បោះពុម្ព

ពិធីចែកអំណោយមនុស្សធម៌ដល់គ្រួសារទីទល់ក្រខ្វះស្បៀង១៦៧គ្រួសាររបស់កាកបាទក្រហមកម្ពុជា

ចុង​សប្តាហ៍​ថ្មី​នេះ​នៅ​បរិវេន​សាលាស្រុក បរសេដ្ឋ ខេត្តកំពង់ស្ពឺ​បាន​ប្រារព្វ​ពិធី​ចែក​អំណោយ​របស់​សាខា​កាកបាទក្រហមកម្ពុជា​ក្រោម​អធិបតីភាព ឯកឧត្តម អ៊ូ សំ​អួន អភិបាល​នៃ​គណៈ​អភិបាលខេត្ត និង​ជា​ប្រធាន​កិ​តិ​យស​សាខា​ខេត្តកំពង់ស្ពឺ និង​អញ្ជើញ​ជា​កិ​តិ​យស​ពី ឯកឧត្តម ប៊ិន សារ៉េត ទីប្រឹក្សា​ជាន់ ខ្ពស់​រដ្ឋសភា ឯកឧត្តម អភិបាលរង​ខេត្ត និង​ជា​ប្រធាន​គណកម្មាធិការ​សាខា លោកជំទាវ ង៉ែ ផាន្នី កង​ហាង អនុប្រធាន​កិ​តិ​យស​សាខា ព្រមទាំង​ប្រជាពលរដ្ឋ​មកពី​ឃុំ​ទាំង១៥ នៃ​ស្រុក​បរសេដ្ឋ  ដែលមាន​ប្រជាពលរដ្ឋ១៦៧គ្រួសារ។

        លោក ណុប គឹម​ស្រ៊េ​ង អភិបាលស្រុក និង​ជា​ប្រធាន​កិ​តិ​យស​អនុសាខា​កាកបាទក្រហម ស្រុក​បរសេដ្ឋ បានធ្វើ​សន្ទរកថា​ស្វា​គម​និង​រាយ​ការ​ណ៏​អំពី​ភាព​រីកចំរើន អភិវឌ្ឍ​ន៏​លើ​គ្រប់​វិស័យ​រួចមក។

ឯកឧត្តម អ៊ូ សំ​អួន អភិបាល​នៃ​គណៈ​អភិបាលខេត្ត និង​ជា​ប្រធាន​កិ​តិ​យស​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តកំពង់ស្ពឺ​បាន​សំណេះសំណាល និង​នាំ​ការសាកសួរ​សុខទុក្ខ​ពី​សំណាក់​សម្តេច​ទាំងបី​ពិសេស​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ដែល​សម្តេច​តែងតែ​យកចិត្តទុកដាក់​ពី​ជីវភាព​ប្រជាពលរដ្ឋ​ទូទៅ ដោយ​មិន​ប្រកាន់​និន្នាកា​នយោបាយ​ឡើយ។ ឯកឧត្តម ថ្លែងអំណរគុណ យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ទឹកចិត្ត​អាណិត​ស្រលាញ់ និង​យកចិត្តទុកដាក់​ខ្ពង់ខ្ពស់​ពី​ប្រមុខ​រាជរដ្ឋាភិបាល ពិសេស​កាកបាទក្រហម​កម្ពុជា ខិតខំ​ប្រឹងប្រែង​គៀងគរ​រក​មូលនិធិ​ដើម្បី​ឆ្លើយតប​ទៅ វិស័យ​មនុស្សធម៌​ដល់​ជនពិការ មនុស្ស​ចាស់ជរា អ្នក​ផ្ទុកមេរោគ​អេ​ដ៏ និង​អ្នក​ជួបប្រទះ​ការខ្វះខាត​និង​ជន​ងាយ​រងគ្រោះ។

        ឯកឧត្តម បានលើកឡើង​ទៀតថា ការរីកចំរើន អភិវឌ្ឍ​ន៏ ផ្លូវ ថ្នល ស្ពាន ទឹក ភ្លើង ដោយ​ប្រមុខ​រដ្ឋាភិបាល​ខិតខំ​ប្រឹងប្រែង​យក​អស់កំលាំង​កាយ​ចិត្ត ប្រាជ្ញា​បម្រើ​ជួន​ជាតិ​មាតុភូមិ។ ហើយ​ឯកឧត្តម​បាន​ផ្តាំផ្ញើ​ដល់​ជ្ញា​ធរ​គ្រប់​លំដាប់ថ្នាក់ ត្រូវ​ទប់​រាល់​លេងល្បែង​ស៊ីសង គ្រប់​ប្រភេទ  ជួញដូរ​ផ្លូវភេទ គ្រឿងញ្ញៀន និង​រឹតបន្តឹង​ច្បាប់​ចរាចរ​ណ៏​ដើម្បី​កាត់បន្ថយ​អត្រា​ស្លាប់​និង​រងរបួស។ នៅ​ទីបញ្ចប់​ឯកឧត្តម​បាន​ចែក​អំណោយ​ដល់​ប្រជាពលរដ្ឋ​ទាំង១៦៧គ្រួសារ​ក្នុង​មួយគ្រួសារៗទទួលបាន​អង្ករ២៥គីឡូក្រាម  មី០១កេស,  ត្រីខ១យួ  ទឹកត្រី ទឹកស៊ីអ៊ីវ១យួ ប្រេងឆា១ដប​ធំ ថវិកា​ចំនួន១ម៉ឺន​រៀល ព្រមទាំង​ប្រគេន ដល់ ព្រះចៅអធិការ វត្ត​ព្រៃ​ត្រាច នូវ​សម្ភារៈ​មួយចំនួន ដើម្បី​ឧទ្ទិស​កុសលផល​បុណ្យ​ដល់​បុព្វការី​ជន​ដែល​បាន​ចែក​ឋាន​ទៅហើយ ផងដែរ៕

អានព័ត៌មានបន្ថែមស្តីពី៖ ពិធីចែកអំណោយមនុស្សធម៌១៥៥គ្រួសាររបស់កាកបាទក្រហមកម្ពុជា និង ឯ.ឧ.ហ៊ុន ម៉ានី អញ្ជើញជាអធិបតីភាពសម្ភោធសាលាបឋមសិក្សាពិស៍ ស្រុកថ្ពង

Share on Facebook