បោះពុម្ព

សាលា៧កន្លែងទទួលអំណោយសៀវភៅពីសប្បុរសជនអាមេរិក

លោក លី ស៊ុយ ជា​សប្បុរសជន​អាមេរិក បាន​ចូលរួម​កសាង​ប្រទេសជាតិ រួមមាន វត្ត​មួយកន្លែង នៅ​ស្រុក​ស្រែអំបិល ខេត្តកោះកុង និង​វត្ត​សំពៅ​អណ្តែត នៅ​ឃុំ​ត្រពាំង​ជោ ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ និង​បាន​កសាង​ផ្លូវលំ​ជាច្រើន​ខ្សែ និង​មាន​ទំនប់ទឹក​ជាច្រើន​កន្លែង ស្មើ​និង១០គីឡូម៉ែត្រ និង​មាន​ប្រឡាយ​មេ និង​ប្រឡាយ​រង​មាន​ប្រវែង២០គីឡូម៉ែត្រ ស្ថិតនៅ​ស្រុក​បរសេដ្ឋ ខេត្តកំពង់ស្ពឺ។

ដោយឡែក​ថ្ងៃទី០១ ខែ​ធ្នួ ឆ្នាំ២០១៤ សាលា​ចំនួន៧កន្លែង​ស្ថិតនៅ​ឃុំ​ចំនួន៤  គឺ​ឃុំ កក់, ឃុំ​ព្រះ​ខែ, ឃុំ​កាត់​ភ្លុក, និង​ឃុំ​ផុង បានទទួល​អំណោយ​សៀវភៅ ដ៏​ថ្លៃថ្លា​ពី ក្រុមគ្រួសារ​លោក លី ស៊ុយ សប្បុរសជន​មកពី​សហរដ្ឋអាមេរិក និង​ប្រទេស​អូស្ត្រាលី។ សម្ភារៈ​ដែល​បាន​យក​ចែក​ជួន មាន​សៀវភៅ វចនានុក្រម​ចំនូ​ន១០ សៀវភៅ​ប្រវត្តិសាស្ត្រ និង​សៀវភៅ​រឿងព្រេង​ជា​ភាសា​ខ្មែរ មាន​ចំនួន១៣៥០ក្បាល ក្រមា​ចំនួន១៦០ ប្រេងកូឡា​ចំនួន៧ឡូ និង​នំ​បុ័ង​មួយចំនួនធំ​ផងដែរ។

        សប្បុរសជន​លោក លី ស៊ុយ មានប្រសាសន៍ថា៖ ទាំង​រូបលោក និង​ក្រុមគ្រួសារ​នាំយក​សៀវភៅ​យកមកចែក​ជួនក្មួយៗ នាពេលនេះ​គឺ ចង់​ឲ្យក្មួយៗមានចំណេះដឹង និង​បង្កើន​ធនធានមនុស្ស ព្រោះ​ថាបើ​ចង់​ឲ្យ​ប្រទេសជាតិ​មាន​ភាព​រីកចំរើន និង​អភិវឌ្ឍន៍ ខ្លាំងខ្លា ទៅបាន​លុះត្រា ប្រជាពលរដ្ឋ​

មានចំណេះ ឲ្យ​បាន​ទូលំទូលាយ។ ជាមួយគ្នានេះដែរ លោក លី ស៊ុយ បាន​លើក​ពី​ប្រវត្តិ​កាលពី​កុមារភាព​របស់លោក ថា៖ ប្រទេសជាតិ​នាពេលនោះ​មាន សាលា​មាននៅឆ្ងាយៗ គឺ​គ្មាន​លទ្ធិភាព​បាន​ចូលរៀន​ឡើយ ហើយ​ប្រទេសជាតិ​ទៀតសោធ​ក៏មាន​សង្គ្រាមរ៉ាំរ៉ៃ​ជាច្រើន​ឆ្នាំ ទើប​ធ្វើ​ឲ្យ​រូបលោក និងក្មេងៗជាច្រើន​ទៀត ពុំមាន​ឱកាស​បាន​ចូលរៀន​សូត្រ និង​ចេះដឹង​ជ្រៅជ្រះ។ ដូចនេះ​សូម​ឲ្យក្មួយៗខិតខំ​រៀនសូត្រ ឲ្យ​មានចំណេះដឹង ដើម្បី​បម្រើ ជាតិ​មាតុភូមិ​របស់​យើង​ឲ្យ​កាន់​មាន​ភាព​រីកចំរើន ព្រោះថា​ប្រទេសជាតិ​យើង​សព្វថ្ងៃនេះ មាន​សុខសន្តិភាព​ពេញលេញ ព្រមទាំង​មាន​សាលារៀន​ជាច្រើន សំរាប់​ផ្តល់ឱកាស​ដល់ក្មួយៗបាន​ចូលរៀន ។

        ឯកឧត្តម ប៊ិន សារ៉េត ទីប្រឹក្សា​ជន់​ខ្ពស់​សភាជាតិ បាន​ថ្លែងអំណរគុណ​ចំពោះ​លោក លី ស៊ុយ និង ក្រុមគ្រួសារ ដែលមាន​ទឹកចិត្ត ក្នុងការ​រួមចំណែក​ក​សាង​ប្រទេសជាតិ។ ឯកឧត្តម សូម​ឲ្យក្មួយៗត្រូវខិតខំ រៀនសូត្រ​ដ្បើ​ម្បី​ក្លាយខ្លួនជា​កូន​ល្អ សិស្ស​ល្អ មិត្ត​ល្អ និង​ទំពាំង​ស្នង​ឫស្សី និង​ក្លាយជា​អ្នក​បន្តវេន​កសាង​ប្រទេសជាតិ​នៅពេល​អ​នាគ​ត់។ ជាមួយគ្នា​នោះដែរ ឯកឧត្តម​បាន​សំណូមពរ​ឲ្យ លោក លី ស៊ុយ  និង​ក្រុមគ្រួសារ បន្ត​ផ្តល់ជំនួយ​ឧបត្ថម ដូចជា​ផ្លូវ ប្រឡាយ ទំនប់ទឹក ដល់​ប្រជាពលរដ្ឋ​ខេត្តកំពង់ស្ពឺ​បន្ថែមទៀត៕

អានព័ត៌មានបន្ថែមស្តីពី៖ អនិកជនរស់នៅCalifornia ជីកប្រឡាយ លើទំនប់ ធ្វើផ្លូវ ជូនប្រជាពលរដ្ឋ ស្រុកបរសេដ្ឋ និង ពិធីចែកអំណោយរាជរដ្ឋាភិបាលតាមរយៈមន្ទីរសង្គមកិច្ចដល់គ្រួសារទីទល់ក្រខ្វះស្បៀង៩៩៧គ្រួសារ

Share on Facebook