បោះពុម្ព

ពិធីប្រកាសទទួលស្កាល់សមាសភាពគណៈកម្មាធិការអនុសាខាកាកបាទក្រហម កម្ពុជាស្រុកថ្ពង

ថ្ងៃទី១៦ ខែ​ឆ្នូ ឆ្នាំ២០១៤នៅ​សាលាស្រុក​ថ្ពង មាន​រៀបចំ​ពិធី​ប្រកាស​ទទួលស្គាល់​សមាសភាព​គណៈកម្មាធិការ​អនុសាខា ស្រុក​ថ្ពង ខេត្តកំពង់ស្ពឺ  និង​ក្រុម​កាកបាទក្រហម​ឃុំ​ទាំង៧ ទូទាំង ស្រុក​ថ្ពង។ ក្រោម​អធិបតីភាព ឯកឧត្តម តុង សេង អភិបាលរង​ខេត្ត ប្រធាន​គណៈកម្មាធិការ​សាខា និង មានការ​ចូលរួម​ពី​លោក លោកស្រី ប្រធានកិត្តិយស​អនុសាខា អភិបាលស្រុក  លោក អោ វណ្ណ​ថេ​ន ប្រធាន​មន្ទីរ​សុខាភិបាល ប្រធាន​គណៈកម្មាធិការ​អនុសាខា លោកស្រី អោម ចាន់ណា នាយិការ​សាខា ព្រមទាំង មានការ​ចូលរួម​ពី​ព្រះគ្រូ​អនុគណ​ស្រុក និង​លោក លោកស្រី​សមាជិក​សមាជិកា​គណៈកម្មាធិកា​រ​អនុសាខា ក្រុម​កាកបាទក្រហមកម្ពុជា​ទាំង០៧ឃុំ និង​លោក  លោកស្រី មន្ត្រី​សាលាស្រុក ទីប្រឹក្សា​យុវជន និងក្មួយៗយុវជន​កាកបាទក្រហម នៃ​ស្រុក​ថ្ពង ខេត្តកំពង់ស្ពឺ បាន​ចូលរួម​យ៉ាងច្រើន​កុះករ។

        លោក អេង ស្រ៊ុន អភិបាលស្រុក បានធ្វើ​របាយការណ៍​ស​ង្ខេ​ប​ស្តីពី​ការងារ​អនុសាខា បាន​អនុវត្ត​កន្លងមក។ លោកស្រី អោម ចាន់ណា នាយិការ​សាខា បាន​អាន​សេចក្តីសម្រេច ប្រកាស​តែងតាំង ទទួលស្គាល់​សមាសភាព​គណៈកម្មាធិកា​អនុសាខា​កាកបាទក្រហមកម្ពុជា ស្រុក​ថ្ពង  យោងតាម ព្រះរាជ​ក្រិ​ត្ស​លេខ នស/រកត/០៥០២/១១៣ ចុះ​ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០០២ រាជធានី​ភ្នំពេញ ថ្ងៃទី២៨ ខែ មេសា​ឆ្នាំ២០១៤ ប្រធាន ហត្ថលេខា និង​ត្រា សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន លោកស្រី ហេង ហត្ថា តំណាង​សមាជិក​គណៈកម្មាធិការ​អនុសាខា មានប្រសាសន៍ថា៖ សូម​គាំទ្រ​សម្តេច​កិ​តិ្ត​ព្រឹទ្ធ​បណ្ឌិត​ប៊ុន រ៉ានី ហ៊ុនសែន ជា​ប្រធាន​កាកបាទក្រហម ដើម្បី​ដឹកនាំ នាវា​កាកបាទក្រហមកម្ពុជា បន្តទៀត។ ហើយ​លោកស្រី​បាន​ប្តេជ្ញា ចូល​បម្រើ​ក្នុង​វិស័យ មនុស្សធម៌​ក្នុង ស្រុក ភូមិ​របស់ខ្លួន​ឲ្យ​កាន់តែ​ប្រសើរឡើង។

        ឯកឧត្តម តុង សេង អភិបាលរង​ខេត្ត ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទ ក្រហម​ខេត្ត​កំពង់ ស្ពឺ មានប្រសាសន៍ថា៖ អនុសាសន៍ សំខាន់ៗរបស់ សម្តេច​កិ​តិ្ត​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា ផ្ញើរ​ជួន សាខា អនុសាខា គ្រប់​ខេត្ត​ក្រុង រួមមាន៖

-សូម​រក្សា​សាមគ្គីភាព​ឲ្យ​បាន​ជិតស្និទ្ធ និង​សុខដុម​រម​នីយកម្ម -ត្រូវ​ពង្រឹង​ការកសាង និង បង្កើន​សមត្ថភាព​មន្ត្រី សាខា អនុសាខា ណែនាំ​តម្រង់ទិស បណ្តុះបណ្តាល បំពាក់បំប៉ន​ការ យល់ដឹង ពី​ការរៀបចំ និង ដំណើរការ​ប្រព្រឹត្តទៅរ​បស់​សាខា អនុសាខា តាម​លក្ខណៈវិនិច្ឆ័យ​សាខា និង​ការគ្រប់គ្រង​គម្រោង​អភិវឌ្ឍ​តាម​សហគមន៍។ -ពង្រឹង​កិ​តិ្ត​នាម​កាកបាទក្រហមកម្ពុជា ដោយ បំពេញការងារ​តាម​គោល​ការ​គ្រឹះ​ទាំង៧ប្រការ។
-បន្ត​ពង្រឹង និង​ពង្រីក​កម្លាំង​យុវជន អ្នក​ស្ម័គ្រ​កាកបាទក្រហម​ឲ្យ​ទៅជា​បណ្តាញ ដ៏​រឹងមាំ និង​កម្លាំងចលករ​នៃ​សេវាកម្ម​មនុស្សធម៌ មាន​និរន្ត​ភាព និង​ប្រកបដោយ​ប្រសិទ្ធភាព- បន្ត ពង្រឹងពង្រីក​សមាជិក​ភាព លើ​កម្ពស់​ការ កៀរគរ​រក​មូលនិធិ ឲ្យ​មានការ​ចូលរួម​ដោយ​ស្ម័គ្រចិត្ត និង​ទៅតាម​សទ្ធា​ជ្រះថ្លា។
- បន្ត​លើកកម្ពស់​ការ​ចងក្រង​ឯកសារ​ស្តីពី​អ្នកទទួលផល ការថែទាំ​សមិទ្ធផល ដែល​កាកបាទក្រហម  កម្ពុជា បានផ្តល់​ជួន​សហគមន៍ និង​បន្ត​ពង្រឹង​របប​រាយការណ៍ ពី

ហិរញ្ញវត្ថុ និង​ការអភិវឌ្ឍនភាព​សាខា អនុសាខា និង​ត្រូវ​ផ្តល់​របាយការណ៍​ជូន​ស្នាក់ការ​កណ្តាល​កាកបាទ​ក្រហម​កម្ពុជា​ឲ្យ​បាន​ទៀងទាត់៕

អានព័ត៌មានបន្ថែមស្តីពី៖ ពិធីប្រកាសទទួលស្គាល់សមាសភាពគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកសំរោងទង និង ប្រារព្វខួបអនុស្សាវរីយ៍លើកទី៣៦ ទិវាកំណើតរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា

Share on Facebook