បោះពុម្ព

ឯកឧត្តម អ៊ូ សំអួន ចុះពិនិត្យមើលការបូមទឹកបញ្ចូលប្រឡាយមេជួយសង្គ្រោះស្រូវប្រជាពលរដ្ឋ

ពេលថ្មីៗនេះ ឯកឧត្តម អ៊ូ សំ​អួន អភិបាលខេត្ត និង​ក្រុមការងារ​បាន​ចុះ​បូមទឹក ពី​អូ​អន្លង់​ជ្រៃ បញ្ចូល​ប្រឡាយ​មេ ដើម្បី​ជួយសង្គ្រោះ សំណាប ស​ន្ទួ​ង ដែល​ខ្វះ​ទឹក និង​ដីស្រែ របស់​ប្រជាពលរដ្ឋ ដែល​ពុំទាន់​ភ្ជួរ​រាស់ ដោយសារ​គ្មាន​ទឹក  ស្ថិតនៅ​ឃុំ​ព្រះ​និ​ពា​ន្ត ដោយ​ដឹងថា​ឃុំ​មួយ​នេះ​មាន​ផ្ទៃដី​ស្រែ​សរុប៣៧១ហិកតា​ជួប​ការ រាំងស្ងួត​ខ្លាំងជាងគេ ក្នុងចំណោម​ឃុំ​ទាំង១៣ នៃ​ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ។

        ការចុះពិនិត្យ​ដល់​កន្លែង​បូមទឹក របស់​ឯកឧត្តម និង​អាជ្ញាធរ​ស្រុក ជាការ​ជំរុញ លើកទឹកចិត្ត និង​ព​ន្លឿ​ន​ការដក​ស្ទួ​ង​របស់​ប្រជាកសិករ ឲ្យ​កាន់តែ​សម្រេច​តាម​ផែនការ​ដែល​បាន​គ្រោងទុក។

បើតាម​របាយ​ការ​ណ៏​របស់​សាលាស្រុក​គងពិសី​បាន​ឲ្យ​ដឹងថា៖ ការដក​ស្ទួ​ង​របស់​ប្រជាកសិករ​នៅ ស្រុក​គងពិសី សម្រេចបាន​រហូតដល់​ពេលនេះ​សរុប៦ ៨៩៩ហិកតា​លើ​ផ្ទៃដី​ស្រែ​សរុប ១៥ ១៦៤ហិកតា។

ហើយ​បើតាម​របាយ​ការ​ណ៏​របស់​មន្ទីរ​កសិកម្ម​ខេត្ត​បាន​ឲ្យ​ដឹក​ថា៖ ខេត្តកំពង់ស្ពឺ​មាន​ផ្ទៃដី​ស្រែ​សរុប ចំនួន ១១៣ ៦០០ហិកតា ហើយ​ការដក ស្ទួ​ង រហូតមកដល់​ពេលនេះ​ទើប​សម្រេចបាន​ជាង ៥៨ ០០០ហិកតា គឺ​ស្មើ ៤៥.៥០%ប៉ុណ្ណោះ។

យោងតាម​របាយ​ការ​ណ៏ និង​ការងារ​ជាក់ស្តែង​ទាំងនេះ ជាហេតុ​ធ្វើ​ឲ្យ​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់ មានការ​ព្រួយ​បារ​ម្ម​ណ៏ និង​យកចិត្ត​ដាក់​ខ្ពស់​ទៅលើ ទុក​លំបាក​របស់​ប្រជាពលរដ្ឋ។ ដូច្នេះហើយ​ទើប ឯកឧត្តម អ៊ូ សំ​អួន អភិបាល នៃ​គណៈ​អភិបាលខេត្ត បាន​ជំរុញ​ទៅដល់​មន្ទីរ​អង្គភាព​ពាក់ព័ន្ធ ត្រូវខិតខំ​បំពេញភារកិច្ច និង​ចុះ​តាមដាន​ការងារ​ដក​ស្ទួ​ង​ជាប្រចាំ​ដើម្បី​ឆ្លើយតប​តម្រូវការ របស់​ប្រជាពលរដ្ឋ​នៅតាម​មូលដ្ឋាន៕

Share on Facebook