជាពលរដ្ឋ​ទូ​ទៅមក​ហាត់ប្រាណ​ទីនេះ ប្រកប ដោយ​ផាសុខភាព។

        ៤.ថ្ងៃនោះ​ផងដែរ​ឯកឧត្តម និង​ក្រុមការងារ​បាន​ចុះ​ពិនិត្យមើល​សំណង់ និង​ការ​ស្មូន​រូបសំណាក​សម្តេចព្រះ​សង្ឃរាជ ជួន ណាត។ ក្នុងឱកាស​នោះដែរ​ឯកឧត្តម និង​ក្រុ​ការងារ​បាន​ពិនិត្យមើល​សំណង និង រូប​ស្មូន សម្តេច ដោយ​យកចិត្តទុកដាក់ និង​ផ្តាំផ្ញើរ​ដល់​មេកា​សំណង គ្រប់​ជំនាញ​ត្រូវ​ប្រឹងប្រែង​ធ្វើ​ទៅតាម កិច្ចសន្យា ការព្រមព្រៀង​គ្នា។ ហើយ​ត្រូវខិតខំ​ធ្វើ​ឲ្យ​មាន​សោ​ភ័​ណ្ឌ​ភាព និង​រឹងមាំ ព្រោះ​សំណង់ និង​រូបសំណាក​នេះ ជា​កំរិត​ថ្នាក់ជាតិ និង​ព្រមទាំង​ទុកជា​ស្នាដៃ​ទាំងនេះ​សំរាប់​ឲ្យក្មេងៗជំនន់​ក្រោយ បានដឹង​ពី​ប្រវត្តិសាស្ត្រ​សម្តេច និង​ទុកជា​កន្លែង​គោរពបូជា​ដល់​ជ​ន្នា​នុ​ជន​ដែល​កាន់សាសនា​ព្រះពុទ្ធ៕

អានព័ត៌មានបន្ថែមស្តីពី៖ ឯកឧត្តម អ៊ូ សំអួន ចុះសំណេះសំណាល់ប្រជាកសិករ និងចែកពួជស្រូវ , ឯកឧត្តម អ៊ូ សំអួន អញ្ញើញចុះពិនិត្យមើលប្រឡាយ និងបូមទឹក ជួនប្រជាកសិករ ស្រុក បរសេដ្ឋ, និងស្រុ គងពិសី និង បុណ្យផ្កាសាមគ្គីប្រមូលបច្ច័យកសាងរូបសំណាកសម្តេចព្រះសង្ឃរាជជួនណាត

Share on Facebook