បោះពុម្ព

ប្រជាពលរដ្ឋចំនួន១១៤គ្រួសារទទួល អំណោយមនុស្សធម៌កាកបាទក្រហមកម្ពុជា

ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៤នៅ​វត្ត​អង្គ​សណ្តាន់ មាន​ពិធី​ចែក​អំណោយ​មនុស្សធម៌​សាខា​កាកបាទក្រហម​ខេត្ត ដល់​ចាស់ជរា ជន​ឥត​ទីពឹង ជន​ងាយ​រងគ្រោះ កុមារកំព្រា ស្ត្រី​មេម៉ាយ និង​អ្នក​ផ្ទុកមេរោគ​អេ​ដ​ស៏ ចំនួន១១៤ គ្រួសារ មកពី​ឃុំ​ចំនួន២ ឃុំ​ព្រះ​ស្រែ និង​ឃុំ​វាល​ពង់ នៃ​ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ។ ក្រោម​អធិបតីភាព ឯកឧត្តម តុង សេង អភិបាលរង​ខេត្ត និង​ជា​ប្រធាន​គណៈ​កម្មា​ធិការ​​សាខា​កាកបាទក្រហម​ខេត្ត និង​មាន​ចូលរួម​ជា​កិ​តិ​យស​ពី​ជួរ​គណៈ​កិ​តិ​យស​សាខា​កាកបាទក្រហម​ខេត្ត និង​អនុសាខា   អភិបាល អភិបាលរង​ស្រុក ព្រមទាំង​យុវជន​ស្ម័គ្រចិត្ត​កាកបាទ​ក្រហម ជាច្រើនរូប​ទៀត។

        បន្ទាប់ពី លោក ងួន វាសនា អភិបាលស្រុក ឧដុង្គ មានមតិ​ស្វា​គម​ន៏ និង​ធ្វើ​របាយ​ការ​ណ៏​សង្ខេប​ជួន គណៈអធិបតី​រួចមក។

        ឯកឧត្តម តុង សេង អភិបាលរង​ខេត្ត និង​ជា​ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហម​ខេត្ត បាន​នាំ​ការសាកសួរ​សុខទុក្ខ​ពី​សំណាក់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត     ប៊ុន រ៉ានី​ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា បានចិត្ត​ផ្នែក​សុខភាព និង​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ទូទៅ

ពិសេស​ខេត្តកំពង់ស្ពឺ សម្តេច តែងតែបាន​ចុះសួរសុខទុក្ខ និង​នាំ​អំណោយ​មនុស្សធម៌​មក​ចែកជូន​ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ​ដោយ​មិន​ប្រកាន់​ជាតិ​សាស​ន៏ ពណ៌​សប្បុរ ឬ​និន្នាការ នយោបាយ​អ្វី​ឡើយ ពោលគឺ​ឲ្យ​តែ​រងគ្រោះ និង​ជួប​ការលំបាក។ មិនតែប៉ុណ្ណោះ​សម្តេច​មាន​ប្រសា​ស​ន៏​ផ្តាំផ្ញើរ​ដល់​គ្រប់​សាខា​ខេត្ត​ក្រុង​ទាំងអស់ សូម​យកចិត្តទុកដាក់​ចំពោះ​បងប្អូន​ដែលមាន​ជីវភាព ខ្វះខាត​ខ្លាំង ត្រូវ​ជួយ​មុនគេ ជាក់ស្តែង​ថ្ងៃនេះ ប្រជាពលរដ្ឋ​ដែល​ងាយ​រងគ្រោះ​ទាំង១១៤គ្រួសារ  ដោយ​សាខា​ចុះ​បាន​នាំយក​ស្បៀង សំភារៈ ដើម្បី​ចែក​ជួន​ទាន់ពេលវេលា។

ឆ្លៀត​ក្នុង​ឪ​កាស​នេះ ឯកឧត្តម​បាន​ផ្តាំផ្ញើរ​ចំពោះ​អាជ្ញាធរ​គ្រប់ លំដាប់ថ្នាក់​ធ្វើយ៉ាងណា​យក​អស់ កំលាំងកាយ​ចិត្ត​ជួយ​ដល់​ប្រជាពលរដ្ឋ​ដែល​ជួប​ការលំបាក លើ​ជីវភាព ត្រូវ​គិតគូរ​មុនគេ​មិន​អនុញ្ញាតិ ឲ្យ​ប្រជាពលរដ្ឋ​ស្លាប់​ដោយ​អត់បាយ ស្របតាម​ពាក្យស្លោក (ទីណា​មាន​ទុក​លំបាក​ទីនោះ​មាន​កាកបាទក្រហម)      នាពេល​នេះដែរ​គណៈអធិបតី បាន​ចែក​អំណោយ​មនុស្សធម៌​ដល់​ប្រជាពលរដ្ឋ​ទាំង១១៤គ្រួសារ ក្នុង​មួយ​គ្រួសារ​ទទួលបាន៖ អង្ករ២៥គីឡូក្រាម  មី០១កេស,  ត្រីខ១យួ  ទឹកត្រី ទឹកស៊ីអ៊ីវ១យួ ប្រេងឆា១ដប​ធំ ថវិកា​ចំនួន១ម៉ឺន​រៀល៕

អានព័ត៌មានបន្ថែមស្តីពី៖ ខួបលើកទី១០នៃការគ្រងព្រះបរមរាជសម្បត្តិរបស់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី  និង ឯកឧត្តម អភិបាលខេត្ត និងពុទ្ធបរិស័ទដង្ហែបុណ្យកឋិនទានមហាសាមគ្គី ទៅវត្តព្រៃមិច និងវត្តសំរោង

Share on Facebook