បោះពុម្ព

ប្រារព្វខួបអនុស្សាវរីយ៍លើកទី៣៦ ទិវាកំណើតរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា

កំពង់ស្ពឺ៖  នៅ​សាលប្រជុំ សាលាខេត្ត​កំពង់ស្ពឺ ថ្មីៗនេះ មាន​ប្រារព្ធ​មិ​ទ្ទិញ​អបអរសាទរ​រំលឹក​ខួប​អនុស្សាវរីយ៍​លើក​ទី៦៣ទិវា​កំណើត​រណសិរ្ស​សាមគ្គី​អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា០២ធ្នូ.១៨៧៨.២ធ្នូ.២០១៤ ក្រោម​អធិបតីភាព ឯកឧត្តម អ៊ូ សំ​អួន អភិបាល​នៃ​គណៈ​អភិបាលខេត្ត និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ដោយមាន​ការចូលរួម​ពី​ឯកឧត្តម​លោកជំទាវ​សមាជិក​រណសិរ្ស​ខេត្ត មន្ត្រីរាជការ​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត កងកំលាំងប្រដាប់អាវុធ កាយ​រិ​ទ្ធិ និ​សិ​ត្ស បញ្ញា​វ័ន សាសនិក​ឥស្លាម ព្រះសង្ឃ និង​ប្រជាពលរដ្ឋ​ចូលរួម​យ៉ាង​កុះក​ផងដែរ។

ឯកឧត្តម អ៊ូ សំ​អួន បាន​សុន្ទរកថា សម្តេច​អគ្គ​មហា​ពញា​ចក្រី​ហេង​សំរិន​ប្រធាន​ក្រុមប្រឹក្សា​ជាតិ​រណសិរ្ស​អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា​ដោយបាន​គូសបញ្ជាក់ថា៖ រណសិរ្ស​ថ្ងៃ០២ធ្នូ​គឺជា​ប្រវត្តិសាស្ត្រ​ចារឹក​ជាប់​ក្នុង​បេះដូង​ប្រជាជន​ខ្មែរ​គ្រប់រូប មាន​ថ្ងៃ២ធ្នូ ទើប​មាន​ថ្ងៃ៧មករា មាន​ថ្ងៃ៧មករា​ទើប​មានអ្វីៗដូច​ថ្ងៃនេះ។ ថ្ងៃ២ឆ្នូ​ជា​ថ្ងៃ​បង្កើត​កងទ័ព​រណសិរ្ស​សង្គ្រោះ​ជាតិ​កម្ពុជា​បាន​វាយ​រំដោះទឹកដី និង​រំដោះ​ជីវិត​ប្រជាជន​កម្ពុជា ពី​របប​ប្រល័យពូជសាសន៍​ប៉ុលពត។យើងទាំងអស់គ្នា​បានចាត់ទុក​ថ្ងៃ២ឆ្នូ ជា​ព្រឹត្តិការណ៍​ជាតិ​មួយ​ដ៏​សំខាន់បំផុត ចំពោះ​បុព្វហេតុ​នៃ​ការរស់រានមានជីវិត​ឡើងវិញ​របស់​មាតុភូមិ និង​ប្រជាជន​កម្ពុជា។

រណសិរ្ស២ធ្នូ មិន​ត្រឹមតែ​សង្គ្រោះ​យើង​ទាំង​គ្នា​អោយ​រួច​ផុតពី​គ្រោះមហន្តរាយ​នៃ​របប​ប្រល័យពូជសាសន៍​ប៉ុលពត​ប៉ុ​ណ្តោះ​ទេ រណសិរ្ស២ធ្នូ នៅបាន​ជួយ​ស្តារ កសាង និង​អភិវឌ្ឍន៍​មាតុភូមិ​អោយមាន​ការរីកចំរើន​លើ​គ្រប់​វិស័យ​ទាំង​ផ្នែក​ពុទ្ធចក្រ​និង​អាណាចក្រ​នៅ​ទូទាំងប្រទេស។

        រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ២ធ្នូ១៩៧៨ បច្ចុប្បន្ន​ត្រូវបាន​ដូរ​ឈ្មោះ​មកជា«រណៈសិរ្ស​សាមគ្គី​អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា» ដែលជា​អង្គការ​ចាត់តាំង​មួយ​ឈានមុខ​របស់​គណបក្ស​ប្រជាជន បដិសន្ធិ​ឡើង​នៅក្នុង​តំបន់​រំដោះ​ក្នុង ភូមិ​ជើង​ឃ្លូ ឃុំ២ធ្នូ ស្រុក​ស្នួល ខេត្តក្រចេះ។

ដើម្បី​រួមជាមួយ​ប្រជាជន​ផ្តួលរំលំ​របប​កម្ពុជា​ប្រជាធិប្បតេយ្យ រហូត​ទទួល​ជ័យជំនះ នា​ថ្ងៃទី៧ មករា ឆ្នាំ១៩៧៩ ទទួលបាន​មកវិញ​នូវ​សិទ្ធ​សេរីភាព និង​មាន​ឳ​កាស​ស្តារឡើងវិញ​នូវ​ហេ​ដ្ឋា​រចនា​សម​ព័ន្ធ​របស់​មា​តុ​ភូមិ​កម្ពុជា។ប្រជាជន​កម្ពុជា​សុទ្ធតែ​យល់ច្បាស់​ថា បើ​គ្មាន​ថ្ងៃកំណើត​រណសិរ្ស២ធ្នូ និង​ជ័យជំនះ​ថ្ងៃ៧មករា​ទេនោះ​ទេ​យើង​ក៍គ្មានអ្វីៗដូច​ថ្ងៃ​នេះដែរ«នេះ​គឺជា​សច្ចៈ​ធម៌​នៃ​ប្រវត្តិសាស្ត្រ»

        ក្រោម​ការដឹកនាំ​របស់​សម្តេច​អគ្គសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានដាក់​ចេញ​នូវ​នយោបាយ​ឈ្នះ​ឈ្នះ ទទួលបាន​ជោគជ័យ បាន​បង្រួបបង្រួម​ជាតិខ្មែរ​តែមួយ​ឡើងវិញ ធ្វើអោយ​ប្រទេស​កម្ពុ​ជាមាន​សុខសន្តិភាព ស្ថេរភាព​នយោបាយ និង​មាន​សណ្តាប់ធ្នាប់​ក្នុងសង្គម​បានល្អ​ប្រសើរ ធ្វើអោយមាន​ការអភិវឌ្ឍ​ន៍​លើ​គ្រប់​វិស័យ​គួរអោយ​មោទនៈ។ភាពអំណោយ​ផល​ខាង​នយោបាយ​នេះ​បាន​រក្សា​នូវ​ស្ថេរភាព​ម៉ាក្រូសេដ្ឋកិច្ច​ដែល​ទ្រទ្រង់​ដល់​ការរីកចំរើន​នៃ​វិស័យ​កសិកម្ម ឧស្សាហកម្ម ទេសចរណ៍ សំណង់ និង​រក្សាបាន​នូវ​អត្រា កំណើន៧,៥%។នៅ​ឆ្នាំ២០១៤នេះ​តាម​ការ​ព្យាក​ណ៍​របស់​រាជរដ្ឋាភិបាល សេដ្ឋកិច្ចជាតិ​រំពឹងថា នឹងមាន​អត្រាកំណើន៧,៦%។ទន្ទឹមនេះដែរ ប្រមុខ​រាជរដ្ឋាភិបាល​បាន​យកចិត្តទុកដាក់​លុបបំបាត់​នូវ​ស្នាម​បែកបាក់​នៅក្នុង​សង្គមជាតិ​ធ្វើ អោយ​ធ្លុង​មហា​សាមគ្គី​ជាតិ​កាន់តែ​រឹង​ម៉ាំ​ឡើង ដើម្បី​រួមគ្នា​ដឹកនាំ​និង​កសាង​ប្រទេស​អោយបាន​រីកចំរើន​ពីមួយថ្ងៃ​ទៅមួយថ្ងៃ។

        ដើម្បី​ជា​សក្ខីភាព​នៃ​ការដឹងគុណ​ចំពោះ​បុព្វការី​ជន​និង​រណ​សិស​រ្ស​អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា​តំណាងអោយ​សមាជិក​សមា​ជិ​កា​អង្គ​មិ​ទ្ទិញ​ទាំងមូល​បាន​ប្តេជ្ញា​ថា៖លើក​កំពស់​ស្មារតី​ថែរក្សា សាមគ្គីភាព​ផ្ទៃក្នុង​ប្រកាន់​ភ្ជាប់​ប្រពៃណី​ស្នេហា​ជាតិ​ផ្សារភ្ជាប់​ជាមួយ​ប្រជាជន​បំរើប្រជាជន​អោយ អស់កំលាំង​កាយ​ចិត្ត​ដើម្បី​អនុវត្ត​អោយបាន​ជោគជ័យ​នូវ​ទិសដៅ​របស់​ថ្នាក់លើ ដើម្បី​រួមចំណែក ក្នុងការ​កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាជន​យើង។

 រួម​សាមគ្គី​គ្នា​ដើម្បី​ពន្យល់​ដល់​យុវជន​ជំនាន់​ក្រោយ អោយ​យល់​និង​ចងចាំ​ជានិច្ច​នូវ​គុណបំណាច់​ថៃ្ង២ធ្នូ និង​ថៃ្ង​ជ័យ​ជំ​នៈ៧មករា​ដែលជា​កំណើត​ទី២ របស់​យើងទាំងអស់គ្នា​បានឃើញ​ពន្លឺ​ថៃ្ង​ដូច​ពេលនេះ។ ចូលរួមចំណែក​យ៉ាងសកម្ម​ជាមួយ​រាជរដ្ឋាភិបាល​ដើម្បី​អនុវត្ត​អោយបាន​ជោគជ័យ​នូវ​កម្មវិធី​នយោបាយ​និង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី៣អោយបាន​ជោគជ័យ​កត្តា​សំខាន់​គឺ​កាត់បន្ថយ​អោយបាន​ភាពក្រីក្រ​របស់​ប្រជាជន​យើង៕

អានព័ត៌មានបន្ថែមស្តីពី៖ ទិវារំលឹកវិញ្ញាណក្ខន្ធជនរងគ្រោះបាត់បង់ជីវិតដោយអយុត្តិធម៌ក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត និង គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រារព្វមិទ្ទិញរំលឹកខួបអនុស្សវរីយ៏លើកទី៦៣

Share on Facebook