បោះពុម្ព

ឯ.ឧ.អ៊ូ សំអួន ចុះចែកអំណោយមនុស្សធម៌ដល់ប្រជាពលរដ្ឋ២៩២គ្រូសារ

ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៤ នៅ​សាលាស្រុក​ភ្នំស្រួច​មាន​រៀបចំ​ពិធី​ចែក​អំណោយ​មនុស្សធម៌​ដល់ ជនពិកា​ចាស់ជរា កុមារកំព្រា ស្ត្រី​មេម៉ាយ អ្នក​ផ្ទុក​មេ​អេ​ដ​ស៏​ដែលជា​អ្នក​ទល់​ក្រ​ចំនួន២៩២នាក់។ ក្រោម​អធិបតីភាព​ឯកឧត្តម អ៊ូ សំ​អួន អភិបាលខេត្ត និង​ជា​ប្រធាន​កិ​តិ​យស​សាខា​កាកបាទក្រហមកម្ពុជា​កំពង់ស្ពឺ។

    ឯកឧត្តម អ៊ូ សំ​អួន អភិបាលខេត្ត និង​ជា​ប្រធាន​កិ​តិ​យស​សាខា​មាន​ប្រសា​ស​ន៏​ថា៖ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា សម្តេច តែងតែ​យកចិត្តទុកដាក់​ជានិច្ច​ចំពោះ​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ​ទាំងអស់ លើ​ផ្នែក​សុខភាព និង​ជីវភាព​រស់នៅ​របស់​ប្រជា ពលរដ្ឋ​ទូទៅ ពិសេស​ខេត្តកំពង់ស្ពឺ សម្តេច តែងតែបាន​ចុះសួរសុខទុក្ខ និង​នាំយក​អំណោយ​មនុស្សធម៌​មក​ចែកជូន​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ខ្យល់​កន្ត្រាក់  និង​ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ​ក្នុង​ខេត្ត ដោយ​មិន​ប្រកាន់​ជាតិ​សាស ពណ៍​សប្បុរ ឬ​ទិន្នាការ​នយោបាយ​អ្វី​ឡើយ។

          ទន្ទឹម​និង​នេះដែរ​រយៈពេល​ជាង​ប្រាំបី​ខែ​កន្លងទៅនេះ សាខា​កាកបាទក្រហមកម្ពុជា​ខេត្តកំពង់ស្ពឺ និង​កាកបាទក្រហមកម្ពុជា ក៏បាន​ឆ្លើយតប​ទៅ​និង​ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ និង​រងគ្រោះ​ដោយ គ្រោះមហន្តរាយផ្សេងៗ សរុប ចំនួន ១,៥១៩ គ្រួសារ មនុស្ស ចំនួន ៧,៣០៨នាក់ ក្នុងនោះ​កាកបាទក្រហមកម្ពុជា បាន​ជួយឧបត្ថម្ភ​នៅ​ស្រុក​ឱ​រ៉ា​ល់ ចំនួន ៩២៥ គ្រួសារ។

ឆ្លៀត​ក្នុង​ឳ​កាស​នេះ ឯកឧត្តម​បាន​ផ្តាំផ្ញើ​ចំពោះ​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់​ធ្វើយ៉ាងណា យក​អស់​កម្លាំងកាយ​ចិត្ត​ជួយ​ដល់​ប្រជាពលរដ្ឋ ជួប​ការលំបាក លើ​ផ្នែក​ជីវភាព​រស់នៅ​ត្រូវ​គិតគូរ​មុនគេ​បង្អស់​កុំអោយ​ប្រជាពលរដ្ឋ​ស្លាប់​ដោយ​អត់បាយ ស្របតាម​ពាក្យស្លោក  “ ទីណា​មានទុក្ខ​លំបាក ទីនោះ​មាន​កាកបាទក្រហម ” ។

នាពេល​នេះដែរ​គណៈអធិបតី បាន​ចែក​អំណោយ​មនុស្សធម៌​ដល់​ប្រជាពលរដ្ឋ​ទាំង២៩២គ្រួសារ ក្នុង​មួយ​គ្រួសារ​ទទួលបាន៖ អង្ករ២៥គីឡូក្រាម  មី០១កេស,  ត្រីខ១យួ  ទឹកត្រី ទឹកស៊ីអ៊ីវ១យួ ប្រេងឆា១ដប​ធំ ថវិកា​ចំនួន១ម៉ឺន​រៀល​ផងដែរ៕

អានព័ត៌មានបន្ថែមស្តីពី៖ ឯកឧត្តម អ៊ូ សំអួន ចុះពិនិត្យការងារតាមមូលដ្ឋាន និង មន្ត្រីរាជការចូលរួមក្នុងពិធីកាន់បិណ្ឌនៅវត្តភ្នំតូច

Share on Facebook