បោះពុម្ព

វគ្គបណ្តុះបណ្តាលគ្រូបង្គោល ស្តីពីការបម្រែបម្រួលអាកាសធាតុ និងសុខភាព

ថ្ងៃនេះ កាកបាទក្រហមកម្ពុជា មាន​កិ​តិ​យស​ដ៏​ឧ​ត្តុ​ង​ឧ​ត្ត​ម​ក្រៃលែង ដែល​បាន​ប្រារព្វ​សិក្ខាសាលា​ស្តីពី វគ្គ បណ្តុះបណ្តាល​គ្រូ​បង្គោល បម្រែបម្រួល​អាកា​ធាតុ និង​សុខភាព​ជួន​ដល់​មន្ត្រី​កាកបាទក្រហមកម្ពុជា ក្នុង​គោលបំណង៖ ទី១.លើ​កម្ពស់​ការយល់ដឹង​បន្ថែមទៀត ពី​មូលដ្ឋាន​នៃ​បម្រែបម្រួល​អាកាសធាតុ និង​បញ្ហា​ប្រឈម ដែល​កើតមានឡើង​នៅតាម​បណ្តា​ខេត្ត។ ទី២.គឺ​ចង់​ឲ្យ​សិក្ខាកាម​បាន​យល់ដឹង​ពី​របៀប​បញ្ជាប​បញ្ហា​បម្រែបម្រួល​អាកាសធាតុ ទៅក្នុង​ការងារ​កម្មវិធី និង​កំណត់​ឱកាស​ក្នុងការ​បញ្ជាប។ ទី៣.ស្វែង​ពី​ឧបករណ៍​ប៉ាន់ប្រមាណ ដែល​អាច​បញ្ជាប​បញ្ហា​បម្រែបម្រួល​អាកាសធាតុ កាត់បន្ថយ​ហានិភ័យ​នៃ​គ្រោះមហន្តរាយ និង​វិធានការ ការពារ​ជម្ងឺ​នានា​ដែល​ទាក់ទង​ទៅនឹង​អាកាសធាតុ។ វគ្គ​បណ្តុះបណ្តាល​គ្រូ​បង្គោល ស្តីពី​ការ​បម្រែបម្រួល​អាកាសធាតុ និង​សុខភាព បាន​ប្រារព្វ​ធ្វើ​ចាប់​ពីថ្ងៃ ទី៨ រហូតដល់​ថ្ងៃទី១២ ខែ​ឆ្នូ ឆ្នាំ២០១៤ នៅ​សណ្ឋាគារ​HOLIDAY ក្រោម​អធិបតីភាព ឯកឧត្តម តុង សេង អភិបាលរង​ខេត្ត ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហម​ខេត្ត និង​កញ្ញា Sanna Samela EcKstein លោក ហង្ស ចាន់​សា​ណា ប្រធាន​គម្រោង​អភិវឌ្ឍ​ន៏​សុខភាព​សហគមន៍ ព្រមទាំង ស​ក្ខា​កាម​មកពី​តាម បណ្តា​ទាំង២៥ខេត្ត ក្រុង។

        ឯកឧត្តម តុង សេង បាន​សំណេះសំណាល​ដល់​សិក្ខាកាម និង​លើកឡើងថា៖ វគ្គ​បណ្តុះបណ្តាល គ្រូ​បង្គោល​ស្តីអំពី បម្រែបម្រួល​អាកាសធាតុ​នាពេលនេះ ពិត​ជាមាន​សារៈសំខាន់​ណាស់ នៅ​ចំពោះមុខ ព្រោះ​បរិស្ថាន​ធម្មជាតិ​កំពុង​គម្រាម​កំបែង និង​ជួប​នូវ​ហានិភ័យ​គួ​ឲ្យ​ព្រួយ​បារ​ម្មណ៍។

ហើយ​វគ្គ​នេះដែរ​សំដៅ​ធ្វើ​ឲ្យ​យើងទាំងអស់គ្នា មានការ​យល់ដឹង​អំពី​បម្រែបម្រួល​អាកាសធាតុ និង​ផលប៉ះពាល់ និង​ធ្វើយ៉ាងណា​ឲ្យ​សហគមន៍​លក្ខណៈសម្បត្តិ ក្នុងការ​ដោះស្រាយ​ទប់​ទាល់​ផលប៉ះពាល់ នៃ​ការ​ប្រឈម​នានា​ដោយ​គ្រោះធម្មជាតិ។ ភាព​ងាយ​រងគ្រោះ​ដែល​បង្កឡើង​ពី​ការ​បម្រែបម្រួល​អាកាសធាតុ ឬ​ការ​គម្រាមកម្ហែង​នោះ ដែល​បណ្តាលមកពី​ភាពអន់ថយ នៃ​បរិស្ថាន ឬ​ការ​គម្រាមកំហែងផ្សេងៗទៀត ដែលជា​ដំណើរការ ឆ្ពោះទៅរក​ភាព​ងាយ​រងគ្រោះ នៅតាម​សហគមន៍​លើ​ផ្នែ​កេ​ជីវភាព និង​សុខភាព​ជន​ងាយ​គ្រោះ។ ជាមួយនេះ​វគ្គ​បណ្តុះបណ្តាល​ខាងលើនេះ បានផ្តល់​អំពី​វិធីសាស្ត្រ​ដល់​គ្រូ​បង្គោល នុ​វ​ប​ម្រែ ប​ម្រួ​ល​អាកា​ធាតុ និង​សុខភាព ដែល​ខេត្តកំពង់ស្ពឺ ក៏ដូចជា​សាខា​កាកបាទក្រហម​ខេត្ត​ផ្សេងទៀត ពុំដែលទទួលបានពីវគ្គបណ្តុះបណ្តាលនាពេលនេះ៕

 អានព័ត៌មានបន្ថែមស្តីពី៖ ឯកឧត្តម អ៊ូ សំអួន អញ្ញើញចុះពិនិត្យមើលប្រឡាយ និងបូមទឹក ជួនប្រជាកសិករ ស្រុក បរសេដ្ឋ, និងស្រុ គងពិសី និង​អំពើល្អរបស់ប៉ូលីស៏ចរាចរណ៏ខេត្តកំពង់ស្ពឺត្រូវបានម្តាយឪពុកសិស្សកោតសសើរ

Share on Facebook