បោះពុម្ព

ក្រុមហ៊ុនម៉ូតូHONDAសាខា ហេង ចន្ថាខេត្តកំពង់ស្ពឺបើវគ្គបណ្តុះបណ្តាលស្តីពីច្បាប់ចរាចរណ៏

នៅ​ក្រុមហ៊ុន​ម៉ូតូ​HONDAសាខា ហេង ចន្ថា ខេត្តកំពង់ស្ពឺ បើ​វគ្គ​បណ្តុះបណ្តាល​ស្តីពី​ច្បាប់ ចរាចរណ៍ ផ្លូវគោក ដល់​អតិថិជន​របស់​ខ្លួន​ប្រមាណ១០០នាក់។ ដោយ​ដឹងថា៖ គ្រោះថ្នាក់​ចរាចរណ៍ ជា​ចំណុច រសើប​របស់​រាជរដ្ឋាភិបាល ហើយ​ប្រមុខ​រាជរដ្ឋាភិបាល​បាន​យកចិត្តទុកដាក់​ខ្ពស់​ចំពោះ​គ្រោះថ្នាក់​ចរាចរណ៍ បណ្តាល​ឲ្យ​មាន​អ្នករងរបួស និង​ស្លាប់​ពី៥ទៅ៦នាក់​ក្នុងមួយថ្ងៃៗ ដែលជា​ហេតុ​ធ្វើ​ឲ្យ មានការ​បាត់បង់​ធនធានមនុស្ស និង​ធ្វើ​ឲ្យ​មានការ​រាំងស្ទះ​ដល់​ដំណើរការ​អភិវឌ្ឍ​ន៍ស​ង្គ​ម​ជាតិ​ផងដែរ។

        គោលបំណង​របស់​ក្រុមហ៊ុន​ម៉ូតូ​HONDAសាខា ហេង ចន្ថា ខេត្តកំពង់ស្ពឺ​បើ​វគ្គ​បណ្តុះបណ្តាល​ស្តីពី​ច្បាប់​ចរាចរ​ណ៏​ដល់​អតិថិជន​របស់ខ្លួន គឺ​ដើម្បី​ចូលរួមចំណែក​ក្នុង​សង្គមជាតិ ការកាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ឲ្យ​នៅ​កម្រិត​ទាប។ ក្រុមហ៊ុន អ៊ិន ស៊ី អ៊ិ​ច បាន​សហការ​ជាមួយ​ហាង​លក់​ម៉ូតូ​HONDA ទាំងអស់​នៅក្នុង​ប្រទេស​កម្ពុជា។ ជាក់ស្តែង​ព្រឹក​ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៤ នេះ​ក្រុមហ៊ុន​បាន​សហការ ជាមួយ​ហាង​លក់​ម៉ូតូ ហេង ចន្ថា ខេត្តកំពង់ស្ពឺ បើក​វគ្គ​បណ្តុះបណ្តាល​ស្តីអំពី​ច្បាប់​ចរាចរណ៍ និង​សុវត្ថិភាព​ក្នុងការ​បើកបរ ដល់​អតិថិជន និង​ប្រជាពលរដ្ឋ​ទូទៅ ដោយ​ពុំ​គិតថ្លៃ។

        ក្រោយពី​បានបញ្ចប់​រៀន​តាម​ទ្រឹះ​ស្តី និង​តាមរយៈ​បញ្ចាំង​ស្លាយ​រួចមក ក៏បាន​រៀប​ក្បួន​ដង្ហែ​ពី​ហាង​លក់​ម៉ូតូ ហេង ចន្ថា ទីតាំង​នៅតាម​បណ្តោយ​ផ្លូវ​លេខ៤ ខាងលិច​ផ្សារ​ខេត្តកំពង់ស្ពឺ ឆ្ពោះទៅ​កីឡាដ្ឋាន​ខេត្ត ដើម្បី​អនុវត្ត​ផ្ទាល់​ទៅលើ​បច្ចេកទេស​បើកបរ​ក្នុងស្ថានភាព​ផ្លូវ​គ្រប់​ប្រភេទ និង ក្នុងការ​ថែរក្សា​យានយន្ត​តាម​បទដ្ឋាន​បច្ចេកទេស​រប​ស់​ក្រុមហ៊ុន អ៊ិន ស៊ី អ៊ិ​ច។ លទ្ធផល​ក្រោយ​បញ្ចប់​វគ្គ សិក្ខាកាម​មានការ​យល់​ដឹង​ល្អ​បាន​ចំនួន៨៥% ទាំង​ច្បាប់​ចរាចរណ៍​ផ្លូវគោក និង​បច្ចេកទេស​ក្នុងការ​ប្រើប្រាស់​យានយន្ត។

        លោក ហេង ចន្ថា ម្ចាស់​ហាង​លក់​ម៉ូតូ របស់​ក្រុមហ៊ុន អ៊ិន ស៊ី អ៊ិ​ច សាខា​ខេត្តកំពង់ស្ពឺ មានប្រសាសន៍ថា៖ ក្រោយពី​បញ្ចប់​វគ្គ ក្រុមហ៊ុន អ៊ិន ស៊ី អ៊ិ​ច និង​ចេញ​វិ​ញ្ញាប​ន​ប័ត្រ​បញ្ជាក់​ការសិក្សា​ដល់​សិក្ខាកាម ដើម្បី​យកទៅដាក់​ពាក្យសុំ​ប្រឡង​យក​ប័ណ្ណបើកបរ​នៅ នៅ​មន្ទីរ​សាធារណការ និង​ដឹក​ជ​ញ្ជួ​ន​ខេត្ត។ ទន្ទឹម​និង​នោះ​ក្រុមហ៊ុន​បានផ្តល់​រង្វាន់​លើកទឹកចិត្ត​ដល់​អ្នក​ដែល​បាន​ពិន្ទុ​ល្អ មាន​មួកសុវត្ថិភាព និង​ផ្តល់​អាវយឺត ប្រេងម៉ាស៊ីន ព្រមទាំង​សម្ភារៈ​ផ្សេងទៀត​ដល់​សិក្ខាកាម​ដែល​បាន​ចូលរួម។ ហើយ​លោក ហេង ចន្ថា ម្ចាស់​ហាង​លក់​ម៉ូតូ បាន​ថ្លែងអំណរគុណ​ដល់​អាជ្ញាធរខេត្ត ដែល​ផ្តល់​ទីតាំង​ដល់​ក្រុមហ៊ុន បាន​បណ្តុះបណ្តាល​ច្បាប់​ចរាចរណ៍ និង​បច្ចេកទេស​ក្នុងការ​ប្រើប្រាស់ យានយន្ត៕

អានព័ត៌មានបន្ថែមស្តីពី៖ អំពើល្អរបស់ប៉ូលីស៏ចរាចរណ៏ខេត្តកំពង់ស្ពឺត្រូវបានម្តាយឪពុកសិស្សកោតសសើរ

Share on Facebook