ទិវាពិភពលោក ប្រយុទ្ធប្រឆាំង និងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០១៤
នៅរសៀលថ្ងៃទី០១ ខែ ធ្នូ ឆ្នាំ២០១៤ នៅសាលាស្រុកគងពិសី បានប្រារព្វទិវាពិភពលោក ប្រយុទ្ធប្រឆាំងនិងជំងឺអេដស៍០១ធ្នូ ឆ្នាំ២០១៤ ក្រោមអធិបតីភាព លោកស្រី ឡុង ហ៊ុន អភិបាលរងស្រុក និង លោកវេជ្ជបណ្ឌិត ហួន ធីន ប្រធានកម្មវិធីអេដស៍នៃមន្ទីរសុខាភិបាលខេត្ត និងលោក ឡេង មុនី ប្រធានគ្រប់គ្រងគ្រោង អង្គការសមាគមន៏វេជ្ជបណ្តិត នៃអាស៊ីកម្ពុជាAMDA និងចូលរួមពីតំណាង សមាគមន៍ចំរើនជាតិNAPA ព្រមទាំងលោកគ្រូ អ្នកគ្រូ សិក្សានុសិស្ស និងប្រជាពលរដ្ឋជាច្រើនរូបទៀត។
លោកវេជ្ជបណ្ឌិត ហួន ធីន ប្រធានកម្មវិធីអេដស៍នៃមន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ មានប្រសាសន៍ថា៖ ការប្រារព្វទិវានៅថ្ងៃនេះ គឺមានគោលបំណងសំខាន់ ក្នុងការផ្សព្វផ្សាយ អប់រំអំពីជំងឺអេដស៍ និងការបង្ហាញនូវការតាំងចិត្ត និងប្តេជា្ញចិត្ត នៃប្រជាជាតិទាំងមូល ក្នុងពិភពលោក ក្នុងការចូលរួមយុទ្ធនាការ ទប់ស្កាត់ការរីករាលដាលនៃជំងឺអេដស៍ មេរោគអេដស៍។ ជំងឺអេដស៍បានបណ្តាល ឲ្យប៉ះពាល់ដល់ បុក្គល គ្រួសារ សហគមន៍ សង្គមជាតិ និងពិភពលោកទាំងមូលដូចជា ការអភិវឌ្ឍន៍ ការបាត់បង់នូវធនធានមនុស្ស និងប៉ះពាល់ដល់សេដ្ឋកិច្ច។
បច្ចុប្បន្ននេះ ទាក់ទងទៅនិងរចនាសម្ព័ន្ធ ការពិនិត្យ និងព្យាបាល ខេត្ត មណ្ឌល ធ្វើតេស្តឈាម និងរក្សាការសម្ងាត់ ព្យាបាលជំងឺឱកាសនិយម និងផ្តល់ឱសថប្រឆាំងមេរោគអេដស៍ សេវាកាត់បន្ថយការចម្លងមេរោគអេដស៍ ពីម្តាយទៅកូន។ រហូតមកដល់ឆ្នាំ ២០១៤ នៅក្នុងខេត្តកំពង់ស្ពឺ មានអ្នកផ្ទុកមេរោគអេដស៍ ចំនួន២ ៦២២នាក់ ក្នុងនោះករណីរកឃើញថ្មី ចំនួន៤៣នាក់។
លោកស្រី ឡុង ហ៊ុន អភិបាលរងស្រុក មានប្រសាសន៍ថា៖ ទិវាប្រយុទ្ធនិងជំងឺអេដស៍ ១ធ្នូ លើកទី២២ នេះ គឺ ក្នុងគោលបំណងបង្កើត ការចូលរួមឆ្លើយតប ទូលំទូលាយ និងពហុវិស័យ នៃការរីករាលដាលមេរោគអេដស៍ បង្កើនការអប់រំ ធ្វើយ៉ាងណាដើម្បីសម្រេចបានគោលដៅសូន្យ-បីៈ គ្មានការឆ្លង មេរោគអេដស៍ថ្មី គ្មានការស្លាប់ និងគ្មានការរើសអើង ជាពិសេសការចូលរូម របស់យុវជន ក្នុងការពង្រីកសីលធម៌សង្គម ការយល់ដឹងនូវសុខភាពបន្តពូជ និងសកម្មភាពផ្លូវភេទ ដើម្បីទប់ស្កាត់ និងបង្ការការឆ្លងមេរោគអេដស៍ថ្មី ជាជនបង្គោល ក្នុងការជួយអប់រំមិត្តភក្តិ នៅក្នុងសាលា និងក្រៅសាលា។
លោកស្រីបន្តទៀតថា៖ ដើម្បីទប់ស្កាត់ និងបង្ការកុំឲ្យមានជំងឺអេដស៍ឆ្លង និងកើតថ្មី យើងម្នាក់ៗ មិនត្រូវទៅរកសេវាខាងក្រៅជាដាច់ខាត និងបើទៅរកសេវាខាងក្រៅ ត្រូវប្រើប្រាស់ស្រោមអនាម័យ នេះគឺជាវិធានការទប់ទល់ និងមេរោគអេដស៍ដ៍មានប្រសិទ្ធិភាព។
ព្រមទាំងបានអំពាវនាវ គ្រប់ស្ថាប័នពាក់ព័ន្ធដៃគូអភិវឌ្ឍន៍ ស្ថាប័នឯកជន ព្រះសង្ឍ និងប្រជាពលរដ្ឋទាំងអស់ មេត្តាចូលរួមពួតដៃគ្នា ជាកម្លាំងចលករមួយ ទប់ស្កាត់ ការរីករាលដាលមេរោគអេដស៍ ចូលរួមគាំទ្រការថែទាំ និព្យាបាលអ្នកផ្ទុកមេរោគអេដស៍ និងគាំទ្រជនងាយរងគ្រោះ ដូចជាកុមារកំព្រា ស្ត្រីរងគ្រោះ ព្រមទាំងចូលរួមលុបបំបាត់ ការរើសអើងក្នុងសហគមន៍ ចំពោះអ្នកទាំងនោះរួម ទាំងស្ត្រីបម្រើសេវាកម្សាន្ត ក្រុមបុរសស្រឡាញ់បុរស និងអ្នករងគ្រោះដោយថ្នាំញៀន ឈានឆ្ពោះការកាត់បន្ថយពាក់កណ្តាល អត្រាប្រេវាឡង់ អ្នកផ្ទុកមេរោគអេដស៍ឆ្នាំ២០២០ និងគ្មានការចម្លងមេរោគអេដស៍ ពីម្តាយទៅកូននៅឆ្នាំ២០១៥ ឈានទៅសម្រេចគោលដៅសហស្សវត្យ៕
អានព័ត៌មានបន្ថែមស្តីពី៖ សម្តេចគិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីមានប្រសាសន៏ថាគ្រោះថ្នាក់ចរាចណ៍ ជម្ងឺអេដស៍ និង គ្រឿងញៀនជាក្តីបារម្មណ៍របស់រាជរដ្ឋាភិបាលកម្ពុជា និង ប្រារព្វខួបអនុស្សាវរីយ៍លើកទី៣៦ ទិវាកំណើតរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា និង ពិធីក្រុងពលីស្មិតរូបសំណាកសម្តេចព្រះសង្ឃរាជ ជួន ណាត ជោតញ្ញាណោ