បោះពុម្ព

ឯកឧត្តមអភិបាលខេត្ត និងមន្ត្រីរាជការមន្ទីរអង្គភាពជុំវិញខេត្ត ចូលរួមគោរពវិញ្ញាណខ័ន្ធ ព្រះសពអនុគណក្រុងច្បារមនព្រះនាម គង់ សឿន

នៅ​រសៀល​ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៤ ឯកឧត្តម អ៊ូ សំ​អួន អភិបាល​នៃ​គណៈ​អភិបាលខេត្ត ឯកឧត្តម  លោកជំទាវ អភិបាលរង​ខេត្ត សមាជិក​ក្រុមប្រឹក្សា​ខេត្ត អភិបាល អភិបាលរងក្រុង ប្រធាន អនុប្រធាន មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត បាន​ចូលរួម​គោរព​ដួងវិញ្ញាណ​ក្ខ័​ន្ធ​សព​ព្រះគ្រូ​ធម្ម​ចារី គង់ សឿង ព្រះ​អនុគណ​ក្រុង​ច្បារមន និង​ចៅអធិការ​វត្ត​កណ្តោលដុំ ស្ថិតនៅ​សង្កាត់ កណ្តោលដុំ ក្រុង​ច្បារមន បានទទួល​អនិច្ចធម្ម​កាលពី​ថ្ងៃ អាទិត្យ​ទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៤នៅវេលា​ម៉ោង១និង២៥នាទី​រំលោង​អា​ធ្រា​ត ក្នុង​ជន្មាយុ៨៦ព្រះវស្សា​ដោយ​ជរាពាធ។

        ក្នុង​ពិធី​គោរព​ព្រះ​វិញ្ញាណ​ក្ខ័​ន្ធ​នោះ មាន​វត្តមាន ព្រះព្រហ្ម​ធម្ម ស៊ីវ គឹម​សន ព្រះរាជ​គណៈ​ថ្នាក់​កិ​តិ​យស​ទីប្រឹក្សា​ផ្ទាល់ សម្តេចព្រះ​អគ្គ​មហាសង្ឃរាជ និង​ព្រះព្រហ្ម​ញ្ញាណ ឌូ វណ្ណ​ឌឿ​ន ព្រះរាជ​គណៈ ថ្នាក់​កិ​តិ​យស ទីប្រឹក្សា​ផ្ទាល់​សម្តេចព្រះ​អគ្គ​មហាសង្ឃរាជ ព្រះ​បាឡាត់​ស​ត្ថា​ភិ​រ​ក្តិ​ក ព្រះ​មេគណ​ស្តីទី  និង​មាន​ចូលរួម​ពី​សំណាក់​សិស្ស​ចំនួន៣៧៦អង្គ មកពី​វត្ត​ចំនួន៤២វត្ត នៃ​ខេត្តកំពង់ស្ពឺ។

        គណៈ​អភិបាលខេត្ត ឯកឧត្តម  លោកជំទាវ អភិបាលរង​ខេត្ត សមាជិក​ក្រុមប្រឹក្សា​ខេត្ត អភិបាល អភិបាលរងក្រុង ប្រធាន អនុប្រធាន មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត បានដាក់​កូ​រោ​ន​ផ្កា អុច​ធូប និង​ធ្វើការ​ស្មឹង​ស្មា​ត​គោរពរ​ព្រះ​វិញ្ញាណ​ក្ខ័​នស​ព​ព្រះគ្រូ​ធម្ម​ចារី គង់ សឿង ព្រះ​អនុគណ​ក្រុង​ច្បារមន​រយៈពេល១នាទី​ផងដែរ។

        ឯកឧត្តម អ៊ូ សំ​អួន មានប្រសាសន៍ថា៖ ក្នុងនាម​គណៈ​អភិបាលខេត្ត តំណាង​ក្រុមប្រឹក្សា​ខេត្ត និង​មន្ត្រីរាជការ​ទូទាំង​ខេត្ត សូម​សំដែង​នូវ​ការសោកស្តាយ និង​ចូលរួម​មរណៈទុក្ខ ជាមួយ​ក្រុមគ្រួសារ សព ក្នុងឱកាស​ដ៏​សែន​ក្រៀមក្រំ​នេះ។ ឯកឧត្តម បាន​បន្តថា៖ ការទទួល​អនិច្ចធម្ម របស់​ព្រះអង្គ គង់ សឿន នាពេលនេះ​គឺជា​ការបាត់បង់ ធនធានមនុស្ស​ដ៏​កម្រ ខាង​ផ្នែក​វិស័យ​ព្រះពុទ្ធសាសនា ត្រូ​បាន​គេ​ស្គាល់គ្រប់ៗរូប​ថា ជា​សាសនា​របស់​រដ្ឋ ដែល​ព្រះអង្គ​បាន​ខិតខំ​ទូន្មាន ព្រានប្រដៅ ដល់​ពុទ្ធប​រិសទ​ទូទៅ និង​អប់រំ​ដល់​សំណាក់​សិស្ស ឲ្យ​បាន​ស្គាល់​អំពើ​បុណ្យ និង​អំពើ​បាប និង​ខិតខំ​កសាង​សមិទ្ធផល​ជាច្រើន​ជា​ស្នាដៃ​នៅក្នុង​វត្ត​កណ្តោលដុំ កាលពី​ព្រះអង្គ​នៅមាន​ព្រះ​ជន។

        ដោយឡែក​នៅ​រសៀល​ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៤ មាន​ពិធី​ដង្ហែ​សព ចេញពី​វត្ត​កណ្តោលដុំ តាមផ្លូវ​ជាតិ​លេខ៤ កាត់​តាម​ផ្សារ​កំពង់ស្ពឺ និង​បន្តដំណើរ​តាមផ្លូវ​ជាប់​របង​សាលាខេត្ត ឆ្ពោះទៅ​មេន​ដំកល់សព​នៅ​វត្ត​កណ្តោលដុំ។ ខណៈពេល​ដង្ហែ​ក្បួន​សព នោះដែរ​មាន​ព្រះសង្ឃ៣៧៦អង្គ មកពី​វត្ត​ចំនួន៤២វត្ត​នៃ​ខេត្តកំពង់ស្ពឺ និង​មាន​ប្រជា​ពុទ្ធប​រិសទ​ចូលរួម​យ៉ាងច្រើន​កុះករ​ផងដែរ។  

អានព័ត៌មានបន្ថែមស្តីពី៖ ពិធីក្រុងពលីស្មិតរូបសំណាកសម្តេចព្រះសង្ឃរាជ ជួន ណាត ជោតញ្ញាណោ និង ប្រជាពលរដ្ឋក្រខ្វះស្បៀង៨៨៩គ្រួសារទទួលអំណោយពីរាជរដ្ឋាភិបាល

Share on Facebook