បោះពុម្ព

ប្រកូតបាល់ទាត់មិត្តភាពរវាងកីឡាករនាយកដ្ឋានស៊ើបអង្កេត នៃអគ្គនាយកដ្ឋានអន្តោប្រវេស ក្រសួងមហាផ្ទៃ និងកីឡាករស្នងការរដ្ឋានខេត្តកំពង់ស្ពឺ

រសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៤ នៅ​កីឡាដ្ឋាន​ខេត្ត​កំពង់ស្ពឺ មានរៀបចំប្រកូតបាល់​ទាត់មិត្ត​ភាពរវាងកីឡាករ​នាយកដ្ឋានស៊ើបអង្កេត នៃអគ្គនាយកដ្ឋានអន្តោប្រវេស ក្រសួង​មហាផ្ទៃ ដឹកនាំ​ក្រុមដោយលោកឧត្តមសេនីយ៍ទោ អ៊ុក ហៃសីលា និងកីឡាករ​បាល់ទាត់នៃស្នងការ​រដ្ឋានខេត្តកំពង់ស្ពឺ​ដឹកនាំក្រុមដោយលោកសេនីយ៍ត្រី សម សាមួន ស្នង​ការ​រង​នៃ​ស្នងការរដ្ឋាននគរបាលខេត្ត។    មានប្រសាសន៍ ទៅកាន់កីឡាករ​ក្នុងពិធី​បើកការ​ប្រកួត​បាល់​ទាត់ នាពេលនោះ លោក សម សាមួន បានថ្លែងថា៖ ក្នុង​ខេត្ត​កំពង់ស្ពឺ​ក៏ដូចជានៅទូទាំងប្រទេសកម្ពុជាដែរ គឺមានសុខសន្តិភាព និងអភិវឌ្ឍន៍ ពេញលេញ ក៏ ដោយសារយើងទាំងអស់គ្នាខិតខំរួបរួមសាមគ្គីគ្នា កសាងប្រទេសជាតិជាធ្លុងមួយ។ ដូច្នេះ​ទើបយើងទាំងអស់គ្នាមានឱកាសបានរៀបចំការប្រកួតកីឡាបាល់ទាត់ បន្ទាប់ពីបានបំពេញភារកិច្ចស្នូល នៅតាមអង្គភាពរៀងៗខ្លួន។ ហើយលោកបានបន្តថា កីឡាគឺនាំមកសុខភាព សាមគ្គីភាព សហប្រតិបត្តិ​ការ និងបង្កើន​ភាព​ស្និទ្ធ​ស្នាល។

លទ្ធិផលនៃការប្រកួតកីឡារ គឺក្រុមកីឡាក្រសួងមហាផ្ទៃទទួលបានពិន្ទុ០២ និងក្រុមកីឡាករ ស្នងការ​រដ្ឋាខេត្តទទួលបានពិន្ទុ០ នៅតង់ទី០១។

លទ្ធិផលនៃការប្រកួតកីឡារនៅតង់ទី២ គឺក្រុមកីឡាករ ស្នងការ​រដ្ឋាខេត្តទទួលបានពិន្ទុ០៥ ហើយក្រុមកីឡាក្រសួងមហាផ្ទៃទទួលបានពិន្ទុ០១​​ ។

បញ្ចប់ការប្រកួតគឺទទួលបានពិន្ទុ០៥ ទាល់០៣ ដោយ​ក្រុមកីឡាករនៃស្នងការរដ្ឋាននគរ​បាល​ខេត្តកំពង់ស្ពឺ​ទទួលបានលទ្ធិផលល្អ លើការប្រកួតជាមិត្តភាពនាពេលនោះ៕

អានព័ត៌មានបន្ថែមស្តីពី៖ ប្រកូតកីឡាមិត្តភាព អបអរសាទររំលឹកខួបអនុស្សាវរីយ៏ លើកទី៦៣នៃការបង្កើតគណបក្សប្រជាជនកម្ពុជា

Share on Facebook