បោះពុម្ព

ពិធីប្រកាសទទួលស្គាល់សមាសភាពគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកសំរោងទង

ថ្ងៃទី១២ ខែ​ឆ្នូ ឆ្នាំ២០១៤នៅ​សាលាស្រុក​សំរោង​ទង មាន​រៀបចំ​ពិធី​ប្រកាស​ទទួលស្គាល់​សមាសភាព​គណៈកម្មាធិការ​អនុសាខា និង​ក្រុម​កាកបាទក្រហម​ឃុំ​ទាំង១៥ ទូទាំង ស្រុក​សំរោង​ទង។ ក្រោម​អធិបតីភាព ឯកឧត្តម តុង សេង អភិបាលរង​ខេត្ត ប្រធាន​គណៈកម្មាធិការ​សាខា និង មានការ​ចូលរួម​ពី​លោក ហង្ស គីម​ញ៉េ​ន ប្រធានកិត្តិយស​អនុសាខា លោកស្រី យ៉ាវ ច​ន​ច័ន្ទ​វិច្ឆិកា ប្រធាន​គណៈកម្មាធិការ​អនុសាខា និង​មានការ​ចូលរួម​ពី​ព្រះគ្រូ​អនុគណ​ស្រុក និង​លោក លោកស្រី​សមាជិក​សមាជិកា​គណៈកម្មាធិកា​រ​អនុសាខា ក្រុម​កាកបាទក្រហមកម្ពុជា​ទាំង១៥ឃុំ និង​លោក  លោកស្រី មន្ត្រី​សាលាស្រុក ទីប្រឹក្សា​យុវជន និងក្មួយៗយុវជន​កាកបាទក្រហម នៃ​ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ បាន​ចូលរួម​យ៉ាងច្រើន​កុះករ។

        លោក ហង្ស គីម​ញ៉េ​ន បានធ្វើ​របាយការណ៍​ស​ង្ខេ​ប​ស្តីពី​ការងាររដ្ឋបាល​ស្រុក បាន​អនុវត្ត កន្លងមក។ លោកស្រី អោម ចាន់ណា នាយិការ​សាខា បាន​អាន​សេចក្តីសម្រេច ប្រកាស​តែងតាំង ទទួលស្គាល់​សមាសភាព​គណៈកម្មាធិកា​អនុសាខា​កាកបាទក្រហមកម្ពុជា ស្រុក​សំរោង​ទង  យោងតាម ព្រះរាជ​ក្រិ​ត្ស​លេខ នស/រកត/០៥០២/១១៣ ចុះ​ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០០២ រាជធានី​ភ្នំពេញ ថ្ងៃទី២៨ ខែ មេសា​ឆ្នាំ២០១៤ ប្រធាន ហត្ថលេខា និង​ត្រា សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។ លោកស្រី យ៉ាវ ច​ន​ច​ន្ទ័​វិច្ឆិកា តំណាង​សមាជិក​គណៈកម្មាធិការ​អនុសាខា មានប្រសាសន៍ថា៖

លោក​មាន​ទឹកចិត្ត​សប្បាយរីករាយ​ចំពោះ​សម្តេច​កិ​តិ្ត​ព្រឹទ្ធ​បណ្ឌិត តាមរយៈ​សាខា​បាន​ទុកចិត្ត និង​ប្រគល់​ការងារ ព្រមទាំង​បាន​ពិធី​ប្រកាស​ទទួលស្គាល់​ឲ្យ ដើម្បី​ឲ្យ​ចូល​បម្រើ​ក្នុង​វិស័យ មនុស្សធម៌​ក្នុង ស្រុក ភូមិ​របស់​ពួកគាត់។

        ឯកឧត្តម តុង សេង អភិបាលរង​ខេត្ត ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទ ក្រហម​ខេត្ត​កំពង់ ស្ពឺ មានប្រសាសន៍ថា៖ អនុសាសន៍ សំខាន់ៗរបស់ សម្តេច​កិ​តិ្ត​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា ផ្ញើរ​ជួន សាខា អនុសាខា គ្រប់​ខេត្ត​ក្រុង រួមមាន៖

១.សូម​រក្សា​សាមគ្គីភាព​ឲ្យ​បាន​ជិតស្និទ្ធ និង​សុខដុម​រម​នីយកម្ម ២.ត្រូវ​ពង្រឹង​ការកសាង និង បង្កើន​សមត្ថភាព​មន្ត្រី សាខា អនុសាខា ណែនាំ​តម្រង់ទិស បណ្តុះបណ្តាល បំពាក់បំប៉ន​ការ យល់ដឹង ពី​ការរៀបចំ និង ដំណើរការ​ប្រព្រឹត្តទៅរ​បស់​សាខា អនុសាខា តាម​លក្ខណៈវិនិច្ឆ័យ​សាខា និង​ការគ្រប់គ្រង​គម្រោង​អភិវឌ្ឍ​តាម​សហគមន៍។ ៣.ពង្រឹង​កិ​តិ្ត​នាម​កាកបាទក្រហមកម្ពុជា ដោយ បំពេញការងារ​តាម​គោល​ការ​គ្រឹះ​ទាំង៧ប្រការ។

៤.បន្ត​ពង្រឹង និង​ពង្រីក​កម្លាំង​យុវជន អ្នក​ស្ម័គ្រ​កាកបាទក្រហម​ឲ្យ​ទៅជា​បណ្តាញ ដ៏​រឹងមាំ និង​កម្លាំងចលករ​នៃ​សេវាកម្ម​មនុស្សធម៌ មាន​និរន្ត​ភាព និង​ប្រកបដោយ​ប្រសិទ្ធភាព។ ៥.បន្ត​ពង្រឹងពង្រីក​សមាជិកភាព លើ​កម្ពស់​ការ កៀរគរ​រក​មូលនិធិ ឲ្យ​មានការ​ចូលរួម​ដោយ​ស្ម័គ្រចិត្ត និង​ទៅតាម​សទ្ធា​ជ្រះថ្លា។ ៦. បន្ត​លើក កម្ពស់ ការ​ចងក្រង​ឯកសារ​ស្តីពី​អ្នកទទួលផល ការថែទាំ​សមិទ្ធផល ដែល​កាកបាទក្រហម  កម្ពុជា បានផ្តល់​ជួន សហគមន៍។ និង​ទី៧.បន្ត​ពង្រឹង​របប​រាយការណ៍ ពី

ហិរញ្ញវត្ថុ និង​ការអភិវឌ្ឍនភាព​សាខា អនុសាខា និង​ត្រូវ​ផ្តល់​របាយការណ៍​ជូន​ស្នាក់ការ​កណ្តាល​កាកបាទ​ក្រហម​កម្ពុជា​ឲ្យ​បាន​ទៀងទាត់៕

អានព័ត៌មានបន្ថែមស្តីពី៖ ប្រជាពលរដ្ឋ ស្រុកសំរោងទង ចំនួន២៤៣គ្រួសារទទួល អំណោយមនុស្សធម៌កាកបាទក្រហមកម្ពុជា

Share on Facebook