បោះពុម្ព

ពិធីក្រុងពលីស្មិតរូបសំណាកសម្តេចព្រះសង្ឃរាជ ជួន ណាត ជោតញ្ញាណោ

ឯកឧត្តម លោកជំទាវ មន្ត្រីរាជការ កងកំលាំង​ទាំងបី ព្រះសង្ឃ តាជី យាយជី ក្រុមអាជីវករ ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ សិក្សា​នុ​សិស្ស បាន​ជួបជុំគ្នា​ប្រារព្វ​ពិធី​ក្រុង​ពលី​ស្មិត​រូបសំណាក​សម្តេចព្រះសង្ឃរាជ ជួន ណាត ជោ​ត​ញ្ញា​ណោ នៅ​រសៀល​ថ្ងៃ​សុក្រ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០១។ ដោយ​អញ្ជើញ​ជា​អធិបតីភាព ឯកឧត្តម យឹម សុខុម ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ឯកឧត្តម អ៊ូ សំ​អួន អភិបាលខេត្ត ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក យឿ​ង  សុខុន អគ្គបញ្ជាការរង​កង​ទ័ពជើងគោក មេបញ្ជាការ​យុទ្ធ​ភាគ​ទី។

        លោក ខៃ ប៉េង​ស៊ុន អ្នកគ្រប់គ្រង និង​ទទួល​ម៉ៅការ បានបញ្ជាក់​ឲ្យ​ដឹងថា៖ ពិធី​ស្មិត​រូបសំណាក សម្តេចព្រះសង្ឃរាជ ជួន ណាត ជោ​ត​ញ្ញា​ណោ នាពេលនេះ គឺ​ធ្វើ​ទៅតាម​រចនាបទ​ខ្មែរ កំពស់៣.៣០ម៉ ធ្វើ​អំពី​ស្ពាន់​អស់​ចំនួន១៣០០គីឡូក្រាម ទ្រ​ង​ក្នុង​វិមាន​បុ​ស្ប​ក​កំពស់១៩.៧០ម៉ ទំហំ​ផ្ទៃ​បាត១៦ម៉ គុណ ៣០ម៉ សំណង់​នេះ​សាងសង​អស់​ទឹកប្រាក់​ជាង១៧ម៉ឺន​ដុល្លា​អាមេរិក និង​ត្រូវ​បានបញ្ចប់​សព្វគ្រប់​នៅក្នុង​ខែ​ឆ្នូ ឆ្នាំ២០១៤ខាងមុខនេះ។

        ឯកឧត្តម អ៊ូ សំ​អួន អភិបាល​នៃ​គណៈ​អភិបាលខេត្ត បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​សប្បុរសជន​ក្នុងការ​ចាប់មគ្គផល និង​កិច្ចសហការ​ក្នុងការ​រៃអង្គាស​បច្ច័យ ពី​តាម​មន្ទីរ អង្គភាព មន្ត្រីរាជការ ព្រះសង្ឃ ក្រុមអាជីវករ កសិករ កម្មករ និយោជក និង​ប្រជាពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន បាន​ចូលរួមចំណែក​ក្នុង​

ការកសាង​រូបសំណាក​សម្តេច ព្រះសង្ឃរាជ ជួន ណាត ជោ​ត​ញ្ញា​ណោ ធ្វើ​អំពី​ស្ពាន់ ទ្រ​ង​ក្នុង វិមាន​បុ​ស្ប​ក ជា​រូបសំណាក​ថ្នាក់ជាតិ។ ការអញ្ជើញ​បងប្អូន​កូនក្មួយ​ចូលរួម​ថ្ងៃនេះ គឺ​ចង់​ឲ្យក្មួយៗបានដឹង​អំពី ពិធី​ក្រុង​ពលី និង​ស្មិត​រូ​សំណាក។ ពាក្យ​ថា(ពលី)គឺ មាន​ចំណុច​សំខាន់៥យ៉ាង៖

១.បុព្វ​ពលី គឺ​ការផ្សព្វផ្សាយ​កុសលផល​បុណ្យ​ដល់​បព្វ​ការី​ជន ញ្ញាតិ​កា​ទាំង៧សន្តាន

២.អតិថិពលី គឺ​ចែករំលែក​បុណ្យ​កុសល​ដល់​អតិថិជន​គ្រប់​ទីកន្លែង

៣.ញ្ញាតិពលី គឺ​ការចែក​មគ្គផល​ដល់​ញ្ញាតិមិត្ត

៤.រាជពលី គឺ​ការសុំច្បាប់​ពី​រដ្ឋអំណាច និង​បង់​ព័ន្ធ​ជួន​រដ្ឋ​ជាដើម

៥.ទេវតាពលី គឺ​ការផ្សព្វផ្សាយ​ផល​បុណ្យ​ដល់​អា​ទិស​សមា​កាយ អធិបតី​ដល់​ពពួក​ទេវតា និង​ព្រះធរណី ហើយ​ការផ្សព្វផ្សាយ​ល្អ គឺ​ផ្សាយ​ដោយ​មេត្តាចិត្ត ហើយ​មេត្តាចិត្ត​នេះ​មាន​ចំនួន១១យ៉ាង​ទៀត។

        កម្ម​វិធិ​បន្ទាប់ ឯកឧត្តម អ៊ូ សំ​អួន និង​គណៈអធិបតី បានដាក់​ស្ពាន់​ស្ល ជា​និមិត្ត​រូ​ម ក្នុងការ​ស្មិត​រូបសំណាក​សម្តេច ជួន ណាត ជោ​ត​ញ្ញា​ណោ ។

        លុះ​ព្រឹក​ឡើង​ថ្ងៃ​សៅរ៍​មាន​រាប់​បាទ​ដល់​ព្រះសង្ឃ​ចំនួន២០២អង្គ​ផងដែរ៕

អានព័ត៌មានបន្ថែមស្តីពី៖ ពិធីបញ្ចុះបឋមសិលា កសាងបុស្សុក តម្កល់រូបសំណាក់ សម្តេចព្រះសង្ឃរាជ ជោតញ្ញាណោ ជួន ណាត និង ពិធីបញ្ចុះបឋមសិលានៅពហុកីឡាដ្ឋានខេត្តកំពង់ស្ពឺ

Share on Facebook