បោះពុម្ព

ពិធីចែកអំណោយមនុស្សធម៌១៥៥គ្រួសាររបស់កាកបាទក្រហមកម្ពុជា

កាលពី​ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៤នៅ​បរិវេន​វត្ត ព្រៃ​ត្រាច ឃុំ អង្គ​ពពេល ស្រុក​គងពិសី​ខេត្តកំពង់ស្ពឺ​បាន​ប្រារព្វ​ពិធី​ចែក​អំណោយ​របស់​កាកបាទ​ក្រហម​កម្ពុជា​ក្រោម​អធិបតីភាព ឯកឧត្តម អ៊ូ សំ​អួន អភិបាល​នៃ​គណៈ​អភិបាលខេត្ត និង​ជា​ប្រធាន​កិ​តិ​យស​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តកំពង់ស្ពឺ។

        លោក ម៉ា សាវ៉ាត អភិបាលស្រុក និង​ជា​ប្រធាន​កិ​តិ​យស​អនុសាខា​កាកបាទក្រហម ស្រុក​គងពិសី បានធ្វើ​សន្ទរកថា​ស្វា​គម​និង​រាយ​ការ​ណ៏​អំពី​ភាព​រីកចំរើន អភិវឌ្ឍ​ន៏​លើ​គ្រប់​វិស័យ​រួចមក។

ឯកឧត្តម អ៊ូ សំ​អួន អភិបាល​នៃ​គណៈ​អភិបាលខេត្ត និង​ជា​ប្រធាន​កិ​តិ​យស​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តកំពង់ស្ពឺ​បាន​សំណេះសំណាល និង​នាំ​ការសាកសួរ​សុខទុក្ខ​ពី​សំណាក់​សម្តេច​ទាំងបី​ពិសេស​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ដែល​សម្តេច​តែងតែ​យកចិត្តទុកដាក់​ពី​ជីវភាព​ប្រជាពលរដ្ឋ​ទូទៅ ដោយ​មិន​ប្រកាន់​និន្នាកា​នយោបាយ​ឡើយ។ ឯកឧត្តម ថ្លែងអំណរគុណ យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ទឹកចិត្ត​អាណិត​ស្រលាញ់ និង​យកចិត្តទុកដាក់​ខ្ពង់ខ្ពស់​ពី​ប្រមុខ​រាជរដ្ឋាភិបាល ពិសេស​កាកបាទក្រហម​កម្ពុជា ខិតខំ​ប្រឹងប្រែង​គៀងគរ​រក​មូលនិធិ​ដើម្បី​ឆ្លើយតប​ទៅ វិស័យ​មនុស្សធម៌​ដល់​ជនពិការ មនុស្ស​ចាស់ជរា អ្នក​ផ្ទុកមេរោគ​អេ​ដ៏ និង​អ្នក​ជួបប្រទះ​ការខ្វះខាត​និង​ជន​ងាយ​រងគ្រោះ។

        ឯកឧត្តម បានលើកឡើង​ទៀតថា ការរីកចំរើន អភិវឌ្ឍ​ន៏ ផ្លូវ ថ្នល ស្ពាន ទឹក ភ្លើង ដោយ​ប្រមុខ​រដ្ឋាភិបាល​ខិតខំ​ប្រឹងប្រែង​យក​អស់កំលាំង​កាយ​ចិត្ត ប្រាជ្ញា​ចំរើន​ជួន​ជាតិ​មាតុភូមិ។ ហើយ​ឯកឧត្តម​បាន​ផ្តាំផ្ញើ​ដល់​ជ្ញា​ធរ​គ្រប់លំដាប់​ថ្នាក់​ទប់​រាល់​លេងល្បែង​ស៊ីសង គ្រប់​ប្រភេទ  ជួញដូរ​ផ្លូវភេទ គ្រឿងញ្ញៀន និង​រឹតបន្តឹង​ច្បាប់​ចរាចរ​ណ៏​ដើម្បី​កាត់បន្ថយ​អត្រា​ស្លាប់​និង​រងរបួស។

នៅ​ទីបញ្ចប់​ឯកឧត្តម​បាន​ចែក​អំណោយ​ដល់​ប្រជាពលរដ្ឋ​ទាំង១៥៥គ្រួសារ​ក្នុង​មួយ​គ្រួសារ​ទទួលបាន​អង្ករ២៥គីឡូក្រាម  មី០១កេស,  ត្រីខ១យួ  ទឹកត្រី ទឹកស៊ីអ៊ីវ១យួ ប្រេងឆា១ដប​ធំ ថវិកា​ចំនួន១ម៉ឺន​រៀល ព្រមទាំង​ប្រគេន ដល់ ព្រះចៅអធិការ វត្ត​ព្រៃ​ត្រាច នូវ​សម្ភារៈ​មួយចំនួន ដើម្បី​ឧទ្ទិស​កុសលផល​បុណ្យ​ដល់​បុព្វការី​ជន​ដែល​បាន​ចែក​ឋាន​ទៅហើយ ផងដែរ៕

អានព័ត៌មានបន្ថែមស្តី៖ ឯ.ឧ.អ៊ូ សំអួន ចុះចែកអំណោយមនុស្សធម៌ដល់ប្រជាពលរដ្ឋ២៩២គ្រូសារ និង ឯកឧត្តម អ៊ូ សំអួន អញ្ញើញចុះពិនិត្យមើលប្រឡាយ និងបូមទឹក ជួនប្រជាកសិករ ស្រុក បរសេដ្ឋ, និងស្រុ គងពិសី

Share on Facebook