បោះពុម្ព

ឯកឧត្តម តុង សេង ប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ស្ពឺ ចូលរួមក្នុងពិធីប្រគល់ និង ទទួលថវិកា សមាជិកភាពប្រចាំឆ្នាំ ២០១៤

ថ្មីៗនេះ នៅ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តកំពង់ស្ពឺ​មាន​រៀបចំ​ពិធី​ប្រគល់ និង ទទួល​ថវិកា​សមាជិក​ភាព​ប្រចាំឆ្នាំ ២០១៤ របស់​អង្គភាព​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្ត ក្រោម​អធិបតីភាព ឯកឧត្តម តុង សេង អភិបាលរង​ខេត្ត ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហម​ខេត្ត និង​ដឹក​នាំយក​ថវិការ​មក​ប្រគល់​ឲ្យ​សាខា ដោយ លោក​ឧ​ត្ត​ម​សេនីយ​ត្រី  ឈឹម ប៊ុនធឿន  មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្តកំពង់ស្ពឺ និង​ចូលរួម​ពី​លោក​មេបញ្ជាការរង និង​គណៈប្រតិភូ​អមដំណើរ​ជាច្រើនរូប​ទៀតផង​ដែរ។

              ឯកឧត្តម តុង សេង អភិបាលរង​ខេត្ត ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហម​ខេត្ត​មានប្រសាសន៍ថា៖ ថៃ្ង​នេះ ខ្ញុំ​ពិតជា​មាន​សេចក្តីសោមនស្ស​រីករាយ​ក្រៃលែង ដែល​ឯកឧត្តម អស់លោក​ទាំងអស់​ក្នុង​អង្គភាព​បញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្ត  បាន​លះបង់​ពេលវេលា​ដ៌​មាន​តំលៃ​ព្រមទាំង​បាន    នាំមក​នូវ​ថវិកា​សមា​ជិ​ក​ភាព​ប្រចាំឆ្នាំ២០១៤  មក​រួមចំណែក​ឧបត្ថម្ភ ដល់​សាខា​កាកបាទក្រហមកម្ពុជា ខេត្តកំពង់ស្ពឺ​នាពេលនេះ   ។

               តាងនាម​គណៈកម្មាធិកា​រ​សាខា ក្រុម​ប្រតិបត្តិ និង​ក្នុង​នាមខ្លួន​ឯកឧត្តម​ផ្ទាល់  សូម​ថ្លែងអំណរគុណ​ជូន​ចំពោះ ឯកឧត្តម មេបញ្ជាការ តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្ត និង​ជា​អនុប្រធាន​កិត្តិយស​សាខា​កាកបាទក្រហមកម្ពុជា ខេត្ត ព្រមទាំង​គណៈប្រតិភូ​អមដំណើរ​ទាំងអស់   ដែលជា​និច្ចកាល​ឯកឧត្តម តែងតែ​យកចិត្តទុកដាក់​បាន​បំផុស​ចលនា​សកម្មភាព​មនុស្សធម៌​ដល់​នាយទាហាន​និង​ពលទាហាន​ក្នុង​អង្គភាព​ក្រោម​ឱ​វ៉ាទ​ជួយឧបត្ថម្ភ​ដល់​សាខា​ជា​រៀងរាល់ឆ្នាំ ថវិកា​ជា​សប្បុរសជន ឬ ជា​សមាជិកភាព​ក្តី ជាក់ស្តែង​នាពេលនេះ​ឯកឧត្តម និង អស់លោក​ជា​គណៈប្រតិភូ​អមដំណើរ​ទាំងអស់ បាន​នាំយក​ថវិកា​សមាជិកភាព​ប្រចាំឆ្នាំ មក​ជូន​ដល់​សាខា​ថែមទៀត ដែល​បង្ហាញអោយឃើញ​ពី​ការយកចិត្តទុកដាក់​និង​ទឹកចិត្ត​សប្ប​រសធម៌​ដ៏​ប្រពៃ​ថ្លៃថ្លា ក្នុងការ​រួមចំណែក​ធ្វើ​សកម្មភាព​មនុស្សធម៌រ​បស់​សាខា ជួយ​ដល់​ជន​ងាយ​រងគ្រោះ និង​ជនរងគ្រោះ​ដោយ​គ្រោះមហន្តរាយផ្សេងៗ ។

         ដើម្បី​ឆ្លើយតប​ទៅនឹង​កាយវិកា​ដ៏​ប្រពៃ និង​ទឹកចិត្ត​ដ៏​សប្បុរសធម៌​នេះ ក្នុងនាម​ថ្នាក់​នាំ​សាខា ក៏ដូចជា​កាកបាទក្រហម​កម្ពុជា ដែលមាន​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជា​ប្រធាន   សូម​កោត​ស​សើរ​នូវ​កាយវិកា និង​ទឹកចិត្ត​ដ៏​ប្រពៃ​នេះ ដែល​ជំ​រុញអោយ​សកម្មភាព​ម​នុស្ស​ធម៌​របស់​កាកបាទ​ក្រហម​កម្ពុជា​ជាពិសេស សាខា​កាកបាទ​ក្រក​ហម​កម្ពុជា ខេត្តកំពង់ស្ពឺ ពីមួយ​អាណត្តិ ទៅមួយ​អាណត្តិ កាន់តែ​មានការ​គាំទ្រ ពី​គ្រប់​មជ្ឈដ្ឋាន​បន្ថែមទៀត ហើយ​សាខា​សូម​សន្យាថា នឹង​យក​ថវិកា​ទាំងនេះ ទៅប្រើ​ប្រាស់

ក្នុង​សកម្មភាព​មនុស្សធម៌​អោយចំ​គោលដៅ និង​ដល់ដៃ​ជន​ងាយ​រងគ្រោះ ប្រកបដោយ​តម្លាភាព និង​មាន​ប្រសិទ្ធិភាព ។

            ជា​ចុង​ប​ពា្ច​ប់  ឯកឧត្តម បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត ជូន​ចំពោះ ឯកឧត្តម និង​គណៈប្រតិភូ​ទាំងអស់ ដែល​បាន​ឆ្លៀត​ឪ​កាស​ពេលវេលា​ដ៏​មាន​តំលៃ  ចូលរួម​ក្នុង​ពិធី​ប្រគល់ និង​ទទួល​ថវិកា​នាពេលនេះ នឹង​សូម​ប្រសិទ្ធិ​ពរ បវរ​មហាប្រសើរ​ជូន​ចំពោះ ឯកឧត្តម មេបញ្ជាការ និង​លោក​មេបញ្ជាការរង​ទាំងអស់​សូម​មាន​សុខ​ភាពល្អ​បរិបូរណ​ប្រាជ្ញា​ឈ្លាសវៃ និង​ទទួលបាន​ជ័យ​ជំ​នៈ​គ្រប់​ភារកិច្ច។

អានព័ត៌មានបន្ថែមស្តីពី៖ ប្រជាពលរដ្ឋ ស្រុកសំរោងទង ចំនួន២៤៣គ្រួសារទទួល អំណោយមនុស្សធម៌កាកបាទក្រហមកម្ពុជា និង ប្រជាពលរដ្ឋចំនួន១១៤គ្រួសារទទួល អំណោយមនុស្សធម៌កាកបាទក្រហមកម្ពុជា

Share on Facebook