បោះពុម្ព

ឯ.ឧ.ហ៊ុន ម៉ានី អញ្ជើញជាអធិបតីភាពសម្ភោធសាលាបឋមសិក្សាពិស៍ ស្រុកថ្ពង

សាលាបឋមសិក្សា​មួយខ្នង​ត្រូវបាន​សម្ភោធ​ដាក់ឲ្យ​ប្រើប្រាស់​កាលពីថ្ងៃ​ទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៤ ដើម្បី​ឆ្លើយ​តប​ទៅនិង​តំរូវការ​របស់​ក្មួយៗ​សិក្សានុសិស្ស មានភាពលំបាកសំរាប់ក្មេងតូចៗ​ធ្វើដំណើ​ទៅ​សាលានារដូវ​ភ្លៀងធ្លាក់។ ដោយ​មើលឃើញ​ពីទុក​លំបាក​របស់ក្មួយៗ ឯកឧត្តម អ្នកឧកញ៉ា លី យ៉ុងផាត់ និង​មាន​ការ​ស្នើសុំពីអាជ្ញាធរផងនោះ​។ ទើបសាងសងអគារមួយខ្នងលើផ្ទៃដីប្រមាណ៧០ម៉ គុណ​២០០ម៉ អគាស្ថាបនាតាមស្តងដារគ្រឹះស្ថាន​អប់រំជាតិមួយខ្នង ស្ថិត​នៅ​ភូមិ​ពិស៍ ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ដែលស្ថិតក្នុង​ភូមិមួយ​មាន​ប្រជាពល​រដ្ឋរស់​នៅ​ប្រមាណជាង២០០ខ្នងផ្ទះ និងមានសិក្សា​នុសិស្សចំនួន​៧០នាក់កំពុងសិក្សានៅ​សាលា​​ឆ្ងាយពីផ្ទះ​របស់​ពួកគេ។ ពីមុនពួកគេធ្វើដំណើរទៅ សិក្សា​នៅសាលា​បឋមសិក្សាខេមរៈភូមិន្ទ(ថ្នល់បំបែក)ស្ថិតនៅឃុំអមលាំង ចំងាយប្រមាណពី៣ ទៅ៤គីឡូ​ម៉ែត្រ​ពីផ្ទះ​របស់​ពួកគេ។

អញ្ជើញជាអធិប​តីភាពនាឱកាសនោះមាន ឯកឧត្តម ហ៊ុន ម៉ានី អ្នកតំណាង​រាស្ត្រមណ្ឌលកំពង់ស្ពឺ ឯ.ឧ. អ្នកឧកញ៉ា លី យ៉ុងផាត់ សមាជិក​ព្រឹទ្ធសភា ឯ.ឧ. អ៊ូ សំអួន អភិបាល​នៃគណៈ​អភិបាលខេត្ត​កំពង់ស្ពឺ និងចូលរួមជា​​កិតិយស​ពីប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត មន្ត្រីការិយា​ល័យជុំវិញ​ស្រុក ព្រម​ទាំង​តំណាង​អង្គការ តំណាង​ក្រុមហ៊ុននានា និងប្រជាពលរដ្ឋ​យ៉ាង​ច្រើនកុះករផងដែរ។

        បន្ទាប់ពីលោក អេង ស្រ៊ុន អភិបាលស្រុកថ្ពងបានធ្វើរបាយការណ៏សង្ខេបរួចមក។ ឯ.ឧ. ហ៊ុន ម៉ានី តំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ បាននាំនូវ​ការសាក​សួ​សុខ​​ទុកពីសំណាក់​សម្តេចទាំងបី ពិសេស    សម្តេចអគ្គមហា​សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ​ព្រះរាជាណាចក្រកម្ពុជា ដែលសម្តេ​ច​តែងតែ​យក​ចិត្ត​ទុក​ដាក់​លើជីវភាព​រស់នៅ​របស់បងប្អូនប្រជាពលរដ្ឋគ្រប់ ស្រទប់វណ្ណៈ។ ជាមួយគ្នា​នេះផងដែរ ឯ.ឧ.គណៈ​អធិបតី​បាន​ថ្លែង​អំណរ​​គុណ​យ៉ាង​ជ្រាល​​ជ្រៅ​ចំពោះ អ្នក ឧកញ៉ា លី យ៉ុងផាត់ ដែលបានចំណាយទ្រព្យសម្បត្តិផ្ទាល់ខ្លួន មកកសាងសាលាមួយខ្នង និងសមិទ្ធផលជាច្រើនទៀត ដើម្បីជួយ​​សំរួលបន្ទុករាជរដ្ឋាភិបាល ក៏ដូចជា​ជួយសម្រួល​ទុកលំបាកក្មួយ​ៗសិក្សានុសិស្ស។ ម្យ៉ាងទៀត​សមិទ្ធិផល​​ដ៏ថ្លៃថ្លានេះ​ បានរួមចំណែកក្នុងការអភិវឌ្ឍន៍វិស័យអប់រំ កាន់តែ​មាន​ការរីក​ចំរើន​បន្ថែមទៀត។

      

 

កិច្ចបន្ទាប់ឯ.ឧ គណៈអធិបតីបានអញ្ជើញកាត់ខ្សែបូណ៌ដាក់ឲ្យប្រើប្រាស់ចាប់ពីពេលនេះតទៅ ហើយគណៈអធិបតីបានចូលពិនិត្យតាមបន្ទប់ និងមានចែកវត្តុ កំដរដៃ សំរាប់សិក្សានុសិស្ស ព្រមទាំង​ប្រជា​ពលរដ្ឋដែលបានចូលរួម ដែលជាថវិកាផ្ទាល់របស់អ្នកឧកញ៉ា លី យ៉ុងផាត់៕

អានព័ត៌មានបន្ថែមស្តីពី៖ ឯកឧត្តម អ៊ូ សំអួន សំណេះសំណាលកីឡាករទូកងរក្រោយបញ្ចប់ព្រះរាជពិធីអុំទូក អកអំបុកសំពះព្រះខែ និងលយប្រទីប និង សាលាស្រុកថ្ពងរៀបចំការប្រណាំងទូកអបអរសាទព្រះរាជពិធីអុំទូក

Share on Facebook