បោះពុម្ព

ទិវាពិភពលោក ប្រយុទ្ធប្រឆាំង និងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០១៤

 នៅ​រសៀល​ថ្ងៃទី០១ ខែ ធ្នូ ឆ្នាំ២០១៤ នៅ​សាលាស្រុក​គងពិសី បាន​ប្រារព្វ​ទិវា​ពិភពលោក ប្រយុទ្ធប្រឆាំង​និង​ជំងឺអេដស៍០១ធ្នូ ឆ្នាំ២០១៤  ក្រោម​អធិបតីភាព លោកស្រី ឡុង ហ៊ុន  អភិបាលរង​ស្រុក និង លោក​វេជ្ជបណ្ឌិត ហួន ធី​ន ប្រធាន​កម្មវិធី​អេដស៍​នៃ​មន្ទីរ​សុខាភិបាល​ខេត្ត និង​លោក ឡេង មុនី ប្រធាន​គ្រប់គ្រង​គ្រោង អង្គការ​សមាគម​ន៏​វេជ្ជ​ប​ណ្តិ​ត នៃ​អាស៊ី​កម្ពុជា​AMDA និង​ចូលរួម​ពី​តំណាង សមាគមន៍​ចំរើន​ជាតិ​NAPA ព្រមទាំង​លោកគ្រូ អ្នកគ្រូ សិក្សា​នុ​សិស្ស និង​ប្រជាពលរដ្ឋ​ជាច្រើនរូប​ទៀត។

លោក​វេជ្ជបណ្ឌិត ហួន ធី​ន ប្រធាន​កម្មវិធី​អេដស៍​នៃ​មន្ទីរ​សុខាភិបាល​ខេត្តកំពង់ស្ពឺ មានប្រសាសន៍ថា៖ ការ​ប្រារព្វ​ទិវា​នៅថ្ងៃនេះ គឺមាន​គោលបំណង​សំខាន់ ក្នុងការ​ផ្សព្វផ្សាយ អប់រំ​អំពី​ជំងឺអេដស៍ និង​ការបង្ហាញ​នូវ​ការតាំង​ចិត្ត និង​ប្តេ​ជា្ញ​ចិត្ត នៃ​ប្រជាជាតិ​ទាំងមូល ក្នុង​ពិភពលោក ក្នុងការ​ចូលរួម​យុទ្ធនាការ ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺអេដស៍ មេរោគ​អេដស៍។ ជំងឺអេដស៍​បាន​បណ្តាល ឲ្យ​ប៉ះពាល់​ដល់ បុ​ក្គ​ល គ្រួសារ សហគមន៍ សង្គមជាតិ និង​ពិភពលោក​ទាំងមូល​ដូចជា ការអភិវឌ្ឍន៍ ការបាត់បង់​នូវ​ធនធានមនុស្ស និង​ប៉ះពាល់​ដល់​សេដ្ឋកិច្ច។

បច្ចុប្បន្ននេះ ទាក់ទង​ទៅ​និង​រចនាសម្ព័ន្ធ ការពិនិត្យ និង​ព្យាបាល ខេត្ត មណ្ឌល ធ្វើតេស្ត​ឈាម និង​រក្សា​ការសម្ងាត់  ព្យាបាល​ជំងឺ​ឱកាសនិយម និង​ផ្តល់​ឱសថ​ប្រឆាំង​មេរោគ​អេដស៍  សេវា​កាត់បន្ថយ​ការចម្លង​មេរោគ​អេដស៍ ពី​ម្តាយ​ទៅ​កូន។ រហូតមកដល់​ឆ្នាំ ២០១៤ នៅក្នុង​ខេត្តកំពង់ស្ពឺ មាន​អ្នក​ផ្ទុកមេរោគ​អេដស៍ ចំនួន២ ៦២២នាក់ ក្នុងនោះ​ករណី​រកឃើញ​ថ្មី ចំនួន៤៣នាក់។

 លោកស្រី ឡុង ហ៊ុន អភិបាលរង​ស្រុក មានប្រសាសន៍ថា៖ ទិវា​ប្រយុទ្ធ​និង​ជំងឺអេដស៍ ១ធ្នូ លើក​ទី២២ នេះ គឺ ក្នុង​គោលបំណង​បង្កើត ការចូលរួម​ឆ្លើយតប ទូលំទូលាយ  និង​ពហុ​វិស័យ នៃ​ការរីក​រាលដាល​មេរោគ​អេដស៍ បង្កើន​ការអប់រំ ធ្វើយ៉ាងណា​ដើម្បី​សម្រេចបាន​គោលដៅ​សូន្យ-បីៈ  គ្មាន​ការឆ្លង មេរោគ​អេដស៍​ថ្មី គ្មាន​ការស្លាប់ និង​គ្មាន​ការរើសអើង ជាពិសេស​ការចូល​រូ​ម របស់​យុវជន ក្នុងការ​ពង្រីក​សីលធម៌​សង្គម ការយល់ដឹង​នូវ​សុខភាព​បន្ត​ពូជ និង​សកម្មភាព​ផ្លូវភេទ ដើម្បី​ទប់ស្កាត់  និង​បង្ការ​ការឆ្លង​មេរោគ​អេដស៍​ថ្មី ជា​ជន​បង្គោល ក្នុង​ការជួយ​អប់រំ​មិត្តភក្តិ នៅក្នុង​សាលា និង​ក្រៅ​សាលា។

លោកស្រី​បន្តទៀតថា៖ ដើម្បី​ទប់ស្កាត់ និង​បង្ការ​កុំ​ឲ្យ​មាន​ជំងឺអេដស៍​ឆ្លង និង​កើត​ថ្មី យើងម្នាក់ៗ មិនត្រូវ​ទៅរក​សេវា​ខាងក្រៅ​ជាដាច់ខាត និង​បើ​ទៅរក​សេវា​ខាងក្រៅ ត្រូវ​ប្រើប្រាស់​ស្រោមអនាម័យ នេះ​គឺជា​វិធានការ​ទប់ទល់ និង​មេរោគ​អេដស៍​ដ៍​មាន​ប្រសិទ្ធិភាព។

ព្រមទាំង​បាន​អំពាវនាវ គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ​ដៃគូ​អភិវឌ្ឍន៍ ស្ថាប័នឯកជន ព្រះ​ស​ង្ឍ និង​ប្រជាពលរដ្ឋ​ទាំងអស់ មេត្តា​ចូលរួម​ពួតដៃគ្នា ជា​កម្លាំងចលករ​មួយ ទប់ស្កាត់ ការរីក​រាលដាល​មេរោគ​អេដស៍ ចូលរួម​គាំទ្រ​ការថែទាំ និ​ព្យាបាល​អ្នក​ផ្ទុកមេរោគ​អេដស៍ និង​គាំទ្រ​ជន​ងាយ​រងគ្រោះ ដូចជា​កុមារកំព្រា ស្ត្រី​រងគ្រោះ ព្រមទាំង​ចូលរួម​លុបបំបាត់ ការរើសអើង​ក្នុង​សហគមន៍ ចំពោះ​អ្នក​ទាំងនោះ​រួម ទាំង​ស្ត្រី​បម្រើសេវា​កម្សាន្ត ក្រុម​បុរស​ស្រឡាញ់​បុរស និង​អ្នករងគ្រោះ​ដោយ​ថ្នាំញៀន ឈានឆ្ពោះ​ការកាត់បន្ថយ​ពាក់កណ្តាល អត្រា​ប្រេ​វា​ឡង់ អ្នក​ផ្ទុកមេរោគ​អេដស៍​ឆ្នាំ២០២០ និង​គ្មាន​ការចម្លង​មេរោគ​អេដស៍ ពី​ម្តាយ​ទៅ​កូន​នៅ​ឆ្នាំ២០១៥ ឈានទៅ​សម្រេច​គោលដៅ​សហស្ស​វ​ត្យ៕

អានព័ត៌មានបន្ថែមស្តីពី៖ សម្តេចគិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីមានប្រសាសន៏ថាគ្រោះថ្នាក់ចរាចណ៍ ជម្ងឺអេដស៍ និង គ្រឿងញៀនជាក្តីបារម្មណ៍​របស់រាជរដ្ឋាភិបាលកម្ពុជា និង ប្រារព្វខួបអនុស្សាវរីយ៍លើកទី៣៦ ទិវាកំណើតរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា និង ពិធីក្រុងពលីស្មិតរូបសំណាកសម្តេចព្រះសង្ឃរាជ ជួន ណាត ជោតញ្ញាណោ

Share on Facebook