បោះពុម្ព

ចែកអត្តសញ្ញាណបណ្ណ័សញ្ជាតិខ្មែរដល់ប្រជាពលរដ្ឋនិង អំពាវនាវដល់អ្នកមិនទាន់ធ្វើ

កំពង់ស្ពឺៈលោក​វិ​រ​សេនី​យ៏​ឯក ហ៊ាន តារា ស្នងការរង​ទទួលបន្ទុក​ផ្នែក​អត្ត សញ្ញាណ​ប​ណ្ណ័​នៃ​ស្នងការ​នគរបាល​ខេត្តកំពង់ស្ពឺ​និង​ក្រុមការងារ​បាន​នាំយក​អត្តសញ្ញាណ​បណ្ណ​ចំនួន១៣៦៩សន្លឹក​ស្រី៨៥១នាក់​យកទៅ​ចែកជូន​ប្រជាពលរដ្ឋ​មកពី​ឃុំ​ត្រពាំង​គង​ក្នុងស្រុក​សំ​រោងទង​ម្រា​ប់​ប្រើប្រាស់​និង​ស​ម្លា​ល់​ជា​ពលរដ្ឋ​ពេញលេញ​ស្របច្បាប់​និង​អាច​ប្រើការ​ការងារសំខាន់ៗបាន​គ្រប់យ៉ាង។
លោក​ឃុ​ត សុផល​អធិការ ស្រុក​ស្រុក​សំ​រោងទង​បានលើកឡើង​ឲ្យ​ដឹងថា​នេះ​ជា លើ​ទី៣ហើយ​ដែល​ក្រុមការងារ​បាន​ចុះ​ចែក​អត្តសញ្ញាណ​ប​ណ្ណ័​ជូន​បងប្អូន​ប្រជាពលរដ្ឋ នៅ​ទូទាំង​ស្រុក ។

លោក​អធិការ​បាន​បន្តថា លើក​ទី១បាន​ចុះ​ចែក​ក្នុង​ឃុំ​សំបូរ ១៨៨នាក់​ស្រី ៩៩នាក់ លើក​ទី២ បាន​ចុះ​ចែក​ក្នុង​សែន​ដី ១០១៣នាក់​ស្រី៥៦៣ នាក់ ហើយ​លើក​ទី៣នេះ បាន​ចែក១៣៦៩ នាក់ ស្រី៨៥១នាក់ សរុប​នៅ​ទូទាំង​ស្រុក បាន​ចែកជូន​ប្រជាពលរដ្ឋ​ដែល​បានមក​ធ្វើបាន​ចំនួន២៥៧០នាក់​ស្រី១៥១៣នាក់ ហើយ ។ដោយឡែក​អ្នក​ដែល​បានមក​ធ្វើ​ហើយ​មិនទាន់បាន ជំនាញ​កំពង់​ជំរុញ ឲ្យ​បាន​លឿនឆាប់ៗខាងមុខនេះ ។

លោក​អធិការ​បាន​បញ្ជាក់ថា​ដើម្បី​ទទួលបាន​អត្តសញ្ញាណប័ណ្ណ ចំពោះ​ពលរដ្ឋ​ខ្មែរ យើង​គឺ​ពួកគេ​ត្រូវមាន​សំបុត្រកំណើត ឬ សៀវភៅ​គ្រួសារ លិខិត ឬ​ឯកសារ​បញ្ជា​ក់មាន​សុពលភាព ដែល​ចេញ​ដោយ​មេភូមិ-អាជ្ញាធរ​ឃុំ/សង្កាត់ ដែល​ពួកគេ​បាន​ស្នាក់ ឬ​រស់នៅ។ ចំណែកឯ​ជនបរទេស​វិញ លក្ខខណ្ឌ​ចាំបាច់ គឺ​ត្រូវមាន​ព្រះរាជក្រឹត្យ ដែល​ចេញ​ដោយ​ព្រះមហាក្សត្រ និង​ត្រូវធ្វើ​នៅតាម​សមត្ថកិច្ច​នគរបាល​នៅក្នុង​តំបន់​ដែល​ពួកគេ​ស្នាក់ នៅ​នោះ។

លោក​វិ​រ​សេនី​យ៏​ឯក ហ៊ាន តារា ស្នងការរង ទទួល​ផ្នែក​អត្តសញ្ញាណ​ប​ណ្ណ័​នៃ ស្នងការ​នគរបាល​ខេត្តកំពង់ស្ពឺ​បាន​លើ​ឡើង​ថា ពលរដ្ឋម្នាក់ៗ ត្រូវធ្វើ​អត្តសញ្ញាណប័ណ្ណ​នេះ គឺ​ដើម្បី​កំណត់សម្គាល់​អំពី​អត្តសញ្ញាណ​របស់​មនុស្ស ឬ​បុគ្គល​ណា​ម្នាក់ ឬ​ដើម្បី​ដឹងថា នរណា ជា​នរណា ដើម្បី​ចៀសវាង​ការច្រឡំ​គ្នា តាមច្បាប់​កម្ពុជា ពលរដ្ឋ​ខ្មែរ​ប្រុស ឬ ស្រីគ្រប់ៗរូប​ដែលមាន​អាយុ​ចាប់ពី ១៦ ឆ្នាំ​ឡើងទៅ​គឺមាន​សិទ្ធិ​ធ្វើ​អត្តសញ្ញាណប័ណ្ណ។

លោក​ស្នងការរង បញ្ជាក់​ឲ្យ​ពលរដ្ឋ​ដឹងថា​បើតាម​ផ្លូវច្បាប់ អត្តសញ្ញាណប័ណ្ណ​ដែល​អស់​សុពលភាព និង​ដែល​ត្រូវបាន​ប្រកាស​បន្ត​សុពលភាព​នេះ គឺ​នៅមាន​តម្លៃ ជាធម្មតា​រហូតដល់​រាជរដ្ឋាភិបាល​ប្រកាស​ឈប់​ទទួលស្គាល់ និង​ប្រកាស​ឲ្យ​ធ្វើ​អត្តសញ្ញាណប័ណ្ណ​ថ្មី​ជំនួស​ដូចនេះ​ពលរដ្ឋ​មិនត្រូវ​បារ​ម្ម​ណ៏​ហួស​ពីនេះ​ទេ។

ស្នងការរង សូម​អំពាវនាវ​ដល់​ប​ង​ប្អូន​ដែល​មិនទាន់​បានមក​ធ្វើ​អត្តសញ្ញាណប័ណ្ណ​ក្នុង​ខេត្តកំពង់ស្ពឺ​ទាំងមូល​មេត្តា​រូតរះ​មក​ចុះឈ្មោះ​ដើម្បី​ទទួលបាន​អត្តសញ្ញាណប័ណ្ណ​ថ្មី​ឲ្យ​បានគ្រប់ៗគ្នា​ខ​ណះ​ដែល​ជំនាញ​កំពង់​ញាប់ដៃ​ញាប់ជើង​ចុះ ធ្វើ​ជូន​បងប្អូន​ដល់​មូលដ្ឋាន ៕ច្បា​មន

អានព័ត៌មានបន្ថែមស្តីពីៈ ឯកឧត្តមអភិបាលខេត្ត និងមន្ត្រីរាជការមន្ទីរអង្គភាពជុំវិញខេត្ត ចូលរួមគោរពវិញ្ញាណខ័ន្ធ ព្រះសពអនុគណក្រុងច្បារមនព្រះនាម គង់ សឿន និង ពិធីក្រុងពលីស្មិតរូបសំណាកសម្តេចព្រះសង្ឃរាជ ជួន ណាត ជោតញ្ញាណោ

Share on Facebook