បោះពុម្ព

ឯកឧត្តម អ៊ូ សំអួន ចុះពិនិត្យការរដ្ឋានសាងសងផ្លូវ១ខ្សែនៅស្រុកសំរោងទង

ដោយសារ​ប្រទេសជាតិ​មាន​សុខសន្តិភាព ធ្វើ​មានការ​អភិវឌ្ឍន៍​រី​ចំរើន ទាំង​ផ្លូវថ្នល ស្ពាន ទឹក ភ្លើង  និង​ធារាសាស្ត្រ​ជាច្រើន​ទៀត ដោយសារ​ប្រមុខ​រដ្ឋាភិបាល ខិតខំ​ប្រឹងប្រែង​យក​អស់កំលាំង​កាយ​ចិត្ត ប្រាជ្ញា​បម្រើ​ជួន​ជាតិ​មាតុភូមិ។  ដោយឡែក ប្រជាពលរដ្ឋ​ខេត្តកំពង់ស្ពឺ ក៏បាន​ទទួល​សមិទ្ធផល ជា​ចំណងដៃ​ថ្មីស្រឡាង​មួយទៀត គឺ​ផ្លូវ១ខ្សែ​មាន​ប្រវែង៣២គីឡូម៉ែត្រ របស់​រាជរដ្ឋាភិបាល តាមរយៈ​សាលាខេត្ត​កំពង់ ស្ពឺ។

ទើប​ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៤ឯកឧត្តម អ៊ូ សំ​អួន  អភិបាល​នៃ​គណៈ​អភិបាលខេត្ត បានរួម​ដំណើរ​ចុះ​ពិនិត្យ​ជាមួយ លោក ហង្ស គីម​ញ៉េ​ន អភិបាល​ស្រុ​សំរោង​ទង នូវ​ការ​រដ្ឋា​ន​សាងសង​ផ្លូវ១ខ្សែ​គ្រោង​និង​ចក្រ​កៅស៊ូ មាន​ប្រវែង៣២គីឡូម៉ែត្រ ទំហំ១០ម៉ ស្ថិតនៅ​ឃុំ ខ្ទុំ​ក្រាំង ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ដែល​បំ​បែង​ពី​ឃុំ​ព្នាយ ត្រង់ចំណុច​ផ្លូវ១២៨ ឆ្លងកាត់​ឃុំ​ខ្ទុំ​ក្រាំង ទៅ​ត​ភ្ជាប់​និង​ឃុំ​តាំង​ក្រូច​ចំណុច​ផ្លូវជាតិ​ផ្លូវជាតិ​លេខ៤។ ហើយ​ទទួល​ម៉ៅការ​សាងសង ដោយ​អង្គភាព វិ​ស្វ័ក​ម្ម នៃ​កងទ័ពជើងគោក។

        បើតាម​អនុសាសន៍​ដ៏​ថ្លៃថ្លា​របស់​ប្រមុខ​រាជរដ្ឋាភិបាល មានប្រសាសន៍ថា៖ មាន​ផ្លូវ​មាន​ក្តីសង្ឃឹម និង​ម្យ៉ាងទៀត​អាច​ឲ្យ​សិក្សា​នុ​សិស្ស ទៅ​សាលា និង​ប​ញ្ជួ​ន​អ្នកជំងឺ​ទៅ​មន្ទីរពេទ្យ​បាន​ទាន់ពេលវេលា។ ព្រមទាំង​អាច ប្រជាកសិករ​អាច​ដឹក​កសិផល​យកទៅ​ផ្លាស់ប្តូរ​តាម​ទីប្រជុំជន​បាន​យ៉ាង​ងាយស្រួល។ ដូចនេះហើយ​ទើប ឯកឧត្តម តែង​ចុះ​ពិនិត្យ​ជាប្រចាំ សំដៅ​ពង្រឹងគុណភាព​ផ្លូវ អាច​ប្រើប្រាស់​បានយូ​អង្វែង​តរៀង​ទៅ។

        ជាមួយគ្នា​នោះ​ផងដែរ​ឯកឧត្តម បាន​បន្តដំណើរ​ពិនិត្យមើល​ស្រូវ​របស់​ប្រជាពលរដ្ឋ​ស្ថិតនៅ​ឃុំ ព្នាយ ដែល​មន្ទីរ​កសិកម្ម​ខេត្ត បានផ្តល់​ពួជ​ស្រូវ​ជលសា និង​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្ត​បានដាក់​ម៉ាស៊ីនបូមទឹក​បញ្ចូល​ស្រែ នា​រដូវ​ជួប​ការរាំងស្ងួត ដែល​អូសបន្លាយ​យ៉ាងយូ​របស់​ប្រជាកសិករ​ខេត្តកំពង់ស្ពឺ និង​មានការ​ចុះជួយ ដក ស្ទួ​ង​ពី​មន្ត្រីរាជការ​ពី​តាម​មន្ទី អង្គភាព​ជុំវិញ​ខេត្ត ដល់​ស្រែ​ប្រជាពលរដ្ឋ​មួយចំនួន រហូតមក​ទាល់​ពេលនេះ យើង​ឃើញ​ស្រូវ​ស្រែ​ទាំងនោះ បានផ្តល់​ទិន្នផល​យ៉ាង​គ​ប​ប្រសើ ទាំង​បានធ្វើ​ឲ្យ​ថ្នាក់ដឹកនាំ​ខេត្ត​មាន​ទឹកចិត្ត​សប្បាយរីករាយ​យ៉ាង​ក្រៃលែង៕

អានព័ត៌មានបន្ថែមស្តីពី៖ ប្រារព្វខួបអនុស្សាវរីយ៍លើកទី៣៦ ទិវាកំណើតរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា និង ពិធីចែកអំណោយរាជរដ្ឋាភិបាលតាមរយៈមន្ទីរសង្គមកិច្ចដល់គ្រួសារទីទល់ក្រខ្វះស្បៀង៩៩៧គ្រួសារ

Share on Facebook