បោះពុម្ព

ប្រជាពលរដ្ឋក្រខ្វះស្បៀង៨៨៩គ្រួសារទទួលអំណោយពីរាជរដ្ឋាភិបាល

ថ្ងៃទី២៧ ខែវិច្ឆិកា ២០១៤ នៅ​បរិវេន សាលាស្រុក​ថ្ពង បាន​ប្រារព្វ​ពិធី​ចែក​អំណោយ​របស់​រាជរ​ដ្ឋា​ភិ​បាល​កម្ពុជា តាមរយៈ​មន្ទីរ​សង្គម​កិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា ដល់​ប្រជាពលរដ្ឋ​ទីទាល់ក្រ ចាស់ជរា ជនពិការ  គ្រួសារ​ពលី ចំនួន៨៨៩គ្រួសារ មកពី​ឃុំ​ទាំង៧ នៃ​ស្រុក​ថ្ពង ខេត្តកំពង់ស្ពឺ។ ក្រោម​អធិបតីភាព ឯកឧត្តម អ៊ូ សំ​អួន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ស្ពឺ   និង​មានការ​ចូលរួម​ពី​សំណាក់ លោក លោកស្រី អភិបាល អភិបាលរង​ស្រុក ប្រធាន​ក្រុមប្រឹក្សា​ស្រុក ព្រមទាំង​ក្រុម យុវជន​សហភាព​សហ​ព័ន្ធ​យុវជន​កម្ពុជា​ស្រុក​ចូលរួម​យ៉ាងច្រើន​កុះក។

        លោក អេង ស្រ៊ុន អភិបាលស្រុក ថ្ពង  បានធ្វើ​សន្ទរកថា​ស្វាគមន៍ និង​របាយការណ៍​សង្ខេប  និង​លោក លុយ ឡុំ ប្រធាន​មន្ទីរ​សង្គមកិច្ច​បានធ្វើ​របាយ​ការ​ណ៏​សង្ខេប ស្តីពី​ការអនុវត្ត​ការងារ​របស់ មន្ទីរ​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា រួចមក។

ឯកឧត្តម អ៊ូ សំ​អួន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ស្ពឺ បាន​សំណេះសំណាល និង​នាំ​ការសាកសួរ​សុខទុក្ខ​ពី​ប្រមុខ​រាជរដ្ឋាភិបាល។ ក្នុងនោះ​ឯកឧត្តម ថ្លែងអំណរគុណ យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ទឹកចិត្ត​អាណិត​ស្រលាញ់ និង​យកចិត្តទុកដាក់​ខ្ពស់​ពី​ប្រមុខ​រាជរដ្ឋាភិបាល បាន​ខិតខំ​ប្រឹងប្រែង​គៀងគរ​រក​មូលនិធិ​ដើម្បី​ឆ្លើយតប​ទៅ វិស័យ​មនុស្សធម៌​ដល់​ជនពិការ មនុស្ស​ចាស់ជរា អ្នក​ផ្ទុកមេរោគ​អេ​ដ៏ និង​អ្នក​ជួបប្រទះ​ការខ្វះខាត​ស្បៀង​នៅ​ដើមរដូវ​ច្រូតកាត់​នេះ ព្រមទាំង​ជន​ងាយ​រងគ្រោះ​ជាដើម។

ឯ.ឧ គណៈអធិបតី​បាន​បញ្ជាក់ថា៖ សម្ភារៈ រាជរដ្ឋាភិបាល​យក​ចែក​ជួន នាពេលនេះ មិនអាច​ឆ្លើយតប ទៅ​និង​តម្រូវការ​របស់​បងប្អូន បានទេ វា​គ្រាន់តែ​អាចជួយ​ដោះ​ទល់​បាន​មួយរយៈ​ប៉ុណ្ណោះ សំខាន់​គឺ បងប្អូន​ត្រូវ​ប្រឹងប្រែង​ធ្វើការ​ងារ​រក​ចំណូល និង​ខិតខំ​ដាំ​ដំណាំ​រួមផ្សំ ព្រមទាំង​រស់នៅ​ស្អាត ហូប​ត្រូវមាន​អនាម័យ។

ឆ្លៀត​ក្នុង​ឳ​កាស​នេះ ឯកឧត្តម​បាន​បន្តថា អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់ ធ្វើយ៉ាងណា យក​អស់​កម្លាំងកាយ​ចិត្ត​ជួយ​ដល់​ប្រជាពលរដ្ឋ ជួប​ការលំបាក លើ​ផ្នែក​ជីវភាព​រស់នៅ និង​មិនត្រូវ​ទុកអោយ​ប្រជាពលរដ្ឋ ណា​ម្នាក់​ស្លាប់​ដោយ​អត់បាយ   គឺ​ស្របតាម​អនុសាសន៍​ដ៏​ថ្លៃថ្លា​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា។

ហើយ​ឯកឧត្តម​បាន​ផ្តាំផ្ញើ​ដល់​ជ្ញា​ធរ​គ្រប់​លំដាប់ថ្នាក់ ត្រូវ​ទប់​រាល់​ការលេង​ល្បែងស៊ីសង គ្រប់​ប្រភេទ  ជួញដូរ​ផ្លូវភេទ គ្រឿងញ្ញៀន និង​សូម​អាជ្ញាធរ បន្ត​ការផ្សព្វផ្សាយ​ច្បាប់​ចរាចរ​ណ៏​ដើម្បី​កាត់បន្ថយ​អត្រា​ស្លាប់​និង​របួស។ នៅ​ទីបញ្ចប់​ឯកឧត្តម​បាន​ចែក​អំណោយ​ដល់​ប្រជាពលរដ្ឋ​ទាំង៨៧០គ្រួសារ​ក្នុង​មួយគ្រួសារៗទទួលបាន អង្ករ៣៥គីឡូក្រាម  មុង០១ ភួយ០១ និង​កា​ធុន​ដាក់​ទឹក០១  ក្នុងនោះ​អង្គភាព​រៀបចំ​សណ្តាប់ធ្នាប់ មាន​នគរបាល​នូវ​ទឹកប្រាក់​ចំនួន១០ម៉ឺន​រៀល  កងរាជអាវុធហត្ថ៥ម៉ឺ​រៀល និង​ក្រុមយុវជន​សស​យក​ទទួល​បាន១០ម៉ឺន​រៀល ផងដែរ៕

អានព័ត៌មានបន្ថែមស្តីពី៖ ពិធីចែកអំណោយរាជរដ្ឋាភិបាលតាមរយៈមន្ទីរសង្គមកិច្ចដល់គ្រួសារទីទល់ក្រខ្វះស្បៀង៩៩៧គ្រួសារ និង ពិធីចែកអំណោយមនុស្សធម៌ដល់គ្រួសារទីទល់ក្រខ្វះស្បៀង១៦៧គ្រួសាររបស់កាកបាទក្រហមកម្ពុជា

Share on Facebook