បោះពុម្ព

ពិធីចែកអំណោយរាជរដ្ឋាភិបាលតាមរយៈមន្ទីរសង្គមកិច្ចដល់គ្រួសារទីទល់ក្រខ្វះស្បៀង៩៩៧គ្រួសារ

ថ្ងៃទី២៤ ខែវិច្ឆិកា ២០១៤ នៅ​បរិវេន វត្តបរសេដ្ឋ ស្រុក បរសេដ្ឋ ខេត្តកំពង់ស្ពឺ​បាន​ប្រារព្វ​ពិធី​ចែក​អំណោយ​របស់​រាជរ​ដ្ឋា​ភិ​បាល​កម្ពុជា តាមរយៈ​មន្ទីរ​សង្គម​កិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា ខេត្ត ដល់​ប្រជាពលរដ្ឋ​ក្រីក្រ ចាស់ជរា ជនពិការ  គ្រួសារ​ពលី ចំនួន៩៩៧គ្រួសារ មកពី​ឃុំ​ទាំង១៥ នៃ​ស្រុក​បរសេដ្ឋ។ ក្រោម​អធិបតីភាព ឯកឧត្តម អ៊ូ សំ​អួន អភិបាល​នៃ​គណៈ​អភិបាលខេត្ត និង​លោកជំទាវ  អភិបាល អភិបាលរង​ស្រុក និង​សមាជិក​ក្រុមប្រឹក្សា​ស្រុក។

        លោក ណុប គឹម​ស្រ៊េ​ង អភិបាលស្រុក​បរសេដ្ឋ បានធ្វើ​សន្ទរកថា​ស្វា​គម​និង​រាយ​ការ​ណ៏​អំពី​ភាព​រីកចំរើន អភិវឌ្ឍ​ន៏​លើ​គ្រប់​វិស័យ​រួចមក។

ឯកឧត្តម អ៊ូ សំ​អួន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ស្ពឺ បាន​សំណេះសំណាល និង​នាំ​ការសាកសួរ​សុខទុក្ខ​ពី​សំណាក់​សម្តេច​ទាំងបី​ពិសេស​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ដែល​សម្តេច​តែងតែ​យកចិត្តទុកដាក់​ពី​ជីវភាព​ប្រជាពលរដ្ឋ​ទូទៅ ដោយ​មិន​ប្រកាន់​និន្នាកា​នយោបាយ​ឡើយ។

ឯកឧត្តម ថ្លែងអំណរគុណ យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ទឹកចិត្ត​អាណិត​ស្រលាញ់ និង​យកចិត្តទុកដាក់​ខ្ពស់​ពី​ប្រមុខ​រាជរដ្ឋាភិបាល បាន​ខិតខំ​ប្រឹងប្រែង​គៀងគរ​រក​មូលនិធិ​ដើម្បី​ឆ្លើយតប​ទៅ វិស័យ​មនុស្សធម៌​ដល់​ជនពិការ មនុស្ស​ចាស់ជរា អ្នក​ផ្ទុកមេរោគ​អេ​ដ៏ និង​អ្នក​ជួបប្រទះ​ការខ្វះខាត​និង​ជន​ងាយ​រងគ្រោះ​ជាដើម។

ឯកឧត្តម បានលើកឡើង​ទៀតថា ការរីកចំរើន អភិវឌ្ឍ​ន៏ ផ្លូវ ថ្នល ស្ពាន ទឹក ភ្លើង ដោយ​ប្រមុខ​រដ្ឋាភិបាល​ខិតខំ​ប្រឹងប្រែង​យក​អស់កំលាំង​កាយ​ចិត្ត ប្រាជ្ញា​បម្រើ​ជួន​ជាតិ​មាតុភូមិ។ ហើយ​ឯកឧត្តម​បាន​ផ្តាំផ្ញើ​ដល់​ជ្ញា​ធរ​គ្រប់​លំដាប់ថ្នាក់ ត្រូវ​ទប់​រាល់ ការលេង​ល្បែងស៊ីសង គ្រប់​ប្រភេទ  ជួញដូរ​ផ្លូវភេទ គ្រឿងញ្ញៀន និង​សូម​អាជ្ញាធរ​ត្រូវ​ពង្រឹង​ច្បាប់​ចរាចរ​ណ៏​ដើម្បី​កាត់បន្ថយ​អត្រា​ស្លាប់​និង​រងរបួស។ នៅ​ទីបញ្ចប់​ឯកឧត្តម​បាន​ចែក​អំណោយ​ដល់​ប្រជាពលរដ្ឋ​ទាំង៩៧៣គ្រួសារ​ក្នុង​មួយគ្រួសារៗទទួលបាន​អង្ករ៣៥គីឡូក្រាម  មុង០១មី០១ ភួយ០១ កា​ធុន​ដាក់​ទឹក០១ និង​ថវិកា ចំនួន១ម៉ឺន​រៀល។ ក្នុងនោះ​អង្គភាព​រៀបចំ​សណ្តាប់ធ្នាប់​មាន​នគរបាល​បាន១០ម៉ឺន​រៀល កងរាជអាវុធហត្ថ​បាន១០ម៉ឺន​រៀល និង​ប្រគេន​ព្រះចៅអធិការ​វត្ត នូវ អង្ករ៥០គីឡូក្រាម និង​ថវិកា​ចំនួន១០ម៉ឺន​រៀន៕

អានព័តមានបន្ថែមស្តីពី៖ពិធីចែកអំណោយមនុស្សធម៌ដល់គ្រួសារទីទល់ក្រខ្វះស្បៀង១៦៧គ្រួសាររបស់កាកបាទក្រហមកម្ពុជា និង ពិធីចែកអំណោយមនុស្សធម៌១៥៥គ្រួសាររបស់កាកបាទក្រហមកម្ពុជា

Share on Facebook