បោះពុម្ព

វេទិកាសាធារណៈជាមួយប្រជាពលរដ្ឋដើម្បីត្រួតពិនិត្យ គាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណ

ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៤ នៅ​វត្ត កន្សែង​សំ  ឃុំ អម​លាំង  ស្រុក​ថ្ពង ខេត្តកំពង់ស្ពឺ បាន​បើក​វេទិការ​សាធារណៈ​ជាមួយ​ប្រជាពលរដ្ឋ​ដើម្បី​ត្រួតពិនិត្យ  គាំទ្រ​ការអនុវត្ត​កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី៣ របស់​រាជរដ្ឋាភិបាល​កម្ពុជា និង​ដើម្បី​ដោះស្រាយ​រាល់​បញ្ហា​ប្រឈម​ប្រជាពលរដ្ឋ​ដែល​កើតឡើង​តាម​មូលដ្ឋាន។ ក្រោម​អធិបតីភាព ឯកឧត្តម ភោគ សុវណ្ណ​រិ​ទ្ធ រដ្ឋលេខាធិការ ក្រសួង​ឧស្សា​កម្ម សិប្បកម្ម និង​ជា​ប្រធាន​ក្រុមការងារ​ចុះ​ស្រុក​ថ្ពង និង​ប្រតិភូ​ក្រសួង​អប​ដំណើរ ព្រមទាំង​មាន​ពី​តំណាង មន្ទីរ អង្គភាព​ជុំវិញ​ខេត្ត អង្គការ​សង្គម​ស៊ីវិល និង​ប្រជាពលរដ្ឋ ក្នុង​ឃុំ អម​លាំង សរុប​ចំនួន៤៧៥នាក់ ស្ត្រី២៤៣នាក់។

        ឯកឧត្តម ភោគ សុវណ្ណ​រិ​ទ្ធ មានប្រសាសន៍​ក្នុង​ពិធី​បើក​វេទិកា​នោះ​ថា៖ការរៀបចំ​វេទិការ​សាធារណៈ​ជាមួយ​ប្រជាពលរដ្ឋ​មាន​សារៈសំខាន់​ណាស់ គឺ​ថ្នាក់ដឹកនាំ​បាន ដឹង​ពី​បញ្ហា​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ​ផ្ទាល់។ ហើយ​ដោះស្រាយបាន​ទាន់ពេលវេលា​រាល់​បញ្ហា និង​សំណូមពរ​របស់​ប្រជាពលរដ្ឋ​ឲ្យ​មាន​ប្រសិទ្ធិភាព​ស្របតាម​ការអនុវត្ត​កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី៣របស់​រដ្ឋាភិបាល​កម្ពុ​ជា។

        ប្រជាពលរដ្ឋ​មកពី​ភូមិ​ទាំង១៧នៃ​ឃុំ​អម​លាំង បានលើកឡើង​បញ្ហា​ប្រឈម​ក្នុងនោះ​រួមមាន៖

១.លោកស្រី លុយ សុភា ទាម​ទារក​យុត្តិធម៌​ឲ្យ​កូនប្រុស​របស់គាត់ ឈ្មោះ ហួត ប៉ា​លី ជា​និ​សិ​ត្ស ឆ្នាំ​ទី២ នៃ សលក​វិទ្យាល័យ​ជាតិ​គ្រប់គ្រង ដែលមាន​ទំនាស់​រវាង ឈ្មោះ ទិ​ត្យ សុវណ្ណ​រ័ត្ន ក្នុង​ពិធី​រាំវង់​បុណ្យ ដា​លាន នៅ ភូមិ​តា​កោង ថ្ងៃទី២៧ ខែ កុម្ភៈ ឆ្នាំ២០១៤ ទិ​ត្យ សុវណ្ណ​រ័ត្ន បានដាក់​ពាក្យបណ្តឹង នៅ​សាលាដំបូង​ខេត្តកំពង់ស្ពឺ។ នៅ​ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៤ លោក ជា តុ​ន អធិការនគរបាលរ​ង​ស្រុក សហការ​ជាមួយ ដើម បណ្តឹង បាន​ចាប់ ឈ្មោះ ហួត ប៉ា​លី យកទៅ​ព័ន្ធ​ធនាគារ​ខេត្តកំពង់ស្ពឺ ទាំង​អយុត្តិធម៌ ដោយ​មិន​ធ្វើការ​ដោះ ស្រាយ​នៅ​មូលដ្ឋាន។  លោកស្រី លុយ សុភា សំណូមពរ​ឲ្យ​អង្គ​វេទិកា​ជួយ​ដោះស្រាយ និង​ដោះលែង​កូនប្រុស​របស់គាត់ ឈ្មោះ ហួត ប៉ា​លី ឲ្យ​នៅក្រៅ​ឃុំ និង​បាន​បន្ត​ការសិក្សា។

២.លោក ស្រី ឈឿន មេភូមិ ថ្ម​គប់ សុំ​ទំនប់​បង្ហា​ទឹក និង​ស្ពាន​ឆ្លង​ក្រាំង​ប​ន្លៃ ប្រវែង២០ម៉។

បញ្ហា​ទី១របស់លោក​ស្រី លុយ សុភា ទាម​ទារក​យុត្តិធម៌​ឲ្យ​កូនប្រុស​របស់គាត់ ឈ្មោះ ហួត ប៉ា​លី ជា​និ​សិ​ត្ស ឆ្នាំ​ទី២ នៃ សលក​វិទ្យាល័យ​ជាតិ​គ្រប់គ្រង ដែលមាន​ទំនាស់​រវាង ឈ្មោះ ទិ​ត្យ សុវណ្ណ​រ័ត្ន ក្នុង​ពិធី​រាំវង់​បុណ្យ ដា​លាន​នោះ ឯកឧត្តម ភោគ សុវណ្ណ​រិ​ទ្ធ ប្រធាន​ក្រុមការងារ​វេទិការ​សាធារណៈ បានសម្រេច​ឲ្យ លោក      ស៊ិន សុថា តំណាង​ក្រុមហ៊ុន​ស្កស ភ្នំពេញ​ស៊ូ​ហ្គើ របស់​ឯកឧត្តម ឧ​ញ៉ា លី យ៉ុង​ផាត់ បាន​ហៅ​តំណាង​ភាគី ទាំងពី​មក​ចរចារ​គ្នា។

ក្រោយពី​ធ្វើការ​ចរចារ​មក​ភាគី​ដើមចោទ​ព្រម​ទទួល​ទឹកប្រាក់ ៣០០០$ ដើម្បី​បញ្ចប់រឿង ហើយ ម្តាយចុង​ចោទ មាន​ប្រាក់​តែ១០០០$ ហើយ២០០០$ ទៀត​ឯកឧត្តម ឧកញ៉ា លី យ៉ុង​ផាត់ ជា​អ្នកចេញ​បង្គ្រប់ ដើម្បី​បញ្ចប់រឿង។ ឯកឧត្តម ប្រធាន​ក្រុមការងារ​វេទិការ​សាធារណៈ បាន​ទូរស័ព្ទ​ទៅ​តុលាកា​ខេត្ត ហើយ​តុលាកា បាន​យល់ព្រម​ឲ្យ​ចុងចោទ និង​ដើមចោទ មក​បំពេញបែបបទ​នី​តិ​វិធី​នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ​ទី២២ ខែធ្នូ ឆ្នាំ២០១។ ជាង​នោះ​ទៅទៀត ទាំង​ប្រធាន​គណៈអធិបតី និង​តំណាង ក្រុមហ៊ុន​ស្កស​ភ្នំពេញ​ស៊ូ​ហ្គើ បានធ្វើ​លិខិត​កិច្ច​ព្រម​គ្នា ដោយមាន​ហត្ថលេខា​ឯកឧត្តម​គណៈអធិបតី ជា​សាក្សី ហើយ​បាន​ហូបបាយ និង​ថតរូប​ជាមួយគ្នា ដើម្បី​បង្ហាញ​ពី​ភាព​សាមគ្គីភាព​គ្នា​ឡើងវិញ៕

ចែកអត្តសញ្ញាណបណ្ណ័សញ្ជាតិខ្មែរដល់ប្រជាពលរដ្ឋនិង អំពាវនាវដល់អ្នកមិនទាន់ធ្វើ និង ពិធីចែកអំណោយរាជរដ្ឋាភិបាលតាមរយៈមន្ទីរសង្គមកិច្ចដល់គ្រួសារទីទល់ក្រខ្វះស្បៀង៩៩៧គ្រួសារ

Share on Facebook