បោះពុម្ព

ខួបលើកទី១០នៃការគ្រងព្រះបរមរាជសម្បត្តិរបស់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី

ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៤ នៅ​ទីលាន​ពហុកីឡាដ្ឋាន​ខេត្ត​ត្ត​កំពង់ស្ពឺ មាន​រៀបចំ​ព្រះរាជ​ពិធីបុណ្យ ខួប​លើក​ទី១០នៃ​ការ​គ្រង​ព្រះ​បរម​រាជសម្បត្តិ​របស់​ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា។ ក្រោម​អធិបតីភាព​ឯកឧត្តម យឹម សុខុម ប្រធាន ក្រុមប្រឹក្សា​ខេត្ត និង​ឯកឧត្តម អ៊ូ សំ​អួន អភិបាល​នៃ​គណៈ​អភិបាលខេត្ត និង​ចូលរួម​ជា​កិ​តិ​យស​ប្រធាន អនុប្រធាន​មន្ទីរ អង្គភាព កងកំលាំង​ទាំង៣ ជុំវិញ​ខេត្ត លោកគ្រូ អ្នកគ្រូ សិក្សា​នុ​សិស្ស និង​ប្រជាពលរដ្ឋ សរុប​ប្រមាណ​ជាង២៣០០នាក់ មកពី​ក្រុង​ច្បារមន និង​ស្រុក​សំរោង​ទង។

        ឯកឧត្តម អ៊ូ សំ​អួន អភិបាល​នៃ​គណៈ​អភិបាលខេត្ត  មានប្រសាសន៍ថា៖ ក្នុង​រយៈពេល១០ឆ្នាំ ចុង​ក្រោយនេះ​ខេត្តកំពង់ស្ពឺ មានការ​អភិវឌ្ឍន៍​យ៉ាងខ្លាំង​ទាំង​លើ​វិស័យសេដ្ឋកិច្ច ហេដ្ឋារចនាសម្ព័ន្ធ និង​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ ត្រូវបាន​លើ​កំពស់ យ៉ាង​ឆាប់រហ័ស តាមរយៈ​ការទទួលបាន​នូវ​មុខរបរ និង​ប្រាក់ចំណូល​ពី​បណ្តា​រោងចក្រ សហគ្រាស​គ្រប់​ប្រភេទ​ចំនួន១០៦ និង​មាន៦.៦២៧ ផលិត កម្ម​មូលដ្ឋាន បានផ្តល់​ការងារ​ជួន​ប្រជាពលរដ្ឋ​ជាង១០ម៉ឺន​នាក់ ដែល​គិត​ជា​មធ្យម​ចំណូល​ទទួលបាន សរុប​ប្រមាណ​ជាង ១១លាន ដុល្លា​អាមេរិក​រៀងរាល់ខែ។ ក្រៅពីនោះ​មាន​សេវាកម្ម​ពាណិជ្ជកម្ម​ចំនួន ៤.៦១៦កន្លែង មាន​អ្នកបម្រើ​សេវាកម្ម​ជាង៧.៣១៧នាក់។

ទូទាំង​ខេត្ត​មាន​ក្រុមហ៊ុន​ចំនួន២៧ ដែល​ទទួល​សិទ្ធ វិនិយោគ​សម្បទាន​ដី​សេដ្ឋកិច្ច ក្នុ្ង​ង​នោះ​ស្ថិតនៅក្រោម​ការគ្រប់គ្រង​ដោយ​ក្រសួងបរិស្ថាន​ចំនួន១៣ និង​ក្រសួងកសិកម្ម​រុក្ខាប្រមាញ និង​នេសាទ​ចំនួន១០ក្រុមហ៊ុន និង​អនុគណៈកម្មាធិការ​វិនិយោគ​ខេត្ត​មាន​ចំនួន៤ក្រុមហ៊ុន។ លើ​ផ្ទៃដី​អាច​ដំណើរការ​ជាក់ស្តែង ៥៥.៨៦៨ហ.ត​កំពុងដំណើរការ ដាំ​ដំណាំង​កសិកម្ម​ដូចជា៖ អំពៅ ដើម​ម៉ៃសាក់ ដំឡូង​មី ដើម​ប្រេងខ្យល់ ដើម​អាកាស្យា ល្ហុងខ្វង។ល។

        ឯកឧត្តម​បន្តថា៖ កម្មវិធី​នេះ​ប្រព្រឹត្តទៅ​ប្រកបទៅដោយ​ភាព​មហោឡារិក​ក្រៃលែង និង​បាន​សំដែង​នូវ​ភក្តីភាព ថ្វាយ​ព្រះរាជ​សព្វ​សាធុការពរ បវរ​មហាប្រសើ​ដល់ ព្រះករុណា​ជា​អង្គ​ម្ចាស់ ជាទីគោរព សក្ការៈ ដ៏​ខ្ពង់​ខ្ពស់បំផុត សូម​ព្រះអង្គ​ទ្រ​ង​ប្រកបដោយ​ព្រះ​បញ្ញាញាណ​ភ្លឺ​ថ្លា និង​ព្រះរាជហឫទ័យ សន្តោស​ដ៏​ថ្លៃថ្លា សូម​ទ្រង់​គង់​នូវក្នុង​ព្រះ​បរម​សិរី​រាជសម្បត្តិ យូរអង្វែង​តរៀង​ទៅ។

ជាមួយគ្នានេះ​ផងដែរ ទូលព្រះបង្គំ សូម​លំអោនកាយ វាចា​ចិត្ត គោរពរ​ថ្វាយ​ព្រះរាជ​សព្វ​សារ​ធុ​កាពរ និង​សូម​បួងសួង គុណបុណ្យ​ព្រះ​រតនត្រ័យ វត្ថុ​សាក់​សិទ្ធ​ក្នុង​លោក ទេវតា​រក្សា​ព្រះមហា​ស្វេត​ច្ឋ​ត្រ សូម​ថ្វា​ព្រះ​ពរ ព្រះករុណា ព្រះបាទ​សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជណាចក្រ​កម្ពុជា សូម​ព្រះអង្គ ប្រកបដោយ​ព្រះ​ជន្មាយុ​យ៉ឺ​ន​យូ ព្រះកាយពល​មាំមួន​ព្រះ​ញ្ញា​ញាណ​ភ្លឺ​ថ្លា ឈ្លាសវៃ និង​គង់ ប្រថាប់​ក្នុង​ព្រះ​បរម​រាជសម្បត្តិ ជា​ម្លប់​ដ៏​ត្រជាក់​សម្រាប់​ប្រជាន​រាស្ត្រ​គ្រប់រូប ជានិច្ចតរៀង​ទៅ៕
លិខិតថ្វាយព្រះពរ​ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា!

អានព័ត៌មានបន្ថែមស្តីពី៖ សាលាខេត្ត កំពង់ស្ពឺបានធ្វើពិធីគោរពវិញ្ញាណក្ខ័ន្ធព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តមសីហនុ ព្រះមហាវីរក្សត្រ  និង គណៈប្រតិភូក្រសួង អាជ្ញាធរខេត្ត ទាំងសមាជិកក្រុមហ៊ុន LYP Groupចុះពិនិត្យបញ្ហាជម្លោះដីធ្លីរ៉ាំរ៉ៃ

Share on Facebook