បោះពុម្ព

មេកន្ទុយលេខដុះស្លែក្នុងផ្សារកំពង់ស្ពឺត្រូវបានសមត្ថកិច្ចបង្ក្រាបនិងបញ្ជូនទៅតុលាការតែមានមន្ត្រីខិលខូចកំពង់រត់ការដោះលែង

ឯ​ឧ​ត្ត​ម អ៊ូ សំ​អួន អភិបាលខេត្ត​កំពង់ស្ពឺ​បាន​បញ្ជា​គ្រប់​ជំនាញ​ចុះ ពិនិត្យ​ស្រាវជ្រាវ​រហូត​ចាប់បាន​មេ​កន្ទុយលេខ​ធំជាងគេ​ក្នុង​ផ្សា​បញ្ជូន​ទៅកាន់​តុលាការ​នៅ ព្រឹក ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៤ នេះ។ហើយ​ក៏មាន​ប្រភព​មួយ​បាន​ឲ្យ ដឹងថា​កំពុងមាន​មន្ត្រី​ខិលខូច​ធ្លាប់​កាង​ចង់​ចេញមុខ​រត់ការ​ដោះ​តែ​ខាង​តុលា​ការមិន​ឯកភាព

លោក​វិ​រ​សេនី​យ៏​ទោ ជា វណ្ណា នាយ​កា​រិ​យា​ល​យ័​ព្រហ្មទណ្ឌកំ​រិត​ស្រាល​នៃ​ស្នង ការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ​បាន​ប្រាប់ថា​ជន​ស​ង្ស​យ័​ដែល​ត្រូវបាន​ដឹងថា​ជា​មេ​កន្ទុយលេខ​មានឈ្មោះ សុខ ទៀង ហៅ​ង៉ែត ភេទ​ស្រី​អាយុ៣៥ឆ្នាំ រស់នៅ​ភូមិ​ទួល​គក សង្កាត់​ស្វាយ​ក្រ​វ៉ាន់ ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ ។

នាយ​កា​រិ​យា​ល​យ័​ព្រហ្មទណ្ឌកំ​រិត​ស្រាល​បាន​បន្តថា ការចាប់​ឃាត់​ជ​នស​ង្ស​យ័ ខាងលើ​បាន​រឹបអូស​វត្ថុតាង​ជាច្រើន​សម្រាប់​ប្រព្រឹត្ត​បទល្មើស​ជា​មេ​កន្ទុយលេខ​ខុសច្បាប់ ដែល​បាន​ប្រ​ពឹ​ត្ត​ជា​ចំហ ហាក់​គ្មាន​ញញើត​ដល់​អាជ្ញា​ធរមាន​សមត្ថកិច្ច បន្តិច​ឡើយ ។ លោកស្រី សុខ ទៀង ហៅ​ង៉ែត មេ​ឆ្នោត​ឬ​ហៅថា​ជា​មេ​កន្ទុយលេខ​ដែល​កំពុង​ប្រព្រឹត្ត​យ៉ាងសកម្ម​និង​ដុះ​ស្លែរ​ក្នុង​ផ្សា​កំពង់ស្ពឺ​ក្បែរ​ភ្នែក​អស់លោក​សមត្ថកិច្ច ថែមទាំង​ក្បែរ សាលា ខេត្តកំពង់ស្ពឺ​ផង​នោះ ពេលនេះ​មេ​ឆ្នោត​ទាំងនេះ​ត្រូវបាន​បង្ក្រាប និង បាន​បញ្ជូន​ទៅកាន់​តុលាការ​ហើយ។

ការបង្ក្រាប​មេ​កន្ទុយលេខ​ដ៏​ធំ​នេះ​គឺជា​ជោគ​ជ​យ័​សម្រាប់​ការអនុវត្ត​និង​ផ្តល់​ជំនឿ​ទៅលើ គោលនយោបាយ ៩ចំណុច នៃ​ភូមិ ឃុំ​មាន​សុវត្ថិភាព របស់​រាជរដ្ឋាភិបាល​ខ​ណះ​ដែល​អាជ្ញា​ខេត្តកំពង់ស្ពឺ​ក៏​ជា​អ្នកចូលរួម​អនុវត្ត​យ៉ាង សកម្ម ផងដែរ។

ក្រុមអាជីវករ​លក់​ក្នុង​ផ្សា​បានលើកឡើង ថា​តូប​លក់​សាច់ជ្រូក​ដែលជា​កន្លែង កត់​កន្ទុយលេខ​ដ៏​ធំ​ក្នុង​ផ្សា​កំពង់ស្ពឺ​តាម​ច្រកចូល​ពី​ខាងមុខ​ផ្សា​ដែលមាន​ឈ្មោះ សុខ ទៀង ហៅ​ង៉ែត បើក​លេង​យ៉ាង​ចំហ​នោះ​ពេល​ត្រូវបាន​បង្ក្រាប​ពី​សំណាក់ សមត្ថកិច្ច​ដែល​ធ្វើ​ឲ្យ​ពួកគាត់​បាន​សារ​ទរ​យ៉ាងខ្លាំង។

នាយ​កា​រិ​យា​ល​យ័​ព្រហ្មទណ្ឌកំ​រិត​ស្រាល​បានបញ្ជាក់​ចុងក្រោយ​ថា រឿង​ថា​មាន សមត្ថកិច្ច​ពាក់​ព​ន្ធ័​ទទួល​សំណូក​ពី​មេ​កន្ទុយលេខ​លោក​កំពង់​ស្រាវជ្រាវ​ហើយ​តែ​ចំពោះ​ក្រុមការងារ​នៃ​កា​រិ​យា​ល​យ័​ព្រហ្មទណ្ឌកំ​រិត​ស្រាល របស់លោក​មិន មាន ពាក់​ព​ន្ធ័​និង​ករណីនេះ​ទេ៕

អានព័ត៌មានបន្ថែមស្តីពី៖ បញ្ជូនខ្លួនមេកន្ទុយ​លេខដុះស្លែទៅតុលាកាដើម្បីចាត់ការតាមផ្លូវច្បាប់

Share on Facebook