បោះពុម្ព

ឯកឧត្តម អ៊ូ សំអួន សំណេះសំណាលកីឡាករទូកងរក្រោយបញ្ចប់ព្រះរាជពិធីអុំទូក អកអំបុកសំពះព្រះខែ និងលយប្រទីប

ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៤ នៅ​សាលប្រជុំ​សាល​ខេត្ត​មាន​រៀបចំ​ពិធី​សំណេះសំណាល និង​សាកសួ​សុខ​ទុក និង​ប្រគល់​ជ័យលាភី​ថ្នាក់ជាតិ​ដល់​អ្នកតំណាង​ទូកងរ។ ក្រោម​អធិបតីភាព​ឯកឧត្តម  អ៊ូ សំ​អួន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ស្ពឺ និង​ឯកឧត្តម សត្យា វុ​ធ អនុប្រធាន គណៈអចិន្ត្រៃយ៍​នៃ​គណៈបក្ស​​ប្រជាជន​​កម្ពុជា​​ខេត្ត​កំពង់ស្ពឺ ព្រម​ទាំង​ប្រធាន​​អនុប្រធាន​​មន្ទីរ​ជុំវិញ​ខេត្ត​ជា​កិ​តិ​យស។

ទូកងរ​ទទួល​ជ័យលាភី​ថ្នាក់ជាតិ​មាន​ចំនួន​បី គឺ​ទី១.ឈ្មោះ គងពិសី​មហា​សែន​តេ​ជៈ ឈ្នះ​បី​ថ្ងៃ​ជាប់​គ្នា ទទួលបាន ពាន១ - ប័ណ្ណ​អនុស្សាវរីយ៍១- ទង់​អនុស្សាវរីយ៍១- ថវិកា​ចំនួន៤០០.០០០៛ មី​យើង​ចំនួន៤កេស​តូច ទី២.ឈ្មោះ បារមី លោក​គ្រី​ពេជ្រនិល​ទទួលបាន​ពាន១- ប័ណ្ណ​អនុស្សាវរីយ៍១- ទង់​អនុស្សាវរីយ៍១- ថវិកា៤០០.០០០៛ មី​យើង​ចំនួន៤កេស​តូច និង​ទី៣.ឈ្មោះ បារមី​លោកយាយ​ម៉ៅ​ពេជ្រ ទទួលបាន ប័ណ្ណ​អនុស្សាវរីយ៍១- ទង់​អនុស្សាវរីយ៍១-ថវិកា៣០០.០០០៛ មី​យើង​ចំនួន៤កេស​តូច។

        ឯកឧត្តម អ៊ូ សំ​អួន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ស្ពឺ បាន​នាំ​ការសាកសួ​សុខ​ទុក ពី​សំណាក់​ប្រមុខ​រាជរដ្ឋាភិបាល​តាមរ​យៈ ឯកឧត្តម សាយ ឈុំ អនុប្រធាន​ទី១ព្រឹទ្ធសភា និង​បាន​ផ្តាំផ្ញើរ កីឡាករ​ទូកង​រទាំង១៧២នាក់​ថា៖ ការប្រកួត​ប្រ​ជែ​ញ​តែងតែ មាន​ឈ្នះ និង ចាញ់ ដូច្នេះ​ក្រុម​អ្នកឈ្នះ និង​អ្នកចាញ់​ត្រូវខិតខំ ហ្វឹកហាត់​បន្ថែមទៀត ឲ្យ​កាន់​តែមាន​បច្ចេកទេស​ល្អ​ជាង​មុន ដើម្បី​ត្រៀម​ក្នុងការ​ដណ្តើម​នូវ​ជ័យជំនះ​នៃ​ការប្រកួត​នាឆ្នាំក្រោយៗទៀត ។ ម្យ៉ាងទៀត​ចំពោះ​កីឡាករ ដែល ជា​អ្នកឈ្នះ​វិញ មិន​ត្រូវមាន​មោទនៈភាព នឹង​ជ័យជំនះ​របស់ខ្លួន គឺ​ត្រូវ​ពង្រឹង​ការហ្វឹកហាត់​បន្ថែម ក្នុងការ​បង្កើន​នូវ បច្ចេក ទេស​របស់ខ្លួន ក្នុង​ការទទួល​ជ័យជំនះ​បន្តទៀត ។

        ជាមួយគ្នា​នោះ​ផងដែរ ឯកឧត្តម អ៊ូ សំ​អួន បាន​ថ្លែងអំណរគុណ​នូវ​សណ្តាន​ចិត្ត​ដ៏​ល្អ និង​យកចិត្តទុកដាក់​ចំពោះ​កីឡាករ ពី​សំណាក់​ឯកឧត្តម សាយ ឈុំ អនុប្រធាន​ទី១ព្រឹទ្ធសភា ឯកឧត្តម ហ៊ុន ម៉ា​នី អ្នកតំណាងរាស្ត្រ​មណ្ឌល​កំពង់ស្ពឺ និង​តាម​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត ព្រមទាំង​សប្បុរសជន​នានា បានផ្តល់​ទាំង​សម្ភារៈ និង​ថវិកា​ដល់​កីឡាករ​ទូកងរ​រហូត​ដល់ទី​បញ្ចប់​នៃ​ព្រះ​រាជពិធី​អុំទូក អកអំបុក សំពះ​ព្រះ​ខែ និង​លយប្រទីប។ ជាល​ទ្ធិ ផល​ក្រុម​កីឡាករ​ទូកង​រខិត​ខំប្រឹងប្រែង​អុំទូក​អស់​កំលាំងកាយ​ចិត្ត​រហូត​ទទួលជោគជ័យ​គួ​ជាទី​មោ​ទ​ភាព សំរាប់​ប្រជាពលរដ្ឋ​ទូទាំង​ខេត្តកំពង់ស្ពឺ។

        បញ្ចប់​នៃ​កម្មវិធី ឯកឧត្តម​គណៈអធិបតី​បាន​ចែក​ដល់​កីឡាករ​ទូកង​រទាំង១៧២នាក់ ក្នុងម្នាក់ៗទទួលបាន​ថវិកា​ចំនួន១០៥.០០០៛ និង​សម្ភារៈ​មួយកញ្ចប់ មាន​ក្រមា មី ស្កសរ និង​ទឹកដោះគោ។ សូមបញ្ជាក់​ផងដែរ​ឯកឧត្តម​គណៈ​អធិបតី បាន​ចេញថ្លៃ​ធ្វើដំណើរ​ឲ្យ​កីឡាករ​ទូកងរ​ទាំងអស់​គ្នា​ផងដែរ៕

អានព័ត៌មានបន្ថែមស្តីពី៖ សាលាវិទ្យាល័យហ៊ុនសែន រលាំងឈួកបើក បវេសកាឆ្នាំសិក្សា ២០១៤-២០១៥ និង ឯកឧត្តម អ៊ូ សំអួន អញ្ញើញចុះពិនិត្យមើលប្រឡាយ និងបូមទឹក ជួនប្រជាកសិករ ស្រុក បរសេដ្ឋ, និងស្រុ គងពិសី

Share on Facebook