បោះពុម្ព

ឯកឧត្តម អ៊ូ សំអួនដឹកនាំប្រកួតបាល់ទាត់មិត្តភាពកីឡាករមកពីចំណុះមន្ទីរអង្គភាពជុំវិញខេត្ត

ចុង​សប្តាហ៍ថ្មីៗនេះ​នៅ​កីឡាដ្ឋាន​ខេត្តកំពង់ស្ពឺ មាន​រៀបចំ​ប្រកួត​បាល់ទាត់​មិត្តភាព​រវាង​ក្រុម​កីឡាករ​បាល់ទាត់​សាលាខេត្ត​កំពង់ស្ពឺ ប្រកួត​ជាមួយ​កីឡាករ​មកពី​តាម​មន្ទីរ អង្គភាព​ជុំ​វ​ញ​ខេត្ត ដឹកនាំ​ការប្រកួត​ដោយ ឯកឧត្តម អ៊ូ សំ​អួន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ស្ពឺ។

        មានប្រសាសន៍​ទៅកាន់​កីឡាករ​ក្នុង​ពិធី​បើក​ការប្រកួត​បាល់ទាត់ នាពេលនោះ ឯកឧត្តម អ៊ូ សំ​អួន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ស្ពឺ  មាន​ប្រសាសន៍​ថា៖ ក្នុង​ខេត្តកំពង់ស្ពឺ​ក៏ដូចជា​នៅ​ទូទាំងប្រទេស​កម្ពុជា​ដែរ គឺមាន​សុខសន្តិភាព និង​អភិវឌ្ឍន៍ ពេញលេញ ក៏ ដោយសារ​យើងទាំងអស់គ្នា​ខិតខំ​រួបរួម​សាមគ្គី​គ្នា កសាង​ប្រទេសជាតិ​ជា​ធ្លុង​មួយ ក៏ដោយ​សា​តែ​ភាពប៉ិនប្រសព្វ​ក្នុងការ​ដឹកនាំ របស់​ប្រមុខ​រាជរដ្ឋាភិបាល បានធ្វើ​ឲ្យ​ប្រ​ទេ​សេ​ជាតិ មាន​ភាព​រីកចំរើន។ ដូច្នេះ​ទើប​យើងទាំងអស់គ្នា​មានឱកាស​បានរៀបចំ​កា​រ​ប្រកួត​កីឡាបាល់ទាត់។

បន្ទាប់ពី​បាន​បំពេញភារកិច្ច​ស្នូល នៅតាម​អង្គភាពរៀងៗខ្លួន ក៏​ឆ្លៀតឱកាស លេង​កីឡា កាត់បន្ថយ​ភាព​តានតឹង​ក្នុង​អារម្មណ៍ និង​បំបាត់​នូវ​ភាព​នឿយហត់​ក្នុងការ​បំពេញភារកិច្ច ពេញ​មួយ​សប្តាហ៍​កន្លងមកនេះ ។


ឯកឧត្តម បាន​បន្តថា កីឡា​គឺ​នាំមក​សុខភាព សាមគ្គីភាព សហប្រតិបត្តិការ និង​បង្កើន​ភាពស្និទ្ធស្នាល ពី​មន្ទីរ​មួយ ទៅ​មន្ទីរ​មួយ ពី​អង្គភាព​មួយ ទៅ​អង្គភាព​មួយ ដើម្បី​បង្កើត​ឱកាស​ទាំង​ថ្នាក់ដឹកនាំ និង​ទាំង​មន្ត្រី​ថ្នាក់ក្រោម​ឲ្យ​កាន់​តែមាន​សាមគ្គីភាព និង​ភាពស្និទ្ធស្នាល​ទ្វេដង។ ហើយ​ម្យ៉ាងទៀត លេង​កីឡា បាន​បំបាត់​ជាតិពុល​ក្នុង​ខ្លួន លេង​កីឡា​អាច​កាត់បន្ថយ ការ​ក្រេប​គ្រឿង​ស្រវឹង លេង​កីឡា គឺ​ធ្វើ​យើង​នៅ​ឆ្ងាយ​គ្រឿងញាណ។ ដូច្នេះហើយ​ទើប​ឯកឧត្តម បាន​ផ្តាំផ្ញើរ​ដល់​ថ្នាក់ដឹកនាំ​តាម​មន្ទីរ អង្គភាព ត្រូវ​បំផុសគំនិត ដល់​មន្ត្រី​ក្រោម​ឱ​វ៉ាត ដែលជា​យុវជន ត្រូវ​ចេះ​ស្រលាញ់​វិស័យ​កីឡា និង​មក​ហាត់ប្រាណ​ជា​រៀងរាល់ថ្ងៃ ឲ្យ​បានគ្រប់ៗគ្នា ព្រោះ​កីឡាដ្ឋាន​ខេត្តកំពង់ស្ពឺ មាន​កន្លែង​ហាត់​កីឡា​ជាច្រើន​ប្រភេទ​ផងដែរ៕   

អានព័ត៌មានបន្ថែមស្តីពី៖ ប្រកូតបាល់ទាត់មិត្តភាពរវាងកីឡាករនាយកដ្ឋានស៊ើបអង្កេត នៃអគ្គនាយកដ្ឋានអន្តោប្រវេស ក្រសួងមហាផ្ទៃ និងកីឡាករស្នងការរដ្ឋានខេត្តកំពង់ស្ពឺ និង ពិធីចែកអំណោយរាជរដ្ឋាភិបាលតាមរយៈមន្ទីរសង្គមកិច្ចដល់គ្រួសារទីទល់ក្រខ្វះស្បៀង៩៩៧គ្រួសារ

Share on Facebook